បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 19 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 07:52 នាទី ចំនួនអានៈ 3288

កូន

អាឡូ ជំរាបសួរ អ្នក​ម៉ែ​!

ម៉ែ

អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​មែន​ទេ?

កូន

បាទម៉ែ អោយ​កូន​សូម​អភ័យទោសផង​ ព្រោះ​កូន​ជាប់​រវល់​ស្រាវ​ជ្រាវរឿង​ប្រ​វត្តិសាស្រ្ត​ប្រ​ទេស​កម្ពុជា ហ្នឹងណាអ្នក​ម៉ែ។ អ្នក​ម៉ែ តើ​ម៉ែដឹង​ទេថា កាលពី​សម័យ​ប៉ុលពតអ្នក​ណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​ប្រ​ជា​រាស្រ្ត​ខ្មែរ​អស់​ជាង​២លាន​នាក់?

ម៉ែ

កូន​ម៉ែ មាន​អ្នក​ណា​ក្រៅ​ពី​ប៉ុល​ពល​ ឬគេ​ហៅ​ថា ពួក​ខ្មែរ​ក្រហម គឺ​ម៉ែ​ឃើញ​ផ្ទាល់​ភ្នែក​ ពួក​ក្រុម​អាវ​ខ្មៅ​ទាំង​នោះ​ចាប់​មនុស្ស​យក​ទៅ​សំ​លាប់​ស្រស់ៗ បើក្មេង​តូច​ៗវិញ​គេចាប់​ជើង​​បោកទៅ​នឹង​គល់​ឈើ ក្មេង​ខ្លះ​គេ​បោះ​ទៅ​លើ​ហើយ​ ពេល​ធ្លាក់​មក​វិញ​ ក្រុម​ខ្មែរ​ក្រ​ហម​ទាំង​នោះ​បាន​យក​ជំពុះ​ទុង​កាំ​ភ្លើង​ចាំ​ទ្រ​ពី​ក្រោម​ បើ​នឹក​ដល់​រឿង​នេះ​ម៉ែ​ឈី​ចាប់​ណាស់ ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ តែ​ហូប​តែ​ទឹក​បបររាវៗ គឺ​ក្បាល​ជង្គង់​ធំ​ជាង​ក្បាល​ទៅទៀត សំ​ណាង​ហើយ​ដែល​បាន​កង​ទ័ព​វៀត​ណាម​គេ​ចូល​មក​ជួយ​រំ​ដោះ អោយ​ម៉ែ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ កុំ​អី​កូន​មិន​បាន​ឃើញ​ពន្លឺ​ថ្ងៃទេ ដូច្នេះ​ហើយ​ទើប​ម៉ែដឹ​គុណ​ថ្ងៃ៧មករារហូត​ដល់​សព្វ​ថ្ងៃ និង​ដឹង​គុណ​ដល់​កង​ទ័ព​វៀត​ណាម​ ជន​ជាតិ​វៀត​ណាម​ដល់​រាល់ថ្ងៃនេះណាកូន។ តើ​ហេតុអ្វី​កូន​សួរ​ម៉ែដូច្នេះ ព្រោះ​ម៉ែក៏ធ្លាប់​បាន​និទាន​រឿង​ប្រ​វត្តិដ៏ជូចត់នេះប្រាប់​កូន​ពី​មុន​ជារឿយ​ៗដែរ​តើ?​

