បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចាំចាប់

ដោយៈ សហការី ខេត្តបន្ទាយមានជ័យ ថ្ងៃទី 20 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 04:16 នាទី ចំនួនអានៈ 1540

ក្រោយពីសមត្ថកិច្ច គយក្រសួង និងស្ថាប័នតុលាការ ចុះបង្ក្រាបទីតាំងមួយកន្លែង ដកហូតបានប្រេង​ម៉ាស៊ីន​ ជា​ច្រើន​ប្រ​ភេទសុរបជាង ៤៨៤កេស កាលពីកន្លះខែកន្លងទៅនេះ សុទ្ធតែជាប្រេងម៉ាស៊ីនគេចពន្ធ​ ហើយ​ត្រូវ​បាន​សមត្ថកិច្ចដកហូតនាំយកទៅរក្សាទុក​ចាត់​ការ​តាមច្បាប់។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៤ នេះបែកធ្លាយ ពត៌មានថា ទំនិញ​ គេចពន្ធ និង​ប្រេងម៉ាស៊ីន ប្រេង​ហ្រ្វាំង​​ ទាំងនេះគឺឈ្មួញនាំចូល​ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាចំនុចដែលគ្រប់គ្រងរបស់លោក ឈួន ហៃ ប្រធានស្នាក់ការគយ និងរដ្ឋករប៉ោយប៉ែត។

ការនាំចូលទំនិញគេចពន្ធជាច្រើនប្រភេទមិនថាតែប្រេងម៉ាស៊ីន ប្រេងហ្រ្វាំងនោះទេ ម៉ូតូ គ្រឿងឡាន​ ម៉ាស៊ីនភ្លើង ក៏ត្រូវបានឈ្មួញនាំចូលបានម៉ាសេរីដែរ ពុំមានការទប់ស្កាត់ និងចាប់បង់ពន្ធឡើយក្រៅពីទំនិញរថ​យន្ត​ធំៗ ដែលគេបង់ពន្ធ ប្រភេទំនិញខាងលើគឺជាប្រភេទចំណូលក្រោមតុរបស់លោកគយ ឈួន ហៃ។

បច្ចុប្បន្នឈ្មួញ ដែលមានឥទ្ធិពលខាងនាំទំនិញគេចពន្ធចូលពីថៃមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយ​ប៉ែត បាន​ម៉ាសេរី​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះថាលោក ជា ទី ឈ្មួញម្នាក់នេះនាំចូលទំនិញចាប់ហ៊ួយ មេសាប៊ូ ចានស្នោ ដឹក​តាម​រទេះ​ ជួលកម្មករអូសពីផ្សារថៃមកកម្ពុជាបានបង្កប់ទឹកដោះគោ ស្ករស គ្រឿងឡាន និងម៉ាស៊ីនភ្លើង។ ឈ្មួញ​ឈ្មោះ​ ចែ​ស្រី នាំចូលសារ៉ុងមួយថ្ងៃរាប់ពាន់ និងក្រណាត់រាប់រយដុំ ឈ្មួញឈ្មោះ យាយ ហយ នាំចូលប្រភេទ​ទំ​និញ​ចាប់​ហ៊ួយ និងភេសជ្ជៈ ឈ្មួញឈ្មោះ យាយ ម៉ាប់ នាំចូលទំនិញចាប់ហ៊ួយ ដោយឈ្មួញទាំង នេះនាំចូលទំ​និញ​រាប់​សិប​រទេះក៏មន្ត្រីគយចំនុចប្រាសាទកំពូលបីច្រកអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងដោយលោក យិន ផល្លី មិន​ស្ទាក់​ចាប់​ឆែក​ឆេរដែរ គ្រាន់តែមានក្រដាស់មួយសន្លឹកដែលមានឈ្មោះឈ្មួញ និងលេខទូរស័ព្ទ ជាការស្រេច ពេល​ល្ងាច​ទើប​ឈ្មួញ និងគយជួបគ្នាគិតគូលុយកាក់តាមចំនួនក្រដាស់ ប៉ុន០៣ថ្នាប់ដៃ ដែលពុំមែន ជាឯកសារផ្លូវការចេញ​ដោយ​ក្រសួង​ហិរញ្ញវត្ថុឡើយ ជាក្រដាស់សរ មួយសន្លឹកដែលធ្វើឡើង ដោយឈ្មួញ និង គយ ដើម្បីឃុបឃិត គ្នា​នាំ​ចូល​ទំ​និញ​គេច​ពន្ធ តែប៉ុណ្ណោះ។

