លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង

ដោយៈ រ៉េត ខេត្តត្បូងឃ្មុំ ថ្ងៃទី 22 ខែ 10 ឆ្នាំ 2014 វេលាម៉ោង 03:00 នាទី ចំនួនអានៈ 1786

កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយក​ផលប្រយោជន៍​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញទំហឹង ហើយ​មុន​បាន​មក​កាន់​មេ​ច្រក​ដូង ៧​ដើម លោក នូ ស៊ីថា ជា​មន្ត្រី​គយ​នៅ​ទិសឧត្តរ​នៃ​ប្រទេស ហើយ​ដោយ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើយ៉ាងណា ដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ លោក នូ ស៊ីថា បាន​ជ្រែ​រត់​មក​រក​ប៉ុស្តិ៍​ភាគ​ខាងកើត​ប្រទេស​វិញ ម្តង ហើយ​ចុងក្រោយ​ទីបំផុត​បាន​ផ្លោះ​ឡើង​ធ្វើ​ជា​ស្តេចត្រាញ់​គយ​ប្រចាំខេត្ត​ ត្បូងឃ្មុំ ដែល​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យ ។​

​តាម​ការសង្កេត​ពី​បុគ្គលិកលក្ខណៈ​សម្បត្តិ​របស់លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ក្នុង​ការប្រព្រឹត្ត​អំពើ ពុករលួយ​គ្រប់​រូបភាព​ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ប្រេងឥន្ធនៈ​ការដឹកជញ្ជូន​ ឈើ ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុង កណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុង ។​

លោក នូ ស៊ីថា ឥឡូវ​នេះ​ពិតជា​បាន​សម្រេច​ដូចក្តី​ប៉ងប្រាថ្នា​របស់​គាត់​មែន ។ បានសេចក្តីថា មហិច្ឆតា​ល្មោភ​បុណ្យស័ក្តិ​អំណាច​របស់ លោក នូ ស៊ីថា គឺ​ពិតជា​គ្មាន​ព្រំដែន ហើយ​ក្លាហាន​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លា​រទិញ​តំណែង មេ​គយ​ខេត្ត​ត្បូងឃ្មុំ ធ្វើឱ្យ​ផ្អើល​ល្បីល្បាញ​ទូទាំងប្រទេសគ្មាន​នរណា​មួយ​អាច​មាន​សមត្ថភាព​ ធ្វើបាន​ដូច​ជា​រូបគាត់​បាន​ឡើយ ។​

​ ​គ្រប់​អាជីវករ​ទាំង​តូច​ទាំង​ធំ អ្នករកស៊ី​ទាំង​ស្រប​ច្បាប់​មិន​ស្រប​ច្បាប់​គ្មាន​នរណា​មួយ​បាន​រួចខ្លួន​ ថាមិនបានបង់លុយ​ក្រៅផ្លូវការ​ទៅ​ឱ្យ​លោក នូ ស៊ីថា ឡើយ ។ ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​រក​ចំណូល​ជូន​រដ្ឋ​វិញ លោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ដ៏​ហ៊ឺ​ ហារ ! ក្រោម​គំនរ​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​ស្លូតត្រង់​រក​តែ​អាហារ​ ចំអែត​ក្រពះរស់ មួយថ្ងៃ សឹងតែ​មិន​បាន​ផង ។​

​បើ​ក្រឡេក​មើល​ពី​ជន​ហ៊ឺហារ ! ឈ្មោះ នូ ស៊ីថា ជំនាញ​គយ​ពូកែ​ខាង​គោះ​វិញ ពេល​មក​បូរី​នៅ​ជិត​ស្ថានីយ៍ ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុង​ក្រុង​ភ្នំពេញ​ម្តងៗ គេ​សង្កេត​ឃើញ​ជន​ហ៊ឺហារ​រូបនេះ យក​លុយ​ទាំង​គី​បៗ​ក្នុង​វ៉ា​លី​ដើរ​ស៊ី ចាយ​សប្បាយ​ក្អាកក្អាយ​ក្នុង​ភោជនីយ៍ដ្ឋាន​ផ្សេងៗ ដោយ​មាន​ស្រី​ស្រស់​ក្មេងៗ​អង្គុយ​កំដរ​ឆ្វេង​ស្តាំ ដោយ​មិន​បាន​យក ឧត្តមគតិ ទៅ​ជួយ​បំរើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តាម​មូលដ្ឋាន​ដែល​រាជរដ្ឋាភិបាល​ កំពុងតែ​យកចិត្តទុកដាក់​នោះ​ឡើយ​។​

​ ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ គួរតែ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយ និង​រដ្ឋាករ មាន​វិធានការណ៍​សើរើ​ការប្រកាស​តែងតាំង​ប្រធាន​សាខាគយ​ខេត្ត​ត្បូងឃ្មុំ​នេះ ​ឡើងវិញ ដោយ​ពិនិត្យ ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​ពិតប្រាកដ ឱ្យទៅ​កាន់​កន្លែង​កៅអី លោក នូ ស៊ីថា វិញ​ម្តង ព្រោះ​មិន​ទាន់​ហួសពេល​ទេ តំណែង​នេះ​ជា​ការប្រកាស​តែងតាំងបណ្តោះអាសន្ន ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1445ដង នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1602ដង ចៅសង្កាត់ និង ក្រុមប្រឹក្សាសង្កាត់ជ្រាវម្នាក់ជំពាក់លុយគេជាង៣០ម៉ឺងនដុល្លារអត់ព្រមសង   អាន1633ដង អាជ្ញាធរសង្កាត់បឹងទំពន់ហាមឃាត់អ្នកគាំទ្រលោកម៉មសូណង់ដូ   អាន1706ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3036ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1525ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1530ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1206ដង សាលាខេត្ត​សៀមរាប​និង​ប្តូរទីតាំងនៅថ្ងៃសុក្រនេះ   អាន1740ដង ព្យាករណ៍កម្ពស់ទឹកជំនន់ថ្ងៃទី២៦ខែតុលាឆ្នាំ២០១២   អាន1578ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40