លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 2061

មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈើ​របស់​ក្រុម​ហ៊ុន​ដី​សម្បទានពិត​ប្រាកដ ​ដោយ​ជ្រក​ក្រោម​ស្លាក​យី​ហោរបស់​ក្រុម​ហ៊ុន​​ ទន្លេស៊ូហ្គើរ និង​មាន​ការ​ឃុប​ឃិត​គ្នាជាមួយ​ក្រុម​មន្ត្រី​ជំ​នាញយ៉ាង​ស្ងប់​ស្ងាត់​បាន​ដោយ​រលូន។

ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥​ ម្សិល​មិញប្រ​ភព​ច្បាស់ការណ៍​បានរាយ​ការណ៍​មក​ថា មាន​រថ​យន្ត​យី​ឌុប​ម៉ាក​ហ៊ីណូក្បាល​ពណ៍​ខៀវ គ្រប​តង់​ពណ៍​ប្រ​ផេះ​ដឹក​ឈើ​លេ​ខ​១​ប្រ​ភេទ​ធ្នង់ប្រហែល​៥០​ម៉ែត្រ​គូប​ពី​ក្រុង​សំ​រោង​ខេត្ត​ឧត្តរ​មាន​ជ័យសំ​ដៅ​ទៅ​ខេត្ត​បាត់ដំ​បង​ដោយ​ឆ្លង​កាត់​ស្រុក​ស្រី​ស្នំ​និង​ស្រុក​ក្រឡាញ់​ខេត្ត​សៀមរាប ដោយ​ប្រើ​រថ​យន្ត​ម៉ាក​ហៃលេនដឺ​ ពណ៍​ទឹក​ប្រាក់​ជា​អ្នក​រត​ការ​ណ៍​បង់លុយ​អោយ​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ។ ប្រ​ភព​បន្ត​ថា រថ​យន្ត​ខាង​លើ​បាន​លើក​ឈើ​នៅ​ផ្ទះ​លោក រស់ជុគ មិន​មែន​លើក​ឈើ​នៅ​ដី​សម្ប​ទាន​​របស់ក្រុម​ហ៊ុន​ ទន្លេស៊ូហ្គើរ នោះទេ ហើយ​ឈើដែល​ដឹក​ចេញ​នេះ​ក៏មិន​មែន​ជាឈើរបស់​ក្រុម​ហ៊ុន​ដែរ វា​ជាឈើ​ដែល​លោក​​ រស់ជុក​ ប្រ​មូល​ទិញ​ទុក​ដឹក​ចែក​ចាយ​តាម​បណ្តារខេត្ត​នានាតែប៉ុណ្ណោះ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​ជំនាញ​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​លួច​បង្ហើប​អោយ​ដឹង​ថា លោក​រស់ជុគបាន​ឃុប​ឃិត​ជាមួយ​មន្ត្រី​ជំ​នាយ​ដើម្បី​កាត់​ច្បាប់​ដឹក​ឈើ​លេខ​១​ខាង​លើ​ចំ​នួនតែ​២០ម៉ែត្រ​គូប​តែប៉ុណ្ណោះ ឯឈើ​លើស​ចំនួន​ជា​ច្រើន​ទៀត​គឺ​ទុក​ជា​សេវាក្រៅផ្លូវ​ការណ៍។

យោង​តាម​លិខិតអនុញ្ញាតដឹកជញ្ជួនផល អនុផល​ព្រៃ​ឈើ​លេខ០០៣ ចុះ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយ​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​សំរោងលោក ម៉ៅ បរិមិន្ទ បាន​អនុញ្ញាត​អោយ​ក្រុម​ហ៊ុន​ដីសម្បទានទន្លេស៊ូហ្គើរ​ដឹក​ឈើ​ពីសង្កាត់កូនក្រៀល ក្រុង​សំ​រោង​ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅ​កាន់​ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុក​សំ​ពៅ​​លូន​ ខេត្តបាត់​ដំ​បង​ ដែល​មាន​ចំនួន​ឈើអាសរុប ៤៩១សន្លឹក ស្មើនិង២០ម៉ែត្រត្រីគុណចុច​២៨០។

