លោក ​សូ ចាន់​ណារី​ ​លួ​ច​បង្កើត​​ច្រក ​ដើ​ម្បីនាំ​ទំនិញ​គេច​ពន្ធ​និង​ពល​ករចំ​ណា​កស្រុក​ យ៉ាង​អាណា​ធិ

ដោយៈ សៀមរាប ថ្ងៃទី 07 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 11:50 នាទី ចំនួនអានៈ 1592

របប​យោធា​ថៃ ដឹកបញ្ជូន​ពលករ មក​ស្រុកកំណើត​វិញ តាម​ច្រក​ប៉ោយប៉ែត គួរ​ឲ្យ​អាម៉ាស់​បំផុត​នោះ មន្ត្រីជាន់ខ្ពស់​មួយចំនួន បាន​ទទួលស្គាល់ថា បញ្ហា​កើតឡើង​ដោយសារ គំនិត​ពុករលួយ របស់លោក សូ ចាន់ណា​រី ដែល​ឃុបឃិត​ឲ្យ​មេខ្យល់ នាំ​ពលករ​ឆ្លងដែន​ដោយ​ខុសច្បាប់ យ៉ាង​អនាធិបតេយ្យ​បំផុត ហើយ​កន្លងមក​ពលក​រ​ខ្មែរ​ជាច្រើន បាន​រងគ្រោះថ្នាក់ ឬ​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់ឃុំខ្លួន ធ្វើ​ទារុណកម្ម រហូតដល់​ពលករ​ខ្លះទៀត ជាន់មីន​ផ្ទុះ​រងរបួស សុទ្ធតែ​លួច​ឆ្លងដែន តាម​ច្រករបៀង ដែល​កាន់កាប់​ដោយ​លោក សូ ចាន់ណា​រី​។ ពោលគឺ​លោក សូ ចាន់ណា​រី មានអំណាច​ប្រព្រឹត្ត​អំពើពុករលួយ តាំងពី​ជំនាន់​លោក ខេង ស៊ុម ធ្វើជា​ស្នងការ រហូតដល់ លោក អាត់ ខែម គេ​មិនដែល​ឃើញ​ថ្នាក់លើ កោះហៅ​លោក សូ ចាន់ណា​រី ទៅ​ដាក់ពិន័យ​ម្តងណា​ឡើយ​។​

ក្រុង​ប៉ោយប៉ែត ៖ លោក សូ ចាន់ណា​រី ជា​​មេ​បញ្ជា​ការ​​វរៈ​​សេ​នា​​តូច នគរ​បាល​​ការ​ពារ​​ព្រំ​ដែន លេខ​​៩១១ ដែល​មាន​​ទី​តាំង​​ឈរ​ជើង​​ចាប់​ពី កា​រិយា​ល័យ​ទំ​នាក់​ទំនង​​ព្រំ​ដែន​​ចាស់ រហូត​ដល់​​ច្រក​​បឹង​​សា​គូ មាន​អំ​ណាច​​បង្កើត​​ច្រក​របៀង​​ខុស​ច្បាប់ចំនួន ១១​កន្លែង ដើម្បី​សម្របសម្រួល​ឲ្យ​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន និង​ជា​តំបន់​ក្តៅ សម្រាប់​មេខ្យល់ លួច​នាំ​ពលករ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ស្រុកថៃ ហើយ​គេ​ឆ្ងល់​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ សឹង​គ្រប់​ជំនាន់ មិនដែល​ហ៊ាន​ហើបមាត់ ជាមួយ​លោក សូ ចាន់ណា​រី ម្តងណា​ឡើយ​។​

​ដោយឡែក​មានការ​នាំចូល ទំនិញគេចពន្ធ និង​ទំនិញ​ខូចគុណភាព ខុសច្បាប់​គ្រប់​ប្រភេទ ពី​ស្រុកថៃ ចូលមក​ប្រទេស​កម្ពុជា តាម​បណ្តា​ច្រករបៀង ក្នុងភូមិ​សាស្ត្រ ខេត្តបន្ទាយមានជ័យ ពិសេស​ច្រក​បៀ​ង​ទាំង ១១ កន្លែង ដែល​គ្រប់គ្រង​ដោយ​លោក សូ ចាន់ណា​រី បាន​ឃុបឃិត​ជាមួយ ពួក​ឈ្មួញ​ទុច្ចរិត ប្រព្រឹត្ត​អំពើពុករលួយ បើកដៃ​ឲ្យ​មានការ​នាំចូល ទាំងយប់​ទាំង​ថ្ងៃ ធ្វើឱ្យ​បាត់បង់​ចំណូល​រដ្ឋ យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រៅពី​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខូចគុណភាព លោក សូ ចាន់ណា​រី បាន​បើក​ច្រក​យុទ្ធសាស្ត្រ សម្រាប់​នាំចេញ និង​វិលត្រឡប់ នូវ​ពលករ​ខ្មែរ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ និយាយ​រួម ដូច​ទ្រូ​ប្រើស​ពីរ ទាំង​ឡើង​ទាំង​ចុះ លោក សូ ចាន់ណា​រី ត្រូវប៉ាន់​ដូចគ្នា ។​

​​ប្រភពព័ត៌មានបាន​ឲ្យ​ដឹងថា តម្លៃ​ឆ្លងកាត់​សម្រាប់​ពលករ ក្នុង​ម្នាក់​ចាប់ពី  ៣០០​បាត ទៅ ៤០០​បាត យោងតាម​ស្ថានការណ៍​ជាក់ស្តែង ចេញចូល ២៤ ម៉ោង ពីព្រោះ​មាន​មេខ្យល់ រង់ចាំ​ទទួល​នៅ​ខាង​ថៃ ដោយឡែក​ប្រជាពលរដ្ឋ ដែល​ចូលទៅ​ត្រឹម​ផ្សារ លុង​កឿ ក្នុង​ម្នាក់ ២០​បាត ទាំង​ចេញ​ទាំង​ចូល ត្រូវ​ចំណាយ ៤០​បាត​។ បើទោះបី​កន្លងមក សម្តេច ហ៊ុន សែន បាន​ស្រែ​កកោកៗ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​អនុសាសន៍ កណ្តាប់ដៃ​ដែក​យ៉ាងណា​ក៏ដោយ ក៏​លោក សូ ចាន់ណា​រី និង​កូនចៅ​ក្រោមបង្គាប់ មិន​អនុវត្តតាម​លោកហ៊ុន សែនបន្តិចឡើយ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមម្នាក់ផឹកស៊ីស្រវឹង ប្រើហឹង្សាដោយចេតនានិងប៉ុនប៉ងបាញ់សម្លាប់អ្នកកាសែត   អាន1692ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1653ដង ផ្ទះលក់   អាន1985ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1531ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1122ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន1871ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1822ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1456ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10190ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសផ្អាកពិធី បុណ្យអុំទូកឆ្នាំនេះ   អាន1562ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1496នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71087នាក់
ខែនេះ    178165នាក់
ឆ្នាំនេះ   2636068នាក់
សរុប   51995994នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:03