កូន

អោយ​កូន​សុំ​ទោស​អ្នក​ម៉ែ​ពី​ចម្ងាយ ព្រោះ​តែ​ម៉ែ​បាន​ប្រាប់​កូន​ពី​មុន​វា​ផ្សេង តែ​យោង​តាម​ការ​បែក​ធ្លាយ និង​តាម​ការ​ស្រាវ​ជ្រាវ​របស់​កូន​វា​ផ្ទុយ​ស្រឡះ​ពី​សម្តី​អ្នក​ម៉ែ។ ម៉ែដឹងទេ ខ្ញុំ​បាន​ព័ត៌មាន​ថា អ្នក​ដែល​នៅ​ពី​ក្រោយខ្នង​​ខ្មែរ​ក្រហម ក្នុង​ការ​សម្លាប់​ប្រ​ជាជន​ខ្មែរ​ជាង​២លាន​នាក់នោះ គឺជា​យួន​ហានណូយ ហើយ​​ជន​ជាតិ​មួយ​នេះ​ចង់​រំ​លោភ​បំ​ពាន​យក​ទឹក​ដី​កម្ពុជាដ៏សម្បូរ​សប្បាយមួយនេះ។ តែ​នៅ​ឆ្នាំ១៩៧៩ នយោបាយ​របស់​យួន​ហានណូយ​ត្រូវ​បាន​បែកការ​ ទើប​ពួកកង​ទ័ព​យួន​ទាំង​នេះ​គេ​ក្រឡះជា​មក​ជួយ​ខ្មែរ​វិញដើម្បី​បំ​ភាន់​ភ្នែក​រាស្រ្ត​ខ្មែរ​ អោយ​វង្វេង​លុង​លក់​ យក​សត្រូវ​ធ្វើ​ជាមិត្ត​ទៅ​វិញ។ កូន​និយាយ​នេះ​មិន​មែន​ស្តី​បន្ទោស​អោយ​អ្នកម៉ែថា ម៉ែ​ល្ងង់មិន​ដឹង​រឿងអីនោះទេ តែ​កូន​គ្រាន់​តែ​ចង់​អោយ​ម៉ែបាន​ដឹងរឿង​អាថ៌កំ​បាំង​ខ្លះៗ ហើយ​សម្តី​អ្នក​ម៉ែ​ប្រាប់កូន​ក៏មិន​ខុស​ដែរ ព្រោះ​យួន​ហាន​ណូយ​គេ​បាន​លាក់​បាំង​អាថ៌កំបាំងនេះបាន​ជិត​ល្អណាស់ បើ​មើល​តែ​សំ​បក​ក្រៅ ម៉ែច្បាស់​ជាឃើញ​ថា អ្នក​ដែល​សម្លាប់ខ្មែរ​គឺ​ជា​ប៉ុលពត ឯប៉ុលពត​ក៏ជា​ខ្មែរ អ្នក​ដែល​ជួយ​ខ្មែរ​រំ​ដោះពីរបប​៣ឆ្នាំ៨ខែ​២០​ថ្ងៃគឺជា​កង​ព័ទវៀតណាម ដូច្នេះម៉ែមិន​បាន​ដឹង​ថា អ្នក​ណា​ជា​ឃាត្តករពិតដែល​បញ្ជាពីក្រោយ​ខ្នងនោះទេ។ ម៉ែមាន​ឆ្ងល់ទេ តើខ្មែរ​ធ្វើ​នយោបាយ​សម្លាប់​ខ្មែរ​គ្នាឯង​ដើម្បីអ្វីទៅ? ហើយមាន​បំ​ណងសម្លាប់​ផ្តាច់ពូជទៀតផង។

