បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 05 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 09:32 នាទី ចំនួនអានៈ 2163

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្រាសាទ​អង្គរ​វត្ត មិន​ដូច​ជា​ខ្លោង​ទ្វារ​របស់​ខ្មែរទេ បែជាដូច​ជាខ្លោងទ្វារ​របស់​យួន​ចិន​ទៅ​វិញ។

ជាក់ស្តែង​ខ្លោង​ទ្វារ​ពីរ​ត្រូវ​បាន​គេ​សាង​សង់នេះគឺ មួយនៅ​ចំ​ផ្លូវ​ចូល​ខាងលិច​នៃ​ខ្លោង​ទ្វារ​ប្រា​សាទ​អង្គរវត្ត ឯខ្លោង​ទ្វារទីពីរគឺនៅ​ចំ​ច្រក​ផ្លូវ​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​វត្ត ហើយ​កាល​ពី​ថ្ងៃ​ទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ខ្លោង​ទ្វារ​ទី​ពីរ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់ទាំង​ស្រុង​​នៅ​ឡើយទេ។

ពល​រដ្ឋ​ទាំង​ចាស់​ទាំងក្មេង​នៅ​ខេត្តសៀមរាប រអូរទាំឆ្ងល់ថា តើ​អ្នកឆ្នៃម៉ូដ្ឋ​ខ្លោង​ទ្វារដែល​ដាក់​តាំង​នៅ​ផ្លូវ​ចូល​ប្រា​សាទ​អង្គរ​វត្តទាំង​ពីរ​​នេះគេ​ទៅ​រៀន​នៅ​ប្រទេស​​ណាដែរ? បាន​ជាសាង​សង់​ខ្លោង​ទ្វារ​នៅ​មុខ​ប្រាសាទបុរាណរបស់​ខ្មែរ បែជា​ខុស​ប្លែក​ពី​ខ្លោង​ទ្វារ​បុរាណតាម​ប្រាសាទ​ផ្សេង​ៗ វា​ទៅ​ជា​ខ្លោង​ទ្វារ​កូន​កាត់ ដោយ​មាន​ចំ​ណុច​មួយ​ចំ​នួន​ដូច​ខ្លោង​ទ្វារ​ចិន​យួនទៅវិញ។

ចំណុច​ដែល​ពលរដ្ឋ​ខ្មែរ​រិះ​គន់​ទៅ​លើ​ខ្លោង​ទ្វារ​នេះ​គឺ ទីមួយការ​លាប​ពណ៍ឆើត​ឆាយ មាន​ពណ៍លឿង ពណ៍ក្រហម ទីពីរម៉ូដ្ឋ​មួយបន្ទះនៅ​ក្រោម​អក្សរ​អង្គរ​សង្ក្រានវាដូច​ម៉ូដ្ឋ​ខ្លោង​ទ្វារ​របស់​​ចិនយួន ទីបីបន្តោងផ្លែស្វាយសងខាង​ក្រោម​ខ្លោង​ទ្វារក៏មិន​សម​នឹងដាក់​ និង​ទីបួនកន្លែង​កន្ទុយ​នាគវា​​គ្រាន់​តែ​កែពី​អក្សរ​យួនចិនទៅ​ជា​កន្ទុយនាគតែ​ប៉ុណ្ណោះ។​

អ្នក​ខ្លះគេរិះគន់ធ្ងន់ទៅ​លើ​ពណ៍របស់​ខ្លោង​ទ្វារ​សង្គ្រានខាង​លើថា ការ​លាប​ពណ៍​ឆើត​ឆាយ​ លឿងក្រហម បែបនេះវាធ្វើ​អោយ​លុប​បាត់​សោភ័ណភាព​ប្រាសាទ​បុរាណខ្មែរ ដែល​អាច​ធ្វើ​អោយ​ភ្ញៀវ​បរទេស​គេ​យល់​ច្រឡំថា ខ្មែរ​ក៏មាន​ខ្លោង​ទ្វារដូច​ចិន​យួន​ដែរ ឬ​អាច​អោយ​ជន​បរទេស​គេ​ច្រឡំ​ថា ខ្មែរ​លួច​ម៉ូដ្ឋ​របស់​គេខ្លះៗ​​មក​ប្រើ​ប្រាស​។