ប្រភព​ពី​អ្នកធ្លាប់​ស្គាល់​និង​ដឹង​ពី​ប្រ​វត្តលោក រស់ជុក បាន​អោយ​ដឹង​ថា លោក​ រស់ជុក ជា​នាយ​ទាហ៊ាន​ម្នាក់​ពូកែ​ខាង​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ម្នាក់​ដែរ តែ​ពេល​ថ្មីៗនេះមិន​សូវ​សំ​បូរ​ឈើ​ក្រញូង​ដឹក​ក៏​ចាប់​ផ្តើម​ដឹក​ឈើ​ប្រ​ភេទ​ធ្នង​វិញ​ម្តង។ ប្រភព​បន្តថាលោក រស់ជុគ មិន​សូវ​ចេញ​មុខ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​តែង​តែ​អោយ​នរណា​ម្នាក់​ចេញ​មុខ​រត​ការណ៍​ជំនួស ដូច​ជា​ឈើ​ដែល​ដឹក​តាម​រថ​យន្ត​យី​ឌុប​នៅ​ល្ងាច​ថ្ងៃទី២២នេះ គឺ​គាត់​រត​ច្បាប់ យក​ឈ្មោះ​ក្រុម​ហ៊ុន​មក​ពាំង​ តែដាក់​អោយ​លើ​ស​ចំនួន​កំ​ណត់​ដើម្បី​រក​ផល​ចំណេញបន្ថែម ជាស​វៀង​សមត្ថ​កិច្ច​ផ្សេង​ឆែកឆេ​​។

អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​ពីលោកវីរៈសេនីយទោ រស់ជុគ បាន​ទេនៅ​រសៀល​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០១៥នេះ ព្រោះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំ​បន់សេវា។

មជ្ឈដ្ឋាន​ទូទៅគេ​រិះ​គន់ថា បើ​ទោះ​ជា​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ខំ​ខ្ចី​លុយគេ​ប៉ុន្មាន​រយ​លាយ​ដុល្លារ​អា​មេរីក​មក​ធ្វើ​ផ្លូវអោយ​ល្អ​ប៉ុណ្ណា​ក៏​វា​មិនអាច​​ឋិត​ថេរ​បាន​យូដែរ ​ ព្រោះ​មាន​ក្រុម​ហ៊ុន​ដីសម្បទានដឹកឈើលើស​ទម្ងន់ និង​ជន​ខិល​ខូច​មិន​គោរព​ច្បាប់​​ លួច​ដឹក​ជញ្ជួន​លើ​ស​ទម្ងន់​ ដែល​ជាហេតុ​នៃ​ការ​បំផ្លិច​បំផ្លាញ​ផ្លូវ​ថ្នល់​អោយ​ឆាប់​រលាយហិន​ហោច​មុន​កាល​កំ​ណត់ រី​ឯក្រុម​ជញ្ជី​ង​ថ្លឹង​រថ​យន្ត​វិញគឺ​លូក​ដៃ​ចាំយក​តែលុយ មិន​បាន​អនុវត្តន៍​ច្បាប់​នៃការ​ដឹក​លើស​ទម្ងន់អោយ​បាន​ត្រឹម​ត្រូវ​នោះទេ៕ ដោយ៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

អនាគតពលរដ្ឋដែលបានទិញអចលនទ្រព្យមួយចំនួននឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ   អាន1489ដង ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ   អាន2954ដង ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់   អាន2089ដង ទំនៀមសែនក្រុងពាលី   អាន2599ដង សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង   អាន3114ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន1606ដង ផ្ទះ៣ខ្នងត្រូវភ្លើងឆេះខ្ទេចទៀតហើយ   អាន1550ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1461ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1597ដង រាជរដ្ឋាភិបាលសម្រេចឱ្យ ACU ចាត់វិធានការចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំងក្នុងសំណុំរឿងទន្ទ...    អាន1514ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
កង្វល់១០ប្រការរបស់មនុស្សលោក 1.កង្វល់គ្រប់គ្រងផ្ទះ ២.កង្វល់គ្រប់គ្រង និងតត្រកូល ៣.កង្វល់ចង់បានលាភ ៤.កង្វល់ក្នុងការបង្រៀន ៥.កង្វល់ក្នុងការងារ ៦.កង្វល់ក្នុងការធ្វើដំណើផ្លូវឆ្ងាយ ៧.កង្វល់ដោយការថែរក្សាជម្ងឺញាតិ ៨...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1992នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71583នាក់
ខែនេះ    178661នាក់
ឆ្នាំនេះ   2636564នាក់
សរុប   51996490នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 10:40