ប្រភពពីមន្ត្រី ក្នុងស្នាក់ការ គយ និងរដ្ឋករប៉ោយប៉ែត បានបង្ហើបអោយអ្នក​យក​ព័ត៌មាន​យើង​ដឹងថា រាល់ ថ្ងៃនេះលោក ឈួន ហៃ បានចាត់តាំង​មន្ត្រីគយបីនាក់អោយដើរធ្វើសេដ្ឋកិច្ច និងប្រមូលលុយក្រោមតុ ពីឈ្មួញ នាំទំនិញ គេចពន្ធ។ ហើយមន្ត្រីទាំង នោះ​រួម​មាន ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ , លី ប៊ុនស៊ុង និង យិន ផល្លី ។ មន្ត្រីគយទាំង០៣នាក់នេះគឺជាមនុស្សយ៉ាងសំខាន់​របស់​លោក ឈួន ហៃ ហើយមន្ត្រីគយដែល លិចធ្លោ ជាងគេខាង ជម្រិតទាប្រាក់ ពីពួកឈ្មួញដឹកទំនិញ តាមផ្លូវជាតិ​លេខ​៥ ក្នុងក្រុងប៉ោយប៉ែតគឺ ឈ្មោះ ម៊ុយ បញ្ញារឹទ្ធ។

ប្រភពពីក្រុមកម្មករស៊ីឈ្នួលអូសរទេះដឹកទំនិញបានរអ៊ូរទំថា មួយរយៈពេលនេះខណៈប្រទេសថៃមាន​វិប្បត្តិនយោបាយ ពួកគាត់ពុំសូវមានទំនិញដឹកទេ។ អ្វីដែលពួកគាត់ហួសចិត្តនោះគឺពួកលោកគយនៅចំនុចប្រា​សាទ​កំពូល៣​ គ្រប់គ្រងដោយ យិន ផល្លី កូនចៅលោក ឈួន​ ហៃ បានគាបសង្កត់ទាប្រាក់ពីពួកគាត់​ហួស​ពី​សមត្ថ​ភាព ព្រោះមួយរទេះពួកគាត់ស៊ីឈ្នួល ដឹកទំនិញពីផ្សាររោងគ្លឿមកកម្ពុជា បានត្រឹមតែមួយរទេះ៣០០បាត​ប៉ុណ្ណោះ​ ស្រាប់តែមកដល់ចំនុចខាងលើ ត្រូវគយតម្រូវអោយបង់ រហូត៥០០បាត តើគាត់បានអ្វីទិញបាយ អោយ ប្រពន្ធកូនហូប?សូមរដ្ឋាភិបាលមើលចំនុចនេះផង។ បើអោយតែបែបនេះអ្នកក្រ ប្រាកដជាដាច់បាយស្លាប់ អស់ ហើយ។ កម្មករស៊ីឈ្នួលអូសរទេះទាំងនោះបានចាត់ទុកថាសកម្មភាពគយនៅចំនុចប្រាសាទកំពូលបីថាជាចោរប្លន់ស្រប​ច្បាប់។

