ព័ត៌មានក្ដៅ

    ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម៉កកង់បី ជាឆ្កែ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 09 ឆ្នាំ 2017 វេលាម៉ោង 02:44 នាទី ចំនួនអានៈ 63828

    អ្នករត់តាក់ស៊ី​ និង​រត់រឺម៉កកង់បី ដឹក​ភ្ញៀវទេសចរណ៍ នៅក្នុង​ខេត្តសៀមរាប ​រាប់​រយ​នាក់​បាន​រិះគន់តៗគ្នា​ថា សារមន្ទីរជាតិអង្គរ (Angkor National Museum) និងក្រុម​ហ៊ុន​ផ្សារ​មួយ​ដែល​មានឈ្មោះ​ថា ធីកាលឡឺរី (T-Galleria) ស្ថិត​ក្នុង​ភូមិ​សាលាកន្សែង សង្កាតស្វាយដង្គំ ក្រុងសៀមរាប ដែល​មាន​ទី​តាំង​ជាប់​គ្នា​ម្ខាង​​ម្នាក់ កំពុងតែ​រើស​អើង​ ប្រកាន់​វណ្ណះឋានះ ដោយ​ហាក់​មាន​ចេតនា​ចាត់​ទុកពួកអ្នករត់​តាក់ស៊ី ​ជា​សត្វ​ឆ្កែ មិន​មែន​ជាមនុស្ស​ដូច​អ្នក​ដ៏ទៃនោះទេ។

    ក្រុម​អ្នក​រត់​តាក់​ស៊ី​បាន​អោយ​ដឹង​ថា នៅ​ពេលដែលខាង​ក្រុម​ហ៊ុន​ទេសចរណ៍ ឬមគ្គុទេសទេសចរណ៍​ នាំភ្ញៀវ​ទៅ​ទស្សនា​ផ្សារ ធីកាលឡឺរី និង​សារ​មន្ទីរ​ជាតិអង្គរ ខាងលើនេះ ខាង​បុគ្គលិក​ដែល​ឈរ​ចាំទទួលភ្ញៀវ​នៅ​ជួរមុខ គេ​បាន​អោយ​លុយ​ថ្លៃក្បាលឡានតូច១០ដុល្លារ (នៅធីកាលឡឺរី) ហើយ​​យក​លិខិត​ឆ្លង​ដែន​របស់​ភ្ញៀវ​ទៅ​ថត​ចំលង សំរាប់​នៅ​ពេល​ភ្ញៀវ​ទិញ​ឥវ៉ាន់​នៅ​ក្នុង​ផ្សារ​ខាងលើ​នេះ គេ​និង​ទុក​ទឹកតែអោយ (Commission) ចំណែកនៅសារមន្ទីរវិញ មគ្គុទេសនាំភ្ញៀវទៅទស្សនានៅទីនោះ ភ្ញៀវ​ម្នាក់គេទុកលុយទឹកតែអោយដុល្លារ ឯក្រុមហ៊ុនទេសចរណ៍មានតំលៃកុងត្រា​ផ្សេងផងដែរ។

    ផ្ទុយទៅ​វិញ​ទាំង​សារមន្ទីរ​ជាតិអង្គរ និង​ ផ្សារធីកាលឡឺរីនេះ គេ​មិន​អោយថ្លៃក្បាលឡាន និង​​ទឹកតែ(Commission) ទៅ​អ្នក​រត់​​តាក់​ស៊ី​ ឬអ្នក​រត់​រឺម៉ក​កង់​បី​នោះទេ ដោយ​ក្រុម​បុគ្គលិក​ទាំង​នោះ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់លាស់ គ្រាន់​តែ​និយាយថា ជាគោលការណ៍របស់​ក្រុម​ហ៊ុនគេ ឬ​និ​យាយ​បង្វែ​ទិស​ដៅ​ទៅ​លិច​ទៅ​កើតតែប៉ុណ្ណោះ។

    ក្រុម​អ្នក​រត់​តាក់ស៊ីបានបញ្ចេញមតិថា វាមិន​មែនជារឿង​ចម្លែក​នោះទេ ព្រោះ​វាជាសិទ្ធិសេរីភាពរបស់ក្រុម​ហ៊ុនគេ គេ​ចង់​អោយលុយ​​អ្នក​ណា ឬមិន​អោយ​អ្នក​ណានោះ វាជា​ច្បាប់ក្រុម​ហ៊ុនរបស់​គេ តែពួកអ្នក​រត់​តាក់ស៊ី​គ្រាន់តែឆ្ងល់ និងមាន​ការ​ប្រៀប​ធៀបថា ចុះហេតុអីបានជាមគ្គុទេស ឬក្រុម​ហ៊ុនទេសចនរណ៍ ​គេ​យក​ភ្ញៀវ​ទៅ ទស្សនាសារមន្ទីរ ឬផ្សារកាលឡឺរី ចំនួន៤នាក់ ខាង​សារមន្ទីរ និង​ក្រុម​ហ៊ុនផ្សារកាលឡឺរី ​គេ​​​អោយ​លុយ​ថ្លៃក្បាលឡាន​សំរាប់ជាការលើក​ទឹកចិត្ត និង​លុយទឹកតែបើភ្ញៀវទិញឥវ៉ាន់? ចុះហេតុអ្វីបានជា​​អ្នក​រត់​តាក់​ស៊ី ឬរត់រឺម៉កកង់បី យកភ្ញៀវ​ទៅ៤នាក់ដូចគ្នាដែរ តែគេ​មិន​អោយ​លុយក្បាលឡាន និង​លុយទឹកតែទៅវិញ? តើវាបណ្តាលមកពីមូលហេតុអ្វី? ​ព្រោះយកភ្ញៀវទៅចំនួន៤នាក់ដូចគ្នា?

