អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង

ដោយៈ ចាន់ មករា ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 02 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 12:30 នាទី ចំនួនអានៈ 2034

ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសតូចធំ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​បាន​ចេញលិខិត ព្រ​មាន​ដល់​មន្ត្រី​ពន្ធ​ដា៤​រូប​ដើម្បី​ឲ្យ​ពួក​គេ​កែ​ប្រែ​កំ​ហុស​របស់​ខ្លួន។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាល​ពី​ថ្ងៃទី២៨ ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៤កន្លង​ទី​នេះ បានចេញលិខិតព្រមានធ្ងន់ៗមួយ ដល់​មន្រ្តី​ពន្ធ​ដារ​ចំ​នួន​៤​រូប​ នៅក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹង​ការអាក់ខាន មិន​បាន​ចុះ​បញ្ជី​ពន្ធ​ និង​ការ​ប្រ​មូល​​ពន្ធ​ពី​ស​ហគ្រាស​ មិន​គ្រប់​ចំនួន និង​មិន​ទាន់​ពេល​វេលា ។

មន្រ្តីពន្ធដារទាំង​៤រូប ដែល​រង​ការ​ព្រមាន​នោះមាន៖

ទី១. លោក តុម ផាន់នី មន្រ្តី​ទ​ទួល​បន្ទុក​ពន្ធ​​មុខ​សញ្ញា​លេខ១ នៅ​សង្កាត់​កំ​ពង់​ស្វាយ។ ទី២. លោក ផេង សុភា មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញាលេខ២ សង្កាត់ព្រះពន្លា។ ទី៣. លោក ធឹម សុធន មន្រ្តីទទួលបន្ទុកប្រមូលពន្ធ​មុខសញ្ញា​លេខ៣ នៅសង្កាត់អូរអំបិល-ទឹកថ្លា។

ទី៤. ឌឹម វិរោចន៍ ប្រធានស្នាក់ការពន្ធដារ​សិរីសោ​ភ័ណ​តែម្តង។

ក្នុង​លិខិតព្រមាន​ដ៏ក្តៅគគុក​នេះ​បាន​បញ្ជាក់​ថា ឱ្យ​មន្រ្តី​ពន្ធ​ដារ​ទាំង​៤​នាក់​កែ​ប្រែ​កំ​ហុស​ឆ្គង​របស់​ខ្លួន ជាបន្ទាន់​និង​បញ្ឈប់​រាល់​សកម្ម​ភាព អសកម្ម​ក្នុង​ការ​ចុះ​បញ្ជី​ពន្ធ និង​ប្រ​មូល​ពន្ធ នៅក្នុង មូលដ្ឋាន។

ជុំវិញការ​ព្រ​មាន​នេះ ប្រ​ជា​ពល​រដ្ឋ​ដែល​ជា​អ្នក​បាន​យក​រថ​យន្ត​ទៅ​បង់​ពន្ធ​នៅ​ស្នាក់​ការ​ពន្ធ​ដា ស្រុក/ក្រុង ខេត្ត​បន្ទាយមាន​ជ័យ បាន​រិះគន់​ថា ចំ​ពោះ​រថ​យន្ត​ដែល​មាន​តម្លៃ​ពន្ធ​ផ្លូវ​ចាប់​ពី​៦០ម៉ឺន ឡើង​ទៅ​ខាង​មន្ត្រី​ពន្ធ​ដា​ឲ្យ​ទៅ​បង់​នៅ​តាម​ធនា​គារ។ តែ​សម្រាប់​រថ​យន្ត​ធុន​តូច​ដែល​ត្រូវ​បង់​ពន្ធ ផ្លូវ១០​ទៅ២៥​ម៉ឺន គឺ​គេ​តម្រូវ​ឲ្យ​ទៅ​បង់​លុយ​នៅ​តាម​ស្នាក់​ការ​ស្រុក/ក្រុង​ ឬសាខាខេត្ត ដើម្បីពួក មន្ត្រី​ទាំង​នោះ​អា​ច​រក​ចំ​ណូល​ក្រោម​តុ​បន្ថែម​ពី​លើ​ពន្ធ ក្រោម​រូប​ភាព​ថ្លៃសរ​សេ​បែប​បទ​​ឬ​ថ្លៃ​​ទឹក​ប៊ិច ក្នុងម្នាក់​ចាប់​ពី​១ម៉ឺន​ទៅ២​ម៉ឺនរៀល​ ដែល​ថ​វិការ​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មន្ត្រីពន្ធដា ជាអ្នក​កំ​ណត់​យក​ខ្លួន​ឯង ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​មិន​មែន​ជា​ចំ​ណូល​ថវិការ​ជាតិ​ឡើយ។

ចំពោះសកម្មភាព​ពុក​រលួច​នេះគឺ ភាគ​ច្រើនកើត​មាននៅ​ស្នាក់​ពន្ធដាក្រុង​សិរីសោ​ភ័ណ និង​ស្នាក់ ការ​ពន្ធ​ដាក្រុង​ប៉ោយ​ប៉ែត ដែលមាន​លោក ហាក់ សុផល​ ជា​ប្រ​ធាន ហើយ​បុគ្គ​រូប​នេះ​ក៏​ត្រូវ​បាន ពល​រដ្ឋរិះ​គន់​ចំៗផង​ដែរ ពីការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សូវ​មាន​ក្រម​សីល​ធម៌​ឡើយ​ជាមួយ​បង ប្អូន​ប្រជាពល​រដ្ឋពេល​ពួកគាត់​ទៅបង់​ពន្ធ៕ 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាបង្រៀនយីហោ​ សុខាទាន់សម័យ ត្រូវម្ចាស់​ស្ថានីយ៍​វិទ្យុប្តឹង​ពី​បទ​ឆបោក   អាន1393ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1796ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1508ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន1833ដង ពលរដ្ឋថាមិនទទួលបានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់មក ពីប្រធានមន្ទីកសិកម្ម   អាន1474ដង តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ   អាន1577ដង លោក ហ៊ុន សែន៖ អ្នក​នយោបាយ​គួរ​ប្រើប្រាស់​រូបមន្ត​ឈ្នះ​ឈ្នះ​ដើម្បី​សន្តិភាព   អាន1351ដង អ្នកនិពន្ធរឿងជញ្ជីងគ្មានស្រមោលចាប់ដៃគ្នាចូលភ្ជាប់ពាក្យ   អាន557ដង គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់   អាន2052ដង ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ   អាន2180ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5288នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    31910នាក់
ខែនេះ    401319នាក់
ឆ្នាំនេះ   2411858នាក់
សរុប   51771784នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 18:00