ម៉ែ

កូនសម្លាញ់ ម៉ែមិន​បដិសេធដ៏ចំពោះការ​ស្រាវ​ជ្រាវរក​ឃើញ​របស់​កូន​ទេ ព្រោះ​ម៉ែ​នៅ​ឯស្រែ ធ្វើ​តែ​ស្រែ​ចំ​ការ​ ដើម្បីសន្សំ​លុយ​អោយ​កូន​បាន​រៀន​ចេះ​ដឹង​ខ្ពង់​ខ្ពស់ដើម្បី​ជួយ​បំ​រើ​ប្រ​ទេស​ជាតិ អោយ​មាន​ការ​រី​ក​ចំ​រើន និង​ការពារ​ខ្លាំង​សត្រូវ​ជិត​ខាង​ដែល​ប៉ង​យាយី​ប្រ​ទេស​ជាតិ​យើង។ ពេល​ហូបបាយ​ល្ងាចៗ ម៉ែ​តែង​តែ​បើក​មើល​ទូរ​ទស្សន៍ដែរ នៅ​នាទី​ព័ត៌មាន​តែ​ម៉ែមិន​ដែល​ឃើញ​គេ​ផ្សាយ​ពី​អ្វី​ដែល​កូន​បាន​និយាយ​ខាង​លើ​នោះ​ទេ ហើយ​រដ្ឋា​ភិបាល​ក៏មិន​ដែល​ឃើញ​ប្រកាស​ប្រាប់​រាស្រ្ត​ខ្មែរ​ថា កាល​សម័យ​ប៉ុល​ពត​ យួន​ហាន​ណូយ​ជា​អ្នក​រៀប​គំ​រោង​ការ​សម្លាប់​ខ្មែរ​នោះដែរ ដូច្នេះ​ម៉ែ​ហាក់​មានការ​នៅ​ស្ទាក់​ស្ទើ មិន​ចង់​ជឿង​សម្តី​កូន​ទេ ព្រោះវា​ជារឿង​ដែល​ម៉ែ​នឹក​ស្មាន​មិន​ដល់ហើយ​ថែម​ទាំង​ហួស​ចិត្តទៀត​ផង​ដែល​បាន​លឺ​ព័ត៌មាន​នេះ ព្រោះ​ម៉ែតែង​តែ​ស្រលាញ់​ជន​ជាតិ​វៀត​ណាម​ដូច​បង​ប្អូន​បង្កើត ហើយ​ម៉ែថែម​ទាំង​ដឹង​គុណ​កង​ទ័ព​វៀត​ណាម​ទៀតផង។ ចូរ​កួន​សិក្សា​អោយ​បាន​ច្បាស់​ ស្រាវ​ជ្រាវ​រក​ឯកសារល្អចែក​ម៉ែអាន​ផង ដើម្បី​អោយ​ម៉ែអស់ការ​សង្ស័យ ចំ​ពោះ​រឿង​នេះ។

កូន

អ្នក​ម្តាយ​ជាទីគោរពស្រលាញ់របស់កូន​អើយ កូន​គ្មាន​ហេតុ​ផល​អ្វីទៅ​ប្រឌិត​រឿង​កុហក់អ្នក​មាន​គុណនោះទេ កូន​មិន​មែន​ជា​អ្នក​ធ្វើ​នយោបាយ​ដែល​ត្រូវ​កុហក់អ្នក​ម៉ែដើម្បី​យក​សំលេង​ឆ្នោត​ឡើយ។ អ្វី​ដែល​កូន​លើក​មក​ប្រាប់​ម៉ែនេះ វាគ្រាន់​តែ​ជា​ចំ​ណុច​តូច​ប៉ុណ​សរសៃ​សក់តែ​​ប៉ុណ្ណោះ។ ហើយ​ម៉ែមិន​បាច់​ឆ្ងល់ទេ ទូរទស្សន៍ក្នុង​ស្រុក​គេ​មិន​ហ៊ាន​ផ្សាយ​រឿង​ពិត​ឡើយ ព្រោះ​គេ​ខ្លាច​ប៉ះ​ពាល់​ដល់​នយោបាយដ៏មាន​ហហិច​តារបស់​យួន​ហាន​ណូយ ដែលអាច​​ធ្វើ​អោយ​ប៉ុស្តិ៍ទូរទស្សន៍​របស់​ពួកគេ​ត្រូវ​បាន​បិត។ ចំណែកឯ​រដ្ឋាភិបាលវិញ​ នៅ​ឯទីក្រុង​គេ​រិះគន់​តាម​បណ្តាញសង្គម (Facebook)ថា រដ្ឋាភិបាលសព្វ​ថ្ងៃនៅក្រោម​ការ​គ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមណាម៉ែ តែនេះជារឿងសម្ងាត់​កុំអោយ​អ្នក​ផ្សេងគេ​ដឹង កុំ​គេ​ថាយើង​ចោទគេ​ដោយ​គ្មានភស្តុតាង ជាក់ស្តែងម៉ែមើលទៅ យួនខុស​ច្បាប់នៅពេញដីខ្មែររដ្ឋាភិបាលមិនដេញ តែបែជាដេញអាឡិចអ្នកការពារ​ធម្មជាតិអោយ​ខ្មែរទៅវិញ ម៉ែចំណាស់នេះហើយសូមម៉ែពិចារណាខ្លួនឯងចុះ។ បើម៉ែចង់​ដឹង​រឿង​រាវ​សង្គម​បច្ចុប្បន្ន​ខ្លះៗព្រឹក​ៗម៉ែបើ​ក​វិទ្យុបរទេស ដូច​ជា​វិទ្យុ វីអូអេ វិទ្យុអាស៊ីសេរី និង​វិទ្យុបរទេសផ្សេៗទៀត ទើប​អ្នក​ម៉ែ​បាន​ទទួល​ព័ត៌មាន​ឯករាជនិង​ព័ត៌មាន​ពិតណាម៉ែ។

