មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង)

ដោយៈ សហការី ខេត្តសៀមរាប ថ្ងៃទី 27 ខែ 07 ឆ្នាំ 2015 វេលាម៉ោង 05:04 នាទី ចំនួនអានៈ 1919

នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​ចាង​ហ្វាង​នៅ​រសៀល​ថ្ងៃដដែលនេះ។

លោក ផ្លុង-រ៉េត ចាង​ហ្វាង​សារព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​រៀប​រាប់​អោយ​ដឹងថា នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់​លោក​បាន​ទទួល​ទូរស័ព្ទ​ហៅ​ចូល​មួយខ្សែដែល​ភាគីអ្នក​ខល​មក​បាន​សុំ​ណាត់​ជួប​លោកនៅ​បុរី​សៀង​ណាំស្ថិត​ក្នុង​ភូមិ​ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ សូម​អាន ឬស្តាប់​ការ​ឆ្លង​ឆ្លើយ​​គ្នារ​វាង​​​លោក​​រ៉េត​ និង​ភាគីម្ខាងទៀត៖

លោកហ្គេននី​ អាឡូបាទ! ជំរាបសួរ បង​នៅ​ណាបង?
លោករ៉េតៈ ចុះបកខលមក​ពីណាវិញ?
លោក ហ្គេននីៈ ខលមក​ពី​វ៉ាស៊ីនតោនឌីស៊ី។
លោករ៉េតៈ អីយូយ! ឆ្ងាយម្លេះ!
លោក ហ្គេននីៈ ចង់ជួបបង​បន្តិច បាន​អត់​បង?
លោករ៉េតៈ ចង់​ជួប​ខ្ញុំ​! អ្នក​ណាគេនេះ?
លោក ហ្គេននីៈ ខ្ញុំ​ឈ្មោះ​ ហ្គេននីៗ ទើប​តែចុះ​ពី​ប្រលាន​យន្ត​ហោះ ​មក​ពីក្រុង​វ៉ាស៊ីន​តោនឌីស៊ី ចង់​​ជួបលោកបន្តិច លោក​ជួប​បាន​អត់ហ្នឹង?
លោករ៉េតៈ បងចង់ជួបខ្ញុំ​មាន​ការ​អីដែរ?
លោកហ្គេននីៈ ហៅ​មក​ផឹកស៊ី បុះច្រំ។
លោករ៉េតៈ អីយ៉ា! ផឹកស៊ីហើយ បុះច្រំទៀត!
លោក​ហ្គេននីៈ បងចាង​ហ្វាង​អ្នក​កាសែតមែនបង?
លោករ៉េតៈ បាទៗ
លោក​ហ្គេននីៈ បង​បាន​លុយ​អត់​ចុះ​ផ្សាយ បង​​អត់​បាន​​លុយបង​ចុះ​ផ្សាយ ខ្ញុំ​ចង់​ជួប​បង​បន្តិច។
លោករ៉េត៖ ហាក! បាន​លុយអ្នក​ណា​​​អត់​ចុះ​​ផ្សាយ ហើ​​មិន​បាន​លុយអ្នក​ណា​ចុះ​ផ្សាយ?
លោក​ហ្គេននីៈ បើ​អត់បាន​លុយ​​​ចុះ​ផ្សាយ បើ​បាន​លុយសម្ងំឈឹង។ ពួកកាសែតកម្ពុជាចឹងអី?
លោក​រ៉េតៈ ខ្ញុំ​កម្ពុជា សុវណ្ណភូមិ។
លោកហ្គេននីៈ ​អើ​ពួក​អាសុវណ្ណភូមិ​ហ្នឹងចឹង អាពួកសុវណ្ណភូមិហ្នឹង តិច​ទៀត​គេ​យក​ភូមិវា​អស់​ហើយ នៅ​តែ​ពួក​ នៅ​តែក្រុមទេៗ។
លោករ៉េតៈ តើ​មាន​ការ​អី​ទៀត​ទេលោក ខ្ញុំជាប់​រវល់​បន្តិច។
លោកហ្គេនីៈ អើ​រវល់​ទៅចុះ ​ពួកឯង​ថោកទាបជាង​ឆ្កែទៀត។

