បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 04 ខែ 09 ឆ្នាំ 2015 វេលាម៉ោង 04:02 នាទី ចំនួនអានៈ 1912

ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ពេញ​អូរស្ទឹង​ ទន្លេបឹងបួរ បក្សាបក្សី ម្រឹគីម្រឹគា ដី​ធ្លី​មាន​ជីវជាតិ អាច​បង្ក​បង្កើត​ផល​ស្រូវ​ និង​ដំ​ណាំ​ជាច្រើន​ប្រ​ភេទ ដែល​អាច​ធ្វើ​អោយ​ប្រ​ជាជន​ខ្មែរ​ និង​ជន​បរទេសដែល​​រស់នៅ​លើ​ដី​ខ្មែរ​ អាច​រស់​បាន​​ដោយ​សុខ​សាន្ត​បំ​ផុត​ ប្រ​សិន​បើ​អ្នក​រាល់​គ្នា​ចេះ​ជួយ​ថែរក្សា​ការពារ​ធន​ធាន​ទាំង​នេះ​អោយ​បាន​គង់​វង់សំ​រាប់​ថ្ងៃ​អនាគត។

គេ​សង្កេត​ឃើញថា មាន​ជន​បរទេស​លើ​សកល​លោក​ជា​ច្រើន​ដែល​ចូល​ចិត្ត​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា ដូចជា​បារាំង​ អង់គ្លេស ហ្វីលីពីន ថៃ អាមេរីកកាំង កូរ៉េ ជប៉ុន ចាម ចិន វៀតណាម​ និង​​មាន​ជន​​ជាតិ​ផ្សេងៗ​ជាច្រើន​ទៀតផង​ដែរ។

ក្នុង​ចំ​ណោម​ជន​បរទេស​ខាង​លើ​នេះ​ភាគ​ច្រើន​ពួក​គេ​មក​ប្រ​កប​មុខ​របរ​ជួញ​ដូរ បើក​ភោជ្ជ​នី​ដ្ឋាន​ បើក​ផ្ទះសំ​ណាក់ បើក​សណ្ឋាគារ បើក​បារ​បរទេស បើក​ហាង​លក់​វត្ថុអនុ​ស្សាវ​រីយ៍ បើក​ផ្សា​ទំ​នើប ដែល​ជា​ការ​ទាក់​ទាញ​ភ្ញៀ​វ​ទេស​ចរណ៍​បរទេស​ពី​ប្រ​ទេស​របស់​ពួក​គេ​អោយ​ចូល​មក​កំសាន្ត​លំ​ហែ​កាយ​នៅ​ប្រ​ទេស​កម្ពុជា ដែល​ជា​ប្រ​ទេស​អច្ឆារយៈ មាន​ប្រាង្គ​ប្រាសាទ​បុរាន​ជា​ច្រើន​​បន្សល់​ពី​ដូន​តា ដែល​ជា​មោទនៈភាពរបស់​កូន​ខ្មែរ​គ្រប់​រូប។

ប៉ុន្តែក្នុង​ចំ​ណោម​ជន​បរទេស​ទាំង​នេះមាន​ជន​បរទេស​ខ្លះមិន​បាន​មក​ជួយ​អោយ​ប្រ​ទេស​កម្ពុជា​រីក​ចំ​រើន សំ​បូរ​សប្សាយ​​នោះទេ តែ​បែ​ជាមក​ជួយ​បំ​ផ្លិច​បំ​ផ្លាញ​ប្រ​ទេស​កម្ពុជា​អោយ​រលាយ​ហិន​ហោច​ទាំង​ធន​ធាន​ធម្ម​ជាតិ ទាំង​សុខ​ភាពរាស្ត្រ​ខ្មែរ​ទៅ​វិញ ដូច​ជាជន​ជាតិ​ វៀតណាម​ ជាដើម។

ជន​ជាតិវៀត​ណាមដែល​​មក​​រស់​នៅ​ស្រុក​ខ្មែរ​រាប់​សិប​លាន​នាក់ បើ​រាប់​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់ ហើយ​ជន​ជាតិ​មួយនេះ​ភាគ​ច្រើន​ក្រី​ក្រ រស់​នៅ​ជុំ​វិញ​បឹង​ទន្លេសាប ប្រ​កប​មុខ​របរ​ជា​អ្នក​នេសាទ ដែល​គ្មាន​អត្ត​សញ្ញាណច្បាស់លាស់ ឯខ្លះ​រស់​នៅ​ក្នុង​ទី​ក្រុង​ និង​តាម​បណ្តាខេត្ត​នានា រក​ស៊ី​ជួញ​ដូរ​ផ្លូវ​ភេទ លក់​បាយ​លក់​កាហ្វេ ធ្វើ​ជាង​សិប្បកម្ម ដេ​ស្បែក​ជើង​ ធ្វើ​ជាង​សោ ជាង​ឡាន ជាង​សំ​ណង់ កម្ម​ករ​ចំ​ការ​កៅ​ស៊ូ ចិញ្ចឹម​ត្រីរស​ ត្រី​ឆ្តោខុស​ច្បាប់ លក់​ថ្នាំ​ញៀន….។ល។

