អាជ្ញាធរស្រុកថ្មពួក តម្រង់​សីលធម៌​ វិជ្ជាជីវៈ​ពេទ្យ​ឡើងវិញ

ដោយៈ មករា បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1389

អាជ្ញាធរ និង​មន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ បាន​ប្រជុំ​បន្ទាន់​មួយនៅ​មន្ទីរ​សុខាភិបាល​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១២ ជាមួយ​ថ្នាក់ដឹកនាំ​មន្ទីរ និង​ការិយាល័យ​សុខាភិបាលក្នុង​មន្ទីរ និង​ការិយាល័យ​តាម​ស្រុក​/​ក្រុង ប្រធាន​/​អនុប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​/​ក្រុង ស្រុក មណ្ឌល​សុខភាព​ទាំងអស់​ទូទាំង​ខេត្ត ដើម្បី​តម្រង់ និង​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ មនសិកា​រ ស​ម្ប​ជ្ជ​ញ្ញៈ មន្ត្រី​សុខាភិបាល និង​ពេទ្យ​ឡើងវិញ ក្នុង​ខេត្ត បន្ទាប់ពី​ករណី​រឿងអាស្រូវគ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក មិន​ព្យាបាល​កុមារ​ម្នាក់ដែល​ពស់វែកដំបូក​ចឹក បណ្ដាលឲ្យ​កុមារ​នោះ​ស្លាប់​។ គ្រូពេទ្យ​ថាមាន​ថ្នាំ តែ​សម្រាប់​ទុក​ចាក់​ជូន​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ហ៊ុនសែន ដែល​ចុះ​វាស់វែង​ដី​ប៉ុណ្ណោះ​។

គួររំលឹកថា នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ ឪពុកម្ដាយ​របស់​កុមារ​ឈ្មោះ សាមឿន តូ​ត អាយុ ៧​ឆ្នាំ នៅ​ភូមិ​ក្បាល​ទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក បាន​ដឹក​តាម​រថយន្តឈ្នួល កុមារ​នេះដែល​ត្រូវ​ពស់វែកដំបូកបាន​ចឹក ពី​ល្ងាច​ក្នុង​បរិវេណ​ផ្ទះ ចំ​ត្រង់​ចង្អុលដៃ មក​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ដើម្បី​សុំ​ពេទ្យ​ពិនិត្យ​សង្គ្រោះ​ព្យាបាល​បន្ទាន់​។ ប៉ុន្តែ​ប្រធាន​ពេទ្យ​ប្រចាំការ​វេន​យប់នោះ គឺ​លោក​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ដែលមាន​អត្ត​ច​រិត អាកប្បកិរិយា មិនសូវ​និយាយស្ដី ស្ពឹក​ស្រពន់ និង​មិន​សហការ​រាយការណ៍ បាន​ឆ្លើយថា ខ្លួន​មិនចេះ​ព្យាបាល និង​ថាគ្មាន​ថ្នាំ​ព្យាបាល​ទេ ព្រោះថ្នាំ​មានតែ​សម្រាប់​ទុក​បម្រុង​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្តសម្ដេច​តេ​ជោ ដែល​ចុះ​វាស់ដី ជូន​ពលរដ្ឋ​ប៉ុណ្ណោះ​។ ម្ដាយ​ក្មេងរងគ្រោះ បាន​អង្វរករ និង​សុំ​បង់​ជា​លុយ​ប៉ុន្មាន​ក៏ដោយ ដើម្បី​សង្គ្រោះ​ជីវិត​កូន​។

ប៉ុន្តែ​គ្រូពេទ្យ​នោះពុំ​ព្រម ហើយ​បញ្ជូន​កុមារ​រងគ្រោះចេញ ដោយ​ឲ្យ​អ្នកជំងឺ​ដឹក​តាម​រថយន្តឈ្នួ គ្មាន​ពេទ្យ​តាម និង​គ្មាន​ចាក់​ថ្នាំ ឬ​បន្តោក​សេ​រ៉ូម អ្វី​ឡើយ​។ ទីបំផុត​កុមារ​រងគ្រោះបាន​ស្លាប់​។​

​លោក​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ក៏​ប្រាប់​សារព័ត៌មាន​ថា ពេទ្យ​មាន​ថ្នាំ​បម្រុង​ទុកសម្រាប់តែ​ចាក់​សង្គ្រោះ​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ចុះ​វាស់វែង​ដីធ្លី​ប៉ុណ្ណោះ​។ ឯ​ថ្នាំ​សម្រាប់​ពលរដ្ឋ មាន​មិន​គ្រប់​ដូ​ស​ទេ​។ តែមាន​គ្រូពេទ្យ​ខ្លះលួច​និយាយថា ពេទ្យ​ពុំ​ហ៊ាន​ព្យាបាល​កុមារ​នោះទេ ហើយ​បាន​បញ្ជូន​កុមារ​នោះទៅកាន់​ពេទ្យ​ខេត្ត​។​

