គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 05:31 នាទី ចំនួនអានៈ 1206

កាលពីម៉ោង១១និង៣០នាទីយម់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងក្របីមួយក្បាល និង ម៉ូតូមួយគ្រឿង ត្រង់ចំណុចផ្លូវបំបែកជាបួន ក្បែរផ្សាជ្រាវ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

យោងតាមសម្តីរបស់លោក សៀ ឆៃរដ្ឋ ម្ចាស់ម៉ូតូម៉ាកដ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខៈ សៀមរាប 1U-3517 សេរីឆ្នាំ២០១៦ បានអោយដឹងថា លោកបានបើកម៉ូតូពីភូមិតាចេក មកភូមិជ្រាវសំដៅទៅផ្ទះ តែភា្លមនោះមានក្របីមួយក្បាលបានរត់យ៉ាងលឿនមក​បុកម៉ូតូរបស់លោក បណ្តាលអោយបែកអាវខ្ទិចអស់ តែមិនបង្កគ្រោះថ្នាក់ដល់រូបលោកនោះទេ។ បន្ទាប់មកលោកបានទៅរាយការណ៍ជូន​ប៉ូលីសដែលប្រចាំការនៅប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ អោយជួយអន្តរាគម ឬចាប់ក្របីទុកសិន ដើម្បីអោយម្ចាស់ទទួលខុសត្រូវលើការខូចខាត់ម៉ូតូ ប៉ុន្តែសត្វ​ក្របីនោះ​អត់មានខ្សែក្រឡុស ទើបមិន​មានអ្នកណាហ៊ានចាប់នោះទេ សូម្បីតែប៉ូលីស​ពីរនាក់ក៏អត់ដឹងថាធ្វើយ៉ាងមេចដែរបានត្រឹមឈរមើលក្របីស៊ីស្មៅ។ ដោយមិន​អស់ចិត្តលោក សៀ​ ឆៃរដ្ឋ បានជិះម៉ូតូទៅហៅបុរស់ម្នាក់ឈ្មោះ ក្រឹម អោយយកខ្សែមកជួយចាប់ក្របី តែពេលបុរស់នោះទៅដល់ ក្របីក្រឡេក​ឃើញមុខបុរស់ឈ្មោះ ក្រឹម ក៏រត់បាត់ទៅ។ រហូតមកដល់ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សៀ ឆៃរដ្ឋ ពុំទាន់ស្វែងរកម្ចាស់ក្របីឃើញនៅឡើយទេ។

លោក សៀ ឆៃរដ្ឋ សុំអំពាវនាវដល់លោកមេភូមិ លោកចៅសង្កាត់ជ្រាវ និង លោកមេប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវមេត្តា ជួយស្វែងរកម្ចាស់ក្របី ដើម្បីអោយចេញសងថ្លៃខូចខាត ដែលក្របីបានរត់មកបុកម៉ូតូរបស់លោក ដោយម្ចាស់ក្របីមានការខ្ជីខ្ជា ធ្វេសប្រហែលចំពោះសត្វពាហនៈរបស់ខ្លួន។

ពលរដ្ឋអ្នកស្រែសម្ការនៅសង្កាត់ជ្រាវ​តែងតែរអ៊ូរទាំថា អ្នកចិញ្ចឹមក្របីនៅសង្កាត់ជ្រាវ មួយចំនួន មានការទេ្វសប្រហែស ខ្ជីខ្ជា បណ្តាលអោយក្របីចូលស៊ីផលដំណាំរបស់អ្នកស្រុក ហើយ​ក្របីខ្លះរត់ពេញភូមិ គ្មានខ្សែក្រឡុស បណ្តាលអោយបុកម៉ូតូឡានតាមដងផ្លូវសាធារណៈយ៉ាងដូច្នេះ។

យោងតាម មាត្រា  ៣៣ នៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកជិះ អ្នកដឹក  ឬ អ្នកបរសត្វ មិនត្រូវលែងសត្វ ឱ្យដើររហេតរហូត លើផ្លូវ ។ អំពើ ខ្ជីខ្ជា និង ធ្វេសប្រហែសនេះជាបទល្មើសព្រហ្មទណ្ឌ ។ យោងតាម មាត្រា  ២០៧ នៃក្រមព្រហ្មទណ្ឌ ចែងថា ការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា បណ្តាល ឱ្យស្លាប់អ្នកដទៃ ជាបទល្មើសមនុស្យឃាតដោយអចេតនា  ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី  ១  ឆ្នាំ  ទៅ  ៣  ឆ្នាំ និង ពិន័យជាប្រាក់ពី  ២  លាន  រៀល ទៅ  ៦  លាន រៀល។ ដោយឡែក  សំណង ព្យៈសនកម្ម លើ ជនរងគ្រោះ ជាការទទួលខុសត្រូវរបស់ជនល្មើស។  មាត្រា  ៧៥០ នៃក្រមរដ្ឋប្បវេណីឆ្នាំ  ២០០៧ ចែងថា បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដល់ អ្នកដទៃដោយសត្វដែលខ្លួនបានកាន់កាប់៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន   អាន3189ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1688ដង បុគ្គលឹកសណ្ឋាគារឡឺម៉េរីឌានអង្គរតវ៉ាទាមទាដកលោកប្រធានផ្នែក១រូប   អាន1374ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1568ដង ពលរដ្ឋរាយការណ៍មកថា ឧកញ្ញា គិតម៉េង កំពង់យកដៃបាំងមេឃកាត់ឈើប្រណិតខុសច្បាប់ពីក្រៅចូលក្រុម?...    អាន1884ដង បុណ្យចូលឆ្នាំខ្មែរ   អាន2591ដង អជ្ញាធរថៃពង្រឹងការទប់ស្កាត់ការរីករាលដាលជម្ងឺEV-71 លើកុមារនៅច្រកទ្វារអន្តរជាតិអារញ្ញ័   អាន1723ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1487ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2144ដង ឪពុកចុងអាកកូនអាយុ៣ឆ្នាំ   អាន1611ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន ពាក់​ពន្ធ័​ករណី​ជួញដូរ​គ្រឿងញៀន ដកហូត បាន​ថ្នាំញៀន​មួយចំនួនធំ នៅលើ​ផ្ទះសំណាក់​ហ្គោដ​ឡាក់ ក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​/​ក្រុង​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ កាល...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ iPhone 6 និង iPhone 6plus បង្ហាញខ្លួនលើទីផ្សារហើយ ដែលមានតម្លៃ ជាង ១០០០ដុល្លា។ iPhone 6 isn’t simply bigger — it’s better in every way. Larger, yet dramatically thinner. More power...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46