អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ្រាន់តែហៅមកសួរនាំក្រែងកាសែតក្លែងក្លាយ

ដោយៈ រ៉េត ខេត្តរតនៈគីរី ថ្ងៃទី 07 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:31 នាទី ចំនួនអានៈ 1548

នៅព្រឹកថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧​នេះ អ្នក​យក​ព័ត៌​យើង​បាន​រាយការណ៍​មកថា មាន​ក្រុម​អ្នក​កាសែត​មួយក្រុម​មានគ្នាង​ប្រហែលជាង​​២០​នាក់​​ បាន​ចុះ​ទៅ​ថត​រថ​យន្ត​សាន់យ៉ុង រថយន្តធួរីស រថយន្តកាមរី ដឹក​ឈើប្រណិត​អត់​ច្បាប់​ចេញពី​ខេត្ត​រតនៈគីរី យក​ទៅ​លក់​នៅ​​ប្រ​ទេស​វៀត​ណាម​ តាម​ច្រក​អូរយ៉ាដាវ បន្ទាប់​មក​ត្រូវ​បាន​អនុប្រ​ធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ហៅ​​ទៅ​សាកសួរដេញ​ដោល​ និង​ថត​កាត​ការសែត​របស់​ពួក​គេ​ថែម​ទៀត​ផង។ ខាងក្រោមជាវីដេអូរថយន្តដឹកឈើនៅច្រកអូយ៉ាដាវព្រឹកមិញ៖

ពាក់​ព័ន្ធ​ទៅ​និង​ការ​ចោទ​ប្រកាន់​ថា ប៉ូលីស​អន្តោ​ប្រវេស​ច្រកអូយ៉ាដាវ​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​ប្រហែលជាង​​២០​នាក់​ខាង​លើ​នេះ លោក សុខ-សំអាន អនុប្រធាន​ប៉ូលីស​អន្តោ​ប្រ​វេស​ច្រក​​អូយ៉ា​ដាវ​បាន​ប្រាប់កម្ពុជា​សុវណ្ណភូមិ​​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី០៧​ដដែល​នេះថា លោក​មិន​បាន​ឃាត់​ខ្លួន​អ្នក​កាសែត​នោះ​ទេ លោក​គ្រាន់​តែ​ហៅ​អ្នក​កាសែត​មក​នែ​នាំ​ពី​គោល​ការណ៍​របស់​ថ្នាក់​លើ​ដូច​ជា៖

ទី០១-អ្នក​កាសែត​ទាំង​អស់​មុន​មក​ធ្វើ​ការ​នៅ​ទី​នេះ​ត្រូវ​ទៅ​​សុំ​ការ​អនុញ្ញាតិ​ពី​មន្ទីរ​ព័ត៌មាន​ខេត្ត​ជាមុនសិន។ ហើយ​ការ​យក​កាត​របស់​អ្នក​កាសែត​មក​ថតកាល​ពី​ព្រឹក​មិញ​​​នោះ​គឺ​លោក​ចង់​ដឹង​ថា អ្នក​ព័ត៌មាន​ទាំង​នេះ​បាន​ចុះ​បញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តហើយឬនៅ?

