ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 08 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1423

នៅ​រសៀលម៉ោង១និង​៥៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាំជ្រូច​ម៉ីស៊ីល​បាន​បាញ់​ចេញ​ពី​ចំណុច​ភ្នំដងវែក ភូមិ​អូថ្ម ស្រុក​អន្លងវែង​ ខេត្តឧត្តរមានជ័យ លាន់​លឺ​ឡើង​រញ្ជួយ​ដី ដំបូងឡើយ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ សត្វ​ស្រុក​ សត្វព្រៃ​នៅ​ជុំ​វិញ​នោះ​ ផ្អើ​ល​ឈូឆរត់ជាន់​ជើង​គ្នាស្មាន​ថា សង្គ្រាម​លោក​លើក​ទីបីចាប់​ផ្តើម​​ផ្ទុះ​​ឡើងហើយ។

មួយ​ស្របក់​ក្រោយ​មក ប្រភពព័ត៌មាន​ដែល​នៅ​ក្បែរ​កន្លែង​បាញ់​កាំជ្រូចខាងលើ​បាន​រាយ​ការណ៍​មក​​ សារព័រមាន កម្ពុជាសុវណ្ណភូមិ​ ថា វាមិន​មែនជា​កាំជ្រូចប៉ាក់រីម៉ានណូរបស់​អាមេរីកកាំង ឬ​របស់​កូរ៉េខាងជើង​នោះទេ កាំជ្រូច​ដែល​​​បាន​បាញ់ចេញ​មុខ​​នេះគឺជាកាំជ្រូច ដែល​ក្រុម​អ្នក​ជំនាញ​មក​ពី​ស្រុក​ថៃ និង​អ្នក​ជំនាញ​នៅ​ស្រុក​ខ្មែរខាង​កែរច្នៃ ​គេ​ធ្វើ​ឡើង​ដើម្បី​ប្រកួតគ្នាដាក់​លុយ​រាប់​ម៉ឺនរាប់​លាន​ដុល្លារ ឬលានបាត ដែល​កន្លង​ទៅ​គេ​បានបាញ់​ភ្នាល់​គ្នា​ជាច្រើន​ឆ្នាំ តែ​បាន​សម្រាក​បាញ់​ប្រហែល​រយៈពេល​១ខែមុន​នេះ ឥឡូវ​ពួក​ក្រុម​អ្នក​​ញៀន​ល្បែង​ស៊ី​សង​ទាំង​នេះចាប់​ផ្តើម​បាញ់សាជាថ្មីទៀត​ហើយ។

ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ធ្លាប់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិថា ​ឧប្បករ​ ដែល​ពួក​អ្នក​បាញ់​កាំជ្រូច​ខាង​លើ​យក​មក​ធ្វើ​កាំជ្រូច​នេះ មានដូចជា រំសេវ បំពង់​ឬស្សី ឬបំពង់​ទីបជ័រ ដែល​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់ដល់​មនុស្ស សត្វ អាច​ឆេះ​ផ្ទះ ឆេះព្រៃ ហើយ​ផ្សែង​របស់​វា​មាន​សារ​ជាតិ​ពុល អាច​សម្លាប់​គោក្របី​ជ្រូកមាន់ទា ឬធ្វើ​អោយ​មាន​ជំងឺឈឺថ្កាត់​ណាមួយ បើ​នៅ​​ស្រុក​ថៃវិញ រដ្ឋាភិបាល​របស់​គេ​ហាមឃាត់​​ដាច់​ខាង​មិន​អោយ​បាញ់​នៅ​លើទឹក​ដី​របស់​ពួកគេទេ ទើប​ពួក​គេ​មក​បាញ់​នៅលើ​​ទឹក​ដី​ខ្មែរ ភ្នាល់​ដាក់​លុយ​នៅ​ស្រុក​ខ្មែរវិញ។

ពាក់ព័ន្ធករណី​ខាងលើនេះ ​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ប្រាប់​តាមកម្ពុជា​សុវណ្ណភូមិ​តាម​​ទូរស័ទ្ទនៅ​ម៉ោង​២និង​៥០នាទីថា លោក​មិន​បាន​ដឹងទេ រវល់​នៅធ្វើ​​បុណ្យ​ផ្ទះ​សម្តេច​ជាស៊ីម។ ឯកឧត្តម ស-ថាវី បន្ថែមថា ចាំសួរ​ទៅ​កូន​ចៅ​សិន ​សូម​អធ្រាស្រ័យផងព្រោះ​អត់​បាន​ដឹង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរ​មានជ័យ ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការបើក​អោយ​ជន​ជាតិ​ថៃ និង​ជន​ជាតិ​​ខ្មែរ ​នាំ​គ្នា​មកបើក​បន​​​ល្បែង​បាញ់​កាំជ្រូច​ភ្នាល់​គ្នា​លើ​ខ្នង​ភ្នំ​ដង​វែក ក្នុង​ស្រុក​អន្លង​វែង​នេះ​ទេ។ ដូច្នេះ​សូម​ឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាពិចារណាសាជាថ្មីឡើង​វិញ ជៀសវាង​មាន​ការ​រិះគន់​កាន់​តែធ្ងន់​ទៅៗពី​ប្រជាពលរដ្ឋ​ ដែល​នាំ​អោយ​​ប៉ះពាល​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំកំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាច​បាត់​បង់​សន្លឹក​ឆ្នោត​ របស់គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ លោកស៊ូភិរិន្ទ មើលមិនឃើញបទល្មើសនេសាទ   អាន1329ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1679ដង នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1481ដង អគ្គីភ័យឆាបឆេះផ្សារាត្រីបណ្តាលអោយមានមនុស្សស្លាប់ជាច្រើននាក់   អាន1536ដង លោក ស៊ុន ប៊ូរ៉ា មេបញ្ជាការរង គរ៥ យោធាសឹករងស្រុកត្រពាំងប្រាសាទ ព្រមទាំងបក្សពួកបីនាក់ទទួល?...    អាន1389ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1398ដង ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្?...    អាន1557ដង លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន1979ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1496ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1694ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ម្តាយបង្កើតរបស់តារាចម្រៀងល្បីឈ្មោះ សុគន្ឋនីសា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទឆបោក ស្ត្រី​ម្នាក់វ័យ​ចំណាស់​ម្នាក់​​ដែល​គេ​អះអាងថា​ជា​ម្តាយបង្កើតរបស់​​តារាចម្រៀង​ល្បីឈ្មោះ សុគ​ន្ឋ នីសា ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យោងតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3345នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149829នាក់
ខែនេះ    533109នាក់
ឆ្នាំនេះ   1915341នាក់
សរុប   51275267នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 02:28