មេគយលោក ឆាយសុធា និង ហង្ស វណ្ណ សហការគ្នាប្រមូលុយបីទំនិញគេចពន្ធ

ដោយៈ ជួយខ្មែរ ខេត្ត​ឧត្តរ​មាន​ជ័យ ថ្ងៃទី 24 ខែ 03 ឆ្នាំ 2014 វេលាម៉ោង 10:36 នាទី ចំនួនអានៈ 1375

តាមការ​សង្កេត ពី​សកម្មភាព​បទ​ល្មើស ទំនិញ​គេចពន្ធ ស្ទើរ​គ្រប់ប្រភេទ​ដែល​កំពុង​តែហូរ​ចូល​តាម​ច្រក​ទ្វារ​អូរស្មាច់ ខេត្ត ឧត្តរមានជ័យ នោះ គេសង្កេត​ឃើញ​មេ​សាខា​គយ ឆាយ សុធា និងមេច្រកទ្វារ​អូរស្មាច់ ហង្ស វណ្ណ ទំនង​ដូចជា សហការ​គ្នាយ៉ាងរលូន និងគ្រប់​ទឹក​ធ្វើមាន​បានពីលើ​ជំនាញ​ដូចជា គ្មាន​ឃើញ​ធ្វើកំណែទម្រង់តាម ទិសដៅ រដ្ឋាភិបាល ដែលបាន​ប្រកាស​ដាក់ចុះឱ្យក្រុម​មន្ត្រីពិចារណា​ត្រឹម ៦០ថ្ងៃនោះទេ ។

ជាក់ស្តែង នៅច្រកអន្តរជាតិអូរស្មាច់ និង ច្រកជាំស្រងាំ នៃខេត្តឧត្តរមានជ័យ ត្រូវ បានគេរាយការណ៍ថាៈ មាន សកម្ម ភាព នាំចូលទំនិញគេចពន្ធច្រើនប្រភេទ ដូច ជាស្រាបៀរ ប្រេងសាំង,គ្រឿងកំប៉ុងហូប ចុក គ្រឿងសំណង់ ម៉ូតូ និងរថ យន្ត ចង្កូតស្តាំយ៉ាងគគ្រឹកគគ្រេងលោតឆ័ត្រ ។

ទាក់ទងទៅនិងករណី ឈ្មួញនាំទំនិញគេចពន្ធយ៉ាងចំហរបែបនេះ នៅពេលថ្នាក់លើសួរ នាំ លោក ឆាយ សុធា ជា មេគយ ខេត្ត ឧត្តរមានជ័យ ដែលមានព្រំប្រទល់ជាប់ ជាមួយប្រទេសថៃ និងលោក ហង្ស វណ្ណ មេគយច្រកអូរ ស្មាច់ នោះ តែងតែអះអាងថាៈ មិនហ៊ានប៉ះពាល់ទំនិញ គេចពន្ធទាំងនោះទេ ព្រោះជារបស់កង កម្លាំងប្រដាប់អាវុធ និងជា របស់អ្នកមានអំណាចនិងនាំចូលដូច្នេះហើយក៏ចេះតែក្លាយទៅជាទម្លាប់កើតជាលេស ក៏ចេះតែបិទភ្នែកប្រមូល លុយ ក្រោមតុធ្វើឱ្យពួកគេ (ឆាយ សុធា និងហង្ស វណ្ណ) ចេះតែសម្ងំកើបយកលុយក្រោមតុ យ៉ាងរំភើយតែម្តងទៅដោយគ្មាននរណាដឹង ។

