សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ)

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 08:01 នាទី ចំនួនអានៈ 2104

តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​រំ​ពង​ ដែល​បណ្តាល​អោយមាន​ការ​​រំ​ខាន​ដល់​ការ​ទស្ស​នា​ប្រាសាទ​របសល់​ភ្លៀវ​ទេស​ចរណ៍​តាំង​ពី​​ម៉ោង​៤ទាប​ភ្លឺ ដោយ​មិន​មាន​ការ​រំ​ខាង​ពី​សំ​ណាក់​អាជ្ញាធរ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​នោះ​ទេ។

មាន​សេចក្តី​រាយ​ការណ៍​ពី​ប្រ​ជា​ពល​រដ្ឋ មគ្គុទេស​ទេសចរណ៍ តៃ​កុង​ឡាន​ តៃ​កុង​រឺម៉ក មក​ថា ជា​រៀង​រាល់​ព្រឹក​ចាប់​ពី​ម៉ោង​៤និង​៣០​នាទី រហូត​ដល់​ថ្ងៃកម្ពស់​កំពូល​ប្រាសាទ​អង្គរ​វត្ត មាន​ឡាន​ម៉ាក់​កូរ៉េ​កែ​ឆ្នៃ​ដាក់​លក់​កាហ្វេ​មួយ​គ្រឿង​បាន​មក​ចត​ទល់​ពី​មុខ​ជណ្តើរ​ខាង​លិច​នៃ​ប្រា​សាទ​អង្គរវត្ត​​ ដោយ​ដាក់​តំ​រៀប​តុកៅអី​លក់​កា​ហ្វេ ហើយ​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​ម៉ាក​ឆៃណាខ្នាត​ធំបញ្ឆេះ​អូស​ឌីណា​ម៉ូភ្លើង​ចាប់​អំ​ពូល​ភ្លើង​ និង​ប្រើ​ប្រាស​គ្រឿង​អេឡិច​ទ្រូនិក​ដូច​ជា​ម៉ាស៊ីន​ឆុង​កាហ្វេ ទូរ​ទឹក​កក​​ជាដើម​​ ដើម្បី​លក់​កាហ្វេ​អោយ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ធ្វើ​ដំ​ណើរ​ទៅ​ទស្សនា​ថ្ងៃរះនៅ​ប្រាសាទ​អង្គរ​វត្ត។

ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា រថ​យន្ត​កែ​ច្នៃ​ដាក់​លក់​ភេសជ្ជៈ​ដែល​បាន​ប្រើ​ម៉ា​ស៊ីន​ភ្លើង​រំ​ខាន​សូរ​សំ​លេង​ខាង​លើមាន​ស្លាក​យី​ហោឈ្មោះ “បងស៍ កាហ្វេ ធូ ហ្គោ = Bong’s Coffee 2 go”។ ប្រ​ភព​បន្តថា ដី​ចំ​ណី​ថ្នល់​នៅ​មុខ​ប្រា​សាទ​អង្គរ​វត្តខាង​លិចប៉ូ​លីស​សណ្តាប់​ធ្នាប់​បាន​ដាក់​ស្លាក​ ”ហាមចត“ ប៉ុន្តែ​រថ​យន្ត​កែច្នៃ​លក់​កាហ្វេ​ខាង​លើ មិន​ត្រឹម​តែ​ចត​ធម្ម​តា​នោះ​ទេ ថែម​ទាំង​ដាក់​តំ​រៀប​តុ​លក់​កាហ្វេត្រៀប​ត្រា​ ហើយ​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​សូ​រ​ដូច​ផ្គររន្ទះ ដែល​ជា​ការ​រំ​ខាន​ដោយ​សូរ​សំ​លេងដល់​ភ្ញៀវ​ទេស​ចរណ៍យ៉ាង​ខ្លាំង តែ​គេ​មិន​ឃើញ​មាន​អាជ្ញា​ធរ​ ​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​អប្ស​រា មក​នែនាំ​សកម្ម​ភាព​ខាង​លើ​នេះទេ ដែល​សកម្ម​ភាព​ខាង​​លើ​នេះ​ធ្វើ​អោយ​មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​ទូទៅ​សង្ស័យ​ថា ក្រុម​ហ៊ុន​រថ​យន្ត​កែ​ច្នៃលក់​កាហ្វេ​ខាង​លើ​នេះ ប្រ​ហែល​ជា​បាន​បង់​លុយ​ប្រ​ចាំ​ខែ​អោយ​គ្រប់​ជំ​នាញ​អស់​ហើយ​មើល​ទៅ​ ទើប​អាច​រក​ស៊ី​ដោយ​រលូន​បែប​នេះ ដោយ​គ្មាន​ការ​រំ​ខាន។

នៅថ្ងៃទី២៤​ខែតុលា​ឆ្នាំ២០១៤​នេះ យើង​ពុំអាច​សុំ​ការ​បក​ស្រាយ​បំ​ភ្លឺ​ពី​លោក ពៅ ម្ចាស់​រថ​យន្ត​កូរ៉េកែ​ច្នៃដាក់​លក់​កា​ហ្វេ​ខាង​លើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​ចូល តែ​បើ​យោង​តាម​សម្តី​បុគ្គលិក​ម្នាក់​បាន​ប្រាប់​បណ្តាញ​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៤​ ​ថា ម្ចាស់​របស់​គេ​ទៅ​ស្រុក​ក្រៅ​ពុំទាន់មកវិញទេ។

នៅ​រសៀល​ដដែល​នេះ​ លោក​ឈុំ​សំ​បាន មេប៉ុស្តិ៍​នគរបាល​សង្កាត់​គោគចក បាន​ប្រាប់​តាម​ទូរ​ស័ព្ទថា ខាង​សណ្តាប់​ធ្នាប់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ជា​ទួនាទី​របស់​ ស្នង​ការ​បិតិគភណ្ឌ​មិន​ពាក់​ព័ន្ទ​និង​នគរបាល​ប៉ុស្តិ៍ទេ តែ​បើ​មាន​បទ​ល្មើ​ស​នោះ​ទើប​ជា​ទួនាទី​របស់​នគរបាល​ប៉ុស្តិ៍។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ ស្នង​ការ​បិតិ​កភណ្ឌ​បាន​ទេ​នៅ​រសៀលថ្ងៃ​​ដដែល​នេះ ព្រោះ​មិន​មាន​លេខ​ទូរ​ស័ព្ទ​សំរាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ដោយ៖ ផ្លុង-រ៉េត,

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

Daily Promotion from Siem Reap Taxi Owner!   អាន1973ដង ក្រសួង​ព័ត៌មាន​ស្នើ​៣​ចំណុច​ដល់​អង្គភាព​ផ្សព្វ​ផ្សាយ​ក្នុង​ថ្ងៃ​កាន់​ទុក្ខ   អាន1520ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1543ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន1798ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1797ដង ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ)   អាន2390ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1447ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1407ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1553ដង មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង   អាន1577ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1610នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28232នាក់
ខែនេះ    397641នាក់
ឆ្នាំនេះ   2408180នាក់
សរុប   51768106នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 06:26