របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ

ដោយៈ សេដ្ឋការ ខេត្តកំពុងឆ្នាំ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 02:09 នាទី ចំនួនអានៈ 1959

យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​កើត​ឡើង​ទាំង​​២៣០​​ករណី​​​ ដោយ​គិត​ចាប់​ពីថ្ងៃទី​១១​ ខែវិច្ឆិកា ឆ្នាំ២០១៣ ដល់ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ។

របាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំនេះ បានកើតឡើងចំនួន២៣០លើក​ ដែល​ឆ្នាំកន្លង​ទៅ​កើត​ឡើងតែ១៧៨លើកប៉ុណ្ណោះ គឺឆ្នាំ២០១៤នេះ កើនជាងឆ្នាំចាស់៥២លើក។ ក្នុងឆ្នាំ២០១៤នេះ បាន​បង្ក​ឲ្យ​មនុស្សស្លាប់​ចំនួន១០៣​នាក់ មានស្រី១៦នាក់ (ឆ្នាំចាស់៨២នាក់) របួសមនុស្សធ្ងន់​ស្រាល​៤៥៦​នាក់ (ឆ្នាំចាស់​តែ៣៤៧នាក់)ក្នុងនោះ រងរបួសធ្ងន់២១៧នាក់ (ឆ្នាំចាស់​១៧២នាក់) ស្រី៨០​នាក់ ​រងរបួសស្រាល២៣៩នាក់ (ស្រី​៧៧នាក់)។

បង្កឲ្យខូចខាតរថយន្តចំនួន១០១គ្រឿង (ធ្ងន់៣៥គ្រឿង) ខូចខាតម៉ូតូ២៤៧គ្រឿង (ធ្ងន់៦៩គ្រឿង), ខូច​ខាត​គោយន្ត១០គ្រឿង(ធ្ងន់២គ្រឿង), ខូចខាតកង់៦គ្រឿង(ធ្ងន់១គ្រឿង), ​បាក់ស្លាកគណបក្ស១ បាក់​របង​ស៊ីម៉ង់ដ៏ និងក្លោងទ្វារប្រវែង៣០ម៉ែត្រ, បាក់ស្ពានថ្មប្រវែង៥គុណ២,៣៥ម៉ែត្រ, បាក់បង្គោលភ្លើង១ដើម និង​ងាប់ជ្រូក៦ក្បា​ល។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើង​នៅលើផ្លូវជាតិលេខ៥ ចំនួន១១៩លើក លើផ្លូវលេខ៥៣ ចំនួន១៧លើក, លើផ្លូវលេខ៥៣A ចំនួន២លើក, លើផ្លូវ៥២A ចំនួន១លើក, លើផ្លូវលេខ១៥០ ចំនួន​៣លើក, លើផ្លូវលេខ១៥០A ចំនួន២លើក, ផ្លូវលេខ១៥០ ចំនួន១លើក, ផ្លូវលេខ១៥៣ ចំនួន៥លើក, លើ​ផ្លូវលេខ១៥​៣A ចំនួន៥លើក, លើផ្លូវក្នុងខេត្ត៣៤លើក និងនៅលើផ្លូវកា្រលគ្រួសក្រហមចំនួន៤១លើក។

គ្រោះថ្នាក់នេះ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ​ចំនួន៣៧ករណី, ស្រុកកំពង់ត្រឡាច ៤៥ករណី, ស្រុករលាប្អៀរ ៤៥ករណី, ក្រុងកំពង់ឆ្នាំង ៣២ករណី, ស្រុកបរិបូណ៌ ២៤ករណី, ស្រុកទឹកផុស ២០ករណី, និង​ស្រុកកំពង់លែង ៥ករណី។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ខាងលើនេះ គឺបង្កឡើងដោយសារកត្តាមនុស្សមាន បើកបរ​ហួស​ល្បឿ​ន​កំណត់៧៨ករណី, បើកបរមិនគោរពសិទ្ធិអទិភាព ៥២ករណី, ប្តូរគន្លងឆ្វេងស្តាំមិនប្រយត្ន័​២១ករណី, បើកជែង​ក្នុងស្ថានភាពគ្រោះថ្នាក់២៥ករណី, បញ្ហាសុខភាព(ងោក)៦ករណី, កំហុសភ្លើងហ្វា១ករណី, និងបើកបរក្នុងស្ថាន​ភាពស្រវឹង៣២ករណី។ កត្តា​យាន​យន្ត​គ្មាន​ភ្លើង​បំភ្លឺ​៥​ករ​ណី, ខូចប្រព័ន្ធហ្វ្រាំង២ករណី, ផ្ទុះ និងដាច់កង់មាន៤ករ​ណី, និងជាប់កុងកូយរ៉ឺម៉ក១ករណី។ កត្តាផ្លូវមានស្ពានទ្រុឌទ្រោម១ករណី, ផ្លូវជង្ហុគ​១ករណី និងផ្លូវរអិល១ករណី។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរបួសជា​រៀង​​រាល់​ថ្ងៃគួរ​ឲ្យបារម្ភ។ ដូចនេះ សូមអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពឲ្យបាននូវច្បាប់​ចរាចរ​ណ៍​ផ្លូវគោក ដោយ​កុំបើកហួស​ល្បឿនកំណត់, កុំបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់, ត្រូវគោរពសិទ្ធិ​អទិ​ភាព បើ​ស្រ​វឹងសូមកុំបើកបរ និងសូមអ្នកប្រើ​ប្រាស់ផ្លូវទាំង​អស់ ​ត្រូវ​ចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ គំនូស​ចរាចរណ៍លើទ្រូងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័​យគ្នាក្នុង​ពេល​បើកបរ, ត្រូវពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និងពាក់មួកសុវត្ថិភាពឲ្យបានជាប់ជាប្រចាំ​ក្នុងពេលបើកបរ ទើប​អាចទប់ស្កាត់ការមានគ្រោះ​ថ្នាក់ចរា​ចរ​ណ៍បាន៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង ចុះចែកអំណោយ នៅឃុំល្វា   អាន1864ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន1929ដង កម្ពុជាសុវណ្ណភូមិសូមធ្វើការបដិសេធ មិន​កែតម្រូវ​ព័ត៌មាន ហើយ​ក៏មិន​ផ្សាយសុំទោសជាសាធារណះ...    អាន1505ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10148ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2044ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1500ដង លោក ឈាងវុន បានទូរស័ព្ទមកចាងហ្វាងសារព័ត៌មានកម្ពុជាសុវណ្ណភូមិ ស្នើសុំអោយដកអត្តបទបែកធ្លា?...    អាន1505ដង កោះសង្សារ ឋានសួគ៌នៃ ទេសចរ​ស្នេហា​ធម្មជាតិ   អាន1598ដង លោករស់សេរី និងលោកស្រីឃ្លាំងយួនរងការចោទថា មិនអោយនិស្សិតវាស់ដីអោយពលរដ្ឋ   អាន1357ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យា​ករណ៍​កម្ពស់​ទឹក​ជំ​នន់ថ្ងៃទី​០២ ខែតុលា   អាន1368ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4501នាក់
ម្សិលមិញ    5740នាក់
សប្ដាហ៍នេះ    10255នាក់
ខែនេះ    319423នាក់
ឆ្នាំនេះ   2329962នាក់
សរុប   51689888នាក់
ថ្ងៃទី 16 ខែ 04 ឆ្នាំ 2024 ម៉ោង 23:24