ម៉ែ

កូនសម្លាញ់ រឿង​យួន​ហាន​ណូង​មាន​បំ​ណង​សម្លាប់​ខ្មែរ​ផ្តាច់​ពូជ​កាល​ពី​សម័យ​ប៉ុលពល​ ម៉េ​ធ្លាប់​លឺ​គេ​ប្រាប់​ច្រើន​ដង​ដែរ តែ​ម៉ែ​មិន​ជឿ ហើយ​នៅ​ពេល​បោះ​ឆ្នោត​ក៏ធ្លាប់​លឺ​គណបក្ស​នយោ​បាយ​ខ្លះ​គេ​បក​ស្រាយ​អំ​ពី​រឿង​នេះដែរ តែម៉ែនៅ​តែ​មិន​ជឿ ឥឡូវ​កូន​ប្រាប់​ម៉ែទៀត សំ​រាប់​ម៉ែៗច្បាស់​ជាជឿង​កូន​ព្រោះ​កូន​ជា​កូន​បង្កើត​របស់​ម៉ែ គ្មាន​ហេតុផល​ណាមួយ​ដែឡ​កូន​ត្រូវ​កុហក់ម៉ែ​នោះទេ ហើយ​កន្លង​មក​កូន​ក៏មិន​ដែល​និយាយ​រឿង​អ្វី​ផ្តេសផ្តាស​នោះដែរ។ ម៉ែក៏ធ្លាប់​បើក​វិទ្យុបរទេសស្តាប់ដែរ តែ​លោកមេ​ភូមិ​ និងលោក​មេឃុំ​នៅ​ស្រុក​យើង​គេ​ប្រាប់​ម៉ែថា កុំ​អោយ​ស្តាប់​វិទ្យុ​ទាំង​នេះ វានាំ​អោយ​បែក​សឺ នាំ​អោយ​វង្វេង វិទ្យុទាំង​នេះសុទ្ធតែ​ពួក​វិទ្យុ​ប្រ​ឆាំង​ ហើយ​អ្នក​ស្តាប់​វិទ្យុ​ទាំង​នេះគឺ​ជា​ពួកក្រពើ​វង្វេង​បឹង មិន​ស្គាល់គុណថ្ងៃ៧មករា ដែល​កង​ទ័ព​វៀត​ណាម​បាន​ជួយ​រំ​ដោះអោយ​ផុត​ពី​ស្លាប់​ ដូច្នេះម៉ែមិន​ដឹង​រឿង​ពិត​ក៏ជឿង​តាម​លោកមេឃុំ​មេភូមិ ណាមួយម៉ែរស់​ក្រោមការ​ដឹក​នាំរបស់​ពួកគេ​ម៉ែមាន​ការ​ភ័យ​ខ្លាច ព្រោះ​ម៉ែបាក់ស្បាត​​កាលពីសម័យប៉ុលពតឃើញ​គេ​ធ្វើ​បាប​មនុស្ស​ សម្លាប់​មនុស្សច្រើនណាស់។ កូន​ប្រុស​កូន​ជាទំពាំងស្នង​ឬស្សី កម្បី​កូន​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ កូន​ត្រូវ​ចាំសម្តីម្តាយទាន់ម្តាយនៅ​មាន​ជីវិតអាច​ប្រាប់កូនបាន ចូរកូនខំ​ប្រឹងសិក្សាគ្រប់មុខវិជ្ជា ដើម្បីជួយស្រោចស្រង់ប្រទេសជាតិ ស៊ូស្លាប់​ធ្វើ​ជាខ្មោចអ្នកស្នេហាជាតិ អោយ​គេ​សរសេរក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្ត្រថាជាវីរៈបុរស់ កុំ​ស្លាប់តៃហោងព្រោះតែអំពើក្បត់ជាតិ ដែល​នាំអោយ​មាន​ឈ្មោះស្អុយរលួយអាស្រូវតពូជ​រាប់​រយជំនាន់។ ម្យ៉ាងទៀតកូន​ជៀសអោយ​ផុតពីគ្រឿងញៀន គ្រឿស្រវឹង ព្រោះវា​អាច​ធ្វើអោយ​កូន​បាត់​បង់ស្មារតី បាត់​បង់ការ​តស៊ូរាល់​ឧបសក្តិទាំងឡាយ ព្រោះសព្វថ្ងៃ​ទូរទស្សន៍ភាគ​ច្រើនផ្សាយគ្រឿង​ស្រវឹង អោយ​ក្មេង​ជំនាន់ក្រោយចង់សាក ចង់ភ្លគ់រសជាតិ ព្រោះគេផ្សាយថា ឆ្ងាញ ជួយសុខភាព ផឹកច្រើន​ស្រួលមិនឈឺក្បាល មិន​វិលមុខ។ លឺទេ? កូនត្រូវជៀសអោយផុតណា។ ជាចុងក្រោយម៉ែសូមជូនពរកូន អោយកូន​ជួបតែសេចក្តីសុខចំរើន ប្រាជ្ញាវៀងវៃ ឈ្នះអស់មាសត្រូវទាំងឡាយដែលប៉ងយាយីដល់រូបកូន ម្យ៉ាងទៀតពេល​មកលេងផ្ទះនៅរដូវចូលឆ្នាំខាងមុខ កុំភ្លេចទិញសៀវភៅប្រវត្តិសាស្រ្តអោយម៉ែអានផង។