ជន​ជាតិ​ខ្មែរ​អ្នក​​នេសាទប្រ​កប​របរ​​ រាយ​មង ចង​សន្ទួច​ ដាក់​លប ដាក់​លាន់​ ដាក់​ទ្រូ ដាក់​ជុជ ដាក់​បង្កៃ ស្ទួច​វាត់ បង់​សំ​ណាញ រុទ ជញ្ជាត់…តាម​របៀប​បុរាណពី​ដូន​តាមក។ ឯអ្នក​នៅ​ស្រុក​លើ​ ធ្វើ​ស្រែចំ​ការ ដាំ​ពោធសណ្តែក ល្ងរ ឪឡឹក​ ដំ​ឡូង​ដូច​ស្វាយ បន្លែបង្កា អ្នក​ខ្លះ​ចូល​ព្រៃ​កាប់​អុះ កាប់​ឈើ​ដោយ​កាំ​បិត​ រណា​ដៃ​បោច​វល្លិ៍ បោច​ផ្តៅ ជីក​ក្តាម​កង្កែប ដែល​ជា​ហេតុ​ធ្វើ​អោយ​ធន​ធាន​ធម្ម​ជាតិ​នៅ​ស្រុក​ខ្មែរ​មិន​ចេះ​ហិន​ហោច​នោះទេ បើ​ទោះ​ជារក​ប៉ុន្មាន​ដំ​ណដ៏ដោយ​។

ឯអ្នក​នេសាទ​ជន​ជាតិ​វៀតណាមវិញ នេសាទតាម​របៀប​ទំ​នើប​ដូចជា អូស​អួន​ដែល​មាន​ប្រ​វែង​រាប់​រយ​​រាប់​ពាន់​ម៉ែត ប្រើ​ខ្សែ​ភ្លើង​ឆក់ រុញ​ស៊ីប អូស​យ៉ាងកាវ ចាប់​ត្រី​ពី​បឹង​ទន្លេ​សាប​រាប់​លាន​តោន​ក្នុង​មួយឆ្នាំៗ ដែល​ជាហេតុ​ធ្វើ​អោយ​មច្ឆា​ស្រុក​ខ្មែរ​ជិត​ផុត​ពូជ​ទៅ​ហើយ។​ ចំណែក​អ្នក​មាន​លុយ​មាន​អំ​ណាច​វិញ​ ជួល​ដី​រាប់​ម៉ឺន​សែន​ហិចតា ឈួសឆាយ​ផ្តួល​ប្រ​លំ​ ដើម​ឈើ​ធំ​ៗ​ ក្នុង​លេស​ដើម្បី​ដាំ​ដើម​កៅ​ស៊ូ កុង​ត្រា៩៩ឆ្នាំ ៥០​ឆ្នាំ ដោយ​ក្នុង​មួយ​ឆ្នាំ​រដ្ឋ​ទទួល​បាន​តែ​ប្រ​ហែល​២ម៉ឺន​រៀល​ក្នុង​មួយ​ហិច​តាតែ​ប៉ុណ្ណោះ មិន​ស្មើ​អ្នក​ស្រុក​លក់​កូន​ឈើ​ធ្វើ​រោង​មាន់​មួយ​ដើម​ផង។ ឯជន​ជាតិ​វៀត​ណាម​ខ្លះ​ បញ្ជាទិញ​ឈើ​ប្រ​ណិត​ដូច​ជា​បេង ធ្នង់ ក្រញូង​ពី​ប្រ​ទេស​កម្ពុជា បណ្តាល​អោយ​រាស្ត្រ​ខ្មែរ​ក្រី​ក្រនាំ​គ្នា​កាប់​គាស់​ទាំង​ឬស​យក​ទៅ​លក់អោយ​ឈ្មួញ​កណ្តាល​ធំៗ ដែល​ជាជន​មាន​លុយ​មាន​អំ​ណាច រហូត​មាន​ខ្មែរ​តាម​ព្រំ​ដែន​មួយ​ចំ​នួន​លួច​ឆ្លង​ចូល​ដី​ថៃកាប់​ឈើ​ក្រញូង​ត្រូវ​ ទាហ៊ាន​ថៃបាញ់​ស្លាប់​ជាច្រើន​រាប់​មិន​អស់​ទៀតផង។

ប្រ​សិន​បើ​ជន​ជាតិ​បរទេសដែល​រស់​នៅ​ស្រុក​​ខ្មែរ​ទាំង​អស់ ជាពិសេស​គឺជន​ជាតិ​​ វៀត​ណាម​ នេះ​តែម្តង ចេះ​នាំ​គ្នា​មាន​ឧត្តម​គតិ​ជួយ​ការ​ពារ​ដី​ខ្មែរ ជួយ​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ នៅ​ស្រុក​ខ្មែរ​អោយ​បាន​គង់​វង់​សំ​រាប់​ការ​រស់​នៅ​របស់​ខ្លួន​ប្រ​ចាំ​ថ្ងៃ និង​សំ​រាប់​កូន​ចៅ​ជំ​នាន់​ក្រោយ​ដែល​បាន​កើត​លើ​ទឹក​ដី​កម្ពុជានោះ មិន​ដឹង​ជា​ល្អ​យ៉ាង​ណានោះ​ទេ។

