អ្នកធ្វើដំណើររិះគន់រថយន្តក្រុងកាពីតូល ឡើងថ្លៃនៅថ្ងៃមានបុណ្យទាន

ដោយៈ សៀមរាប ថ្ងៃទី 11 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 07:03 នាទី ចំនួនអានៈ 1608

ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​ពី​តាម​បណ្តារ​ខេត្ត​ក្រុង​នានា ​បាន​និយាយ​រិះ​គន់​ អំពី​ការ​តំ​ឡើង​ថ្លៃ​សំ​បុត្រ​ធ្វើ​ដំ​ណើរ​របស់​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល នៅ​រដូវ​បុណ្យ​ ឬ​ថ្ងៃ​បុណ្យ​ ថ្ងៃឈប់​សំរាប​ ដែល​ការ​ឡើង​ថ្លៃ​សំ​បុត្រ​នេះ ហាក់​ប្រ​ឆាំង​ប្រ​សាសន៍​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​ធ្លាប់​ព្រ​មាន​ កុំ​អោយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ឡើង​ថ្លៃ​ពេល​រដូវ​បុណ្យទាន។

តាម​ប្រ​ភព​ពី​ប្រ​ជា​ពលរដ្ឋ​អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​ឈ្មោះ​ កាពីតូល បាន​សំ​ដែង​ការ​ខក​ចិត្ត​ថា គ្រាន់​តែ​ចូល​ឆ្នាំ​ចិន​វៀត​ណាម​សោះ​ ក្រុង​ហ៊ុន​នេះ​បាន​តំ​ឡើង​តំ​លៃ​សំ​បុត្រ​១ម៉ឺន​រៀល​ក្នុង​សំ​បុត្រមួយ។ ពួក​គាត់​បន្ត​ថា អ្នក​ធ្វើ​ដំ​ណើរ​តាម​រថ​យន្ត​ក្រុង​មិន​មែន​ជា​អ្នក​ធូ​ធាអីទេ បើ​គេ​មាន​លុយ​គេ​ជិះ​រថ​យន្ត​ខ្លួន​ឯង​ហើយ មិន​បាច់​មក​ជិះ​រថ​យន្ត​ក្រុង​នាំ​ខាត​ពេល​វេលានោះ​ទេ តែ​ក្រុម​ហ៊ុន​រថ​ក្រុង​តែង​តែ​កេង​ចំ​ណេញ​ពី​លើ​អតិ​ថិជន​របស់​ខ្លូន​តែ​រហូត។ ពលរដ្ឋ​បន្ថែម​ថា ”ខ្ញុំ​សូម​អោយ​ក្រ​សួង​ មន្ទីរ​ដែល​ពាក់​ព័ន្ធ​ ជា​មួយ​ក្រុម​ហ៊ុន​រថ​យន្ត​ក្រុង​ មេត្តា​នែ​នាំ​កុំ​អោយ​ពួក​គេ​ឆ្លៀត​ឱកាស​ តំ​ឡើង​ថ្លៃ​សំ​បុត្រ​រថ​យន្ត​ពេល​មាន​បុណ្យ​ទាន​“ ។

នៅ​ព្រឹក​ថ្ងៃទី​១១​ ខែគុម្ភៈ ឆ្នា២០១៣ នេះ​ បើ​យោង​តាម​អ្នក​លក់​សំ​បុត្រក្រុម​ហ៊ុន​ទេស​ចរណ៍ កាពី​តូល​ សា​ខា​ខេត្ត​សៀម​រាប​បាន​ប្រាប់ពី​តំលៃ​សំ​បុត្រ​​​មុន​ចូល​ឆ្នាំ​ចិន​វៀត​ណាម​ និង​ក្រោយ​ចូល​ឆ្នាំ​ចិន​វៀត​ណាមនេះ (សូមមើល​តារាងតំ​លៃ​ខាង​ក្រោម)​

លរ

ចេញដំណើរ

តំលៃធម្មតា

ថ្ងៃបុណ្យ

ផ្សេងៗ

សៀមរាប-ភ្នំពេញ

២០០០០​ រៀល

៣០០០០ រៀល

អាច ​៣៥០០០ រៀល

សៀមរាប-ប៉ោយប៉ែត

១៥០០០ រៀល

២០០០០ រៀល

អាច ២៥០០០ រៀល

សៀមរាប-បាត់ដំបង

២០០០០ រៀល

២៥០០០ រៀល

អាច ៣០០០០ រៀល

ភ្នំពេញ-សៀមរាប

២០០០០ រៀល

៣០០០០ រៀល

អាច​ ៣៥០០០ រៀល

ប្រ​ភព​ពី​បុរស់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​ថា គាត់​ចង់​កក់​សំ​បុត្រ​អោយ​ភ្លៀវ​របស់​គាត់​នៅ​ថ្ងៃ​ទី​១៥​គុម្ភៈខាង​មុខ​នេះ តែ​អ្នក​លក់​សំ​បត្រ​ក្រុម​ហ៊ុន​ទេស​ចរណ៍​ កាពីតូល ថាមិន​ទាន់​ហ៊ាន​លក់​អោយ​ទេ​ព្រោះ​មិន​ដឹង​ថា លក់ក្នុង​តំ​លៃ​​ប៉ុន្មាន​ ព្រោះ​ថៅ​កែ​ក្រុម​ហ៊ុន​កំ​ពុង​ឡើង​ថ្លៃ​សំ​បុត្រ​ មិន​ដឹង​ថាថ្ងៃ​ទី១៥​ សំបុត្រ​បន្ត​ឡើង​ ឬ​ចុះ​នោះ​ទេ ចាំ​ដល់​ថ្ងៃចាំ​កម​ទិញ​ទៅ​តំ​លៃ​ប៉ុន្មាន​នោះ​ដឹង​ហើយ។