​លោក ប្លែក វា​រី អភិបាលស្រុក​ថ្មពួក មានប្រសាសន៍ថា ការបាត់​បង់ជីវិត​ក្មេងប្រុស​ម្នាក់នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល សោកស្ដាយ​ពន់ពេក​ណាស់​ហើយ តែ​វារឹតតែ​សោកស្ដាយ​ជាង​នេះ គឺ​វា​បាន​ផ្សារភ្ជាប់ និង​ជះឥទ្ធិពល​ខូច​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប៉ះពាល់​កិត្តិយស​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ដែល​ខិតខំ​ធ្វើ​ការងារ​ជូន​ពលរដ្ឋ និង​ពុំដែល​បានគិត ឬ​ធ្វើ ដែលថាទុក​ថ្នាំ​សម្រាប់​ពួកខ្លួនឲ្យមាន​តម្លៃ ជាង​ជីវិត​ពលរដ្ឋ និង​កូនចៅ​នោះឡើយ​។​

​លោក​អភិបាលស្រុកថ្ម​ពួក បាន​គូសបញ្ជាក់ថា “​វា​ដូចជា​ហែក​បេះដូង​ស្រុក​ថ្មពួក ដែល​ចាំបាច់កុំឲ្យ​មាន​ជាថ្មី និង​គ្រប់​ជំនាញ គ្រប់គ្នា​ទាំងអស់ ត្រូវតែ​រួមគ្នា ពង្រឹង​ការងារ​ឡើងវិញ​។ អាជ្ញាធរ​អត់​ជ្រៀតជ្រែក និង​គ្មាន​ចេតនា​លូកដៃ​ណែនាំជំនាញ​ណា​ទេ តែ​សូម​ចូលរួម​កែលំអ ដើម្បី​ទាំងអស់គ្នា​”​។​

​អ្នកស្រី នួ​ម សុភ័ណ អភិបាលរង​ស្រុក​ថ្មពួក ក៏បាន​មានប្រសាសន៍ថា “​ការគ្រប់គ្រង​ចាំបាច់ត្រួតពិនិត្យ វាយតម្លៃ និង​កែលំអ​ឡើងវិញ​ជាប្រចាំ ដូចជាគុណធម៌ ក្រម​វិជ្ជាជីវៈ​គ្រូពេទ្យ ត្រូវតែ​គោរព ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​តួនាទី​ភារកិច្ច​។ សំខាន់​ជាង​នេះ គឺ​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស មាន​ឆន្ទៈ មនសិ​ការ សតិ​ស​ម្ប​ជ្ជ​ញ្ញៈ សុភាពរាបសា ទន់ភ្លន់ រឹងប៉ឹង និង​ម៉ឺងម៉ាត់​”​។​

​មន្ត្រី​ក្រុមអធិការកិច្ច​របស់​ម​ន្ទីរ​សុខាភិបាលខេត្តបន្ទាយមានជ័យ ក៏បាន​ឲ្យដឹងថា ករណីនេះ ទាំង​វេជ្ជបណ្ឌិត គឹម សំអុល ប្រធាន​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក ទាំង​វេជ្ជបណ្ឌិត ឥន្ទ ស​ត្ថា​រដ្ឋ ប្រធាន​ប្រចាំ​វេន​យប់ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១២ មាន​កំហុស ដោយ​មិន​ទទួលខុសត្រូវ​វិជ្ជាជីវៈ ដោយមាន​អ្នកជំងឺ​ធ្ងន់មិន​រាយការណ៍ និង​មិន​សុំ​សហការ​ពី​អាជ្ញាធរ​ស្រុក ជាពិសេស​គ្រូពេទ្យ​នោះដឹងថា កុមារ​រងគ្រោះ ត្រូវ​ពស់​ចឹក ពុំ​ដឹង​ធ្វើ​ម៉េច ហើយ​បញ្ជូន​អ្នកជំងឺ​តាម​រថយន្តឈ្នួល មិន​ប្រើ​រថយន្ត​ពេទ្យ ដែលមាន ហើយ​ពុំបាន​ព្យាបាល​សង្គ្រោះ (​ចាក់​ថ្នាំ ឬ បន្តោក​សេរ៉ូម ឬ រុំ​របួស​) ជាដើម​។​

​អាជ្ញាធរ​ក៏បាន​អះអាងថា ថ្នាំ​បម្រុង​ទុកសម្រាប់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ហ៊ុន សែន មានតែ ១០ ដប ហើយ​គ្មាន​ការណែនាំ​ពី​មន្ទីរ ឬ​ការិយាល័យ​សុខាភិបាល ឬ​នរណាថាដាច់ខាតត្រូវ​ទុក​បម្រុងសម្រាប់តែ​យុវជន​ស្ម័គ្រចិត្ត​ជាដាច់ខាត មិនអាច​យកមកប្រើ​កា​រ​សិនដើម្បី​សង្គ្រោះ​ជីវិត​ប្រជាជន​នោះទេ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1385ដង សុំអំពាវនាវដល់អង្គភាពមជ្ឈមណ្ឌលព័ត៌មានវិទ្យសាស្រ្តខ្មែរមេត្តាបើកលុយឲ្យអ្នកយកព័ត៌មាន   អាន1477ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កម្ពស់ទឹក​ជំនន់សំរាប​ថ្ងៃទី២០   អាន1399ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1854ដង សមត្ថិកិច្ច​ប៉ះ​ទង្គិច​នឹង​យុវជន​សម រង្ស៊ី​ពេល​ហែ​ក្បួន   អាន1427ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1672ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1573ដង សេចក្តីជូនដំណឹង   អាន2128ដង ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្?...    អាន1807ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1433ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1512នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    7266នាក់
ខែនេះ    316434នាក់
ឆ្នាំនេះ   2326973នាក់
សរុប   51686899នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 14:51