ទំនៀមសែនក្រុងពាលី

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 01:37 នាទី ចំនួនអានៈ 2546

តាំងពី​បុរាណរហូត​មក យើង​តែង​សង្កេត​គេ​រៀប​ចំពិធី​សែន​ក្រុង​ពាលី នៅ​ក្នុង​ពិធី​ប្រ​ពៃ​ណី​ផ្សេងៗ​ដូច​ជា ក្នុង​ពិធី​ច្រត់​ព្រះ​នង្គ័ល​ ពិធី​រៀប​ចំអាពាហ៍ពិពាហ៍ ពិធីចាប់ដាំពូជ​លើ​ដី​ថ្មី ពិធី​សុំកន្លែង​សង​ផ្ទះថ្មី ជាដើម។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ គេ​បាន​បោះ​បង់​ចោល ឬនៅ​មាន​តិច​តួច​ណាស់។ តើពិធី​សែន​ក្រុង​ពាលីនេះ​គេ​ធ្វើ​ដើម្បីអ្វី?

            មនុស្ស​ជំនាន់ដើម ពុំទាន់​មាន​ការ​ចេះដឹង និង​យល់​ពី​បាតុភូត​ធម្ម​ជាតិ​នៅ​ឡើយ។ គេ​ជឿ​ថា​ធម្ម​ជាតិ​ទាំង​អស់​សុទ្ធ​តែមាន​អទិទេព ព្រាយ​បីសាច ឬអំ​ណាច​អ្វី​មួយ​ថែ​រក្សា។ ម្លោះ​ហើយ​គេ​នាំ​គ្នា​គោរព​ធម្ម​ជាតិ បួង​សួង​បន់ស្រន់​សុំ​សេច​ក្តី​សុខ​ពី​ធម្ម​ជាតិ​សំ​ខាន់ៗ ដូច​ជា​ព្រះ​ធរណី ព្រះ​ច័ន្ទ ព្រះសូរ្យ ព្រះវាយុ ព្រះភិរុណ…។

            ពិធីសែនក្រុងពាលី

            ក្រុងពាលី គឺជាសេ្តច​នៃ​ពួកទេវតា ដែល​ជា​ម្ចាស់​ទឹក ម្ចាស់​ដី និង​ជា​អ្នក​ផ្តល់​សេច​ក្តី​សុខ​គ្រប់​បែប​យ៉ាង​ដល់​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​លើ​ផែន​ដី​នេះ។

            ពិធី​សែន​ក្រុង​ពាលី​នេះ មាន​ទាក់​ទង​ទៅ​នឹង​រឿង​រាវ​ខ្លះៗ ដែល​មា​ន​ក្នុង​ព្រាហ្ម​សាសនា​ផង​ និង​ពុទ្ធ សាសនា​ផង។

            ក្នុង​ព្រាហ្ម​សាសនា​ មាន​រឿង​តំណាល​ថា មាន​យក្ស​មួយ​ឈ្មោះពាលី គ្រប់​គ្រង​លើ​ទឹក​ដី​ទាំង​មូល ហើយ​តែង​តែ​ធ្វើ​បាប​យាយី​ដល់​មនុស្ស​លោក។ ឃើញ​សភាព​បែបនេះព្រះវិស្ណុបាន​ក្រឡា​ខ្លួន​ជា​មនុស្ស​តឿ​ឈ្មោះ វាមរៈ មក​ស្នើ​សុំ​ដី​ពាលី​បី​ជំហ៊ាន​សំ​រាប់​ជា​ជំ​រក​ដល់​មនុស្ស​លោក។ យក្ស​ពាលី​យល់​ព្រម​តាម​សំ​ណើរ​មនុស្ស​តឿ។ ព្រះវិស្ណុក្រលា​ខ្លូន​យ៉ាង​ធំ​ឈាន​មួយ​ជំហ៊ាន​បាន​ផែនដី មួយ​ជំ​ហ៊ាន​បាន​ឋានសួគ៌ និង​មួយ​ជំ​ហ៊ាន​ទៀត​បាន​ស្ថាន​បាតាល។ ចាប់​ពី​ពេល​នោះ​មក​មនុស្ស​បាន​សុខ​រហូត។

