ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 21 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 03:54 នាទី ចំនួនអានៈ 2052

ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​ម៉ែត្រ គុប​ឡើយ ​ចេញពី​ស្រុក​ស្នួលខេត្ត ក្រចេះហើយ​បាន​ បើក​គេច​ចូល​ជ្រក​ក្នុង ​បរិវេណ​វត្ត​ជាំ​ខ្យងភូមិ ​ជាំ​ខ្យងឃុំ​មេ​ម៉​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំកាល ពី​រសៀលថ្ងៃទី​១៦ ខែមករាឆ្នាំ​២០១៥  ដើម្បីគេចពី​ការ តាមប្រមាញ់​ពី​ ក្រុម​អ្នកសារព័ត៌  ​។​នៅវេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី១៦មករា ក្រុម​អ្នកសារព័ត៌មាន​បាន​រាយ​ការណ៍​ជូន​លោកអែម សុ​គុណនាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ដើម្បី​ឲ្យចុះមក​ត្រួតពិនិត្យ​។ជាង​១​ម៉ោង​ក្រោយមក រថយន្ត​សង្ស័យ​នោះបាន​បើក​ចេញពី​កន្លែង​លាក់ខ្លួន​ក្នុង​បរិវេណ​វត្ត​ជាំ​ខ្យងតាមផ្លូវ​ជាតិ​លេខ​៧ ចេញ​ឆ្ងាយ​ទៅហើយ ទើប​គេ​ឃើញ​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ចំនួន​១​គ្រឿង​មកដល់​។​

​ឡាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នោះគេឃើញបាន​បើក​បន្តកន្ទុយ​គ្នា​ពីក្រោយ​ឡាន​យី​ឌុប​ដឹក​នោះ​ដោយ​ពុំបាន​ស្ទាក់​ឃាត់​សួរនាំ​អ្វី​ទេតែ​បែជាបើករថយន្ត​ពាំងដែលជា​ការរារាំង​រថ​យន្ត​អ្នកកាសែតមិនឲ្យ​តាម​ថតរូបទៅវិញ​។ រហូតមកដល់​វេលា​ម៉ោង ៥និង​៣០នាទីល្ងាច​ថ្ងៃ​ដដែល ​ទៅដល់​ចំណុច​ឆ្កែ​អើត ឡាន​មេព្រៃ​បានដកខ្លួន​ចេញ ខណៈនោះ​ដៃជើង​របស់ ឧកញ៉ា សឹង សំអុល ឈ្មោះ​ឌឿ​ន ហៅ​ឌឿ​ន ខ្សែកាប បើករថយន្ត​វី​ហ្គោ​មក​បញ្ច្រាសទិស​ឡាន​ដឹកឈើ មក​បំ​បុក​ឡាន​អ្នកកាសែត​ប្រចាំ​ស្រុក​មេមត់ ម៉ាក​កាមរី គូទ​ហើម​សេរី​៩៥ ពណ៌​សំបក​ឪឡឹក ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេង ដើម្បី​បន្លាច និង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃ ដែល​កំពុង​តាម​ប្រមាញ់​ថតរូប​នោះ​។

កា​លពីថ្ងៃទី១៦មករា​ឆ្នាំ២០១៥នៅ​ចំណុចឆ្កែ​អើតក្នុងអាណា​ចក្រស្រុក​មេមត់រថ​យន្ត​អ្នកកា​សែត​ប្រ​ចាំ​ស្រុក​មេ​មត់ម៉ាក​កា​មរីគូ​ទ​ហើ​ម​សេ​រី​៩៥​ពណ៌​សំបក​ឪឡឹកត្រូវបាន​ដៃជើង​របស់ ឧកញ៉ាសឹងសំអុលឈ្មោះ​ឌឿ​នហៅ​ឌឿ​នខ្សែកាបបើ​កឡាន​មាកវី​ហ្គោមកកៀ​បណ្តាល​ឲ្យខូច ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងឆ្វេងដើម្បី​បន្លាចនិង​ព្រមាន​ដល់​ក្រុមអ្នកកាសែត​ដទៃកំឲ្យតាម​តាម​ប្រមាញ់​ថតរូប​រថយន្តដែល​ដឹកឈើរបស់ឧក​ញ៉ាសឹងសអុលក្នុងគោលដៅចេញទោស្រុកយួន។