គេនៅចាំបានថា កន្លងទៅថ្មីៗនេះ កាលពីដើមឆ្នាំ២០១៤ អស់លោកមន្ត្រីគយចល័ត ស្នាក់ការគយរដ្ឋាករ​ប៉ោយប៉ែត ប្រចាំផ្លូវ៥០ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែតធ្លាប់ទទួលរងភាពអាម៉ាស់យ៉ាងខ្លាំង ព្រោះពីចាប់រថយន្ត​តាក់ស៊ីដឹកម្ទេសក្រៀម និងស្រោមជើង ចំនួន៣ថង់ធំយកទៅជម្រិតទារប្រាក់ចំនួន៥០០ដុល្លា ក្រោយមកត្រូវ​ក្រុម​អ្នកតាក់ស៊ី លើកគ្នា មកតវ៉ាយករថយន្ត បិតផ្លូវស្ទះអស់រយះពេល២ម៉ោង រថយន្តរាប់រយគ្រឿងមិនអាចធ្វើ​ចរាចរណ៍​បាន​ ផ្អើលដល់ ថ្នាក់លើ និង អាជ្ញាធរខេត្ត ទើបគយចល័តផ្លូវ៥០ ក្រោមការគ្រប់គ្រង របស់លោក ម៊ុយ បញ្ញារឹទ្ធ ព្រមដោះលែង រថយន្តដឹកម្ទេសក្រៀមនោះឲ្យទៅវិញ។
 
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅលោក ឈូន សុទ្ធាវណ្ណរី ប្រធានគយចល័ត​ក្រសួង​ និងលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងនគរបាល កម្លាំង អ.ហ ចុះបង្ក្រាបទីតាំងមួយកន្លែងរបស់ឈ្មោះ យុន កែវ ជាប្តី និងឈ្មោះ ជា សុគន្ធា ជាប្រពន្ធនៅភូមិប្រជា​ធម្ម​លិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដកហូតបានប្រេងម៉ាស៊ីន ប្រេងហ្រ្វាំង ប្រេងបូម ជាង៤៨៤កេស ជា​ទំនិញកេចពន្ធដែលឈ្មួញនាំចូលពីថៃតាមច្រកប៉ោយប៉ែត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន1798ដង លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ...    អាន1873ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន1519ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1679ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1351ដង ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ   អាន1764ដង បក្ស​​កាន់​​អំ​ណាច​​នៅ​​តែ​​រក្សា​​ជំហ៊រ​ថា​ ករណី​លោក ​សមរង្ស៊ី ជា​​រឿង​​តុលាការ   អាន1573ដង តូចចិត្តប្រពន្ធរត់ចោលផឹកស្រាស្រវឹងដេកតាមផ្លូវ   អាន1545ដង ក្រុម​អាជ្ញាធរអប្សរា៤នាក់ចុះជីកដាំបង្គោលរបងបិតមុខដីពលរដ្ឋ​មិន​បានសម្រេច   អាន1794ដង កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាក?...    អាន2176ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
សមត្ថកិច្ចចំរុះចុះបង្ក្រាបសិប្បកម្មកែឆ្នៃបង្កប់ឈើក្រញូងបីកន្លែងទល់មុខគ្នាដូចមុំចង្ក្រានក្នុងពេលតែមួយ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិត​នៅ​ក្នុង​ភូមិ​តាវៀន សង្កាត់​សាលាកំ​រើក ក្រុង​+ខេត្តសៀមរាប​ កម្លាំង​សមត្ថ​កិច្ច​ចំរុះ​ចុះ​បង្ក្រាប​សិប្ប​កម្ម​កែ​ឆ្នៃ​​២​កន្លែង ​និង​ផ្ទះ​ពល​រដ្ឋ​មួយ​កន្លែង...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      213នាក់
ម្សិលមិញ    4570នាក់
សប្ដាហ៍នេះ    10549នាក់
ខែនេះ    319717នាក់
ឆ្នាំនេះ   2330256នាក់
សរុប   51690182នាក់
ថ្ងៃទី 17 ខែ 04 ឆ្នាំ 2024 ម៉ោង 02:06