            ក្នុង​រឿង​ពុទ្ធ​សាសនា​ ក៏មាន​ដំ​ណាល​ថា ពេល​ដែល​ព្រះ​សមណគោត្តម​អន្ទោល​យក​កំ​ណើត​ជា​ស្តេច​ស្វា​ខ្មៅ​មួយ​ឯក្រុង​ពាលី​ជា​ស្តេច​ស្វាស នៅ​មាត់​ច្រក​សមុទ្រ (បាង​សមុទ្រ) ម្ខាង​ម្នាក់។ ក្រុម​ស្វា​ទាំង​ពីរ​មិន​ត្រូវ​គ្នា​ទេ តែង​ប្រ​ខាំ​គ្នា​យក​ស្លាប់​រស់។ ឃើញសភាព​បែបនេះ ព្រះ​ពោធិ​សត្វ​ជា​ស្តេច​របស់ក្រុម​ស្វា​ខ្មៅ ក៏​អធិដ្ឋាន​បារមី​សុំ​អោយ​ហោះរួច ហើយ​ហោះ​ទៅ​ចុះ​ចំកណ្តាល​ហ្វូង​ស្វាស។ ដំណឹង​នេះ​លឺ​ដល់​ស្តេច​ស្វាសៗ​ខឹង​ក្រេវ​ក្រោធថា កន្លែង​នេះ​មាន​តែ​អញ​ជាធី ហើយ​ក៏​ជួប​និង​ស្វា​ពោធីសត្វ។ ស្វា​ពោធិសត្វ​បាន​និយាយ​អួត​សរសើរ​ថា​ស្តេច​ស្វា​សមាន​​ចិត្ត​សប្បុរស​មិន​បង្កជំ​លោះ​មិន​ចង​ពៀរ ហើយ​បាន​សុំ​ចង​មិត្ត​មេត្រី​និងគ្នា​ចាប់​ពី​ពេល​នោះ​មក​ស្វា​ទាំង​ពីរ​ក្រុម​បាន​សុខ​សប្បាយ​និង​គ្នា លែង​រំលោភ​ព្រៃ​រក​ស៊ី​ដូច​មុន​ទៀត​ហើយ។ ស្តេ​ច​ស្វា​ខ្មៅ និង​ស្តេច​ស្វាស ស្រលាញ់គ្នាណាស់។ ស្តេច​ស្វាស​គោរព​ស្វា​ពោធិសត្វ​ជា​គ្រូ ហើយ​បាន​បួង​សួង​កើត​ជាតិណា​កុំ​អោយ​ផុត​ពី​ការ​ទំនុកបំ​រុង​គ្នា​ទៅ​វិញ​ទៅ​មក។

            លុះ​កន្លង​ជាតិមក ស្តេច​ស្វាខ្មៅ បាន​ត្រាស​ដឹង​ជា​ព្រះសាម្មា​សាម្ពុទ្ធ ជា​ស្តេច​ស្វា​ស​កើត​ជា​ស្តេច​ក្រុង​ពាលីសោយ​រាជ​នៅ​កណ្តាល​ចក្រវាឡមាន​រូប​រាង​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល គឺ​មាន​មុខ​មាត់​សំ​លៀក​បំ​ពាក់​ជា​មនុស្ស​ មាន​ម្រាម​ដៃ ម្រាម​ជើង និង​កន្ទុយ​ជាស្វាស ហើយ​អួត​អាង​អំ​ណាច ប្ញទ្ធា​នុ​ភាព​​វាត​ទី​យក​ទឹក​ដី ទ្វី​ទាំង​បួន​កាន់​កាប់​ទៀត។ ក្រុង​ពាលី​មាន​កូន៧​នាក់​ប្រុស​៦នាក់​ ស្រី​ម្នាក់ជា​កូន​ពៅ ព្រះ​អង្គ​បាន​ចែក​ទឹក​ដី អោយ​កូន​ទាំង​៧​នាក់គ្រប់​គ្រង។ ឯនាង​នាថ​វត្តី ជាកូន​ស្រី​ត្រូវ​បាន​គ្រប់​គ្រង​ជម្ពូទ្វីប ដែល​ចែក​ជា​១៦នគរ ហើយ​បាន​រៀប​ចំ​អភិសេកជា​មួយ​ស្តេច​នាគរាជ​ឈ្មោះ ជម្ពូបាបកាស។

