ព័ត៌មានក្ដៅ

    នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:16 នាទី ចំនួនអានៈ 4489

    មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត់​កសិន​សំ​រាប់​ចាក់​សំ​រាម ដែល​ទង្វើ​ទាំងនេះ​ធ្វើ​អោយ​​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំ​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​ដែល​បាន​ទៅ​ទស្សនានៅ​ទីនោះ។

    យោង​តាម​ប្រ​ភព​ព័ត៌មាន​ច្បាស់​ការ​បាន​អោយ​ដឹង​ថា អ្នក​ឆែក​សំ​បុត្រ ប៉ូលីស​ អាជ្ញាធរ​អប្សរា ដែល​ឈរ​ចាំ​យាម​នៅ​ទី​នោះ​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺចំ​ពោះ​អ្នក​ដែល​យក​សំ​រាម​ទៅ​ចាក់​នៅ​ទីនោះ។ ប្រ​ភព​បន្តថា សំ​រាម​ដែល​ចាក់​នៅ​ទី​នោះ​មាន​ដូច​ជា សំ​បក​ដបទឹក​សុទ្ធ សំ​បក​ដូង ថង់​ផ្លាស្ទិច និង​សំ​រាម​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​គេ​សង្ស័យថា ជា​សំ​រាម​ដែល​ក្រុម​អ្នក​លក់ដូរ​នៅ​ទី​នោះ​យក​ទៅ​បោះ​ចោល​ ដោយ​មិន​បាន​វិច​ខ្ចប់​ដាក់​ធុង​សំ​រាម​អោយ​បាន​ត្រឹម​ត្រូវ។ ប្រ​ភព​បន្ត​ថា នៅ​ក្បែរ​រណ្តៅ​សំ​រាម​ខាង​លើនេះ ក៏​មាន​ក្លិន​លាមក​ស្អុយ​ឆាប​ឆួល​ពាស​ពេញ​ព្រៃ ព្រោះ​នៅ​ក្បែរៗទី​នោះ​មិន​មាន​បង្គន់អនាម័យសំ​រាប​បន្ទោបង់ទេ។

    ប្រភព​បន្ថែម​ទៀតថា គេ​សង្កេត​ឃើញ​ក្រុម​ក្មេង​ទំ​នើង​បាន​ជិះ​ម៉ូតូចេញ​ចូល​តាម​មាត់​កសិន​ខាង​កើត​ឆ្ពោះ​ទៅ​ទិស​ខាង​ជើ​ង​ដោយ​បើក​បរ​លើ​ថ្ម​មាត់​កសិន​ជា​ហែរហូរ​បន្ត​កន្ទុយ​គ្នា មួយ​ចេញ​មួយ​ចូល​ ដោយ​មិន​ដឹង​ថា ពួកគេ​ចូល​ទៅ​ទី​នោះ​ដើម្បី​ធ្វើ​អ្វី​? គេ​មិន​បាន​ដឹង​ថា ចូល​ទៅ​អង្គុយ​កម្សាន្ត​លេង​ធម្ម​តា​ ឬនាំ​គ្នា​ទៅ​ធ្វើ​អ្វី​ផ្សេង​នោះទេ តែ​ទោះ​ជា​យ៉ាង​ណា​ក៏អាជ្ញាធរ​អប្ស​រា មិន​គួរ​អោយ​ក្មេង​ៗ​ទាំង​នោះ​ទៅ​បើក​បរ​មូតូ​ចេញ​ចូល​តាម​មាត់​កសិន​ ដែល​ជា​ហេតុ​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​បែក​ខូច​ខាត​ដោយ​ប៉ះ​ទង្គិច​ជាមួយ​និង​ឈ្នាន់​ម៉ូតូ និង​ទទួល​រំ​ញ័រ​ពី​ការ​បើក​ម៉ូតូ ដែល​អាច​ធ្វើ​អោយ​ថ្ម​មាត់​កសិន​បាក់​រលំ​រលាយ​ហិន​ហោច​ដោយ​យថា​ហេតុ។

