លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផុ​​ស

ដោយៈ CCK សៀមរាប ថ្ងៃទី 09 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 1362

លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ហើយការ នាំចូល​ទំនិញ​នោះ ដែល​អនុវត្តន៍​នៅ​ទីនោះ ធ្វើ​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍន៍​មុខតំណែង គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​

​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះជា​មានការ​រឹតបន្តឹង ព្រោះ​លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​

កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និ​ចនៃ​ការ ប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។

ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។ ​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាង​ណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។

គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការ​ហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។​

​រឿង​បែបនេះ កើតឡើង​ដោយសារតែ មានការ​សម្របសម្រួល​និងបើកភ្លើងខៀវ ពី​លោក នុត លី​ឆូ​យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ា...    អាន3009ដង កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង   អាន1836ដង បង្រ្កាបករណីជួញដូរផ្លូវភេទតាមសណ្ឋាគារឃាត់ខ្លួនបានស្រីៗ៦នាក់    អាន1360ដង កូនម៉ែជួយម៉ែផង គេរឹបអូសយកដីស្រែយើងអស់ហើយកូន   អាន3574ដង អ្នកកាសែត២រូបជាប់ពន្ធនាគារអំពាវនាវ(អ្នកណាក៏បាន)សុំជួយរកយុត្តិធម៌ផង   អាន1412ដង ចៅអធិការ​វត្ត​ទួល​ក្រសាំង លួចឆាន់ស្រា​ស្រ​វឹង​ ធ្លាក់ភ្នែក ​រួចបើក​រថ​យន្ត​ បុកគល់ឈើ និ...    អាន1563ដង លោក​ឧកញ៉ា តាំងសេងហាក់ ត្រូវឃាត់​ខ្លួន​ពាក់ព័ន្ធគ្រឿងញៀន   អាន1622ដង កម្លាំងនគរបាលខេត្តសៀមរាបចុះជួយពន្លត់ភ្លើងឆេះព្រៃ   អាន1392ដង លោក ទូសាភឿត រៀបគម្រោងវាសដីធ្វើប្លង់បើទោះជាបង់លុយអោយម្ចាស់ដីមិនគ្រប់ក៏ដោយ   អាន1395ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
ដីភ្នំធំនៅខេត្តបន្ទាយមានជ័យប្រឈរមុខរលាយហិនហោចបើសិនជាអជ្ញាធរពាក់ពន្ឋ័នៅតែធូរលុង ដី​ភ្នំ​នៅ​ស្រុក​មង្គលបូរីខេត្ត​បន្ទាយមានជ័យជាច្រើន​កន្លែង​កំពុង​ប្រឈម​នឹង​ការ​ឈូសឆាយ កាយ​យក​អាច​ម៏​ដី​លក់​យ៉ាង​អណាធិបតេយ្យ បំភ្លេច​បំផ្លាញ​ភ្នំ​ធម្មជាតិ ពី​សំណាក់​ក្រុម​ជនខិលខូច ដោយ​គេ​ពុំ​ដឹង​ថា ការ...Read more
អ្នករត់រឺម៉ក និងរត់តាក់ស៊ីដឹកភ្ញៀវទេសចរណ៍សុំអោយលោកភិបាលខេត្តបញ្ចុះតម្លៃសេវាកម្មត្រឹម៤ម៉ឺនរៀល រត់តុតុមិនស្គាល់យប់ថ្ងៃដើម្បីតែមួយរស់ តែពេលខ្លះសុំតែមួយរស់ តែរដ្ឋមិនចង់ឲ្យរស់ទៀត។ ទន្ទឹមនិងលោកអភិបាលខេត្តទៀ សីហា ឡើងថ្មីចំណងដៃថ្មីរបស់លោកអភិបាលជូនចំពោះបងប្អូនដែលមានមុខរបរដឹកភ្ញៀវនៅក្នុងខេត្តសៀម រាប យើ...Read more
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ចម្រៀងបទ ជួយថែព្រៃឈើខ្មែរ Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
លោកឈាងវុន ខលទូរស័ព្ទមកចាងហ្វាងកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងប្រវត្តិថា ជាចោរលួចឡាន។ នៅល្ងាចម៉ោង៦:២៦នាទីថ្ងៃទី១១ខែមេសាឆ្នាំ២០១៦ នេះលោកឈាងវុនបានខលទូរស័ព្ទមកលោក ផ្លុងរ៉េត ចាងហ្វាងសារព័រមានកម្ពុជាសុវណ្ណភូមិសុំអោយបកស្រាយរឿងជីវប្រវត្តិសង្ខេបដែលចោទថា លោកជាចោរលួចឡាន ដែលលោកបានសរសេរបកស្រាយនៅលើ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      17068នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    163552នាក់
ខែនេះ    546832នាក់
ឆ្នាំនេះ   1929064នាក់
សរុប   51288990នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 13:26