ទី០២-អ្នក​សារព័ត៌មាន​វា​ក្លែង​បន្លំ​ច្រើនណាស​សព្វ​ថ្ងៃ​​ ចឹង​កុំ​អោយ​វា​ខូច​តំ​លៃ​អ្នក​សារព័ត៌មាន​ទូទៅព្រោះ​មាន​អ្នក​ល្អអ្នក​មិន​ល្អ។ ចំណុច​មួយទៀត​គឺនៅ​ចំ​នុច​ភូមិ​សាស្ត្រ​ដែល​លោក​គ្រប់​គ្រង​នេះ​គឺ​យោង​តាម​អនុក្រិដ្ឋ ដូច្នេះ​លោក​បាន​សរសេរផ្លាកហាមបើក​បរ​លឿន ហាម​ថត​រូប​ភាព​ មុន​ថត ​មុន​ធ្វើ​អ្វី​មួយ​ត្រូវ​សហ​ការគ្នា​ ផ្តល់​ព័ត៌មាន​អោយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ភូមិ​សាស្ត្រនៅ​ច្រកទ្វារនេះ​ទៀត​សោធ ​ដោយ​យោង​​តាម​ប្រ​សាសន៍​របស់​សម្តេច​ក្រឡា​ហោម ស-ខេង បាន​កំណត់ថា ស្លាប​ឆ្វេង​២ពាន់ម៉ែត្រ​ ស្លាប​ស្តាំ២ពាន់ម៉ែត្រ​ ជំរៅ​ចូល​មក​ក្នុង​ប្រ​ទេស​៥ពាន់​ម៉ែត្រជា​កន្លែង​ហាម​ឃាត់​​ ដូច្នេះ​ដោយ​ពាក់ព័ន្ទ​តាម​អនុក្រិដ្ឋនេះ ​យើង​ខ្ញុំ​មិន​អនុញ្ញាតិ​អោយ​មក​ធ្វើ​សកម្ម​ភាព​នៅ​តំ​បន់​នេះ​ទេ​។

លោក​ សុខ-សំអាន បាន​បន្ថែម​ថា ករណី​រថ​យន្ត​ដឹក​ឈើ​ខុស​ច្បាប់​ជន​ស៊ី​វិល​ក៏​មាន​សិទ្ធិ​ចូល​រួម​ទប់​ស្កាត់​ដែរ កុំ​ថាឡើយ​ដល់​ទៅ​សមត្ថកិច្ច។

ពាក់ព័ន្ទ​ទៅ​និង​សំនួរ​មួយ​ពី​កម្ពុជា​សុវណ្ណភូមិបាន​សួរ​ថា ចុះ​ហេតុ​អ្វី​បាន​រថ​យន្ត​ដឹក​ឈើ​ទាំង​ខ្សែៗ​ឆ្លង​កាត់​ច្រក​អូយ៉ាដាវ លោក​មិន​ចាប់​ តើ​នេះមក​ពី​មូល​ហេតុអ្វី? នោះ​លោក​ សុខ-សំ​អាន ថាវាពិបាក​និយាយ ពិបាកបក​ស្រាយ​ណាស់​តាម​ទូរស័ព្ទ បើ​ចង់​ដឹង​ច្បាស់​អោយ​អ្នក​យក​ព័ត៌មាន​យើង​ទៅ​ជួប​លោក​ផ្ទាល់ ស្រួល​ប្រាប់​ ស្រួល​និយាយ​គ្នា រួច​លោក​សុខសំ​អាន​ក៏បាន​បិទ​ទូរស័ព្ទ​បាត់​ទៅ (សូម​ចុចស្តាប់​បទសំភាសន៍លោក សុខ-សំអាន និង​លោក ផ្លុង-រ៉េត)។

សូម​បញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី០៧នេះ​មុន​ខាង​ប៉ូលីស​ច្រក​អូយ៉ាដាវហៅ​ក្រុម​អ្នក​កាសែត​ប្រហែល​២០​នាក់​ខាង​លើ​ទៅ​សួរនាំ អ្នក​យក​ព័ត៌មាន​យើង​បាន​ថត​​​រូប​ភាព​រថ​យន្តសាន់​យ៉ុង​​ដឹក​ឈើ​ដូច​ហែកឋិន​ទានព្រី​ស្រុក​ខ្មែរ​ចូល​ទៅ​ស្រុក​យួន​ តាម​ច្រក​អូយ៉ាដាវ ខេត្ត​រតនៈគីរី។