​ប្រភព​បាន​បញ្ចា​ក់ថា បន្ទាប់ពី​កើតហេតុ​​ក​ម្លាំ​របស់ លោក អែម សុ​គុណ បាន​ថែម​កម្លាំង ចំនួន ៣​រថយន្ត​ទៀត​ដើម្បី​ជូន​ដំណើរ​រថយន្ត​ដឹកឈើ​របស់​ឧកញ៉ា សឹង សំអុល តាម​ច្រក​ចាន់​មូល​ទៅដល់​បា​រ៉ា​ស់ ព្រំដែន ឆ្លង​ចូល​ដី​វៀតណាម​បាន​យ៉ាង​រលូន ដែល​ទង្វើ​នេះ​គេ​អាច​ចាត់ទុកថា ជាការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​របស់​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​។ ករណីនេះ​លោក អែម សុ​គុណ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​មេមត់ បាន​ប្រាប់​កាសែត​ ​ថា តាម​បញ្ជា​របស់​ថ្នាក់លើ លោក​បាន​ចាត់​កម្លាំង​៤​រថយន្ត​ប្រដេញ​ឡាន​ដឹកឈើ​របស់​ឧកញ៉ាសឹងសំអុលនោះតែ​តាម​មិនទាន់​ផ្លូវ​តូចចង្អៀតឡាន​ដឹកឈើ​នោះបាន​បើក​បុក​បា​រ៉ា​ស់ប៉ុ​ស្តិ៍​ច្រក​ចាន់​មូលចេញទៅ​ដី​វៀតណាម​បាត់ទៅហើយ​លោក​ថា​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​រឿង​នោះ​។ស៊ិក។​

​សូមបញ្ជាក់ថាឧកញ៉ាសឹងសំអុលត្រូវបានគេស្គាល់ថាជា​ឈ្មួញ​រកស៊ី​កាប់​ឈើធំជាងគេ៤ខេត្តយកទៅលក់​ស្រុកយូនហើយ​បច្ចុប្បន្ន​ជា​ដៃគូ​ការកាប់​ប្រមូលផល​អនុផល​ព្រៃឈើ របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈ្មោះ ប៊ិ​ញ ហ្វឿ​ក​១ របស់​កងទ័ព​វៀតណាម មាន​ទីតាំងនៅ​ឃុំ​ព្រះ​ឈូក​ស្រុក​កែវ​សីមា ប៉ុន្តែ​ក្នុង​ដី​ក្រុមហ៊ុន​នោះ​អស់​ឈើ​លេខ​១ ឬ​ឈើ​ប្រណីត​កាប់​ទៅហើយ​។ឧកញ៉ាសឹងអុលបានកាប់​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រៅ​ដី​របស់ខ្លួន​ទូទាំង​ស្រុក​កែវ​សីមាប្រមូល​ចូលក្នុង​ក្រុមហ៊ុនអារច្រៀក​ដឹក​បន្ត​តាម​រថយន្ត​ធំៗចេញ​ជាច្រើន​ឆ្នាំ​មកហើយមិន​ថា​រដូវប្រាំងឬ​វស្សា​នោះទេដោយ​គេ​យក​ច្បាប់​វិ​រិ​យោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ធ្វើជា​លេសដើរ​ប្រមូល​ទិញ​ឈើ​ប្រណីត​មកពី​ក្នុង​ឃុំ​ស្រែ​ឈូកស្រែ​ព្រះចុង​ផ្លាស់មេ​ម​ងនឹង​គ្រប់​ទិសទី​ក្នុងស្រុក​កែវ​សីមា ដែល​សុទ្ធសឹងតែ​ទីតាំង​ខាងលើ​ស្ថិតក្នុង​តំបន់​អភិរក្ស​ជីវៈចំរុះ​សីមា នឹង​ដែន​ជំរក​សត្វ​ព្រៃភ្នំ​ព្រិច​។​

បញ្ហា​នេះ​ឧកញ៉ា សឹង អុល បាន​ដឹកឈើចេញទៅ​វៀតណាម តាម​​ច្រករបៀង​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ​មាន​ច្រករបៀងទន្លេ​ចាម​,​ចាន់​មូល​,បឹង​ជ្រោង​ ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន   អាន1874ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1403ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1372ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3202ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1543ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1394ដង ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្?...    អាន1548ដង ប្រធានមន្ទីរបរិស្ថានខេត្តបើកដៃអោយរថយន្ត ដឹកដីខ្សាច់ដឹកហូរទឹកធ្លាក់ពេញថ្នល់និងមិនគ្រប?...    អាន1726ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1661ដង ចៅហ្វាយខេត្តសៀមរាប ប្រមានមន្ត្រីកម្លាំង ប្រដាប់អាវុធ ទាំងអស់ត្រូវ ដកខ្លួនឲ្យឆ្ងាយ ពីរបទ...    អាន2123ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1412នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71003នាក់
ខែនេះ    178081នាក់
ឆ្នាំនេះ   2635984នាក់
សរុប   51995910នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:22