បើ​ទឹក​ដី​កម្ពុជា​បាត់​បង់​ បើ​ធន​ធាន​ធម្ម​ជាតិ​កម្ពុជា រលាយ​សាបសូន្យ នោះ​អ្នក​រាល់​គ្នា​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​នេះ ក៏រស់​មិន​បាន​ប្រ​សើ​ដែរ។ ផល​ប៉ះ​ពាល់​មិន​មែន​តែ​ប្រ​ជា​ជន​ខ្មែរ​តែ​ម្នាក់​ឯងនោះ​​ទេ គឺ​អ្នក​រាល់​គ្នា​រស់​នៅ​លើ​ដី​ខ្មែរ​ ក៏ទទួល​ផល​ដូច​ប្រ​ជា​ជន​ខ្មែរដែរ។​

កួរ​អោយ​កោដ​សសើដល់​បង​ប្អូន​ប្រ​ជាន​ជន​ ខ្មែរ​អ៊ី​ស្លាម ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា បន្ទាប់​ពី​ជន​ជាតិ​វៀត​ណាម​លេប​ត្របាក់​យក​ប្រ​ទេស​ចម្ប៉ា ដែល​ជា​ទី​ក្រុង​ហាន​ណូយ​បច្ចុប្បន្ន ចេះ​ស្រ​លាញ់​ជន​ជាតិ​ខ្មែរ ចេះ​ឈឺ​ឆ្អាល​ពី​សុខ​ទុក្ខ​របស់​ខ្មែរ ចេះ​ចុះ​ទៅ​មើល​ព្រំ​ដែន​ខ្មែរ ហើ​យ​ថែម​ទាំង​និយាយថា ត្រូវ​ការ​ពារ​ដី​ខ្មែរ​កុំ​អោយ​បាត់​បង់​ដូច​ប្រ​ទេស​ចម្ប៉ា។ បើ​តាម​ការ​អង្កេត ជន​ជាតិ​អ៊ី​ស្លាម ឬ​អ្នក​ខ្លះ​ហៅ​ថា ជន​ជាតិ​ចាម ដែល​រស់​នៅ​ស្រុក​ខ្មែរ​ គឺ​ប្រ​កប​របរ​សុច្ចរិត​ មិន​ដែល​បំ​ផ្លាញ​ធន​ធាន​ធម្ម​ជាតិ​របស់​ខ្មែរទេ គឺ​ពួកគេ​រក​ស៊ី​ដោយ​ស្រប​ច្បាប់។

បើ​អ្នករាល់​គ្នា​​ស្រលាញ់​ទឹក​ដី​សុវណ្ណ​ភូមិ​ដ៏កម្សត់នេះ ក្នុង​នាម​យើង​ជា​មនុស្ស​ដែល​កើត​លើ​ទឹក​ដី​ខ្មែរ ឬ​ររស់​នៅ​លើ​ដី​ខ្មែរ​ យើង​ត្រូវ​តែ​ជួយ​ការ​ពារ​ប្រ​ទេស​ខ្មែរ ការ​ពារ​ទឹក​ដី​ខ្មែរ ការ​ពារ​ធន​ធានធម្មជាតិរបស់​ខ្មែរ អោយ​បាន​គង់​វង់ ដើម្បី​ខ្លួន​យើង​ និង​ដើម្បី​កូន​ចៅ​យើង​ទៅ​ថ្ងៃ​អនាគត់៕ ដោយ៖ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2141ដង សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ   អាន1517ដង សមត្ថកិច្ចចោទប្រកាន់មនុស្សពីរនាក់ថាបំប៉ោងព័ត៌មាន   អាន1439ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1537ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1412ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1538ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1517ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1433ដង ដីលក់បន្ទាន់   អាន2478ដង ខ្សឹបដាក់មេក្រូ៖ ក្រុមហ៊ុន ធីកាលឡឺរី និងសារមន្ទីរជាតិអង្គរ ចាត់ទុកអ្នករត់តាក់ស៊ី និងរឺម...    អាន1770ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ! ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង កន្លែងស្កុក​ឈើ​របស់ជនជាតិយួន​២កន្លែង​ធំៗ នៅក្រុង​បានលុង​ត្រូវ​បាន​កម្លាំង​ចំរុះរបស់​ខេត្ត​ចុះ​បង្រ្កាប ដែល​ដឹក​នាំ​ដោយ លោក ជាសុភ័ក្រ្ក ព្រះរាជអាជ្ញារង​នៃ​សាលាដំ​បូង​ខេត្ត ​កាល​ពី​ថ្ងៃទី១៨​ ខែមេសា ឆ្នា...Read more
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1276នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    12513នាក់
ខែនេះ    119591នាក់
ឆ្នាំនេះ   2577494នាក់
សរុប   51937420នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 09:53