ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 06 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 01:21 នាទី ចំនួនអានៈ 1833

លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ​វេលាម៉ោង​៨ព្រឹក ក្នុង​សំ​ណុំ​ព្រហ្ម​ទណ្ឌ​លេខ៨៨៩ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ​ពី​បទ​បរិហាកេរ្តិ៍ តាម​សារព័ត៌មាន ដែល​ប្រព្រឹត្តិទៅ​​នៅ​ខេត្ត​សៀម​រាប​កាល​ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

លោក​ ប៉ាតសុខ បាន​ប្រាប់ ​​កម្ពុជា​សុវណ្ណភូមិ នៅ​ព្រឹក​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥នេះ​ថា ​លោក​មិន​ទាន់បានដឹង​ច្បាស់​នៅ​ឡើយទេថា អ្នក​ណាជាអ្នក​ប្តឹង​រូប​លោក តែ​លោក​ធ្លាប់​មាន​មិត្ត​ភ័ក្រ​ប្រាប់​ថា ប្រហែល​ជា​ក្រុម​សមត្ថ​កិច្ចនៅ​ភូមិ​មាត់​ខ្លា ស្រុក​ជីក្រែង ខេត្តសៀមរាប ជា​អ្នក​ប្តឹង​រូប​លោក​ ទាក់ទង​និង​ការ​បោះ​ពុម្ភ​ផ្សាយ​កាសែត​ ព្រះ​ច័ន្ទកម្ពុជា ឆ្នាំទី០៣ លេខ០៨ ចេញផ្សាយថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០១៤ ក្នុង​អត្ថបទមួយដែល​មាន​ចំ​ណង​ជើងថា (លោក ឈាង លាងពៅ និងលោក ថនឃេ ជាប៉ូលីសដៃម្ខាង​រកស៊ី​បទល្មើស​ដៃម្ខាង​ បង្ក្រាប​បទល្មើស​យកលុយ​ដាក់ហោ​ប៉ៅ)។

លោក ប៉ាត​សុខ បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភណ៍ចំ​ពោះ​បណ្តឹង​ដែល​ចោទ​ប្រ​កាន់​លោក​ពី​បទ​​បរិហាកេរ្តិ៍ខាង​លើនេះទេ ព្រោះ​អត្ថ​បទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​សរសេរ​ឡើង​ដោយ​មាន​ក្រម​សីលធម៌ និង​វិជ្ជា​ជីវៈច្បាស់លាស់។ លោក​ ប៉ាត​សុខ បាន​បន្ថែមថា អត្ថបទ​ដែល​លោក​បាន​ចុះផ្សាយ​គឺ​មាន​ប្រភព​ច្បាស់លាស់ ពី​ប្រ​ជាពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​ក្រុម​សមត្ថ​កិច្ច​មួយក្តាប់​តូច​ជំ​រិត​ទាប្រាក់​ជា​ថ្នូរនិង​ការ​ដោះលែង​មនុស្ស និង​មិន​ចាប់​ចង​អ្នក​ប្រកប​របរនេសាទទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​នៅ​ក្នុង​ខេត្តសៀមរាប តាម​មាត់​បឹង​ទន្លេសាបនៅ​រដូវ​បិតនេសាទ ឬរដូវ​ត្រីពង​កូន។ ​

លោក សុខ សុវណ្ណ ប្រ​ធាន​ក្រុមប្រឹក្សាសារ​ព័ត៌មានកម្ពុជា បាន​មាន​ប្រាសាសន៍​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៥នេះថា បើ​យោង​តាម​ច្បាប់​របស់​អ្នក​សារព័ត៌មាន​ អ្នក​ដែល​ត្រូវ​គេ​សរសេរ​ចុះ​ផ្សាយ ត្រូវ​សរសេរ​លិខិត​ស្នើ​សុំ​អោយ​ចាង​ហ្វាង​ ឬ​និពន្ធនាយក​កាសែត​នោះ​ ចុះ​ផ្សាយ​បក​ស្រាយសា​​ឡើង​វិញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ បើ​អ្នក​ដែល​ត្រូវ​បាន​គេ​ចុះ​ផ្សាយ យល់​ឃើញ​ថា ការ​សរសេរ​ចុះ​ផ្សាយ​នោះ​វា​មិន​ត្រឹម​ត្រូវ​ខុស​ពី​ការពិត ហើយ​សាមី​​ខ្លួនមិន​​បាន​ប្រព្រឹត្តិដូច​ការ​ចោទ​ប្រកាន់​ មុន​ទៅ​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។ លោក សុខ​សុវណ្ណ បាន​បន្ត​ថា តុលាការ​ត្រូវ​តែ​យក​ច្បាប់​របប​​​សារព័ត៌មាន​មក​អនុវត្តចំពោះ​អ្នក​សារ​ព័ត៌​មាន។ លោក សុខសុវណ្ណ បាន​បន្ថែមថា តុលាការ​មិន​គួរ​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​អ្នក​សារ​ព័ត៌មានអំ​ពី​បទ​បរិហាកេរ្តិ៍​នោះ​ទេ ព្រោះ​អ្នក​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមទូទៅ  ហើយ​ជា​អ្នក​នាំ​សារពីប្រ​ជា​​រាស្រ្ត​ទៅ​រដ្ឋាភិបាល​​ ឬ​ពី​រដ្ឋាភិបាល​​មក​រាស្រ្តវិញ។