លោក​ ផ្លុង-រ៉េត​ បាន​បន្តថា លោក​មិន​ទាន់​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​នៅ​ឡើយ​ទេ តែ​លោក​បាន​រាយ​ការណ៍ជូន​មន្ត្រីប៉ូលីស​​ប៉ុស្តិ៍​សង្កាត់​ជ្រាវ​រួច​ហើយ បើ​មាន​ការ​គំរាម​ ឬ​ជេរ​ប្រមាត​សាជាថ្មី​ម្តង​ទៀតលោក និង​ដាក់​ពាក្យ​បណ្តឹង​តាម​ផ្លូវ​ច្បាប់។

លោក ផ្លុង-រ៉េត​ បាន​បន្ថែម​ថា នេះ​មិន​មែន​ជា​លើក​ទី​មួយទេដែល​គេ​ជេរ​លោ​ នៅ​ខែកក្កដា ឆ្នាំ២០១៥នេះ គឺកាល​ពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ មាន​គេ​ជេរម្តាយ​​លោក​ម្តង​រួច​ទៅ​ហើយ តាម​បណ្តាញ​សង្គម (Facebook) បន្ទាប់​ពី​លោក​បាន​សរសេរ​រិះកន់​កញ្ញាសាសាតាម​បណ្តាញ​សង្គម​ថា ˝តើ​កញ្ញាសាសា ជាស្រ្តី​ជន​ជាតិ​ខ្មែរ ឬជា​ស្រ្តី​ជន​ជាតិ​បរទេស បាន​ជាស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​បែបនេះ?˝

អ្នក​យក​ព័ត៌មាន​យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ជន​មិន​ស្គាល់​មុខ ​ដែល​ខលទូរស័ព្ទ​​មក​គំរាម​លោក ផ្លុង-រ៉េត បាន​នៅ​ឡើយទេនៅ​រសៀល​ថ្ងៃដដែលនេះ ព្រោះ​ខល​ចូល​បី​ដង​មិន​មាន​អ្នក​លើក​ទទួល។

គេ​សង្កេត​ឃើញថា អ្នក​សារព័ត៌​មាន​នៅ​កម្ពុជា​ហាក់​មាន​ភាព​ទន់​ជ្រាយផុយ​ស្រួយ​នៅ​ឡើយ ដោយ​មាន​ការ​គំ​រាម​កំ​ហែងគ្រប់​បែបយ៉ាង​ និង​មាន​ការ​បាញ់​សម្លាប់​ ចាប់​ដាក់​គុគ ពី​ក្រុម​អ្នក​រក​ស៊ី​ខុស​ច្បាប់ ពី​អ្នក​មាន​អំ​ណាច ហើយ​មាន​ករណី​មួយ​ចំ​នួន​អ្នក​សារព័ត៌មាន​ពុំ​អាច​ទទួល​បាន​ភាព​យុត្តិធម៌នោះទេ ព្រោះ​តែ​ប្រ​ព័ន្ទ​យុត្តិធម៌នៅ​កម្ពុជា មិន​ឯករាជ មិន​មាន​តម្លាភាពពេញលេញ​នៅ​ឡើយ៕ ដោយ៖ សៀ-វិចិត្រ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន1370ដង លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1406ដង លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការ?...    អាន2250ដង ៥នាក់ស្លាប់នៅនិងកន្លែង នឹងជាច្រើននាក់របួសដោយសាគ្រោះថ្នាក់ចរាចរណ៍   អាន1343ដង ជម្លោះរវាង អាចារ្យធំ និង លោក ហ៊ន កំពុងតែក្តៅនៅតុលាការខេត្តសៀមរាប   អាន1104ដង បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​   អាន2974ដង សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ   អាន2845ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន1924ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1425ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1534ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1820នាក់
ម្សិលមិញ    5789នាក់
សប្ដាហ៍នេះ    18858នាក់
ខែនេះ    125936នាក់
ឆ្នាំនេះ   2583839នាក់
សរុប   51943765នាក់
ថ្ងៃទី 16 ខែ 05 ឆ្នាំ 2024 ម៉ោង 08:52