            ព្រះ​សាម្មា​សាម្ពុទ្ធបាន​យាង​ទៅ​ប្រោស​សត្វ នៅ​នគរ​ទាំង​១៦​ ជា​ហេតុ​ធ្វើ​អោយ​ជម្ពូបាបកាស ខឹង​ក្រេវ​ក្រោធ ខ្លាំង​ដោយ​យល់​ថា ទឹក​ដី​ជម្ពូ​ទ្វីបនេះ ជា​កេរ្តិ៍​ឪពុក​ក្មេក​ហេតុ​អ្វី​ក៏​ព្រះ​សមណគោត្តម​ មក​បណ្តុះ​បណ្តាល​ប្រ​ជា​ជន​យក​ទឹក​ដី​របស់​អញ។ ជម្ពូ​បាប​កាស​យក​ទ័ព​ទៅ​ច្បាំង តែ​នាង​ នាថវត្តី ឃាត់​ចាំ​ទៅ​ទូល​ព្រះ​បីតាសិន។ ពេល​ដឹង​ដំ​ណឹង​ក្រុង​ពាលី​ខឹង​ក្រេវ​ក្រោធ មាន​តែ​អញជា​អ្នក​ត្រួត​ត្រា​លើ​កណ្តាប់​ដៃ​ចក្រ​វាឡនេះ ម៉េច​ក៏មាន​សមណគោត្តម​មក​ពីណា ដើរ​បណ្តុះ​បណ្តាល​ប្រ​ជា​ជន ត្រូវ​ចាប់​ខ្លួន​យក​ទៅ​ធ្វើ​ទោស​កុំ​អោយ​អ្នក​ពួង​យក​តំ​រាប់​តាម។

            ព្រះ​សាម្មាសាម្ពុទ្ធ​ដឹង​ញាណថា ក្រុង​ពាលី​ខឹង ក៏​បង្រួម​ផែន​ដី​អោយ​ពាលី​មក​ដល់​ឆាប់ ព្រោះ​ស្តេច​ក្រុង​ពាលីបាន​សន្យា​ជួយ​សង្គ្រោះ​គ្នា​តាំង​ពី​មាន​កំណើត​ជា​ស្តេច​ស្វាស​មក​ម្លេះ។ ពេល​ក្រុង​ពាលី​ជួប​ព្រះភ័ក្រ​ព្រះ​សាម្មា​សាម្ពុទ្ធ ក៏​ធ្លាក់​ទឹកចិត្ត រលាយ​រលត់​ទោសៈ​អស់​រលីង ព្រោះ​ព្រះ​អង្គ​បាន​និយាយ ព្រះ​អង្គ​ជា​កូន​មហា​ចក្រពត្រាធិរាជ្យ បើ​ថា​គាត់​លោភ​លន់​ចង់​បាន​ទឹក​ដីរាជ​សម្បត្តិ មិន​ចេញ​មក​បួស​ទេ ការ​មក​នេះ​គឺ​គ្រាន់​តែ​ប្រោស​សត្វ​អោយ​រួច​ផុត​ពី​ទុក្ខ ព្រះ​អង្គ​ក៏​សំដែង​ប្រាប់​ស្តេច​ក្រុង​ពាលី រឿង​អតីតជាតិ ក្រុង​ពាលីដឹង​ខ្លួន​ក៏​គោរព​ព្រះ​ពុទ្ធ ហើយ​សុំ​បួស​ជាមួយ​ព្រះពុទ្ធ។ ព្រះ​ពុទ្ធ​ប្រាប់​ថា​មិន​អាច​បួស​បាន​ទេ ព្រោះ​ស្តេច​ក្រុង​ពាលី​ជា​មនុស្ស​ពាក់​កណ្តាល ជា​សត្វ​ពាក់​កណ្តាល ព្រះ​អង្គ​អាច​ជួយ​បាន​តែ​អោយ​សីល​៥ កម្ម​បទ​១០ ធ្វើ​ជា​ពូជ​ទៅ​អនាគត​ប៉ុណ្ណោះ។ ស្តេច​ពាលី​ក៏បាន​ទទួល​សីល៥ ផ្ទាល់​ពី​ព្រះ​អង្គ ហើយ​ក្រាប​ទូល​សុំ​ពរ​អោយ​ឆាប់​រួច​ពី​ជាតិ​ដែល​អាក្រក់​ថោក​ទាប​នេះ។ ព្រះ​អង្គ​សន្យា​និង​ប្រ​កាសដល់​ពួក​បរិស័ទ​ទាំង​អស់​អោយ​មាន​សទ្ធា​ជ្រះ​ថ្លា ថ្វាយ​មហាទាន ឧទ្ទិស​ចំណែក​កុសល​ទៅ​ជួយ​រំ​ដោះ​ទុក្ខ ស្តេច​ក្រុង​ពាលី។

