លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប

ដោយៈ សហការី ខេត្តស្ទឹងត្រែង ថ្ងៃទី 03 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 05:30 នាទី ចំនួនអានៈ 1879

ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ចុប្បន្ន​នេះ​ តែ​មិន​មាន​ជំនាញ ឬក្រុម​សមត្ថ​កិច្ច​ណាចេញ​មុខ​បង្ក្រាប​ទាល់តែសោះ ដែល​ធ្វើ​អោយ​ពល​រដ្ឋ​មាន​ការ​សង្ស័យ​ថា ប្រហែល​ជាមាន​ការ​ឃុប​ឃិត​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជា​មិន​ខាន។

ប្រភព​ពី​ពល​រដ្ឋ​​បាន​បញ្ជាក់ថា ឈើ​មុខកាត់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវបាន​ឈ្មួញ​ខិលខូច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ រួច​កែច្នៃ​អារច្រៀក​ជា​ចំរៀក​ទៅ​តាម​តម្រូល​ការ​របស់​ពួកគេ​។

ប្រជាពលរដ្ឋ​មូលដ្ឋាន​ដែល​បាន​ចុះ​តាមដាន​បញ្ហា​នេះ បាន​ពន្យល់ថា ឈើ គឺ​ត្រូវបាន​យកមក​អារច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់​ដោយ​មិនចាំបាច់​បង់ពន្ធ ឬក៏​បង់ពន្ធ​ក្នុង​តម្លៃ​​ទាប​ ដែល​ជា​ហេតុ​ធ្វើ​អោយ​ព្រៃ​ឈើ​រលាយ​ហិន​ហោច ហើយ​ថែម​ទាំង​បំ​បាត់​ថវិការ​ចំណូល​របស់​រដ្ឋ​ទៀត​ផង។​

ក្រុម​ប្រជាពលរដ្ឋនៅ​​ខេត្តស្ទឹងត្រែង​បាន​អះអាងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​ដោយ​ក្រុមហ៊ុន លោក លឹមប៊ុណ្ណា (ហៅ ឧកញ៉ា ខ្នា)​ ដែល​បាន​ធ្វើឡើង​តាំងពី​ឆ្នាំ​២០១៣​មក​នោះ នៅតែ​បន្ត​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ចេញទៅ​លក់​នៅ​ប្រទេស​យួន រហូតដល់​បច្ចុប្បន្ន ដែល​អ្នកភូមិ​ព្រួយបារម្ភ​ថា ព្រៃឈើ​នឹង​ហិនហោច​អស់​ដោយសារតែ​ក្រុម​ឈ្មួញ​រូប​នេះ​។

ប្រភព​​បានបញ្ជាក់​ថា បើ​សមត្ថកិច្ច​ពិតជា​មាន​ភាព​ស្អាតស្អំ និង​មាន​សមត្ថភាព​ពិតប្រាកដ​ស្រប​​តាម​ជំនាញ និង​កាតព្វកិច្ច​របស់ខ្លួន ហើយ​មាន​ឆន្ទៈ​បង្ក្រាប​បទល្មើស​ព្រៃឈើមែន​នោះ​ ម្ល៉េះមេ​​ឈ្មួញ ​លឹមប៊ុន​ណ្ណា និង​បក្ខពួក​មិន​អាចធ្វើ​សកម្មភាព​ដូច​សព្វថ្ងៃ​នេះទេ​។​

​សកម្មជន​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង បានដាក់​ការទទួលខុសត្រូវ​ករ​ណី​កាប់បំផ្លាញ​ព្រៃឈើ​នៅក្រៅ​ផ្ទៃ​អាង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ​ទៅលើ​អាជ្ញាធរខេត្ត និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ថា​មិនបាន​ផ្តល់ដំណឹង​ជាក់លាក់​ទាក់ទិន​ការកំណត់​ព្រំប្រទល់​តំបន់​ផ្ទៃ​អាង​ឲ្យ​សង្គម​ស៊ីវិល​ជ្រាប រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ និង​សហគមន៍​ជាដើម​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​ភាពមិនច្បាស់លាស់​ក្នុងការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺជា​ចេតនា​ឆ្លៀតឱកាស​ផ្សំគំនិត​របស់​មន្ត្រី​ជំនាញ និង​អ្នកមានអំណាច​ក្នុង​ខេត្តស្ទឹងត្រែង ក្នុងការ​កាប់​បំផ្លាញ​​ធនធាន​ព្រៃឈើ​ដ៏​ធំ​សម្បើម​នៅក្នុង​ខេត្ត​មួយ​នេះ​៕ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1596ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1401ដង អគ្គីភ័យឆាប​ឆេះផ្ទះប្រជាពលរដ្ឋ៤០-​៥០ខ្នងបណ្តាល​អោយ​មនុស្ស៧នាក់រង​របួស   អាន1558ដង ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម ន...    អាន2431ដង សេចក្តីជូនដំណឹង   អាន2102ដង ចាប់រំលោភកូនស្រីបង្កើត មិនបាន ត្រូវនគរបាលចាប់ខ្លួន    អាន1736ដង ចៅក្រមតុលាការខេត្តសៀមរាបសម្រេចមិនឃុំខ្លួន អ្នកកាសែត និងមន្រ្តីបរិស្ថាន   អាន1485ដង លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយ...    អាន2975ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1546ដង ព្រោះតែមនន្ត្រីអសកម្មបណ្តាលអោយដើមធ្នង់ឈាមមាន់ធំៗប្រាំដើមហោះបាត់ស្រមោល   អាន1505ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      34633នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    137804នាក់
ខែនេះ    521084នាក់
ឆ្នាំនេះ   1903316នាក់
សរុប   51263242នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 17:49