ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស

ដោយៈ ឡុង សៅ ខេត្តរតនគីរី ថ្ងៃទី 07 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:25 នាទី ចំនួនអានៈ 1787

ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​មាន​រយៈ​ពេល​ច្រើន​ខែ​កន្លងទៅ​ហើយ តែ​សមត្ថកិច្ច​នៅក្នុង​តំ​បន់​នោះមិន​បាន​ទប់ស្កាត់​នោះទេ ដែល​ជាហេតុនាំអោយគេ​សង្ស័យថា ក្រុម​ឈ្មួញ​រកស៊ី​ខុស​ច្បាប់ និង​សមត្ថ​កិច្ច​ប្រហែលជា​ត្រូវ​រូវគ្នា។ 

កាលពី​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បាន​ចុះ​ទៅ​បង្ក្រាប​បាន​រថ​យន្ត​កែ​ច្នៃមួយ​គ្រឿង​ដែល​ផ្ទុក​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​រួច​ប្រគល់​អោយ​ទៅ​មេ​ព្រៃ​ខេត្ត​ដើម្បី​ចាត់​វិធា​ការ​បន្ត​ទៅ​តាម​ច្បាប់។​

តាមប្រភពបាន​អោយដឹងថា បច្ចុប្បន្នក្រុម​ឈ្មួញបាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​ដែល​មិន​ស្រប​ច្បាប់​នេះ​យ៉ាង​គគ្រឹគ​គ្រេង​តាម​ប្រ​ភេទ​រថ​យន្ត​ស៊េ​រី​ទំ​នើប​និង​រថ​យន្ត​កែ​ច្នៃ​ដើម្បី​យក​ទៅ​លក់​អោយ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំ​ញ៉ាង​ ស្រុក​អណ្តូង​មាស​ ខេត្តរតន​គិ​រី​ យ៉ាង​​អា​ណា​ធិប​តេយ្យ​ រហូត​មក​ដល់​ពេល​នេះ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ធ្វើ​ប្រ​ងើយ​មិន​មាន​វិធាន​ការ​ទប់​ស្កាត់​បង្ក្រាប​ឡើយ។

ប្រ​ភព​បន្ត​បាន​ឲ្យដឹង​ថា ការ​បង្ក្រាប​បទ​ល្មើស​ឈើ​ប្រ​ណិត​សមត្ថ​កិច្ច​នៅ​ទី​នោះ​ហាក់​បី​ដូច​មិន​ឃើញ​ ឫ​ក៏​ធ្វើមិន​ដឹង​សង្ស័យ​ពួក​គេ​កំ​ពុង​តែ​ង​ងឹត​ភ្នែក​ដោយ​សារ​តែ​កញ្ចប់​លួង​ចិត្ត​ពី​ឈ្មួញ​ទាំង​អស់​នោះ​ហើយ​ ទើប​មើល​អ្វី​មិន​ឃើញ​បែប​នេះ។​ ពួក​ក្រុម​ឈ្មួញ​រក​ស៊ី​ជំ​នួញ​ឈើ​ប្រ​ណិត​ខុស​ច្បាប់​ទាំង​អស់​នោះ​កាន់​តែ​បាន​ដៃ ​ហើយ​បន្ត​ធ្វើ​សកម្ម​ភាព​ខ្លាំង​ខ្លា​ថែម​ទៀត​ ​ដោយបាន​ដឹកឈើ​​ពី​តំ​បន់​ផ្សេងៗ​យក​ទៅ​លក់​អោយ​វៀត​ណាម​ធ្វើ​អា​ជីវ​កម្ម​នៅ​ប្រ​ទេស​គេ។​ កាល​ពី​វេ​លា​ម៉ោង​ជាង​៩​យប់​ថ្ងៃ​ទី០៥​ ខែឧសភា ឆ្នាំ២០១៥​នេះ​ខ​ណៈ​ដែល​ពួក​ឈ្មួញ​កំ​ពុង​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើប្រ​ណិតលេខ​១​ទៅ​កាន់​តាម​ច្រក​របៀង​ខាង​លើ។​ 

