គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ

ដោយៈ ខេត្តក្រចេះ ថ្ងៃទី 20 ខែ 08 ឆ្នាំ 2012 វេលាម៉ោង 12:31 នាទី ចំនួនអានៈ 1372

គ្រួសារជនជាប់ចោទ ៣នាក់ ដែលអាជ្ញាធរចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១៩ ខែសីហា ស្នើសុំឲ្យមានការដោះលែងជនជាប់ចោទទាំងនោះវិញ ដើម្បីអាចរកស៊ីចិញ្ចឹមប្រពន្ធកូនខ្ចី និងកូនតូចៗដែលកំពុងតែមានជំងឺ។

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ ១ពាន់គ្រួសារ ដែលកំពុងរស់នៅលើដីក្នុងតំបន់សម្បទាន នៅភូមិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថា ជាក្រុមបង្កើតតំបន់អបគមន៍។ អាជ្ញាធរបាញ់ប្រហារទៅលើក្រុមប្រជាពលរដ្ឋបណ្ដាលឲ្យកុមារីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថា បានស្លាប់។ ភ្លាមៗនោះសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួនមនុស្ស ៨នាក់ទៅសាកសួរ ហើយក្រោយមកដោះលែង ៥នាក់ និង ៣នាក់ទៀត រួមមានឈ្មោះ ចាន់ សុវណ្ណ ឈ្មោះ ភ័ណ្ណ ស្រឿន និងឈ្មោះ ទូច រិន ត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារខេត្តក្រចេះ ពីបទធ្វើកុបកម្មប្រឆាំងមន្ត្រីសាធារណៈ និងដឹកអាវុធខុសច្បាប់។

អ្នកស្រី សុខ គា ប្រពន្ធជនជាប់ចោទឈ្មោះ ទូច រិន ឲ្យដឹងនៅថ្ងៃទី១៩ ខែសីហា ថា ប្តីអ្នកស្រីមិនមានជាប់ព័ន្ធនឹងក្រុម ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋដូចការចោទប្រកាន់របស់តុលាការនោះទេ។

អ្នកស្រីចង់ឲ្យតុលាការ និងរដ្ឋាភិបាល ជួយផ្ដល់យុត្តិធម៌ដល់ប្ដីអ្នកស្រី និងសង្ឃឹមថា ប្តីគាត់នឹងមានសេរីភាពវិញ អាចជួយរកស៊ីចិញ្ចឹមគាត់ និងកូន ត្បិតសព្វថ្ងៃអ្នកស្រីកំពុងជួបបញ្ហាជីវភាព ដោយសារតែគាត់កូនខ្ចីមិនអាចរកស៊ីចិញ្ចឹមខ្លួន និងកូន ២នាក់បាន៖ «ខ្ញុំសូមសំណូមពរឲ្យរាជរដ្ឋាភិបាល ឲ្យជួយដោះលែងប្ដីខ្ញុំមកវិញ បើមិនដោះលែងប្ដីខ្ញុំមកវិញទេ គឺខ្ញុំបីនាក់ម៉ែកូនរង់ចាំតែថ្ងៃស្លាប់ទេ»

អ្នកស្រី ប៉ាត ធន ប្រពន្ធជនជាប់ចោទ ភ័ណ្ឌ ស្រឿន ឲ្យដឹងដែរថា ប្តីរបស់គាត់កំពុងឈឺក្នុងពន្ធនាគារ ហើយគាត់គ្មានលទ្ធភាពទៅសួរសុខទុក្ខប្ដីក្នុងពន្ធនាគារនោះទេ។

អ្នកស្រីបន្តថា កូន ៥នាក់ ក្នុងបន្ទុកមានជំងឺគ្រប់គ្នា គាត់គ្មានលុយយកកូនទៅមន្ទីរពេទ្យ ដោយសារតែជីវភាពពិបាក រកមួយពេលសម្រាប់តែមួយពេលប៉ុណ្ណោះ។ អ្នកស្រីស្នើសុំឲ្យរដ្ឋាភិបាលជួយដោះលែងប្ដីគាត់មកវិញ ដើម្បីអាចឲ្យគាត់ និងកូនមានទីពំនាក់ដូចមុន។

អ្នកស្រី សុវណ្ណ ថ្លង់ កូនស្រីជនជាប់ចោទម្នាក់ទៀត ឈ្មោះ ចាន់ សុវណ្ណ ឲ្យដឹងស្រដៀងគ្នាដែរ ដោយទទូចសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតពីករណីនេះឡើងវិញ ព្រោះថា ឪពុករបស់គាត់មិនដែលស្គាល់ឈ្មោះ ប៊ុន រដ្ឋា ដែលចង់បំបែករដ្ឋនោះឡើយ៖ «ជីវភាពខ្ញុំពិបាកណាស់ ខ្វះខាត ម្ដាយខ្ញុំក៏ឈឺ ពុកក៏ជាប់ពន្ធនាគារ ហើយលុយក៏គ្មាន»

