ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើបម្ចាស់ឈប់ប្រតិកម្

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 11 ឆ្នាំ 2013 វេលាម៉ោង 09:49 នាទី ចំនួនអានៈ 1379

លោក ជួតច័ន្ទតារា អនុ​ប្រ​ធាន​មន្ទីរ​សាធារ​ណការ និង​ដឹក​ជញ្ជូន​ខេត្ត​សៀម​រាប​និង​ជា​ប្រ​ធាន​ក្រុម​ចល័ត​ពិ​សេស​បាន​ឃាត់​រថយន្ត​ដឹក​ឈើ​២​គ្រឿង​របស់​ក្រុម​ហ៊ុន​ហួត​ម៉េង​រី​តា​បន្ទាប់​មាន​ការ​សង្ស័យ​ថា​ផ្ទុក​លើស​ទម្ងន់ តែ​ទី​បំ​ផុត​រថ​យន្ត​ទាំង​២​គ្រឿង​នេះ​ក្នុង​១គ្រឿងៗ​បាន​ដឹក​លើស​ទម្ងន់​រហូត​ជិត​២០​តោន។

ប្របត្តិ​ការ​នេះ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៧ ខែវិឆ្ឆិកា ឆ្នាំ២០១៣ នៅផ្លូវ​៦៧​ចំ​ណុច​ភូមិ​គោក​ត្រាច​ស្រុក​ប្រា​សាទ​បា​គង​ខេត្ត​សៀម​រាប​ជា​មួយ​និង​ការ​ដឹក​លើស​ទម្ងន់​ក្នុង​១​រថ​យន្តៗ​រហូត​ជិត​២០​តោន​នេះ​ម្ចាស់​ឈើ​បាន​សម្ដែង​នូវ​ការ​ប្រ​តិ​កម្ម​យ៉ាង​ខ្លាំង​ដោយ​ចោទ​ប្រ​កាន់​ថា​ជញ្ជីង​ចល័ត​របស់​មន្ទីរ​សាធារណ​ការ​មិន​ត្រឹមត្រូវ។

ក្នុង​នោះ​ដែរ​ប្រ​ធាន​ក្រុម​ចល័ត​បាន​បញ្ជាក់​ថា ខ្លាច​ក្រែង​ជញ្ជីង​នេះ​មិន​ត្រឹម​ត្រូវ​ចាំ​បាច់​ត្រូវ​យក​ទៅ​ថ្លឹង​នៅ​ស្ថានីយ៍​ធំ​ឯស្រុក​ពួក។ លោក​បាន​បញ្ជាក់​ទៀត​ថា​ជំ​នាញ​របស់​លោក​ត្រួត​ពិ​និត្យ​ការ​ដឹកលើស​ទម្ងន់​ពុំ​មែន​ជំ​នាញ​ខាង​ស៊ី​រ៉េ​ជញ្ជីង​នោះ​ទេ។

ក្រោយ​មាន​ការ​ប្រ​តិកម្ម​ពី​ម្ចាស់​ឈើ​និង​ការ​បក​ស្រាយ​របស់​ជំ​នាញ​សាធារ​ណ​ការរ​ថយន្ត​ទាំង​២​គ្រឿង​បាន​អូស​យក​ទៅ​ថ្លឹង​នៅ​ស្រុក​ពួក​ហើយ​រថយន្ត​ទាំង​២​គ្រឿង​នេះ​ដឹក​លើ​សទម្ងន់​ក្នុង​១គ្រឿង​គឺ​ដឹក​លើស​ចំ​ណុះ​ជិត​២០​តោន​មែន។

លោក​ប្រធាន​ក្រុម​បាន​ឲ្យ​ដឹង​ថារ​ថយន្ត​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ ៣អា៩២៨០ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុប​រួម​៥៥.២២០​តោន​និង​១​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ ភ្នំពេញ៣អា៦៥៧៥​ម៉ាក​ហ៊ីយុន​ដាយ​ទម្ងន់​សរុបរួម​៥៤.៣៦០តោន។​លោក​បាន​បញ្ជាក់​រថ​យន្ត​ទី​១​លើស​ទម្ងន់​១៥.២២០​តោននិង​១គ្រឿងទៀត​១៤.៣៦០​តោន។