លោក​ សាក់ស៊ី​ថា អ្នក​រស់​នៅ​ក្រុង​ក្រុង​សៀម​រាប​ បាន​ទូរ​ស័ព្ទ​ប្រាប់​អ្នក​យក​ព័ត៌​មាន​យើង​កាល​ពី​ព្រឹក​ថ្ងៃទី​១១​នេះ​ផង​ដែរ​ថា លោក​ចង់​កក់​សំ​បុត្រ​២​អោយ​ពួក​ម៉ាក​គាត់​ទៅ​ភ្នំ​ពេញ​ តែ​អ្នក​លក់​សំ​បុត្រ​ខាង​លើប្រាប់​គាត់​​ថា សំ​បុត្រ​១​តំ​លៃ​បី​ម៉ឺន​រៀល ខាង​ក្រុម​ហ៊ុន​តំ​ឡើង​តាំង​ពី​មុន​ចូល​ឆ្នាំ​ចិន ហើយ​ការ​ឡើង​ថ្លៃ​នេះ​មិន​ចុះ​វិញ​ទេ ឡើង​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរតែ​ម្តង។

ពលរដ្ឋ​នៅ​ខេត្ត​សៀម​រាប ខេត្ត​បាត់​ដំ​បង ខេត្ត​បន្ទាយ​មាន​ជ័យ និង​លោក​ស៊ី​ថា សុំ​អោយ​ក្រ​សួង​សា​ធារ​ណ​ការ​ និង​ដឹក​ជញ្ជួន​ ជា​ពិសេសរាជ​រដ្ឋា​ភិបាល​កម្ពុជា​មេត្ត​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​ផង​កុំ​អោយ​ឆ្លៀត​ឱកាស​ ដូច​ត្រី​ងៀត​ឆ្លៀត​ពង​ នៅ​រដូវ​បុណ្យ​ទាន​ពេក​ ស្រណោះ​អ្នកធ្វើ​ដំ​ណើរ​ក្រី​​ក្រ​ផង។

យើង​ពុំ​អាច​សុំ​ការ​​បំ​ភ្លឺ​ពី​ថៅ​កែ​ ក្រុម​ហ៊ុន​ទេសចរណ៍​ កាពីតូល​ បាន​ទេព្រោះ​មិន​មាន​លេខ​ទូ​រ​ស័ព្ទ​សំ​រាប់​ទំ​នាក់​ទំ​នង៕ ដោយ​៖ ចរិយា

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុន សែន ដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​បទល្មើស​តាម​អតីត​ឡូត៍​នេសាទ​   អាន1550ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1600ដង សេ្រង-ម៉េង ជើងខ្លាំងខាងរកស៊ីឈើខុសច្បាប់ក្នុងខេត្តព្រះវិហារ   អាន1486ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2508ដង លោកស្រី ឡេង ចាន់នា សុំអោយជួយចុះផ្សាយឯកសារបំភ្លឺ   អាន593ដង សាលាក្តីខ្មែរក្រហមនឹងបើកសវនាការលើបណ្តឹងសារទុក្ខប្រឆាំងការដោះលែង អៀងធីរិទ្ធ   អាន1307ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1474ដង លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែ?...    អាន1895ដង ហុក ប៊ុនធឿនហៅស្មី ខ្លាំងខាងរត់ការឈើផ្អើលខេត្តសៀមរាប   អាន1346ដង អ្នកកាសែត២រូបដែលជាប់ពន្ធនាគារចូលខ្លួនស្តាប់ការប្រកាសសាលក្រម    អាន1381ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ ពុទ្ធោ! កូនប្រុស​មាសម្តាយ កូន​ប្រុស​មាស​ម្តាយ ម្តាយ​នឹក​កូនណាស់ ម្តាយ​ស្មាន​តែ​កូន​បាន​ទទួល​សេចក្តី​សុខ​សាន្ត​ក្នុង​សង្គម​គ្រួសារ​របស់​កូន​ហើយ តែ​បន្ទាប់​ពី​ម្តាយ​បាន​អាន​សំ​បុត្រ​របស់​កូន​ទើប​ម្តា...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2479នាក់
ម្សិលមិញ    7496នាក់
សប្ដាហ៍នេះ    20323នាក់
ខែនេះ    329491នាក់
ឆ្នាំនេះ   2340030នាក់
សរុប   51699956នាក់
ថ្ងៃទី 18 ខែ 04 ឆ្នាំ 2024 ម៉ោង 07:42