            ក្រោយ​មក​ពួក​បរិស័ទ​ កាល​ណា​ត្រូវ​ធ្វើ​បុណ្យ​ទាន គេ​តែ​ង​តែ​ឧទ្ធិស​ចំ​ណែក​ផល ជូន​ទៅ​ក្រុង​ពាលីគ្រប់​ៗគ្នា ជា​រៀង​ដរាប​មក តាម​បង្គាប់​ព្រះសាម្មាសាម្ពុទ្ធ​ដែល​ទ្រង់​បញ្ញតិ ទុក​អោយ​នោះ​ឯង ក្រោយ​ព្រះ​ពុទ្ធ​ទ្រង់បរិនិព្វាន​ពិធីនេះ ធ្វើ​ច្រ​បូក​ច្រ​បល់ ហើយ​មាន​រៀប​សែន​ក្រុង​ពាលី​រៀង​មក ក្នុង​ពិធី​ផ្សេង​ៗ​ព្រោះ​យល់​ថា ស្តេច​ក្រុង​ពាលី​ជា​អ្នក​ត្រួត​ត្រា​លើ​ទឹក​ដី​ទាំងមូល៕ (ដកស្រង់ចេញពី Tourist Guide 2003)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  វប្បធម៌-អវិយធម៌ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្នកធ្លាប់មានបញ្ជាសុដន់ដែរឬទេ? ខាងក្រោមជាមូលហេតុខ្លះនៃការឈឺសុដន់ និងការការពារ   អាន2375ដង ឧ​ក​ញ៉ា​ ប៊ុត​ ច​ន្ធូ​លក់​គ​ន្លង​ដា​យ​៤ក​​ន្លែង ​ក្នុង​ស្រុ​កព​ញា​ឮ ឲ្យ​​ទៅ​ឈ្មួញ​យួ​ន   អាន1442ដង ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1640ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1511ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2009ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន1294ដង សូ-វិបុល មេប៉េអឹមស្នាក់ការសន្តិសុខ អ.២០៦ ខេត្តឧត្តរមាជជ័យដឹកឈើខុសច្បាប់មានគ្នាជិត១០នាក់...    អាន1327ដង កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា   អាន1663ដង ប៉េអឹមខេត្តសៀមរាប ចាប់រថយន្តដឹកឈើប្រគល់អោយ លោកមេព្រៃ   អាន1552ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់ លោក ម៉ៃ ទិត្យថារ៉ា ជា​អ្នក​កាសែតពីរភាសា (ភាសាខ្មែរ និង​ភាសាអង់គ្លេស) ធ្វើ​ការ​នៅ​សារព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍​ ​បាន​បង្កើត​​សាលា​បង្រៀន​​ភាសាអង់គ្លេស និង​កុំព្យូទ័រ មិន​យក​ប្រាក់​មួយ នៅ​ស្រុក​កំណើត រប...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      186នាក់
ម្សិលមិញ    11176នាក់
សប្ដាហ៍នេះ    39228នាក់
ខែនេះ    348396នាក់
ឆ្នាំនេះ   2358935នាក់
សរុប   51718861នាក់
ថ្ងៃទី 20 ខែ 04 ឆ្នាំ 2024 ម៉ោង 00:20