រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1928

សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ដែល​សកម្ម​ភាព​ទាំង​នេះ​ហាក់​ធ្វើ​អោយ​គេ​សង្ស័យថា មន្ត្រី​ជំ​នាញ និង​ក្រុម​សមត្ថ​កិច្ច​ ឃុប​ឃិត​គ្នាប្រ​ព្រឹត្តអំ​ពើ​ពុក​រលួយស៊ី​សំ​ណូក​សូក​ប៉ាន់។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ខេត្តសៀម​រាប បាន​អោយ​ដឹង​ថា មាន​រថយន្ត​ចង្កូត​ស្តាំពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទរាប់​សិប​គ្រឿងដឹក​ឈើ​លៀនវែងៗសំ​ពីង​សំ​ពោងឥត​ច្បាប់យក​មក​ចែក​ចាយ​អោយ​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​យប់​មិន​ក្រោម​៣០​ជើង​ដោយ​ឆ្លង​កាត់​ស្នាក់​ការ​មេព្រៃឃុំ​ស្រែណូយមួយកន្លែង ស្នាក់់​ការ​មេព្រៃវ៉ារិន​មួយកន្លែង ស្នាក់​ការ​មេព្រៃខ្នារង្វះស្រុក​បន្ទាយ​ស្រី​មួយកន្លែង ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីពីរ​កន្លែង ស្នាក់ការ​បរិស្ថានក្រសួង​នៅ​ក្បាល​ស្ពានក្នុង​ស្រុក​បន្ទាយ​ស្រី ​មួយកន្លែង និង​ស្នាក់​ការ​អង្គការ​បរិស្ថាន​ជាច្រើន​កន្លែងរាប់​មិន​អស់​តាម​ដង​ផ្លូវ ព្រម​ជាមួយគោល​ដៅ​របស់​ប៉ូលីស​សេដ្ឋ​កិច្ច​ជាច្រើន​កន្លែង​ទៀត តែ​សមត្ថ​កិច្ច​ និង​ជំ​នាញ​ខាង​លើនេះបាន​ត្រឹម​តែ​ដាក់​ស្នាក់​ការ​ និង​ប៉ុស្តិ៍យាម​ចាំ​យក​លុយ​តែប៉ុណ្ណោះ។​

ប្រភព​ពី​ពលរដ្ឋ​នៅ​ផ្សារស្រែ​ណូយ ឃុំ​ស្រែណូយ​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រុម​រថ​យន្ត​ត្រេអ៊ី​ដឹក​ឈើ​អត់​ច្បាប់​​ខាង​លើ​នេះជា​មន្ត្រី​ប៉ែអឹម​ដែល​មាន​លំ​នៅ​ស្ថាន​នៅ​ឃុំ​ស្រែណូយ​តែម្តងដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា លោក និត ​និង​លោក ណាត។

លោក​ សេងលន នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខ្នារង្វះមិន​អាច​សុំ​ការ​បំ​ភ្នឺ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ចូល​តែ​លោក​ថា ជាប់​រវល់នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ខុង​សារ៉ាត នាយរង​ស្តី​ទីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែណូយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​ពី​ដើម​ខែ​មីនាថ្មីៗនេះ ខាង​ប៉ូលីស មេព្រៃ និង​ខាង​ម៉េ​ប៉ែអឹម​បាន​កោះ​ហៅ​លោក និត និងលោក ណាត មក​ធ្វើ​កិច្ច​សន្យា​ម្តង​រួច​ហើយ ចំ​ពោះ​ការ​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​ បន្ទាប់​ខាង​សារព័ត៌មាន​មួយ​ចំ​នួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ។ លោក ខុងសារ៉ាត់​ មិន​បាន​បក​ស្រាយ​ចំ​ពោះ​សំ​នួររបស់​អ្នក​យក​ព័ត៌​មាន​យើង​ដែល​សួរថា ˝បើ​លោក​ប៉េអឹម​ពីររូប​ខាង​លើ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​សាជាថ្មីតើ​ខាង​មេព្រៃគួរ​មាន​វិធាន​ការ​យ៉ាងណា?˝។

នៅ​ម៉ោង​១និង​៨នាទីរសៀលដដែលនេះលោក និត បាន​ប្រាប់​តាម​ទូរស័ព្ទថា លោកកំពុង​ឈាប់​លេង​ប្រដាល់ស្តាប់​មិន​បាន​ ហើយ​ក៏មិន​មាន​ពេល​និយាយដែរ បើ​អ្នក​កាសែត​មាន​ការ​អី​ចាំ​ល្ងាច​លោក​លេង​ប្រដាល់​ចប់​ចាំ​ខល​ទៅ​ម្តង​ទៀត។

នៅ​ម៉ោង​១និង​១០នាទីរសៀលដដែលនេះដែរ​ អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ណាត បាន​ទេ ព្រោះ​ទូរ​ស័ព្ទចូល​ត្រូវ​បាន​ភរិយារបស់លោក​លើក​ទទួល​ រួច​ប្រាប់​ថា ប្តី​របស់​គាត់​បាន​ទៅ​ភ្នាល់​ប្រ​ដាល់​បាត់​ហើយ។

ពលរដ្ឋ​ខេត្ត​សៀមរាប សំណូម​ពរ​ទៅ​លោក ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀមរាប និង​ ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្តសៀមរាប មេត្តាចាត់ការ​ទៅ​លើ​លោក និត និង​លោក ណាត ផង​កុំ​អោយ​យក​ស្បែក​ជា​មន្ត្រី​ប៉េអឹម​ ប្រើ​រថ​យន្ត​ពណ៍ត្រេអី ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ដឹក​ឈើ​ខុស​ច្បាប់​បែបនេះ ព្រោះ​វាអាច​ជាកត្តា​បំ​ផ្លាញ​ព្រៃ​ឈើ​ផង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យសកង​រាជ​អាវុធហត្ថ​ផង៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ក្រុមអ្នកសារព័ត៌មានជួបជុំគ្នាពិភាក្សាអំពីមូលដ្ឋានគ្រិះក្នុងការផលិតព័ត៌មានស៊ើបអង្កេត   អាន1531ដង បាឡុងហោះរបស់ក្រុមហ៊ុនចិនធ្លាក់នៅសៀមរាបបណ្តាល អោយភ្ញៀវបរទេសរងរបួសជាទម្ងន់   អាន1509ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន1913ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1422ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1427ដង លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផ?...    អាន1386ដង កម្លាំងចម្រុះចុះឃាត់គ្រឿងចក្រកាយដីលក់ក្រោមលេសថាធ្វើបារាយណ៍   អាន1638ដង មាសសុខរតនៈ បដិសេធរឿង​ មាស​សុសោភា ទៅ​កាណាដា   អាន1658ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1590ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1517ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      3694នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    14931នាក់
ខែនេះ    122009នាក់
ឆ្នាំនេះ   2579912នាក់
សរុប   51939838នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 19:20