មិនអាចសុំការបំភ្លឺពីលោក ចុក ងួន ចៅក្រមស៊ើបសួរខេត្តក្រចេះ បានទេ នៅថ្ងៃទី២០ ខែសីហា ដោយលោកមិនទទួលទូរស័ព្ទ។

តែបើតាមលោក ឡុង លន់ មេធាវីរបស់អង្គការអាដហុក ជួយការពារក្តីឲ្យជនជាប់ចោទទាំង ៣នាក់នោះ ប្រាប់ថា សំណុំរឿងនេះត្រូវបានតុលាការខេត្តក្រចេះ ផ្ទេរឲ្យតុលាការក្រុងភ្នំពេញ ហើយលោកមិនច្បាស់ថា ករណីនេះបញ្ចប់ការស៊ើបសួរហើយ ឬនៅនោះទេ។

ក្រៅពីឃុំខ្លួនជនជាប់ចោទ ៣នាក់នោះ តុលាការខេត្តក្រចេះ ក៏បានចេញដីកាចាប់ខ្លួនមនុស្ស ៥នាក់ទៀត ដែលគេចាត់ទុកថា ជាមេដឹកនាំចលនាបំបែករដ្ឋ។ តែរដ្ឋាភិបាលប្រកាសឲ្យពួកគេទាំងនោះចូលសារភាព ដោយសន្យាថា គ្មានការយកទោសពៃរ៍នោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ខែសីហា ថា មនុស្ស ៤នាក់ ដែលមានដីកាចាប់ខ្លួននោះ បានសារភាពអស់ហើយ គឺនៅសល់តែឈ្មោះ ប៊ុន រដ្ឋា ប៉ុណ្ណោះ ដែលជាមេខ្លោង៖ «៧នាក់ដែល ចេញមកតាមបទបញ្ជា ចេញ ៦ ហើយរាប់ទាំងអ្នកមួយទៅដល់ថៃ ក្នុងនោះ ៥នាក់មានដីកាចាប់ខ្លួន ចេញមក ៤ហើយ អ្នកដែលមានដីកាចាប់ខ្លួននៅតែ ប៊ុន រដ្ឋា ទេ ឥឡូវអ្នកឯងយ៉ាងម៉េចពន្យល់ច្បាប់ទៅ»

ការចោទប្រកាន់ថា មានការបង្កើតតំបន់អបគមន៍របស់រដ្ឋាភិបាល ធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ដោយថា លោក ម៉ម សូណង់ដូ ត្រូវទទួលខុសត្រូវចំពោះការស្លាប់របស់កុមារី ហេង ចន្ថា និងចលនាចង់បំបែករដ្ឋនៅភូមិប្រម៉ា។

ករណីដដែលនេះក៏បានបន្លាយទាញយកមន្ត្រីអង្គការសង្គមស៊ីវិល ឲ្យជាប់ពាក់ព័ន្ធផងដែរ ដោយតុលាការក្រុងភ្នំពេញ បានកោះហៅលោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការអាដហុក ឲ្យចូលបំភ្លឺក្រោមបទចោទថា ផ្ដល់ជំនួយដល់ចារីជាអាទិ៍។ ការចោទប្រកាន់នេះត្រូវបានលោក ចាន់ សុរ៉េត ប្រកែក ហើយអង្គការសង្គមស៊ីវិលដែលឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកថា ជារឿងនយោបាយ៕ ដោយ ccknews.com

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1406ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន2219ដង ព្រះរាជជីវប្រវត្តិរបស់សម្តេច ព្រះ​មហាវី​រក្សត្រ ​នរោត្តម ​សីហនុ   អាន2466ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1435ដង សាកលវិទ្យាល័យមួយក្នុងខេត្តសៀមរាបកំពុងទទួលការរិះគន់ពី សិស្ស និស្សិត និងមហាជន   អាន2919ដង ព្រោះតែហាងកាត់សក់ ពៅសុជាតា ទៅលក់សំលេងនៅអាមេរីក   អាន1481ដង ក្មេងស្រីអាយុ១៤ឆ្នាំត្រូវបានឃាតករំ​លោភ​រួច​សំ​លាប់    អាន1775ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1369ដង ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង និងឈើចេញពីស្រុកចិត្របុរី ខេត្តក្រចេះ ទៅលក់ប្រទេសវៀតណាមទាំងថ?...    អាន1112ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1448ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      526នាក់
ម្សិលមិញ    8156នាក់
សប្ដាហ៍នេះ    25729នាក់
ខែនេះ    132807នាក់
ឆ្នាំនេះ   2590710នាក់
សរុប   51950636នាក់
ថ្ងៃទី 17 ខែ 05 ឆ្នាំ 2024 ម៉ោង 00:34