    ក្រុម​ពល​រដ្ឋ​ដែល​បាន​ឃើញ​រណ្តៅ​សំ​រាម​ និង​ធុំ​ក្លិន​លាមក​ពេញ​ព្រៃក្បែរប៉ុស្លិ៍យាម​ខាងលើ​នេះ​ បាន​រិះ​គន់​ថា តំ​បន់​ទេស​ចរណ៍​ធម្មជាតិ​ដែល​គេ​ល្បី​សុស​សាយ​លើ​សកលលោក មិន​គួរ​អោយ​គេ​យក​សំ​រាម​មក​ចាក់​ពាស​វាល​ពាស​កាល​ ហើយ​បណ្តោយ​អោយ​មនុស្ស​ទៅ​បន្ទោ​បង់​ពេញ​ព្រៃ​ដូច្នេះទេ។ ពល​រដ្ឋនៅ​​ខេត្ត​សៀមរាប​ទំ​លាក់​កំហុស​ទាំង​នេះ​ទៅ​លើ​ស្ថា​ប័ណ​អាជ្ញា​ធរ​អប្ស​រា​ទាំង​ស្រុង​ព្រោះ​តំ​បន់​ប្រាសាទ​អង្គរ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​អាជ្ញាធរ​អប្ស​រា។

    ពលរដ្ឋ​បន្ត​រិះ​គន់ថា បើ​លោក​ ឃឹម-ប៊ុន​សុង​ អភិបាល​ខេត្ត​សៀមរាប​មិន​ឆាប់​មាន​វិធាន​ការ​ទប់​ស្កាត់​បញ្ហា​ខាង​លើ​នេះ​ទេ នៅ​មាត់​កសិន​ក្បែរ​ច្រក​ចូល​ខាង​កើត​​​នៃ​ខ្លោង​ទ្វារ​ប្រ​សាទ​អង្គរ​វត្ត​ច្បាស់​ជាក្លាយ​ជា​កន្លែង​ស្តុក​សំ​រាម​ និង​ក្លាយ​ជា​ព្រៃ​អាចម៌​ជាក់​ជា​មិន​ខាន៕ ដោយ៖ សៀ-វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1155ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2210ដង រថយន្តដឹកឈើក្រញូងលោតឆ័ត្រ១គ្រឿងត្រូវបានជាប់ជុង   អាន1523ដង ពិធីផ្លាស់ប្តូរតំណែងប្រធានសាខាគយនិង រដ្ឋាករខេត្តសៀមរាប   អាន615ដង សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកជួញដូរ ចាត់ចែងនិងសម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធា?...    អាន530ដង មេបញ្ជា​ការ​អាវុធ​ហត្ថ​រាជធានី​​ភ្នំពេញ​ត្រូវ​ដក​ហូត​តំណែង   អាន696ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន702ដង តុលាការផ្តន្ទាទោស ម៉ម សូណង់ដូ ចំនួន ២០ ឆ្នាំ   អាន800ដង សារហាវព្រៃផ្សៃណាស់៖ មេឈ្មួញរកស៊ីឈើគ្រញួងឈ្មោះ ខ្វៀង ធីម៉ៃ បញ្ជាអោយបក្ខពួកដេញវាយ ដេញកាប់...    អាន1128ដង ជម្លោះព្រោះតែការឈូសឆាយព្រៃអាងទឹកលើទ្រនប់៧៨នៅតែជាប្រធានបទក្តៅនៅឡើយ   អាន262ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
    ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែងប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
    ព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រឈមនឹងការបំផ្លាញពីពួកជនល្មើសដែលឃុបឃិតជាមួយមន្ត្រីបរិស្ថានបើយោងតាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំរ​កាត និង​ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ ព្រៃ​ក្នុង​ត...Read more
    គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផងក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
    មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះមន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
    សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយមាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
    តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
    លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្មមានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      10999នាក់
    ម្សិលមិញ    10910នាក់
    សប្ដាហ៍នេះ    85020នាក់
    ខែនេះ    95653នាក់
    ឆ្នាំនេះ   4210712នាក់
    សរុប   34876958នាក់
    ថ្ងៃទី 08 ខែ 12 ឆ្នាំ 2019 ម៉ោង 22:35