សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់

ដោយៈ រ៉េត ភ្នំពេញ ថ្ងៃទី 16 ខែ 12 ឆ្នាំ 2019 វេលាម៉ោង 02:55 នាទី ចំនួនអានៈ 1421

នៅព្រឹកថ្ងៃច័ន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតចំនួន ២៥៨៨នាក់ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈ​មណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាស​នេះផងដែរ សម្តេច ហ៊ុន​ សែន បាន​មានប្រសាសន៍ថា សូមមន្ទីរពេទ្យ​ឯកជន​កុំដណ្តើមអ្នកជំងឺគ្នា តែបើដណ្តើមអ្នកជំងឺគ្នា សុំអោយមានការទទួលខុសត្រូវពីដើមដល់ចប់ ព្រោះ​​គ្លីនិក​ឯកជន​ភាគច្រើន​មាន​អ្នក​ជំងឺ ឬមាន​អ្នក​គ្រោះ​ថ្នាក់​ចរាចរណ៍ បើក​ឡាន​ប្រដេញ​គ្នា​ដណ្តើម​យក​អ្នក​ជំងឺទៅ​ព្យាបាល តែ​ដល់ពេល​អ្នក​ជំងឺឈឺធ្ងន់​មើល​មិន​ជា ចាប់​ផ្តើម​បញ្ជូន​ទៅ​ពេទ្យរដ្ឋ ជូន​កាល​ទៅ​មិន​ទាន់​ដល់​ពេទ្យ​រដ្ឋ​ផង អ្នក​ជំងឺដាច់​ខ្យល់​តាម​ផ្លូវ​ស្លាប់​បាត់ទៅហើយ ជូនកាល​ទៅ​ដល់ពេទ្យរដ្ឋ​ដាក់​តែសេរ៉ូម​បាន​តែ​ប៉ុន្មាន​ម៉ោងក៏ស្លាប់​បាត់​ទៅ ហើយ​ពលរដ្ឋ​នាំគ្នាជេរស្តីបន្ទោស​តែមន្ទីរ​​ពេទ្យរដ្ឋ ពេទ្យ​រដ្ឋ​ក្លាយជាកន្លែងរុំសាកសពជាចុង​ក្រោយ​ ពេទ្យ​រដ្ឋ​ជា​កន្លែង​ទទួល​ថ្មបាក់ សូមពេទ្យ​ឯកជននៅ​ក្នុង​ប្រទេស​កម្ពុជា​​​កុំធ្វើ​បែប​នេះ​បន្តទៅទៀត។ សម្តច​បាន​សង្កត់ធ្ងន់ថា គ្លីនិកឯកជន​បាន​យក​អ្នក​ជំងឺទៅ​ព្យាបាល​អស់រយះពេល​បីបួន​ថ្ងៃ យក​លុយ​អ្នក​ជំងឺឡើង​ខ្សោះ​អស់ពី​ខ្លួន អស់សាច់ស៊ី ហើយ​អ្នក​ជំងឺឈឺកាន់តែធ្ងន់ ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យរដ្ឋ ចេះអីក៏ចេះយ៉ាង​នេះ! ចេះហ្នឹងគេហៅថាចេះអី? ឈប់ទៅកុំចេះចឹងទៀត។

ម្យ៉ាងវិញទៀត សម្តេច ហ៊ុនសែន សុំអោយខាង​ក្រសួង​សុខាភិបាល និង មន្ទីរសុខាភិបាល គ្រប់គ្រង​អោយ​បាន​រឿង​ឱសថក្លែងក្លាយ ជៀសវៀង​ធ្វើ​អោយ​ខូច​សុខភាព​ និង​ប៉ះពាល់ដល់​អាយុជីវិតប្រជាបលរដ្ឋ។

ជាក់ស្តែង​នៅ​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​ចំនួន​នៅក្នុង​ខេត្តសៀមរាប ម្ចាស់គ្លីនិក មិន​មាន​សញ្ញា​ប័ត្រ​​វេជ្ជបណ្ឌិតនោះទេ គឺ​យក​ឈ្មោះ​ វេជ្ជបណ្ឌិត​មួយចំនួន​នៅ​រាជធានីភ្នំពេញមក​ឈរឈ្មោះ​ជំនួស ពេល​មាន​រឿង​ម្តងៗ ហៅ​វេជ្ជបណ្ឌិតពី​ភ្នំពេញ​មក​អង្គុយ​ចាំផ្តល់បទសម្ភាសន៍ដល់​អ្នក​កាសែត បើនិយាយ​ពី​គ្លីនិកចិនវិញ ពួក​អស់​លោក​ជនជាតិចិន​ថៅកែគ្លីនិកនោះ តាំងខ្លួន​ជាវេជ្ជបណ្ឌិតមក​ពី​ស្រុកចិត តែតាម​ពិត​គ្មាន​សញ្ញាប័ត្រវេជ្ជបណ្ឌិតពិតប្រាកដនោះទេ ហើយ​ខាង​ស្ថាន​ទូត​ក៏មិន​បាន​ទទួល​ស្គាល់ថាជាវេជ្ជបណ្ឌិតដែរ នេះបើ​តាម​ការ​ស៊ើប​អង្កេត​កន្លង​មក​។​ ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប មានការ​ព្រួយ​បារម្ភខ្លាំងណាស់ សូម​មន្ទីរសុខាភិបាល និង ក្រសួង​សុខាភិបាល​រឹត​បន្តឹង​រឿង​នេះអោយ​បាន​ល្អផងទាន៕ ដោយ៖ ផ្លុង​ រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1346ដង អនុបណ្ឌិត ហេង សុភា៖ មុខជំនួញបរាជ័យ ដោយសាកំហុស៥យ៉ាង   អាន1543ដង លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហ?...    អាន2040ដង ប្រធាន​មន្ទីរ​កសិកម្ម​ឃុបឃិត​ឲ្យ​មន្ត្រី​ពេទ្យសត្វ ​ស្រុក​ចំការលើ​ពុករលួយ​តាមចិត្ត​   អាន1647ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1524ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2111ដង ស៊ើបអង្កេត៖ លោក អ៊ំអមរ៉ា ស្នងការរងខេត្ត ទទួលរងការរិះគន់ថា ទទួលផលពីបទល្មើសព្រៃឈើ ហើយកាងរ?...    អាន1432ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1446ដង វិនាសភ្លាមទៅ ឱ! បាបជន   អាន1323ដង ប្រាក់ ប៉ូលី ប្រធាន​ភូមិ​បាល​ក្រុង​ប៉ោយ​ប៉ែត​ល្បី​ថា​ប្រព្រឹត្ត​អំពី​ពុករលួយក្នុង​ការ...    អាន1474ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ ដោយសារតែការខឹងសម្បារបស់ព្រលឹងដូនតាខ្មែរ ពីការធ្វើខ្លោងទ្វារដូចខ្លោងទ្វារយួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៥ ក្លោងទ្វារអង្គរសង្គ្រាន ខាងលិចប្រាសាទអង្គរវត្តត្រូវបានឆេះគ្មានសល...Read more
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      294នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39336នាក់
ខែនេះ    348504នាក់
ឆ្នាំនេះ   2359043នាក់
សរុប   51718969នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:32