តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 01:34 នាទី ចំនួនអានៈ 2807

សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​មាន​ការ​សន្សំទុកចែកកូន​ចែកចៅនោះ​ទេ សូម្បី​តែព្រះពោធិសាត់ក៏មិន​អាច​បង្រៀន​អោយ​ចេះចង​ចាំបានដែរ រហូតដល់ថ្នាក់​កូន​មិន​ស្គាល់​ម្តាយ ឪពុកមិន​ស្គាល់កូន​ ដែល​គេអាច​យក​មក​ប្រៀបធៀប​បាន​ជាមួយ​មនុស្សដែល​វង្វេង​ ឬ​បំភ្លេច​​រឿងរាវ​ប្រវត្តិសាស្រ្ត​កាល​ពី​អតីតកាលដូច្នេះដែរ។

អ៊ំស្រីវ័យ​ជាង​៥០​ឆ្នាំម្នាក់អង្គុយ​នៅ​ក្រោម​ដើម​ស្វាយ ដែល​មាន​ម្លប់​ត្រឈឹង​ត្រឈៃ ក្នុង​វង្វង់​នៃ​ក្មេង​ប្រុស​ស្រីជាច្រើននាក់ ​បាន​និទាន​រឿងមួយត្រួសៗថា៖ ​កាល​ពី​ព្រេងនាយ​​មាន​​សត្វចតុបាត (សត្វ​​ជើ​ង​បួន) ​មួយ​ប្រ​ភេទ​បាន​ចាប់​បដិសន្ធិឡើង (ចាប់កំណើត) ហើយ​ពុំ​ទាន​មាន​ឈ្មោះ​នៅ​ឡើយ គ្រានោះ​ សត្វ​មួយ​ក្បាល​នេះបាន​ទៅ​សួរ​ព្រះពោធិសាត់ដែល​នៅ​គង់​សមាធិក្រោម​ដើម​ពោធិ៍មួយថា ព្រះអង្គសូម​ជួយដាក់​ឈ្មោះ​អោយ​ខ្ញុំ​ព្រះករណាផង ព្រោះ​ខ្ញុំមិន​ទាន់​មាន​ឈ្មោះទេ។ គ្រានោះ​ព្រះពោធិសាត់បានដាក់ឈ្មោះអោយ​សត្វ​នោះថា សុណខ។ បន្ទាប់​ពី​ព្រះ​អង្គបាន​ដាក់​ឈ្មោះ​អោយ​រួច​កូន​សុណខ​ក៏សប្បាយ​ចិត្តពន់ពេក​ឥឧប្បមា ក៏រត​ទៅ​បាត់​។ មួយ​ស្រ​បក់​ក្រោយ​មក​ស្រាប់​​តែ​មក​ដល់​វិញ​ក្រឡឺម ហើយសួរទៅ​កាន់ព្រះអង្គថា ព្រះ​អង្គ! តើ​ខ្ញុំ​ឈ្មោះអ្វី? ព្រះ​អង្គ​ឆ្លើយ​ថា ឯងឈ្មោះ សុណខ ។ ស្តាប់​រួចក៏រត​ទៅ​បាត់​ទៀត មួយ​ស្រ​បក់​ក៏​មក​ដល់វិញទៀត​ សួរ​សំ​នួរ​ដដែល​​ៗជាច្រើន​ដង រហូត​ដល់​ព្រះ​អង្គឆ្វេង​យល់ថា នេះ​កម្ម​ពៀរ​វេ​រា​ ដោយ​ខ្លួន​ជាសត្វ​តិរិច្ឆាន មិន​អាច​ទទួល​យក​ឈ្មោះ​ដ៏ពិរោះ​នេះ​បានទេ ដូច្នេះ​ព្រះ​អង្គ​ក៏​ប្រាប់​​ម្តង​​ទៀត​ថា ឯងឈ្នោះ អាឆ្កែ។ បន្ទាប់​មក​​កូន​សុណខ​មួយក្បាលនោះក៏បានចង់​ចាំ​ឈ្មោះ​របស់​ខ្លួនថា ឆ្កែ ជារៀងរហូតមក​ដល់​សព្វ​ថ្ងៃនេះ។

