គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 20 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 12:32 នាទី ចំនួនអានៈ 1869

ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដាក់​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ​គ្រា​ដែល​រាល់​ការឯកភាព​លក់ដូរ ឬ​វិនិយោគ​នោះ គឺ​អាស្រ័យ​លើ​តែ​ខាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រោះ វា​ជា​របស់​គាត់។

​លោក​និយាយ​បែបនេះ នៅ​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​សួរ​និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ដី និង​ស្តូប​តម្កល់​អដ្ឋិធាតុ​អ្នកស្នេហាជាតិ នៃ​អតីត​រណសិរ្ស រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (KP)​បង្កើតឡើង​អំឡុង ឆ្នាំ​១៩៩០ និង​មាន​អដ្ឋិធាតុ ១១​នាក់ រួម​ទាំង​របស់​លោក លឿង ស៊ី​ណាក់ ហៅ តា​ម៉ាំង ផង ត្រូវ​អាជ្ញាធរ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ វាយ​កម្ទេចចោល ហើយ​លក់​ដី​ទីនោះ​ទៅ​ឲ្យ​ឈ្មួញ ក្រោមរូបភាព​វិនិយោគ ហើយ​នឹង​ទុក​ដី​ខ្លះ សម្រាប់​ចែក​គ្នា តាម រូបភាព​ទន្សោង​គោព្រៃ ។ 

​លោក សៀង ហៃ អាជីវករ និង​ជា​អ្នកវិនិយោគ​ម្នាក់​ក្នុង​ស្រុក និយាយ​ប្រាប់​ថា ដី​ស្តូប​នេះ ត្រូវបាន​គេ​រត់​ការលក់ តាំងពី​មុន​បោះឆ្នោត​សកល ខែកក្កដា មកម្ល៉េះ តែ​បាន​ជាប់គាំង ដោយសារ​ខ្វះ​ដៃគូ​វិនិយោគ ក្នុង​ការ​រត់​ការ​នេះ​គេ​ឃើញ​លោក តួ ធា​នទឺ ដែល​ជា​ទីប្រឹក្សា​ផ្ទាល់ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បាន​ខ្នះខ្នែង​ជាងគេ និង​បាន​យក​គ្រឿងចក្រ​ដឹក​ដី ចាក់​លើ​ដី​បរិវេណ​ស្តូប​នោះ ។

ដី​នេះ​មាន​ទំហំ​ជិត ២០.០០០ ម៉ែត្រក្រឡា​ហើយ ក្នុង​នោះ​ដី​សាលាឃុំ និង​ប៉ុស្តិ៍នគរបាល​ឃុំ​ទំហំ ៧៨ ម៉ែត្រ​គុណ ៣៨ ម៉ែត្រ ដែល​ស្ថិតនៅ​ជាប់​បរិវេណ​ស្តូប ក៏​ត្រូវ​ដោះដូរ​ទៅ​ទីតាំង​ថ្មី​ដែរ នៅជាប់​ផ្លូវ​ទៅ​ច្រក​បឹង​ត្រកួន ក្នុង​ភូមិ​អណ្តូង​ខ្លុង​ទំហំ ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ ។ ឯ​អដ្ឋិធាតុ​អ្នកតស៊ូ ក្នុង​បូជនីយដ្ឋាន អ្នក​ស្នេហា ជាតិ ត្រូវបាន​ធ្វើ​កិច្ច​ជាមួយ​ព្រះសង្ឃ នាំយក​ទៅ​កាន់​ចេតិយ សង់​ថ្មី​ក្នុង​វត្ត​ផ្សារ​ថ្មី​រួចរាល់ ហើយ​កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៤​។ 

​យោងតាម​ប្រភព​ព័ត៌មាន​ចុងក្រោយ គឺ​លោក ហង្ស ស៊ីផា ជា​ជំនួយការ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានទទួល សិទ្ធិ​ដឹកនាំ អនុវត្ត​គម្រោង​នេះ ព្រោះ​លោក​អាច​គៀងគរ​ទុន​មក​អភិវឌ្ឍន៍​បាន ។ 

ប្រជាពលរដ្ឋ ក្នុង​ស្រុក​ថ្មពួក បានធ្វើ ការស្នើសុំ ដល់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ ជា​ប្រមុខ​សូម​រក្សាទុក បូជនីយដ្ឋាន (​ស្តូប​) នេះ ឲ្យ ស្ថិតនៅ ដដែល ព្រោះថា បើ​ដាក់​វិនិយោគ គឺ​បាន​ប្រយោជន៍​តែ​ថ្នាក់​នាំ​កំពូលៗ​តែប៉ុណ្ណោះ ចំពោះ​អតីត​អ្នកតស៊ូ​រណសិរ្ស​រំដោះ​ពលរដ្ឋ​ខ្មែរ​ពិតប្រាកដ និង​តូចតាច មិន​បាន​ទទួល​របប​គោលនយោបាយ ពី​ការ​យក​ស្តូប​ទៅ​វិនិយោគ​នោះ​ទេ​បាន​តែ​អ្នកមាន​អំណាច​តែ​ប៉ុណ្ណោះ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាកលវិទ្យាល័យ១បើក​វគ្គបណ្តុះបណ្តាល ស្តីពីបញ្ហាប្រឈម នឹងដំណោះស្រាយទប់ទល់នឹង បំរែបំរួលអ?...    អាន1601ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1580ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1438ដង ព្រះរាជអាជ្ញារងតុលាការយោធាត្រូវ​អង្គភាពប្រឆាំងអំ ពើពុករលួយចាប់ខ្លួន   អាន1459ដង ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់   អាន2020ដង លោក ហមសំបូរ អ្នកយកព័ត៌មានកាសែតកម្ពុជាថ្មីបានទទួលមរណភាព   អាន1574ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1436ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1575ដង លោកសុរិយាប្រាសាទស៊ូប៊ែឌី នឹងអមដំណើរលោកសមរង្ស៊ី និងលោកកឹមសុខា ទៅតុលាការក្រុង   អាន1416ដង ជញ្ជីងថ្លឹងរថយន្ដ ស៊ូប៊ុណ្ណារ៉ុង អង្គុយរាប់ក្បាលឡានយកលុយ   អាន1457ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មាន លោក ប៉ាតសុខ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅ​ភូមិវាល សង្កាត់ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវ​បាន​លោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូងខេត្ត​សៀមរាប ចេញ​ដីការ​កោះ​ហៅអោយ​ចូល​បំ​ភ្លឺនៅ​ថ្ងៃទី១៩ ខ...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4751នាក់
ម្សិលមិញ    6395នាក់
សប្ដាហ៍នេះ    4751នាក់
ខែនេះ    111829នាក់
ឆ្នាំនេះ   2569732នាក់
សរុប   51929658នាក់
ថ្ងៃទី 13 ខែ 05 ឆ្នាំ 2024 ម៉ោង 15:51