យោងសេចក្តីរាយការណ៍ ពីច្រកអន្តរជាតិអូរស្មាច់ បានឱ្យដឹងថាៈបច្ចុប្បន្ននេះ ក្រុមឈ្មួញ បាននាំគ្នារកស៊ី នាំចូលម៉ូតូ និងរថ យន្តចង្កូតស្តាំ មកពីស្រុកសៀម តាម ច្រកព្រំដែនអន្តរជាតិអូរស្មាច់ ក្រោម ការគ្រប់គ្រងរបស់លោក ខូង ទីន មេ ប៉ូលីសអន្តោប្រវេសន៍ ហើយក្នុងនាម ជាប្រធានការិយាល័យគយ ប្រចាំច្រក អូរស្មាច់ លោក ហង្ស វណ្ណ បានឃុបឃិត បើកភ្លើងខៀវ ឱ្យក្រុមឈ្មួញធ្វើអ្វីៗ តាមតែអំពើចិត្ត ។

ដូចជា ក្រុមអ្នករកស៊ីនាំចូល រថយន្តរថយន្តចង្កូតស្តាំ តាមច្រកអូរ ស្មាច់ ត្រូវគេស្គាល់ថាៈ ជានាយរង ការិយាល័យ សន្តិ សុខផ្ទៃក្នុង និងជា ប្រធានក្រុមបង្ក្រាបបទល្មើស នគរបាល ប្រចាំខេត្តឧត្តរមានជ័យតែម្តង ។

បើយោងតាម សេចក្តីរាយ ការណ៍ បានឱ្យដឹងទៀតថាៈការនាំចូល រថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗគេច ពន្ធជាច្រើន ធ្វើឡើងតាមរបៀបក្លែង បន្លំ ដូចជាការប្រមូលទិញពីជនជាតិសៀម ដែលជិះម៉ូតូ រថយន្តចង្កូតស្តាំឆ្លង ដែនចូលមក លេងល្បែង តាមកាស៊ីណូ ។ ហើយវិលត្រឡប់ទៅវិញខ្លួនទទេមិនយករថយន្តទៅជាមមួយទេ ។

ដូចជាពេល ខ្លះទៀត ជនជាតិសៀមជិះរថយន្តមក ដល់កាស៊ីណូ មានអ្នកចាំទទួលបើក ចុះ ពីលើភ្នំយ៉ាងរលូន ដោយ ដោយគ្រាន់តែម៉ូគ្នា និងប្រាប់ទៅអាជ្ញាធរព្រំដែនសៀមថា រថយន្តរបស់ពួកគេ បានដាក់បញ្ចាំ ដោយសារតែ ចាញ់ ល្បែងអស់។

ពាក់ព័ន្ធនឹងបញ្ហានេះគ្រាន់តែជារូបភាពមួយបំភ័ន្តភ្នែកក្រុមសមត្ថកិច្ចពាក់ព័ន្ធដែលក្រុមឈ្មួញទទួលបាន ភ្លើងខៀវ ពី លោក ហង្ស វណ្ណ ក្នុងការរកស៊ីនាំ ចូលរថយន្តចង្កូតស្តាំ និងម៉ូតូទំនើបៗ តាមរបៀបគេចពន្ធ តាមច្រកអន្តរជាតិ អូរស្មាច់ ។

ឯរូបភាពសម្រាប់រថយន្តមួយចំនួន ដែលនាំចូល តាមរបៀបលោតឆត្រ័ មិន បានបង់លុយជូន លោកហង្ស វណ្ណ នឹង ត្រូវជំនាញគយ ប្រដេញចាប់យក ទៅផាកពិន័យ ប្ញរាយការណ៍យកបុង ទៅថ្នាក់លើ ដែលភាសាសាមញ្ញ និយាយថា បង្ក្រាបបទល្មើសលោត ឆត្រ័ ដើម្បីយកស្នាដៃ ដោយសារតែ ឈ្មួញទាំងនោះ មិនបានរាយការណ៍ ប្ញុបង់លុយ ជូន ពួក គេ ។