    ក្រុមអ្នករត់តាក់ស៊ីបាន​គិត​ថា ប្រហែលជាអ្នកខាងទីផ្សារនៅ​សារមន្ទីរជាតិអង្គរ និង​អ្នក​ទីផ្សារនៅ ផ្សាកាលឡឺរី គេ​គិត​ថា ក្រុម​អ្នក​រត់តាក់ស៊ី និងអ្នក​រត់រឺម៉កកង់បី ជាសត្វ​ឆ្កែដែលគេស្អប់ខ្ពើម ជាមនុស្ស​អវិជ្ជា មិន​ចេះចាយលុយ ជាមនុស្សដែល​ពួកគេ​មិន​ទុក​នៅក្នុងចិត្ត​សំរាប់អាជីវកម្មរបស់ពួកគេនោះទេ ហើយប្រហែល​ក្រុម​ហ៊ុន​ទាំង​ពីរខាលលើនេះ គេ​គិត​ទៀតថា អ្នករត់តាក់ស៊ី មិន​អាច​នាំភ្ញៀវ​ទៅ​កន្លែងគេ​បានទេ ទើបបាន​ជាពួកគេ​ធ្វើ​ទីផ្សារ​បែករើស​អើង​យ៉ាង​ដូច្នេះ?

    នៅ​ក្នុង​ខេត្តសៀមរាប​មានផ្សារទំនើបជាច្រើន មានហាងលក់របស់​ល្អៗជាច្រើន មានហាងលក់​វត្ថុអនុស្សាវរី​យ៍ជាច្រើន និង​មានកន្លែងកម្សាន្តដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង ដូច្នេះក្រុម​អ្នក​រត់​រឺម៉កកង់បី និងក្រុមអ្នករត់តាក់ស៊ី បាននិយាយថា ពួកយើង​ដូចជាមិន​មានការចាំបាច់អីដែលត្រូវ​នាំភ្ញៀវអោយទៅទស្សនា ឬ​ទៅ​ទិញ​ឥ​វ៉ាន់​​នៅ​កន្លែង​ទាំងពីរខាង​លើ​នេះទេ ព្រោះពួកគេ​រក​ស៊ីរើសអើងប្រកាន់វណ្ណះឋានះ បើទោះជាយើង​យកលុយទៅ​អោយ​ពួ​កគេ​ដូចអ្នកដ៏ទៃក៏ដោយ។ ពួកគាត់​បន្តថា នៅ​ខេត្តសៀមរាបនេះ មិន​មែន​មាន​សារ​មន្ទីរ​ជាតិ​អង្គរ និង​ផ្សារកាលឡឺរី ទើប​មាន​បាយ​ហូប​នោះទេ មានកន្លែងផ្សេង​ច្រើនណាស់ ដែលគេរងចាំស្វាគមន៍ពួកយើងជាអ្នករត់រឺម៉ក រត់តាក់ស៊ីក្នុងការ​នាំភ្ញៀវ​ទៅ​កន្លែងពួកគេ ព្រោះ​យើង​មិន​ត្រូវការ​ អ្នក​រក​ស៊ី​ណា​ដែល​ធ្វើ​​ទី​ផ្សារ​បែប​​រើសអើងដូចក្រុមហ៊ុនទាំងពីរខាងលើ​នេះទេ។

