បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:19 នាទី ចំនួនអានៈ 2002

ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្នាបបួលទៅធ្វើការនៅភ្នំពេញ។ ម្ដាយស្ត្រីរងគ្រោះសង្ស័យថា គេបោកកូនគាត់យកទៅលក់។ ​ករ​ណី​​នេះ បានកើត​ឡើងតាំងពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់​ឆ្នាំង ខេត្ត​កំពង់ឆ្នាំង​។

ស្ត្រីឈ្មោះ លាវ ពៅ អាយុ៤៤ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើ ជា​ម្តាយនារីរងគ្រោះបានមកប្តឹងភ្នាក់ងារ​សារព័ត៌មានអគ្គស្នងការនគរបាលជាតិ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយបាន​និយា​យឲ្យដឹងថា គាត់​មានប្តីឈ្មោះ ឈឺន​ នៅ អាយុ៤៨ឆ្នាំ ប្រកបរបរនេសាទត្រី។ ពួកគាត់​មាន​កូន​៥​នាក់ កូនស្រីរងគ្រោះមានឈ្មោះ ឈឺន ឆដា អាយុ១៨ឆ្នាំ ជាកម្មករធ្វើទឹកសុទ្ធឲ្យសិប្បកម្ម​មួយ​កន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ យុវជនម្នាក់ឈ្មោះ ឡាំ អាយុ​ប្រមា​ណ១៨ឆ្នាំ បានលួងលោមបបួលកូនស្រីរបស់គាត់ថា បើព្រមទៅធ្វើ​នៅក្រុងភ្នំ​ពេញ គេដឹងថា ​កន្លែងមួយគេឲ្យប្រាក់ខែ២០០ដុល្លារ។ ដោយសារជីវភាពក្រុមគ្រួសារក្រីក្រ ឪពុកម្តាយ​ជួល​ផ្ទះគេ​នៅ នាងជាម្តាយក៏បានយល់ព្រមឲ្យឈ្មោះ ឡាំ នាំកូនស្រីទៅធ្វើ​ការ​នៅភ្នំពេញ។

ក្នុងរយៈពេល៥ថ្ងៃដំបូង គាត់បានទទួលដំណឹងពីកូនជាធម្មតា តែទូរស័ព្ទកូនគាត់ត្រូវបាន​ឈ្មោះ ឡាំ ជាអ្នក​កាន់រហូត មិនដែលជួបកូនផ្ទាល់មាត់ ហើយក្រោយមកទូរស័ព្ទលែងចូល​រហូតតែម្ដង​។

លុះនៅម៉ោង៣:៣០នាទី ល្ងាច​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់បានទូរស័ព្ទ​ចូល​ឈ្មោះ ម៉ាក់ អះអាងថា ជាបងប្រុសឈ្មោះ ឡាំ និយាយថា នៅ​ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៤ គាត់(ឈ្មោះ ម៉ាក់) បានទៅទទួលយកនារីឈ្មោះ ឈឺន ឆដា ពីបេនឡានសូរិយាក្រុងភ្នំ​ពេញ ប៉ុន្តែនាង​នៅ​បានតែ២ថ្ងៃប៉ុណ្ណោះទេ ក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ​។

ស្រ្តីជាម្តាយនារីរងគ្រោះ បាននិយាយទៀតថា គាត់សង្ស័យថា កូនស្រីគាត់ត្រូវគេបោកយកទៅលក់នៅ​កន្លែងណាមួយ ទើបនាងមិនអាចទូរស័ព្ទមកប្រាប់ឪពុកម្តាយបាន។ ​ចំណែកក្រុមគ្រួសារគាត់ក្រីក្រណាស់ គ្មាន​លុយកាក់ប្តឹងផ្តល់សមត្ថកិច្ចឲ្យជួយរកកូនគាត់បានទេ ហេតុ​នេះ ​សំណូមពរដល់សារព័ត៌មានអគ្គស្នងការនគរបាល​ជាតិ មេត្តាជួយផ្សាយព័ត៌មានរកកូនឲ្យគាត់ផង។

ករណីខាងលើ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកានេះ អ្នកយកព័ត៌យើងបានរាយការណ៍ជូន​លោក ​ប្រាក់ វុឌ្ឍី ស្នង​ការនគរបាលខេត្តឲ្យជួយអន្តរាគមន៍ហើយ លោកបានសំណូមពរ​ឲ្យ​ម្តាយនារីរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកា​រិយាល័យនគរបាលប្រឆាំងការជួញ​ដូរ​ខេត្ត នៅព្រឹក​ថ្ងៃទី២៨ ខែវិច្ឆិកានេះ។ ការដាក់ពាក្យប្តឹង មិនត្រូវបានគេទារ​ប្រាក់អ្វីឡើយ ហើយ​លោក​ស្នងការនិយាយថា លោកនឹងអន្តរាគមន៍ឲ្យលោកនាយការិយាល័យធ្វើការស្រាវជ្រាវជា​បន្ទាន់ក្នុងរឿង​ខាងលើនេះ មិនទុកឲ្យយូរឡើយ៕ សេដ្ឋការ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បែកធ្លាយពត៌មាន លោក ប្រាក់ សាំ មេបញ្ជាការវរៈ នគរបាល៨០៧ ទៅបំផ្លាញ សម្ភារៈ សមត្ថកិច្ចថៃ ក្រោ?...    អាន1800ដង រថយន្តដឹកឈើរបស់ឧកញ៉ាដ៏ល្បីម្នាក់ក្រឡាប់បណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1694ដង និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល?...    អាន1768ដង រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់   អាន2027ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1462ដង តើវាសនាលោក ម៉ម-សូណង់ដូ ទៅជាយ៉ាងណាព្រឹកនេះ?   អាន1564ដង ពិធី ឡើងអ្នកតា   អាន3056ដង ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់   អាន1369ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​លោក សម រង្ស៊ី   អាន1319ដង ក្រសួងមហាផ្ទៃយល់ព្រមអោយគណបក្ស​សង្គ្រោះជាតិធ្វើ​បាតុកម្មបីថ្ងៃ   អាន1347ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39254នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142425នាក់
ខែនេះ    525705នាក់
ឆ្នាំនេះ   1907937នាក់
សរុប   51267863នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:55