លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់

ដោយៈ ខេត្តកំពត ថ្ងៃទី 04 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:23 នាទី ចំនួនអានៈ 1509

ប្រភពពតិ័មាន ពី​ខេត្តកំពត​បាន​ឲ្យ​ដឹងថា មួយថ្ងៃៗ​មាន​ឈ្មួញ ទាំង​តូច​ទាំង​ធំ រកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ តាម​រថយន្ត​និង​តាម​ទូក ចូល​ដែនសមុទ្រ​ខេត្ត​កំពត មិនដែល​មាន​នរណា​ហ៊ាន​ត្រួតពិនិត្យ ទិន្នន័យ​ជាក់ស្តែង ឈ្មួញ​ធំៗ​ ៦​នាក់​បច្ចុប្បន្ន កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ប្រេងសាំង​គេចពន្ធ យ៉ាង​គគ្រឹកគគ្រេង មកពី​ចំណុច​កោះ​ខ្យង និង​កោះរ៉ុង ចូលមក​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដើម្បី​ដឹកជញ្ជូន​តាម រថយន្ត​កាមរី និង​រថយន្ត​ទួរីស មក​លក់​ចែកចាយ នៅ​ទូទាំង​ខេត្តកំពត​។

ជំនាញ​គយ​របស់លោក សំ សុខា ក៏បាន​ដាក់​ប៉ុស្តិ៍​ជជុះ តាម​ដងផ្លូវ​ជាច្រើន​កន្លែង​ផងដែរ ប៉ុន្តែ​មិនដែល​ឃើញ មាន​សកម្មភាព​ត្រួតពិនិត្យ ឬ​បង្ក្រាប​ការដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ដ៏​អនាធិបតេយ្យ​នោះ​ម្តងណា​ឡើយ ព្រោះ​គេ​ដឹងថា​ឈ្មួញ​ធំៗ​ទាំង ៦​នាក់​នោះ បាន​ទំនាក់ទំនង​បង់លុយ ជាប់​ជាប្រចាំ​ឲ្យ​ជំនាញ​គយ របស់លោក សំ សុខា និង​ក្រុម​សមត្ថកិច្ច ពាក់ព័ន្ធ​ដទៃទៀត​។​

បច្ចុ​ប្បន្ន​នេះ លោក សំ សុ​ខា ជា​​ប្រ​ធាន​​សា​ខា​គយ​​និង​​រដ្ឋា​ករ ប្រ​ចាំ​​ខេត្ត​កំ​ពត ដែល​​សឹង​​ក្លាយ​ជា​ ​ស្តេច​ត្រាញ់​​ទៅ​ហើយ​នោះ កំ​ពុង យក​​កំ​ណែ​ទ​ម្រង់​​ស៊ី​ជ​ម្រៅ របស់​​រាជ​រដ្ឋា​ភិ​បាល ទៅ​ធ្វើ​ជា​​លេស​​ក្នុង​ការ កោស​រូស ​ឲ្យ​ក្រុម​ឈ្មួញ បង់លុយ​តាមតែ​អំពើ​ចិត្ត មិនដែល​ខ្វល់​ពី​ការ​រឹតបន្តឹង លើ​ការប្រមូល​ពន្ធ​ឲ្យ​បាន ១០០​ភាគរយ​នោះទេ ហើយ​មន្ត្រី​ជាច្រើន ក៏បាន​លួច​បង្ហើប​ឲ្យ​ដឹងផង​ដែរ​ថា លោក សំ សុខា បាន​បង្កើត​ទីតាំង​ស្តុក​ប្រេង ដ៏​ធំ​មួយកន្លែង​និង​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​ស្ថានីយ៍​ដទៃ ក៏​ព្រោះតែ​គាត់​មានអំណាច ប្រមូល​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ប្រេងសាំង​គេចពន្ធ ឲ្យ​យកទៅលក់​ជូន​គាត់​ក្នុង​តម្លៃថោកៗ​។​

​ដោយឡែក សម្រាប់​ការដឹកជញ្ជូន​ទំនិញ ភាគច្រើន​ស្ករស គ្រឿងសំណង់ ចូល​តាម​ខេត្តកំពត គឺ​ជំនាញ​គយ របស់លោក សំ សុខា ជួយ​សម្របសម្រួល ឲ្យ​មានការ​បង់ពន្ធ តិចតួច​ប៉ុណ្ណោះ​ចូល​រដ្ឋ តាមរយៈ​ការឃុបឃិត លួច​បន្លំ​ពន្ធ​តាម​ជំនាញ​បច្ចេកទេស ពោលគឺ​ឈ្មួញ​ធំៗ​ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​លោក សំ សុខា អាច​ធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត មិនដែល​ក្រែង​ញញើត ពី​ការកែទម្រង់​ស៊ីជម្រៅ​ស្អី​នោះទេ​។ ក្នុង​អំណាច​ជា​មេ​គយ ប្រចាំ​ខេត្តកំពត លោក សំ សុខា បាន​អួតអាង​ប្រាប់​គេឯង​ថា គាត់​ស្វែងរក​ផលប្រយោជន៍ តាម​គ្រប់​មធ្យោបាយ​យកទៅ ជួយ​លោក ប៉ែន ស៊ីម៉ន ចុះ​ពង្រឹង​មូលដ្ឋាន ​។​