បើ​យោង​តាម​ប្រ​វត្តិសាស្រ្ត​ ប្រជាជន​ខ្មែរ​មាន​ដើម​កំ​ណើត​តាំង​ពី​សត្តវត្សទី១នៃគ្រឹះសករាជ ដែល​មាន​ឈ្មោះថា ហ្វូណន ឬនគរភ្នំ ដែល​បាន​ចារទុក​ក្នុង​ផែន​ទីប្រ​វត្តិសាស្រ្ត។ ដូច្នេះ​ស​បញ្ជាក់​អោយ​ឃើញ​ថា ខ្មែរ​មាន​វប្បធម៌ អ​រិ​យ​ធម៌របស់ខ្លួន​តាំង​ពី​យូរ​លុង​ណាស់មក​ហើយ មិន​មែន​ទើប​តែ​ដើរ​ឈ្លានពាន​វាទទីលួច​ប្លន់​ទឹក​ដី​គេ​មក​ធ្វើ​ជា​របស់​ខ្លួន​ដូច​ប្រ​ទេស​មួយ​ចំ​នួន​នោះ​ទេ។ បុព្វ​បុរស​ខ្មែរ​បាន​បន្សល់ទុក​ប្រាង្គ​ប្រាសាទ​បុរាណជាច្រើន​នៅ​កម្ពុជា​ សំ​រាប់​កូន​ខ្មែរ​ជំ​នាន់ក្រោយ​ ដែល​អាច​និយាយ​បាន​ថា ខ្មែរ​អាច​ទទួល​ចំ​ណូល​ពី​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ និង​អន្តរជាតិជា​ច្រើន​សន្ធឹក​សន្ធាប់​សំ​រាប់​ការ​អភិវឌ្ឍន៍ប្រ​ទេស​ជាតិ និង​ចិញ្ចឹម​ប្រ​ជា​រាស្រ្ត​របស់​ខ្លួន។

ភ្ញៀវទេស​ចរណ៍​ជាតិ​ និង​អន្ត​រជាតិ​មួយ​ចំ​នួន​បាន​និយាយថា ការ​ធ្វើ​កម្មវិធី​អង្គរ​សង្ក្រាន​នៅ​តំ​បន់​ប្រាសាទ​អង្គរ​វត្ត​ និង​អង្គរ​ធំនៃ​ខេត្ត​សៀមរាប​នេះ វាពិត​ជា​ធ្វើ​អោយ​មាន​ការ​ទាក់​ទាញ និង​អាច​ទទួ​ល​បាន​ចំ​ណូល​ពិត​មែន​ តែ​ក៏មាន​គុណ​វិប្បត្តិមួយ​ចំ​នួន​ដែរ ដូច​ជាការកក​ស្ទះ​ច​រា​ចរណ៍​រាប់​​សិបម៉ោងពេល​ធ្វើ​ដំ​ណើរ​ ដែល​ធ្វើ​អោយ​អ្នក​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិពិបាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ទៅ​ទស្សនា​ប្រាសាទ​នានាក្នុ​បរិវេណអង្គរ។ ពួកគាត់​បន្តថា បើ​អ្នក​រៀប​ចំ​កម្មវិធីនេះប្តូរ​ទីតាំង​ ដោយ​រក​ទី​តាំង​ណា​ដែល​ទំ​នេរ​ មាន​ទីធ្លាធំ​ទូលាយ​នោះ​វា​ប្រ​សើ​ជាជាង វា​អាច​អោយ​អ្នក​ទស្សនា​អាច​ចូល​រួម​បាន​ច្រើន​ ហើយ​វា​មិន​ប៉ះ​ពាល់ដល់​ការ​ធ្វើ​ដំ​ណើរ​ទៅ​ទស្ស​នា​ប្រា​សា​ទ​អង្គរ​វត្ត និង​ប្រាសាទជាច្រើន​ទៀត ព្រោះ​ភ្ញៀវ​ទេសចរណ៍​គេមក​លេង​ខេត្ត​សៀមរាប គឺគេ​មក​មើល​ប្រាសាទ​បុរាណ មិន​មែន​មក​មើល​កម្ម​វិធី​អង្គរ​សង្ក្រាន​ទេ។

ជុំ​វិញ​ការ​រិះគន់​ដើម្បី​ស្ថាបនា​ខាងលើ​នេះ ពល​រដ្ឋ​ខ្មែរ​សង្ឃឹមថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធី​អង្គរ​សង្ក្រាន និង​ធ្វើ​ការ​ពិចារណា​ កែលំ​អ​សាឡើងវិញ​ចំ​ពោះ ខ្លោង​ទ្វារ​ដែល​មាន​ការ​រចនាបែប​ច្របូក​ច្រ​បល់លាយ​ឡំ​បែបនេះ៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

​បាតុភូតធម្មជាតិផ្គររន្ទះនិង​ខ្យល់​កន្រ្តាក់នាពាក់​កណ្តាល​ខែមីនា រហូត​ដល់​ចុង​ខែមិថុ?...    អាន1585ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1535ដង ពលរដ្ឋរិះគន់ហើយចង់សើច អំពីរបកគំហើញថ្មីនៃការធ្វើថ្នល់របស់មន្ទីរសាធារណការណ៍ខេត្តសៀមរាប   អាន1652ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1415ដង លោកសាន្តរដ្ឋស៊ីងថាៈ លោកមិនបានប្រើហឹង្សាទៅលើប្រធានសហគមន៍នេសាទចុងឃ្នៀសទេ   អាន2030ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន1555ដង ផ្កាយ២ឡៅតុងហានដឹកជញ្ជូនគ្រឿងសំណង់បង់ពន្ធមិនគ្រប់   អាន1437ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន2567ដង ក្រុមជនដៃដល់មួយក្រុមបានបើកឡានទៅពួនស្ទាក់វាយបុរស់ម្នាក់ជិតស្លាប់   អាន1582ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1763ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5202នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    30405នាក់
ខែនេះ    137483នាក់
ឆ្នាំនេះ   2595386នាក់
សរុប   51955312នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 05:39