លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់

ដោយៈ សៀមរាប ថ្ងៃទី 29 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 03:18 នាទី ចំនួនអានៈ 1514

សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បេង ធ្នង គគឺ​ និង​ឈើ​លេខ​២​តាម​រថ​យន្ត​យី​ឌុប​ស្ទើ​ជា​រៀង​រាល់​យប់​ពី​ខេត្ត​ព្រះ​វិហារ​មក​ខេត្ត​សៀម​រាបដើម្បី​ធ្វើ​សាល​ប្រ​ជុំ​មួយ​ខ្នង​​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ឈើ​ដែល​ដឹក​នោះ​វា​ច្រើន​លើស​លុប​ពី​តម្រូវ​ការ​ ព្រោះ​ដឹក​២​ឆ្នាំ​ហើយ​នៅ​តែ​មិន​ទាន់គ្រប់ទៀត។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ពលរដ្ឋ​ និង​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​លេខ​៦៧ (ផ្លូវ​ហៃវ៉េ) បាន​អោយ​ដឹក​ថា មាន​យប់​ខ្លះ​រថ​យន្ត​ដឹក​ឈើ​របស់​លោក សៀងណាំ​ អ្នក​ឧកញ្ញា​តំ​ណាង​រាស្រ្ត​ខេត្ត​សៀម​រាប ដឹក​២-៤​រថ​យន្ត​ យប់​ខ្លះ​១-២​រថ​យន្ត​ ស្ទើ​ជា​រៀង​រាល់​យប់​អស់​រយៈពេល​២​ឆ្នាំ​ហើយ​ ដោយ​លោក​សៀង​ណាំធ្លាប់​ឆ្លើយ​អះ​អាង​តាម​ទូរស័ព្ទ​ថា ជា​ឈើ​ដែល​លោក​យក​មក​ធ្វើ​សាល​ប្រ​ជុំ​នៅ​សង្កាត់​ក្របី​រាល​ ខេត្ត​សៀម​រាប។ ប្រភព​បន្តថា ឈើ​ដែល​លោក​សៀង​ណាំ​ដឹក​នេះ​វា​ច្រើន​ណាស់​ រហូត​ពួក​គាត់​ចោទ​សួរ​ថា តើ​ដឹក​ដល់​ថ្ងៃ​ណា? ហើយគម្រោង​ធ្វើ​សាល​ប្រ​ជុំ​នេះ ត្រូង​ការ​ឈើ​ប៉ុន្មាន​ម៉ឺន​ម៉ែត្រ​គូប​ទើប​គ្រប់?

លោក​ ម៉ុងប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បានបក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ដោយ​​អះ​អាង​តាម​ទូរ​ស័ព្ទនៅ​ព្រឹក​ថ្ងៃទី២៩មិនានេះ​ថា គេ​ហ៊ាន​ដឹកឈើ​ ច្បាប់​ជា​គេ​មាន​ច្បាប់​ហើយ ហើយ​លោក​មិន​ដែល​ឃើញ​ច្បាប់​ទេ ព្រោះ​គេ​យក​ទៅ​ចម្លង​ជូន​ឯខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​។ លោក​ម៉ុងប៊ុន​លីមបន្តថា បើ​ចង់​ដឹក​ច្បាស់​ទៅ​មើល​ឯ​ក្របី​រាល​ទៅ បើ​អ្នក​កាសែត​ឯង​ខ្លាច​គេ​យក​ឈើ​លក់​ចេញ​ក្រៅ​តាម​ដាន​មើល​ខ្លួន​ឯង​ទៅ បើឃើញ​ជួយ​ប្រាប់​ផង។

យើង​ពុំអាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ឧកញ្ញា​សៀង​ណាំ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​២៩​មិនា​ដដែល​នេះ ព្រោះ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នក​លើក​ទទួល។

មាន​ប្រ​ភព​ប្រ​ជា​ពលរដ្ឋ​នៅ​ឃុំ​ក្របី​រាល​ក្បែរ​កន្លែង​ធ្វើ​សាល​ប្រ​ជុំ​បាន​និយាយ​តាម​តៀម​កាហ្វេដែល​មិន​យក​ជា​ផ្លូវ​ការ​ណ៍ថា ឈើ​ធ្វើ​សាល​ប្រ​ជុំ​នេះ​ទោះ​ដឹក​១០​ឆ្នាំ​ទៀត​ក៏មិន​គ្រប់​ដែរ ព្រោះ​មាន​គេ​​បណ្តោះ​ឈើ​ដឹក​ចេញ​ទាំង​រថ​យន្ត​ៗ​ទៅ​ទិស​ខាង​លិច​តាម​ផ្លូវ​ក្រ​វាត់​ក្រុង។ ពួកគាត់​បន្តថា យើង​អាច​និយាយ​បាន​តែ​តាម​តៀម​កាហ្វេ​តែ​ប៉ុណ្ណោះ មិន​អាច​ចេញ​មុខ​អះអាង​ជា​ផ្លូវ​ការ​ណ៍​បាន​ទេ ព្រោះ​លោក​ឧកញ្ញា​សៀង​ណាំ​ជា​មនុស្ស​មាន​លុយ​មាន​អំ​ណាច តាំ​ពីគាត់​ចាក​ចេញ​ពី​ខេត្ត​សៀម​រាប​ទៅ​រក​ស៊ី​នៅ​ឯខេត្ត​កោះកុង​ រហូត​មាន​បាន​ ទើប​​ត្រឡប់​មកខេត្ត​សៀម​រាបវិញ​។

ពលរដ្ឋ​ខេត្ត​សៀម​រាប​រិះ​គន់​ទៅ​លើ​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ថា ខ្លូន​ជា​មន្ត្រី​ជំ​នាញ​មិន​ធ្វើ​ការ​តាម​ទួនាទី​អោយ​បាន​ត្រឹម​ត្រូវ បែជា​អោយ​អ្នក​កាសែត​ជា​អ្នក​ស៊ើប​អង្កេត​ករណី​បទ​ល្មើស​ព្រៃ​ឈើ​ជំ​នួស​ខ្លួន​ទៅ​វិញ នេះ ពិត​ជា​ស៊ី​បាយ​ ចាយ​បំ​ផ្លាញ​តែ​លុយ​រដ្ឋាភិបាល​មែន ចាំ​តែ​ហៃអើ​ហៃ​អើ​ដូច​អា​ជ័យ​ធ្លាក់​ទឹកអញ្ចឹង៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន1462ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1574ដង សាច់ញាតិដណ្តើមទូដែករហូតមានការប្តឹងគ្នាបន្ទាប់ពីភ្លើងឆេះផ្សារាត្រី   អាន1558ដង ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង   អាន1477ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1496ដង ខ្សែភ្លើងឆក់ស្លាប់ជាងឈើម្នាក់ម្ចាស់សណ្ឋាគារPARK HYATTម្ចាស់ហាមឃាត់    អាន1395ដង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន   អាន1944ដង បទល្មើសឈើក្រញូង នៅស្រុកម៉ាឡៃដូចហែកឋិន គ្មានអ្នកបង្ក្រាប មានតែអ្នកទៅរាប់ក្បាលឡាន យកលុយព?...    អាន1551ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន1883ដង ព្រះយសមុនីវង្សី រិត សុីធីម បាននិមន្តចូលរួមនាំយកស្បៀងអាហារ ផ្តល់ជូនដល់អាជ្ញាធរចំនួន៤សង្?...    អាន2128ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      39196នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    142367នាក់
ខែនេះ    525647នាក់
ឆ្នាំនេះ   1907879នាក់
សរុប   51267805នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 20:40