លោក ទូច-ណូរ៉ា ប្រធាន​សមាគន​សារព័ត៌មាន​ឃ្លាំមើល​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​សុវណ្ណភូមិ​តាម​ទូរស័ព្ទ​នៅ​រសៀ​ល​ថ្ងៃទី០៧​ដដែល​នេះ​ផង​ដែរ​ថា ការ​ហៅ​អ្នក​កាសែត​ម្ភៃ​សា​ម​សិប​នាក់​​ទៅ​នែ​នាំ​ សាក​សួរ​ដេញ​ដោល ថត​កាត​ពី​សំ​ណាក់​ប៉ូលីស​អន្តោ​ប្រវេស​នៅ​ច្រក​អូយ៉ាដាវ​ខាង​លើ​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ហើយ​ទង្វើបែប​នេះ​គឺ​ហាក់​មាន​ចេតនាគំរាម​កំ​ហែង​ដល់​អ្នក​សារព័ត៌មាន​ទាំង​ស្រុង។ លោក ទូច-ណូរ៉ា បាន​ស្នើ​សុំ អោយ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​មាន​ការ​យោគយល់​ និង​ពិចារណាឡើង​វិញ​ចំ​ពោះ​អ្នក​កាសែត​ កុំ​អាង​តែ​ខ្លួន​មាន​អំ​ណាច​ ចាប់​ចង​ ចោទ​ប្រកាន់​ទៅ​លើ​អ្នក​កាសែត​ពេក​ ព្រោះ​អ្នក​កាសែត​គ្មាន​អាវុធ​ប្រ​យុត​តតាំង​អ្វី​នោះ​ទេ មាន​តែ​ស្លាប​បការ​ និង​កាមេរ៉ា​តែ​ប៉ុណ្ណោះ បើ​គាត់​ធ្វើ​ខុស​​មែន​នោះ​លោក​ក៏មិន​គាំ​ទ្រដែរ តែ​ជៀស​វាង​សទៅ​ជាខ្មៅ ឈ្មួញ​ដឹក​ឈើ​មិន​ចាប់​ទៅ​ចាប់​អ្នក​កាសែតទៅ​វិញ​ ហើយ​អ្នក​កាសែត​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ជាំង​រឿង​រ៉ាវ​គ្រប់​យ៉ាង​ជូន​ថ្នាក់​ដឹក​នាំជ្រាប​ជាព័ត៌មាន​ ហើយ​ជាអ្នក​ដឹក​នាំ​​សម្តី​ថ្នាក់​ដឹក​នាំជូន​រាស្ត្រ​បាន​ស្តាប់​បាន​ដឹង​បាន​យល់ ដូច្នេះ​សូម​មេត្តា​កុំ​យក​អ្នក​កាសែត​ធ្វើ​ជា​ផ្ទាំង​ស៊ីប​អោយ​សោះ (សូម​ចុច​ស្តាប់​បទ​សម្ភាសន៍​លោក​ ទូច-ណូរ៉ា និង​លោក​ ផ្លុង-រ៉េត)៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រា...    អាន1790ដង សង្គមស៊ីវិលបារម្ភពីការជួញដូរមនុស្សនិងកេងប្រវ័ញផ្លូវភេទនៅតំបន់ទេសចរណ៏    អាន1574ដង លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា   អាន2090ដង រឿងរ៉ាវ ទង់ជាតិខ្មែរនៅលើទ្រនាប់ជើង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ   អាន2237ដង បញ្ហាវីរ៉ុសអេបូឡាក្នុងប្រទេសអេស្ប៉ាញ បង្កការភ័យខ្លាចដល់សហគមន៍អឺរ៉ុប   អាន1788ដង លោក ឡុង-គឺសឹង អភិបាលស្រុកសណ្តាន់បានផ្តល់បទសម្ភាសន៍ដល់កម្ពុជាសុវណ្ណភូមិ ពាក់ព័ន្ធការចោទ?...    អាន1347ដង លោក ហេ យ៉ែម ហៅដូ មេប៉េអឹមស្នាក់ការសន្តិសុខលេខ ៦៧២ បើកដៃអោយកូនប្រុសវាយពលរដ្ឋម្នាក់ជិតស្ល?...    អាន1581ដង លោក អ៊ំសំអាន សរសេរលិខិតសុំទោសលោក ហេងសំរិត ប្រធានរដ្ឋសភា   អាន2269ដង ក្រុមចោរលួចមាសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមក្រោយពីធ្វើសកម្មភាព    អាន1555ដង លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់   អាន1837ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      20558នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    167042នាក់
ខែនេះ    550322នាក់
ឆ្នាំនេះ   1932554នាក់
សរុប   51292480នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 16:16