កូន

សាធុសាធុ អ្នកម៉ែជាទីគោរពស្រលាញ់របស់កូន កូន​ក៏សូម​ជូនពរ​អោយ​អ្នក​ម៉ែមាន​សុខ​ភាព​ល្អ មាន​អាយុយឿនយូ ហើយ​សូម​អ្នក​ម៉ែកុំ​ប្រឹក​ធ្វើ​ស្រែចំ​ការ​អោយ​ហួស​ពី​កម្លាំង​កាយពេក ព្រោះ​អ្នក​ម្តាយចាស់ណាស់ទៅហើយ ចាំ​កូនមាន​ការ​ងារ​ធ្វើ​កូន​នឹង​ចិញ្ចឹម​បីបាច់ថែរក្សាអ្នក​ម្តាយ​អោយ​លើស​ពី​គុណ​ដែល​អ្នក​ម៉ែបាន​ចិញ្ចឹម​កូន​កន្លងមក។​ អាឡូៗ ជំរាបលាអ្នកម្តាយជាទី​ស្រលាញ់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  សំនេរតែងសេចក្ដី  ប្រវត្តិវិទ្យា  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាក្តីខ្មែរក្រហម៖ជីវប្រវត្តិសង្ខេបរបស់លោកអៀងសារី   អាន1525ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1407ដង បណ្តុះបណ្តាយ អជ្ញាកណ្តាល ចៅក្រម កីឡាវាយសី ថ្នាក់ជាតិ ត្រៀមស៊ីហ្គេមឆ្នាំ២០២៣   អាន1677ដង ផ្កាយ៣អង្គរក្សនាយករដ្ឋមន្ត្រីសុំច្បាប់ដឹកឈើទៅធ្វើផ្ទះមិនចេះអស់   អាន1339ដង លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1550ដង ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ   អាន2094ដង បែកធ្លាយរឿងពុករលួយ​ នៅមន្ទីរទេស​ចរណ៍​ខេត្ត​បាត់​ដំបង   អាន1407ដង មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ   អាន1374ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1567ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1769ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4805នាក់
ម្សិលមិញ    5330នាក់
សប្ដាហ៍នេះ    64441នាក់
ខែនេះ    105477នាក់
ឆ្នាំនេះ   2563380នាក់
សរុប   51923306នាក់
ថ្ងៃទី 12 ខែ 05 ឆ្នាំ 2024 ម៉ោង 19:50