បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ

ដោយៈ ផ្លុង-រ៉េត កម្ពុជា ថ្ងៃទី 08 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 07:28 នាទី ចំនួនអានៈ 1352

គេ​សង្កេត​ឃើញ​ថា ប្រ​ទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​ មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​បាន​ហូរ​ចូល​ពី​ប្រ​ទេស​ក្រៅ មកស្ទើ​រាប់​មិន​អស់ ហើយ​ទន្ទឹម​និង​នេះ ក៏មាន​ប្រ​ភេទ​គ្រឿង​ស្រ​វឹង​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ កំ​ពុង​បង្កើត​ប្រ​ដេញ​គ្នា​ និង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្មបំ​ភ្លើស​បំ​ភ្លៃ ថា​ហូប​ទៅ​មិន​ឈឺ​ក្បាល​ មិន​វិល​មុខ មាន​រង្វាន់​ជា​លុយ ជាឡាន ជា​ម៉ូតូ ច្រើន​ណាស់​រាប់​មិន​អស់។

គ្រឿង​ស្រវឹង​ឬ​ទឹក​ប្តូរ​និស្ស័យ ដែល​រដ្ឋា​ភិបាល​កម្ពុជា​ដាក់​ឈ្មោះ​អោយនោះ គឺ​វា​ពុំ​ដែល​មាន​ផល​ល្អ​សំ​រាប់​សុខ​ភាព​នោះ​ទេ។ អ្នក​ផឹក​ដំ​បូង​តាំង​ចិត្តថា ផឹក​តែ​តិច​ទួច​តែ​ប៉ុណ្ណោះ តែ​ដល់​រាង​ជ្រឹម​បន្តិច ក៏​នាំ​គ្នា​ថែម​បន្តិច​ទៀត រហូត​មាន​អ្នក​ខ្លះ​បាត់​បង់​ស្មារតី ធ្លាប់​តែ​ស្លូត​រុយ​ទំ​មិន​បក់​ តែ​ដល់​ធ្លាក់​ភ្នែក ចេះ​ជេរ​ ចេះ​កាប់​ ចេះចាក់​ ចេះ​លួច​ចេះ​ប្លន់ ចេះ​ចាប់​រំ​លោភ ចេះ​ប្រើ​អំ​ពើ​ហឹង្សាក្នុង​ក្រុម​គ្រួសារ ចេះ​បើក​បរ​​លឿន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍រហូត​បាត់​បង់​ជីវិតដល់​ខ្លួន​ឯង និង​អ្នក​ដែល​គេ​គោរព​ចរាចរណ៍មិន​ដឹង​អី​សោះ​ក៏​មាន។ ក្រៅ​ពី​នេះ អ្នក​ស្រវឹង​ជា​ប្រ​ចាំ​ តែង​តែ​ធ្លាក់​ខ្លួន​ឈឺក្រពេះ ពោះ វៀន រោគ​ថ្លើម រីង​រៃ ស្លាប់​ចោល​ប្រ​ពន្ធ​កូន​ទាំង​ក្មេង​ក៏មាន ដោយ​សា​តែ​ជឿ​ការ​ឃោស​នា​អកុសល់​របស់​ ក្រុម​ហ៊ុន​លក់​ស្រា ដែល​ចង់​មាន​បាន​ខ្លួន​ឯង បែ​ជា​ប្រ​កាស​អោយ​​គេ​ស្លាប់​ទៅ​វិញ។

បើ​យោង​តាម​របាយ​ការ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋ បាន​អោយ​ដឹង​ថា អ្នក​ស្លាប់​ ពិការ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ភាគ​ច្រើន​ គឺ​ជា​មនុស្សសេប​គ្រឿង​ស្រវឹង​ហើយ​ធ្វើ​ការ​បើក​បរ។ កត្តា​ទាំង​នេះ​ហើយ ដែល​ធ្វើ​អោយ​រដ្ឋ​បាត់​បង់ថវិការ​យ៉ាង​ច្រើន​សន្ធឹក​ សន្ធាប់ក្នុង​១ឆ្នាំៗ ដែល​ជា​ហេតុ​នាំ​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឍន៍​យឿត​យាវ។

បើ​តាម​ការ​អង្កេត​តាម​បណ្តារ​ខេត្ត​ក្រុង​តំ​បន់​ទេស​ចរណ៍​មួយ​ចំនួនឃើញ​ថា បច្ចុប្បន្ន​មាន​ហាង​ផឹក​ស៊ី​បើក​រីក​ដុះ​ដាល​ដូច​ផ្សិត ដូច​ជា​ហាង​លក់​ស្រា​ព្រិល ស្រាថូ ដែល​មាន​តំ​លៃថោក​គុណ​ភាព​អន់សំ​រាប់​អ្នក​មិន​សូវ​សំ​បូរលុយ សិស្ស​សាលា យុវវ័យក្មេងៗជា​ដើម។ល។

ស្រា​ដបថោកៗ ក៏​ជា​សញ្ញាមួយងាយ​រង​គ្រោះ​សំ​រាប់​ប្រ​ជា​ពល​រដ្ឋ តាម​ជន​បទផង​ដែរ។ ពួក​អ្នក​ទទួល​ទាន​ស្រា​អស់​នោះ​ពុំ​បាន​គិត​គុណ​ភាព​របស់​វា​ទេ ដោយ​សារ​ទី១-វាមាន​តំ​លៃ​ថោក ទី-២អ្នក​ទិញ​មាន​ថវិ​ការ​តិច ទី-៣ចង់​បាន​រង្វាន់ ទី-៤លឺ​សូរ​ថា​ផឹក​ទៅ​ស្រួល​ខ្លួន មិនវិលមុខ មិន​ឈឺ​ក្បាល់​ដូច្នេះ​តើ​ចាំ​ដល់​ពេល​ណា​ទៀត។