បើ​យើង​ក្រឡេក​មើល​នៅ​ក្នុង​សង្គម​តាំង​ពីព្រេង​នាយ​រហូត​ដល់​បច្ចុប្បន្ននេះ សត្វ​តិរិច្ឆាន ជាច្រើន​ ដូច​ជាគោ ក្របី សេះ ឆ្កែ ឆ្នា មាន់ទា ….។ល។ ពួកគេ​មិន​ស្គាល់​មេបា ឬកូន​ចៅ​របស់​ខ្លួននោះទេ។ មេបង្កើត​បានកូន​ឈ្មោល ដល់​កូន​ធំ​ ពាក់​មេខ្លួន​ឯង បាបង្កើត​បាន​កូន​មេ ពេល​កូន​ធំ​ឡើង​ពាក់​កូន​ខ្លូន​ឯង​បន្ត បងប្អូន​ពាក់​គ្នារញេរញៃ ពេលស៊ីអាហារម្តងៗ​ខាំគ្នា ឈ្លោះ​គ្នា​លាន់​​លឺ​សំ​លេង​គងរំពង​លឺ​ដល់​ផ្ទះពីរ​ផ្ទះបី។

បើ​យើង​មើល​ពី​សង្គម​មនុស្ស​បច្ចុប្បន្ននេះ ​យើង​សង្កេត​ឃើញថា មាន​មនុស្ស​មួយ​ចំ​នួន​មាន​ចរិត​ដូច​សត្វ​តិរិច្ឆាន មិនស្គាល់បុណ្យបាប មិន​ស្គាល់ចាស់ទុំ មិន​ស្គាល់គុណម្តាយឪពុក មិន​ស្គាល់ប្រ​វត្តិ​របស់​ខ្លួន​ ថាដើម​ឡើយ​ខ្លួន​កើត​ចេញ​មក​ពី​ប្រភពណា មិនស្គាល់​​ប្រ​វត្តិសាស្រ្ត​របស់​ប្រ​ទេស​ជាតិ មិន​ស្គាល់​អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ មិនចេះ​ស្រលាញ់​កេរមរតករបស់​ដូនតា មិន​ថែរក្សាការពារ​​ទ្រព្យ​សម្បត្តិ និង​ទឹក​ដី​របស់​ខ្លួន​ទុក​អោយ​កូន​ចៅ​ជំ​នាន់ក្រោយនោះ​ទេ នេះ​ហើយ​ដែល​ចាស់​ៗខ្លះ​ធ្លាប់​ជេរកូន​ចៅ​របស់​ខ្លួន​​​ដែល​មិន​ដើរតាម​ដំ​បូរម្មានថា អាកូន​តិរិច្ឆាន ​អា​តិ​រិ​ច្ឆាន ឬអាមាន​ចរិត​ដូច​សត្វ​តិរិច្ឆាន។

កើត​មក​ជាមនុស្ស​រស់​បាន​តែមួយជាតិ ស្លាប់​ទៅ​វិញ​ធាតុតែមួយចាន ហើយ​ខ្សែជីវិត​ខ្លីណាស់​ដូច្នេះអ្នក​គួរ​គប្បីសាង​នូវ​អំ​ពើល្អ  ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ជួយយក​អាសាអ្នក​ដទៃ ចេះថែរក្សាអ្វីៗគ្រប់​យ៉ាង​ទុកអោយ​កូន​ចៅ​ជំ​នាន់ក្រោយ នោះ​ទើប​អ្នក​មាន​កិត្តិយស មាន​គេរឈ្មោះជាអមតៈ ដូច​ពាក្យចាស់​ពោលថា ស៊ូអោយ​ស្លាប់​ខ្លួន​ កុំ​អោយ​ស្លាប់​ឈ្មោះ កុំ​អោយ​ខ្លួន​នៅ​រស់​ តែ​ឈ្មោះ​ស្លាប់​បាត់។

ជាក់ស្តែង​យើង​ឃើញថា បុព្វ​បុរសរបស់​ខ្មែរ​យើង​បាន​បន្សល់ទុក​ទឹកដី​សុវណ្ណភូមិ​ដ៏រុង​រឿង​ និង​ប្រាង្គប្រាសាទបុរាណជាច្រើន​នៅ​តាម​បណ្តារខេត្តក្រុង​ ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ ទទួល​ផល​ប្រយោជន៍ដ៏មហាសាលនេះ។ ចុះ​ហេតុអ្វី​យើង​រាល់​គ្នាមិន​នាំ​គ្នាការពារ​វាអោយ​បាន​គង់​វង់បន្ត​ទុក​អោយ​កូន​ចៅ​ជំ​នាន់​ក្រោយ​របស់​យើងម្តង​?

