សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូន១ដែលរត់ការលក់ដីរដ្ឋ

ដោយៈ ស្វាយ​រៀង ថ្ងៃទី 06 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 03:09 នាទី ចំនួនអានៈ 1506

កន្លង​ទៅ សង្គម​ស៊ីវិល​ធ្លាប់​បាន​រិះគន់​ថា រដ្ឋាភិបាល​ជា​អ្នក​បង្ក​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន ខណៈ​ពេល​រដ្ឋាភិបាល​កម្ពុជា មិន​ធ្លាប់​បាន​ទទួល​កំហុស​ឆ្គង​ទាំង​នោះ​ឡើយ។

ប៉ុន្តែ នៅ​ថ្ងៃ​ទី៥ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ទម្លាយ​រឿង​អាស្រូវ​ជា​លើក​ដំបូង ទាក់ទង​នឹង​សាច់​ញាតិ​របស់​សមេ្តច ដែល​ឆ្លៀត​ឱកាស​យក​ដី​ដែល​រដ្ឋាភិបាល​សម្រេច​ចែក​ជូន​ពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង ទៅ​លក់​យក​លុយ​បម្រើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

សមេ្តច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី៥ តុលា ថ្លែង​សារភាព​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ត្រួត​ពិនិត្យ​ការងារ​របស់​ក្រុម​មន្ត្រី មាន​សមត្ថកិច្ច​នៅ​ខេត្ត​ស្វាយរៀង ទាក់​ទង​នឹង​បញ្ហា​ដីធ្លី។

សមេ្តច ហ៊ុន សែន លើក​ឡើង​ថា បងប្អូន​ជីដូន​មួយ​របស់​លោក​ជា​អ្នក​រត់​ការ​លក់​ដី​អនុបយោគ ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឲ្យ​អាជ្ញាធរ​វាស់វែង​ដី​ចែក​ជូន​ពលរដ្ឋ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។ លោក​បន្ត​ថា រឿង​អាស្រូវ​នេះ​មិន​ទាក់​ទង​នឹង​អាជ្ញាធរ​ខេត្ត​ទេ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​មិន​ដឹង​មិន​លឺ​ពី​បញ្ហា​នេះ ដើម្បី​បាន​កម្រៃ​ជើង​សារ​ពី​ការ​លក់​ដី​ទាំង​នោះ។

សមេ្តច ហ៊ុន សែន បញ្ជាក់​ថា ការ​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជា​ការ​បញ្ចប់​សុបិន្ដ​អាក្រក់​របស់​ពលរដ្ឋ៖ «វាស់​វែង​ឲ្យ​ពលរដ្ឋ​វា​មិន​ចេញ​សោះ តែ​បើ​វាស់​ឲ្យ​ឈ្មួញ​វា​ចេញ។ ខ្ញុំ​អត់​នឹក​ស្មាន​ដល់​ប៉ុណ្ណឹង អា​ជីដូន​មួយ​ខ្ញុំ​ហ្នឹង អ្នក​រត់​ការ​តែ​ម្តង​អា​ហ្នឹង។ ឈ្មោះ ឌី ឃ្លាំង ជីដូន​មួយ​ខ្ញុំ​ខាង​ម្តាយ។ កាល​ហ្នឹង ប្រចាំ​គ្នា​បែប​ម៉េច​បាន​មិន​ព្រម​ចុះ​ចែក ខេត្ត​អាច​ផ្តេក​ផ្សំ​ផ្ដួល​រមួល​ផ្សំ​គ្រិច បើ​គ្មាន​ឧបករណ៍​ទេ ទាញ​ខ្សែ​អី​ក៏​លំបាក​មេស ឬ​ក៏​ចាំ​យក​កុំមីស្យុង

សមេ្តច ហ៊ុន សែន បន្ត​ថា បុគ្គល​ឈ្មោះ ឌី ឃ្លាំង បាន​ចាប់​ដៃគូ​ជាមួយ​ផ្កាយ​មួយ​ម្នាក់ ប៉ុន្តែ​លោក​បាន​ចាត់​ការ​រឿង​នេះ​មិន​ឲ្យ​កើត​មាន​ទៀត​ទេ។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៉ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ជា​ធម្មតា​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​ក្នុង​រឿង​ដីធ្លី​ធំៗ សុទ្ធ​ជា​អ្នក​មាន​ខ្សែស្រឡាយ​ជា​អ្នក​ធំ ពិសេស​មាន​ទំនាក់ទំនង និង​ជាប់​ខ្សែស្រឡាយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បន្ត​ថា លោក​សង្ឃឹម​ថា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ជា​បងប្អូន​លោក ហ៊ុន សែន នឹង​មិន​រួច​ខ្លួន ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​ឡើយ៖ «បើ​បុគ្គល​ហ្នឹង​បំផ្លាញ​ព្រៃ​ឈើ បំផ្លាញ​បរិស្ថាន និង​រំលោភ​សិទ្ធិ​មនុស្ស ត្រូវ​តែ​ទទួល​ទោស​មិន​មែន​ឲ្យ​រួច​ខ្លួន​នោះ​ទេ»

សមេ្តចតេជោ ហ៊ុន សែន បានចាត់ការបងប្អូនជីដូនមួយរបស់លោកដែលរត់ការលក់ដីរដ្ឋ
ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់   អាន1904ដង រថ​យន្ត​ដឹក​សពលោកអៀងសារីខូចមុន​ទៅ​ដល់គេហដ្ឋាន   អាន1336ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2112ដង ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង   អាន1539ដង ផ្ទុះអាវុធ​បាញ់​គ្រាប់​ពិត​លើ​ក្រុម​បាតុករ​នៅ​សួន​កាណ​ឌី​យ៉ា ស្លាប់ និង​របួស​   អាន1503ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន1502ដង លោកឧត្តមសេនីយ៍ត្រីម្នាក់ថា៖ អ្នកកាសែតមួយចំនួនសរសេរព័ត៌មានបំភ្លើសនិងប្រើសម្តីគ្មានវិជ?...    អាន1796ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1389ដង អាតូចអ្នកតូចដឹក អាធំអ្នកធំដឹក បើមិនរលាយទើបវាចម្លែក   អាន1718ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1603ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5831នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    44873នាក់
ខែនេះ    354041នាក់
ឆ្នាំនេះ   2364580នាក់
សរុប   51724506នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 09:37