ប្រ​សិន​បើ​ក្រុម​ហ៊ុន​ស្រា​ដែល​ផ្សាយ​ពាណិជ្ជ​កម្ម​ទាំង​អស់ មិន​បោក​ប្រាស​អតិ​ថិ​ជន​របស់​ខ្លួនទេ ពិត​ជា​ដាក់​អោយ​មាន​រង្វាន់​ ដូច​ការផ្សព្វ​ផ្សាយ​មែន​នោះ ប្រ​ជា​ពល​រដ្ឋ​អាច​ក្លាយ​ជា​អ្នក​មាន​គ្រប់​គ្នា​ ដោយ​គ្រាន់​តែ​ទទួល​ទាន​ស្រា។

តើ​រដ្ឋ​ទទួល​បាន​អ្វី​ខ្លះ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​លក់​ស្រា​ទាំង​នោះ? បើ​គ្មាន​ប្រ​យោ​ជទេ​ មាន​​តែ​បំ​ផ្លាញ​លុយ​រដ្ឋ កាន់​តែ​អោយ​បនុស្ស​ស្លាប់​ ពិការ ដោយ​ស្រវឹងស្រា ចុះ​ទុក​ដល់​ពេល​ណា​ទៀត? ម្តេច​មិន​បញ្ឈប់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ទាំង​តូច​ទាំង​ធំ​នៅ​កម្ពុជា​ទៅ។

មនុស្ស​គ្រប់​រូប​បើ​មិន​បាន​ជួយ​ជាតិ​មាតុភូមិ​ទេ មេត្តា​កុំ​នាំ​គ្នា​ជាន់​ពន្លិច​បន្ថែម​ដោយ​ឆ្លៀត​ឱកាស​ កេង​ចំ​នេញ​ពី​ជាតិ​ដូច​គ្នាយក​ទៅ​ដាក់​ហោ​ប៉ៅ​ផ្ទាល់​ខ្លួនធ្វើ​មាន​ធ្វើ​បាន​ តែ​បំ​ផ្លាញ​លុយ​រួមរបស់​រាស្រ្ត​ និង​រដ្ឋ បំ​ផ្លាញ​ជីវិត​អ្នក​ដទៃ​ដោយ​ប្រ​យោលបែបនេះ​។

យើង​ដឹង​ថា ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​ស្រា មិន​បាន​បង្ខំ​អោយ​អតិថិជន​ ផឹក​អោយ​ស្រ​វឹង​នាំ​មក​នូវ​គ្រោះ​ថ្នាក់​នោះ​ទេ តែ​ពាណិជ្ជ​កម្ម​ទាំង​នោះ​វា​ធ្វើ​អោយ​មនុស្ស​ចង់​សាក​ ចង់​ភ្លគ់ ចង់​ក្រេប​រស​ជាតិ ធ្វើ​អោយ​ក្មេង​ៗដែល​មិន​ទាន់​ចេះ​ពិចារ​ណា ឈ្លគ់​វង្វេង ដោយ​សាតែ​ស្រា ទាំង​ស្រី​ទាំង​ប្រុស។

ចូរ​សង្កេត​មើល​តាម​ហាង​ផឹក​ស៊ីគ្រប់​ទី​កន្លែង តាម​បារ តាម​ក្លឹប​កំ​សាន្ត នានា​ នោះ​អ្នក​នឹង​ឃើញ​ថា មាន​ក្មេង​ៗសិស្ស​សាលា​ប៉ុន្មាន​នាក់​កំ​ពុង​ផឹក​ស៊ី​ជក់​បារី រាំ​ក្រវីក្បាលយោល​យោគ​តាម​ចង្វះ​ភ្លេង​រហូត​ដល់​យប់​ជ្រៅទាប​ភ្លឺ​ទៅវិញក៏មានដែរ។ តើ​អនាគត​ពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា? បើ​សប្បាយ​តាំង​ពី​ក្មេង​ទៅ​ហើយនោះ៕ សូម​ជួយ​ share អត្តបទនេះ​ទៅ​ក្នុង​បណ្តាញ​ Facebook របស់​អ្នក!

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1402ដង លោកជំទាវ ឧកញ្ញ៉ា បណ្ឌិត លី អ៊ុំអេង អគ្គនាយិកាក្រុមហ៊ុនលីអ៊ុំអេង បានយកថវិការជាច្រើនដុល្ល?...    អាន1502ដង តំណាង​ជនជាតិដើម​ភាគតិច នៅ​កម្ពុជា ជួប​អ្នកកាសែត បង្ហាញ​ពី​ប្រវត្តិ​ជនជាតិដើម​   អាន1330ដង សារថ្វាយព្រះពរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុន្នី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្?...    អាន1973ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1843ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន1822ដង ឈ្មួញនាំចូល ជ្រូក និងមាន់ តាមច្រករបៀង ឃុំអូរបីជាន់ គ្មានសមត្ថកិច្ចជំនាញ ទប់ស្កាត់ និងបង្?...    អាន1478ដង ឈើមួយរថយន្តត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រីចាប់បានទាំងព្រឹក   អាន1469ដង តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច   អាន2234ដង គំន​សំរាម​ស្អុយ​រលួយ​តាម​ដង​ផ្លូវក្បែរ​ច្រ​មុះ​មន្ទី​បរិស្ថាន​មើល​មិន​ឃើញ   អាន1444ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      37860នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    141031នាក់
ខែនេះ    524311នាក់
ឆ្នាំនេះ   1906543នាក់
សរុប   51266469នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 19:59