ពេល​​នោះ​កម្លាំង​ប៉ូលិស​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​ដែល​មាន​ចំ​នួន​៤​នាក់​បាន​ចុះ​ទៅ​បង្ក្រាប​ហើយ​ឃាត់​បាន​រថ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ដែល​កំ​ពុង​ចរាចរណ៍​ដឹក​ឈើផ្ទុក​ពេញ​រថ​យន្ត​នោះរួច​បញ្ជូន​មក​ស្នង​ការ​ដើម្បី​​កសាង​សំ​ណុំ​រឿង​តាម​និ​តិ​វិ​ធី​ច្បាប់។ 

លោក នូវ ដារ៉ា​ នាយ​កា​រិ​យា​ល័យ​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​រត​នគិរី​ បាន​អោយ​ដឹង​ថា ​រថ​យន្ត​ដឹក​ឈើ​នោះ​គឺ​ឈ្មួញ​បំ​រុង​ដឹក​យក​ទៅលាក់​ទុក​ដើម្បី​បន្ត​ដឹក​ជញ្ជូន​យក​ទៅ​លក់​ឲ្យ​វៀត​ណាម​តាម​ច្រក​របៀង​ភូមិ​ចង​ ឃុំញ៉ាង​ ប៉ុន្តែ​ដឹក​ទៅ​ដល់​ចំណុច​ភូមិ​ពែង​ ឃុំញ៉ាង​ ស្រុក​អណ្តូង​មាស​កម្លាំង​យើង​បាន​ចុះ​ទៅ​បង្ក្រាប​បាន​តែ​រថ​យន្ត​កែច្នៃ​និង​ឈើ​ប្រ​ណិត​ពេញ​រថ​យន្ត​​តែ​តៃ​កុង​រថ​យន្ត​បាន​រត់​គេច​ខ្លួន​បាត់​។​ នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​ខេត្ត​បាន​បន្ត​ថា ​ឈើទាំង​អស់​នោះ​រួម​មាន​ជិត​៣០​កំ​ណាត់​ មាន​មុខ​កាត់​ចាប់​ពី​៤​តឹក​ចុះ​ មាន​ប្រ​វែង​ជាង​៣ម៉ែត្រ។​ ក្រោយ​ពីធ្វើកំណត់​ហេតុរួច​ឈើនឹងរថ​យន្តដែលជា​ភស្តុតាង​ល្មើសនោះ​បានប្រគល់​ឲ្យទៅ​ខណ្ឌរដ្ឋ​បាលព្រៃឈើ​ខេត្តបន្ត​ដើម្បីចាត់វិធាន​ការតាមច្បាប់​ព្រៃឈើផង​ដែរ៕ ដោយ៖ឡុង សៅ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡៅសុម៉េង បានបកស្រាយថាលោកទិញដីនិងផ្ទះពីលោក ធីវលី និងអ្នកស្រី ហូប៉ោះ ដោយស្របច្បាប់ពីក?...    អាន2055ដង បីសាចរាត្រីខាងគប់ដំបូលផ្ទះត្រូវបាន អ ហ ចាប់ដាក់ទ្រុង    អាន1502ដង សុខភាព: សាច់ឆ្កែអាចធ្វើអោយអ្នកទទួលទានឆ្លងជំងឺបីប្រភេទ   អាន1846ដង ម៉ក់ជីតូ ស្នើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បំភ្លឺ​ចំពោះ ​ការ​ភ្ជាប់​រូប​លោក​ទៅ​នឹង​ឧក្រិដ្ឋ...    អាន1504ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1426ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2112ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1651ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1665ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន324ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2084ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក មនុស្ស​យើង​គ្រប់រូប​ តែង​តែ​ចង់​អោយ​មាន​សុខ​ភាពល្អ មាន​រូប​រាង​ស្អាតសង្ហា មាន​ប្រាជ្ញាវៀងវៃ មាន​ទ្រព្យ​សម្បត្តិស្តុកស្តម្ភ មាន​លុយ​កាក់​ច្រើន​ ចង់​ទទួល​ទាន​អាហារ​ឆ្ងាញៗ។ តែ​នាពេល​បច្ចុប្បន្ន មាន​ម្ហូប...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1113នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70704នាក់
ខែនេះ    177782នាក់
ឆ្នាំនេះ   2635685នាក់
សរុប   51995611នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:56