​សម្រាប់​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​ខេត្តកំពត ចេញទៅ​ស្រុក​យួន ដូចជា​ឈើ​ប្រណីត កសិផល ជាដើម សុទ្ធ​តែមាន​ទំនាក់ទំនង បង់លុយ​ជូន​លោក សំ សុខា ដូចជា​នៅ​ច្រក​ទាន់ហន់ ច្រក​ព្រែក​ចាក រួមទាំង​ច្រករបៀង​ជាច្រើន​កន្លែង​។ សូម្បីតែ​ការនាំ​គោ ចេញទៅ​លក់​នៅ​ស្រុក​យួន ក៏​ជំនាញ​គយ​របស់លោក សំ សុខា ចាំ​រាប់​ចំនួន​យកលុយហើយ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​មួយចំនួន ដូចជា​ត្រី​ឆ្តោ ឬ​ប្រភេទ​ចំណីអាហារ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ​គីមី មាន​ជាតិពុល នាំ​មកពី​ស្រុក​យួន ក៏​អាច​ដឹកជញ្ជូន​ឆ្លងកាត់ ទឹកដី​ខេត្តកំពត យកមក​លក់​ចែកចាយ ដល់​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ល្អ ឲ្យ​តែ​បង់លុយ​ជូន​លោក សំ សុខា និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​ប្រចាំការ​តាម​ដងផ្លូវ យ៉ាង​ប្រសេចប្រសាច ពោលគឺ​មន្ត្រី​ទាំងនោះ មិនដែល​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប ម្តងណា​ឡើយ ឲ្យ​តែ​ក្រុម​ឈ្មួញ​យល់ព្រម​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ​។​

​ក្នុងនាម​ជា​មេ​គយ​ប្រចាំ​ខេត្តកំពត លោក សំ សុខា ក៏មាន​ជាប់​ពាក់ព័ន្ធ នឹង​សកម្មភាព​ប្រើ​គ្រឿងចក្រ ឈូសឆាយ​ដីព្រៃ រាប់សិប​ហិកតា យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយលោក សំ សុខា បាន​បើក​ស្ថានីយ៍​លក់​សាំង នៅ​កណ្តាល​ក្រុង​កំពត ដែលមាន​តម្លៃថោក​ជាង​គេ ហើយ​គេ​ដឹង​ថា​រៀងរាល់​យប់​ថ្ងៃ មាន​រថយន្ត​ដឹកជញ្ជូន​ប្រេង ប្រភេទ​កាមរី ឬ​រថយន្ត​ទួរីស ដែល​ដឹក​ប្រេង​តាម​ប៊ីដុង យកទៅ​ចាក់​ចូលក្នុង​ស៊ីទែន ស្តុក​ប្រេង​របស់លោក សំ សុខា ដើម្បី​លក់​ចែកចាយ​គ្រប់ច្រកល្ហក ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គំរោងធ្វើបារាយណ៍នៅសង្កាត់ជ្រាវ តែកាយដីលក់២០ហិចតា ក្នុងតំលៃ២ម៉ឺនដុល្លារ១ហិចតា ដោយយកឈ្ម?...    អាន1459ដង លោកជំទាវបណ្ឌិត លី អ៊ុំអេង លើកដៃសំពះសុំអោយសម្តេច ហ៊ុនសែន ជួយផ្តល់យុត្តិធម៌   អាន1415ដង កូនប្រសារមេឃុំចំណាយលុយតែ១រយដុល្លារក្នុងការចាប់រំលោភកូនក្រមុំអ្នកភូមិ   អាន1557ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន1865ដង សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1383ដង អធិការនគរបាលស្រុកសំពៅឡូន រងការរិះគន់ថា បង្ក្រាបបនល្បែង ចាប់មនុស្សគាបស៊ីម្នាក់៥០ម៉ឺនរៀ?...    អាន1575ដង ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1550ដង ជីវិតមនុស្ស និងទ្រព្យសម្បត្តិបានបាត់បង់ដោយគ្រោះធម្មជាតិនៅដើមឆ្នាំ២០១៣   អាន1317ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1516ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1629ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14428នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    160912នាក់
ខែនេះ    544192នាក់
ឆ្នាំនេះ   1926424នាក់
សរុប   51286350នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 11:43