ក្នុង​នាម​យើង​ជាកូន​ខ្មែរ​ យើង​មិន​ត្រូវ​ភ្លេច​ខ្លួន​ វង្វេង​ប្រ​វត្តិសាស្រ្តនោះទេ យើង​ត្រូវ​ចែចងចាំ​អោយ​ច្បាស់​ថា អ្នក​ណាមិត្ត​ អ្នក​ណាជាសត្រូវ អ្នក​ណាជាចោរ ដែល​បាន​លួច​ទឹក​ដី​របស់​យើង​។ សាមគ្គីជាកម្លាំង ដូច​ពាក្យស្លោកខ្មែរបាន​ពោលថា ចង្កឹសមួយបាច់​កាច់​មិន​បាក់ ឬ​សុភាសិត​ក្នុង​រឿង​សាមកុក​បាន​និយាយថា ចង្កឹសមួយដើម​អាច​កាច់បាក់ រីឯដើមឈើ​មួយដើម​ ក៏មិន​ហៅ​ថា ព្រៃដែរ។

បច្ចុប្បន្ននេះ ​ការ​ចរាចរណ៍គ្រឿងញៀន ការ​ផ្សាយ​ពាណិជ្ជកម្មគ្រឿង​ស្រវឹង កំពុង​រីករាលដាល​ពេញ​ប្រ​ទេស​កម្ពុជា ដូច្នេះ​យើង​ជាយុវជន ជាទំ​ពាំង​ស្នង​ឬស្សី ត្រូវ​តែ​ជៀស​អោយ​ផុតពី​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង​ទាំងនេះ ដូចពាក្យស្លោកមួយពោលថា បើ​ឃ្លាន​កុំ​អាល​ស៊ី បើ​ងងុយ​កុំ​អាល​ដេក ដូច្នេះមុន​ទទួល​ទាន​ត្រូវ​តែគិតថា តើ​អាហារ​នេះ​មាន​គុណ​វិបត្តិចំពោះ​យើង​ដែរ​ឬ​ទេ​។​ អ្នក​ជា​យុវជន​ត្រូវតែ ​ខិត​ខំ​ក្រេប​ជញ្ជក់​យក​ចំ​នេះដឹង​ល្អៗ ដើម្បី​ជួយខ្លួនឯង ជួយ​ក្រុម​គ្រួសារ ជួយប្រ​ទេស​ជាតិ​អោយ​រួច​ផុត​ពី​មហិច្ចតាលោភលន់​របស់​ជន​ឈ្លានពាន​ទាំង​ឡាយ ដែល​មាន​បំ​ណង​លេប​ត្របាក់​យក​កម្ពុជាធ្វើ​ជា​ទឹក​ដី​របស់​ខ្លួនតាំង​ពីយួលុងមក រហូត​ដល់​បច្ចុប្បន្ននេះ៕ ដោយ៖ ផ្លុង-រ៉េត (សូម​ជួយចែក​រំ​លែក​បន្ត ​បើ​អ្នក​ស្រ​លាញ់​ប្រ​ទេស​ជាតិរបស់ខ្លួន)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្ស...    អាន1579ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1591ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1485ដង ទូតវៀតណាម៖ការបង្ខំឲ្យប្រជាជនឲ្យចេញពីទឹកក្នុងរយៈពេលខ្លីគឺមិនអាចទៅរួចឡើយ   អាន1619ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1626ដង ចុចមើលវីដេអូ ដើម្បីស្តាប់ប្រសាសន៍ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន ពេលប្រកាសតែងតាំងស្នងក...    អាន434ដង ថៅកែហាងធ្វើសរសៃបង្កប់សេវាផ្លូវភេទម្នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួន   អាន1419ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1494ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1581ដង លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1583ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2649នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    19687នាក់
ខែនេះ    126765នាក់
ឆ្នាំនេះ   2584668នាក់
សរុប   51944594នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 11:11