លោក​បាន​បន្ត​ថា​ចំ​ពោះ​រថ​យន្ត​នេះ​គឺ​មាន​លក្ខណះ​ខុស​បច្ចេក​ទេសត្រង់​ថា​គេ​ឆ្នៃ​រហូត​ដល់​ផ្លៅ​៦​ឯណោះ​ដែល​ច្បាប់​នៅ​ប្រ​ទេស​កម្ពុជា​មិន​ទាន់​អនុញាត្តិ​ឲ្យការប្រើប្រាស់​នៅឡើយ​ហើយ​ចំ​ពោះ​រថ​យន្ត​នេះ​គឺអនុញាត្តិ​ឲ្យដឹក​តែ​៤០​តោន​តែ​ប៉ុណ្ណោះ។

មន្រ្តី​សាធារ​ណ​ការ​បន្ថែម​ថា​រថ​យន្ត​ដែល​ដឹក​លើស​ទម្ងន់​នេះ​ត្រូវ​បាន​ធ្វើ​ការ​ផាក​ពិ​ន័យ​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថ​យន្ត​ទម្លាក់​ឈើ​ចុះ​ដើម្បី​ឲ្យ​យក​រថ​យន្ត​ផ្សេង​មួយ​ទៀត​មក​សាង​បន្ត។

គួបញ្ជាក់​ថាក្រុមហ៊ុន​នេះមាន​ទីតាំង​នៅស្រុក​អន្លង់​វែង​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទទួល​ដី​សម្បទាន​ពី​ប្រ​មុខ​រាជ​រដ្ឋាភិ​បាល​លើ​ផ្ទៃ​ដី​៣​ពាន់​ហិក​តាដើម្បី​វិនិ​យោគ​ដំ​ណាំ​ឧហ្សា.ហកម្ម​កៅ​ស៊ូតែក្រុម​ហ៊ុន​នេះ​មិន​បាន​បំ​ពេញ​តាម​កិច្ច​សន្យា​ជាមួយ​រដ្ឋ​នោះ​ឡើយ​គឺ​ក្រោយ​ពី​បាន​សិទ្ធ​រួច​មក​បាន​សម្រុក​កាប់​ឈើ​លក់​និង​ប្រ​មូល​ទិញ​ឈើ​ពី​តំ​បន់​អនាធិ​តេយ្យ​ដោយ​មិន​បាន​ធ្វើ​ការ​ដាំ​កៅ​ស៊ូឡើយ។​ជាមួយ​គ្នា​នេះ​ក្រុម​ហ៊ុន​ឯក​ជន​ហ៊ួត​ម៉េង​រី​តា​ជា​យូ​ណាស់​មក​ហើយ​ដែល​បាន​ដឹក​ឈើ​លើស​ទម្ងន់​និង​បន្លំ​ប៉េសេ​ទៀត​ផង តែ​គ្មាន​អ្នក​ធ្វើ​ដឹង​ធ្វើ​លឺនោះទេ មិន​ដឹង​ជា​ហេតុ​អ្វី​ទើប​តែ​ថ្ងៃនេះ​ខាង​សាធារណនារ​ទើប​តែ​ក្រោក​ពី​ដេក​ទាំង​មមី​មើ​ចាប់​បាន​ឡាន​ឈើ​លើស​ទម្ងន់ទេ​២គ្រឿងនេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេង លោកជំទាវ ជា ម៉ន និងលោកជំទាវ អ៊ុយសុភា បានអញ្ជើញជួបសំណេះសំណា?...    អាន1748ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1448ដង សារជូនពរ លោកជំទាវ ឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តសៀមរាប ឧត្ដរម...    អាន1749ដង រថយន្តទាហ៊ានដឹក​ឈើ​បើក​បុក​មនុស្ស​ស្លាប់​៣​នាក់​គួរ​អោយ​រន្ធត់   អាន1529ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1443ដង HRW រិះគន់​របប​ក្រុងភ្នំពេញ​ដែល​មិនបាន​ស៊ើបអង្កេត​ម៉ត់ចត់​ករណី​ចាប់​ពង្រត់​សកម្មជន​នយោ?...    អាន1707ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1573ដង ជនដៃដល់ជិត១០នាក់ស្លៀកពាក់ប៉ារ៉ាតាំងខ្លួនជាប៉េអឹមដឹកឈើខុសច្បាប់ប្រើអំពើហឹង្សាលើអ្នកក?...    អាន1402ដង លោក ក្អោប រ៉ន សង្កាត់ជ្រាវ និងលោក គង់ មង្គល ប្រធានសហគមជ្រាវរងការចោទថា ជាអ្នកនៅពីក្រោយខ្នង...    អាន1471ដង កង​ទ​ព័​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រុង​ប្រ​យ​ត្ន័​នៅ​ព្រំដែន​   អាន1414ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី សេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3370នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    149854នាក់
ខែនេះ    533134នាក់
ឆ្នាំនេះ   1915366នាក់
សរុប   51275292នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 03:02