ផ្ទុយទៅវិញ ក្រុមមន្ត្រីមួយចំនួន ប្រចាំការ នៅច្រកអន្តរជាតិអូរស្មាច់ បានសម្តែងការទើសទាល់ យ៉ាងខ្លាំង ចំពោះអំពើ រត់ពន្ធឡានទំនើបៗ និង ម៉ូតូ ដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ តាមរយៈការជួលជនជាតិសៀម ឱ្យជិះចូលមក លេង ក្នុងកាស៊ីណូ ជាប់ព្រំ ដែន ទើបគេទៅនាំបន្តមកកាន់ទីរួម ខេត្តឧត្តរមានជ័យ យ៉ាងរលូន គ្មាន សមត្ថកិច្ចណា ហ៊ាន សួរនាំទេ ព្រោះ លោក ហង្ស វណ្ណ បានបើកដៃឱ្យក្រុម ឈ្មួញធ្វើអ្វីៗតាមតែអំពេចិត្តិ ។

មិនតែប៉ុណ្ណោះដូចជា នៅច្រកព្រំដែនអន្តរជាតិអូរស្មាច់នេះ ក្រៅ ពីការនាំចូលម៉ូតូគេចពន្ធ និងរថយន្ត ចង្កូតស្តាំយ៉ាង គគ្រឹកគគ្រេងទៅក៏មានការនាំចូលប្រេងសាំងគេចពន្ធ ទាំងស៊ីទែន ៗចាប់ពីម៉ោង ៥ល្ងាច ទៅរួមទាំង ទំនិញគេច ពន្ធ ជាច្រើនមុខទៀត ដូចជា ស៊ីម៉ងតិ៍ ឥដ្ឋការូ និងស្រាបៀលីអូផងដែរ ដែលបញ្ហានេះធ្វើឱ្យបាត់បង់ ចំណូលពន្ធរដ្ឋ យ៉ាង ច្រើនសន្ធឹកសន្ធាប់ ។ បែរជាទៅមានបានចំពោះក្រុមគយច្រកទ្វារ ហង្ស វណ្ណ និងមេសាខាគយទៅវិញ ។ ហើយ បើ និយាយ អំពីការរត់ពន្ធប្រេងសាំងវិញ ពេលខ្លះ គេធ្វើទុយោ បង្ហូរមកពីស្រុក សៀម ចូលក្នុងទឹកដីខ្មែរ បង្ហូរដាក់ក្នុង រថយន្ត ក្នុង១ថ្ងៃៗ រាប់សិបតោនលីត្រឯណោះ ដឹកយកមក លក់ចែកចាយក្នុងខេត្តសៀមរាប និង ខេត្តឧត្តរមានជ័យ យ៉ាងអនាធិបតេយ្យបំផុត មិនដឹងថា តើស្ថាប័នជំនាញពាក់ព័ន្ធជ្រាបឬទេ ! ឬក៏ធ្វើជាដេកលក់ជាមួយមេច្រកទ្វារគយ ហង្ស វណ្ណ ដែលរួមដៃឃុបឃិតពីមេអន្តោប្រវេសន៍ ខួង ទីន និងមេសាខាគយឧត្តរមានជ័យ ឆាយ សុធា ។ ហើយដែល គេ គណនាថវិការដ្ឋជ្រុះបាត់បង់១ខែៗរាប់សិបលានដុល្លារ មិនគួរបើស្ថាប័នគយ និងក្រសួងមហាផ្ទៃមើលរំលងនោះទេ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ ?...    អាន926ដង មេឧក្រិដ្ឋជនព្រៃឈើពីររូបជាមេបញ្ជាការរងយោធាសឹករងស្រុកអន្លង់វែង   អាន1433ដង បរិយាយថ្ងៃនេះ៖ អតីតព្រៃស្អាក បច្ចុប្បន្តក្លាយជាព្រៃស្អាត   អាន1595ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1382ដង ដំណឹងជ្រើសរើសបុគ្គលិក    អាន1807ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1575ដង ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា   អាន3320ដង ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ   អាន2110ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1738ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2321ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      774នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    12011នាក់
ខែនេះ    119089នាក់
ឆ្នាំនេះ   2576992នាក់
សរុប   51936918នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 08:15