    ក្រុម​អ្នករត់តាក់ស៊ី និង​រឺម៉កកង់បី សូមផ្តាំទៅសារមន្ទីរជាតិអង្ករ (Angkor National Museum) និង​ ផ្សារ​ធី​កាល​ឡឺរី​ (T-Galleria) ថា ការលើក​ឡើង​ខាងលើ​នេះមិន​មែន​ជាការច្រណែន យំទធាក់ជើងននៀលដី ព្រោះតែ មិន​​បាន​ទទូលលុយក្បាលឡាន១០ដុល្លារ ឬលុយទឹកតែ បន្តិចបន្ទួចរបស់អ្នកនោះទេ វាគ្រាន់តែចង់​ប្រាប់ទៅខាង​ក្រុម​ហ៊ុនអ្នក​ និង​បុគ្គលិកអ្នក​ថា ពួកយើង​មានបេះដូង មានខួរក្បាល មានសិទ្ធសេរីភាព ហើយពួកយើងខ្លះក៏បានរៀនចប់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ អនុបណ្ឌិត ឬអាចមានអ្នកខ្លះរៀនដល់បណ្ឌិតផងដែរ តែពួកយើង​សម្រេចចិត្ត​រត់តាក់ស៊ី ដោយ​សារក្រុម​ហ៊ុននៅ​ស្រុកខ្មែរអោយប្រាក់ខែពួកយើង​តិចពេក ម្យ៉ាង​ទៀត​​ពួកយើងគឺជាមនុស្ស មិន​មែនសត្វ​ឆ្កែដូចការគិតក្នុងចិត្តរបស់អស់លោកអ្នកនោះទេ ហើយ​អ្នក​និងបាត់​បង់​ពួកយើង បាត់​បង់​ភ្ញៀវ​ដែលត្រូវ​ទៅ​កម្សាន្តនៅ​កន្លែងអ្នក សូម​អ្នក​កុំ​អាងថា អ្នក​មានលុយច្រើនមហា​សាល​​សំរាប់​ខាតបង់​ ឬអ្នកកំពុងតែចំណេញ​កប់ក្តោង​ហើយនាពេលបច្ចុប្បន្ន មិន​ខ្វល់​ពីអ្នកដ៏ទៃ តែ​អ្នក​កុំ​ភ្លេច​ថា អ្វីដែល​អ្នក​បាត់​បង់ម្តងបន្តិចៗ​នាពេលនេះ គឺការគាំទ្រពីអ្នកដ៏ទៃ និងបាត់បង់ការ​គាំទ្រពីពួកយើង ដែលធ្វើ​អោយ​យើង​ជឿជាក់ថា​ថ្ងៃអនាគត់ អ្នកនិងបាត់បង់ដៃគូររបស់អ្នកអស់ជាក់ជាមិនខាន។

    ពួកយើងទទួលស្គាល់ថា ផ្សាររបស់អ្នកស្អាត ឯសារមន្ទីរក៏ស្អាត ពោពេញទៅដោយវត្ថុបុរាណរបស់ដូន​តាខ្មែរ​ តែក្រុម​អ្នកធ្វើ​ទីផ្សា​រនៅ​ក្រុម​ហ៊ុនអ្នក​មិន​មានចិត្តស្អាត់ដូចកន្លែងរបស់អ្នកទេ ហើយ​ពួក​យើង​សង្ឃឹម​ថា ថៅកែ និងអ្នកគ្រប់គ្រងក្រុមហ៊ុន​ទាំងខាងលើនេះ គួរតែបញ្ជូន​បុគ្គលិករបស់ខ្លួន​អោយទៅរៀនបន្ថែម ក្នុង​ការ​ធ្វើ​ទីផ្សារ នៅទឹកដីខេត្តសៀមរាប​អង្គរនេះ។

    ជាចុងក្រោយ​ក្នុង​នាមយើង​ជាអ្នករត់តាក់ស៊ី និង​រត់រឺម៉កកង់បី សូមអភ័យទោស​ចំពោះ​មគ្គុទេសទេសចរណ៍ និង​ក្រុមហ៊ុនទេសចរណ៍ផងថា ការលើក​ឡើង​ខាងលើ​នេះ​មិនមែន​សំដៅទៅ​លើ​អ្នក ឬច្រណែនជាមួយអ្នកនោះ​ទេ តែ​ពួកយើង​ចង់​សំដៅ​ទៅ​លើ​ ​សារមន្ទីរជាតិអង្គរ និង​ ធីកាលឡឺរី តែប៉ុណ្ណោះ ព្រោះ​ក្រុម​ហ៊ុន​ទាំង​ពីរនេះ ធ្វើ​ទីផ្សារ​បែប​រើស​អើង​។

    (នេះគ្រាន់តែជាការបកស្រាយសង្ខេបខ្លះៗតែប៉ុណ្ណោះ យើងនិងឡាយ (Live) នៅលើហ្វេសប៊ុកបញ្ជាក់ពីចំណុចលំអិតបន្ថែមទៅលើសាច់រឿងខាងលើនេះ)៕ ដោយ៖ ផ្លុងរ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន446ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1021ដង ជីវប្រវត្តិ​សង្ខេប​របស់​សម្តេច​ព្រះ​នរោត្តម សីហនុ   អាន968ដង លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើ?...    អាន2905ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន572ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន1064ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន537ដង ស្ត្រី​ខ្មែរ​នៅ​ថៃ​ ត្រូវ​គេ​​រំលោភ​រហូត​ដល់​មាន​ផ្ទៃពោះ​ និង​បាក់​ស្បាត   អាន2265ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន839ដង នាយក​រដ្ឋមន្ត្រី​រិះគន់​សារព័ត៌មាន​ដែល​សរសេរ​ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា   អាន643ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ចសូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
    ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុងដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
    ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មានលោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
    សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹងយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផងគ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
    ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      3966នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58432នាក់
    ខែនេះ    158618នាក់
    ឆ្នាំនេះ   3757179នាក់
    សរុប   27544813នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:40