បើ​យោង​តាម​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មីនៃ​មាត្រា​ ៣០៦ បាន​ចែងថា អំ​ពើ​បរិហារកេរ្តិ៍ តាម​សារព័ត៌មាន​ ការ​បរិហាកេរ្តិ៍ដែល​ប្រ​ព្រឹត្ត​តាម​សារព័ត៌មាន ត្រូវ​ស្ថិត​នៅ​ក្រោម​បទបញ្ញត្តិនៃ​ច្បាប់​ស្តី​ពី​របបសារព័ត៌មាន។

មានត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញបាន​ចែងថា ប្រ​ជាពល​រដ្ឋ​ខ្មែរ​​មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិរបស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភផ្សាយ សេរីភាព​ខាង​ការ​ប្រ​ជុំ។

មាត្រា ១៩ នៃ​កតិកាសញ្ញាអន្តរជាតិបាន​ចែងថា៖ ១-ជន​គ្រប់​រូប​មាន​សិទ្ធិ​ប្រ​កាន់​យក​មតិយោបល់​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក។ ២-ជន​គ្រប់​រូប​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញមតិ។ សិទ្ធិនេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព ស្រាវ​ជ្រាវ​ព័ត៌មាន ទទួល​ និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែបយ៉ាង​ដោយ​មិន​គិត ពី​ព្រំ​ដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬបោះ​ពុម្ព​តាម​ទម្រង់​តា​ម​សិល្បៈក្តី ឬ​ដោយ​មធ្យបាយ ផ្សព្វ​ផ្សាយ​ដ៏ទៃក្តី តាម​ការ​ជ្រើ​ស​រើស​របស់​ខ្លួន។

មាត្រា ២០ នៃ​ច្បាប់​របបសារព័ត៌មាន៖ អំ​ពើ​ប្រ​ព្រឹត្ត​របស់​និយោជន និពន្ធនាយក ឬអ្នក​និពន្ធ​អត្ថ​បទ ដែល​រំ​លោភច្បាប់​ព្រហ្មទណ្ឌ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។ ប៉ុន្តែទោះ​ជា​យ៉ាង​ណាក៏ដោយ ក៏​គ្មាន​ជនណា​ម្នាក់​ត្រូវ​ចាប់​ចង ឬ​ដាក់​ពន្ធនាគារ ដោយ​សារ​ការ​បញ្ចេញមតិឡើយ។

ពាក់ព័ន្ធករណី​ខាងលើ​នេះ កម្ពុជា​សុវណ្ណភូមិ មិន​ទាន់​អាច​សុំ​ការ​ពន្យល់​ពី​លោក សំរិទ្ធ សុខុន ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំ​បូង​ខេត្តសៀម​រាប​បាន​ទេ ថា​អ្នក​ណា​ជា​ដើម​បណ្តឹង​ ព្រោះ​ថ្ងៃទី​០៦​នេះជា​ថ្ងៃដែល​ពល​រដ្ឋ​កម្ពុជា និង​មន្រ្តីរាជការសំ​រាក​ប្រា​រព្ធពិធីបុណ្យ ច្រត់ព្រះនង្គ័ល។

លោក ប៉ាតសុខ ចាងហ្វាង​កាសែត ព្រះច័ន្ទ​កម្ពុជា សូម​សំ​នូម​ពរ​ទៅ​លោក សំ​រិទ្ទ សុខុន ព្រះរាជអាជ្ញា​រងអម​សាលាដំ​បូង​ខេត្ត​សៀមរាប​ និង​ លោក កើត វណ្ណរ៉េត ព្រះរាជ​អាជ្ញា​សាលាដំ​បូង​ខេត្ត​សៀមរាប មេត្តា​កុំ​ធ្វើ​ការ​ចោទ​ប្រកាន់​រូប​លោក ពី​បទ​បរិហាកេរ្តិ៍ខាង​លើ ព្រោះ​ដើម​បណ្តឹង​មិន​បាន​សរសេរ​លិខិត​មក​រូប​លោក ឬ​និពន្ធ នាយក​របស់​លោក អោយ​ធ្វើ​ការ​បក​ស្រាយ​បំ​ភ្លឺនោះ​ទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សំណង់ក្រុមហ៊ុនបាលីរីសតជិត១០០បន្ទប់ត្រូវ អគ្គិភ័យឆេះទាំងស្រុង   អាន1403ដង អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ   អាន1396ដង សហព័ន្ធសហជីបទៅសាលា​ក្រុង​ទាមទារឲ្យសកម្មជនសហជីបចូលធ្វើការវិញ    អាន1372ដង ព្រះភក្ខុ សុខ តុញផុតពីគ្រោះថ្នាក់ហើយបន្ទាប់ពីបានវះកាត់ ដុំសាច់ចេញពីក្នុងពោះ   អាន1558ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1759ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន1750ដង កូនស្រីបង្កើតបណ្តេញ និងលើកកៅអីវាយឪពុកបណ្តាលអោយមានរបួសស្នាម   អាន2039ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3160ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1581ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1364ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3590នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    30212នាក់
ខែនេះ    399621នាក់
ឆ្នាំនេះ   2410160នាក់
សរុប   51770086នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 11:19