បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ

ដោយៈ រិទ្ធី ខេត្តបាត់ដំបង ថ្ងៃទី 17 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 04:58 នាទី ចំនួនអានៈ 2340

ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១៥​ម៉ែត្រ ធ្វើឲ្យ​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្នុងភូមិ​និង​​សមត្ថកិច្ច​ ចុះ​ទៅ​ត្រួតពិនិត្យ​សព​នៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ​។​

​ការ​ធ្វើ​អត្តឃាត្តខាងលើនេះ​បាន​​កើតឡើង​កាលពី​យប់​​​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។ សព​យុវជន​រូបនោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាប់ ង៉ា អាយុ​២១​ឆ្នាំ ប្រកប​មុខរប​រកម្ម​ក​រ បច្ចុប្បន្ន​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​។​

​ជុំវិញ​នៃ​ហេតុការណ៍​ខាងលើ លោក​អនុសេនីយ៍ឯក សារ៉េត វិសេត អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​ស្រុក​ភ្នំព្រឹក បាន​ប្រាប់ឲ្យដឹង​ថា សាកសព​យុវជន​ឈ្មោះ ហាប់ ង៉ា សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច្ច័យ គឺ​នៅ​លើ​ដងខ្លួន​សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរឲ្យ​សង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ឡើយ ពោល គឺ​យុវជន​រូបនោះ ពិតជា​បាន​ធ្វើ​អត្តឃាត​ដោយ​ចង​ក​សម្លាប់​ខ្លួនឯង​ប្រាកដ​មែន​។​

​លោក​អធិការរង បាន​បន្ត​ឲ្យដឹងថា ពាក់ព័ន្ធ​ការធ្វើអត្តឃាត​នេះ បើ​តាម​សមត្ថកិច្ច​ស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ពី​សំណាក់​ក្រុម​គ្រួសារ​សព សមត្ថកិច្ច​សន្និដ្ឋាន​ជាបឋម គឺ​យុវជន​ឈ្មោះ ហាប់ ង៉ា ចង​ក​សម្លាប់​ខ្លួន​ទៅ​តាម​សង្សារ​របស់​គេ ដែល​ទើបតែ​បាន​ស្លាប់ចោល​នៅ​រាជធានី​ភ្នំពេញ កាល​ពី​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ការស្លាប់​របស់​សង្សារ​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ច្បាស់​ថា ស្លាប់​ដោយ​មូលហេតុ​អ្វី​នោះ​ទេ​។​

​ក្រុមគ្រួសារ​សព​បញ្ជាក់​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា រវាង​សង្សារ​ស្រី និង​យុវជន​រងគ្រោះ គឺ​ពួកគេ​ស្គាល់ និង​ស្រឡាញ់​គ្នា នៅពេល​ដែល​ធ្វើ​ការងារ​ជាមួយគ្នា​នៅ​ភ្នំពេញ​។ លុះ​ក្រោយ​ពី​ទទួលដំណឹង​ថា សង្សារ​របស់​ខ្លួន​ស្លាប់​នៅ​រាជធានី​ភ្នំពេញ​រួច​មក ចាប់តាំងពី​ពេលនោះ​ធ្វើឲ្យ​យុវជន​ខាងលើ មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ហើយ​កន្លងមក​គេ​ធ្លាប់​ប៉ង​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​​ តែលើក​ក្រោយ​នេះ ទើប​យុវជន​រងគ្រោះ​ធ្វើអត្តឃាត​ចង​សម្លាប់​ខ្លួន​បាន​សម្រេច ដោយ​គ្មាន​នរណា​ដឹង​នោះ​ឡើយ។

ករណីចង​ក​សម្លាប់ខ្លួនតាមសង្សានេះ ត្រូវ​បាន​មតិមហាជនរិះគន់ថា សម័យនេះទៅ​ហើយ​នៅ​មាន​មនុស្ស​ដែល​មិន​ចេះ​ពិចារណាទៅ​ចង​ក​សម្លាប់​ខ្លួនតាម​ស្រីស្នេហ៍ទៀត អំពើអត្តឃាតនេះ​មជ្ឈដ្ឋានទូទៅ​គេ​មិន​គាំទ្រទេ។ ពលរដ្ឋ​ក៏សូម​អំពាវនាវដល់​យុវជន យុវនាទី ដទៃទៀត​កុំយក​តម្រាប់តាមព្រោះ​នេះមិន​មែន​ជា​ជម្រើស​ដ៏ល្អសំរាប់​មនុស្សលោកទេ ខ្វះអី​ប្រុស​ពេញដីស្រីពេញនរគ បើ​នាង​លាចាកលោកនេះទៅ​ហើយ អ្នក​គួរតែ​ធ្វើ​បុណ្យឧទ្ទិសកុសលជូននាង​អោយ​នាង​បាន​ទៅ​កាន់សុគតិភពចុះ ឯយើងជាយុវជន ជាទំពាំងស្នងឬស្សី គួរខិតខំកែខៃ​ជីវិត​អោយប្រ​សើ កាពារ​ជាតិមាតុភូមិ កសាងស្នដៃទើបវាជា​យុវជនល្អ ជា​ប្រជាជនល្អ ជាកូនល្អក្នុងក្រុមគ្រួសារ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1610ដង សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក?...    អាន1911ដង បើកបរក្នុងស្ថានភាពស្រវាំងជោគទៅបុករឺម៉កលក់មីឆាហើយថែមទាំងបង្កហឹង្សា   អាន1453ដង សារជូនពរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប   អាន1932ដង តម្រួតថៃបាញ់ខ្មែរម្នាក់ទៀតហើយរបួសធ្ងន់ច្រកអានសេះខេត្តព្រះវិហារ    អាន1457ដង ស្នងការ​រងខេត្ត​កំពង់ចាម​បុក​​ក្មេង​ប្រុស​ម្នាក់​ស្លាប់ រួច​បើក​រថយន្ត​ចេញ​​ទៅធ្វើ​ម?...    អាន1404ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1597ដង លទ្ធផលនៃការ​ជួបពិភាក្សា រវាងគណបក្ស​ធំទាំង២នៅ​ព្រឹកនេះ   អាន1338ដង អង្គ​កឋិនទាន​ក្រសួង​ព័ត៌មាន​ ដង្ហែ​ទៅ​ខេត្ត​សុរិន្ទ​ ប្រទេស​ថៃ​ ប្រមូល​ប​ច្ឆ័​យ​បាន​ច?...    អាន1529ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន1483ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀន លោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក យូសុធា ប្រធានប៉ុស្តិ៍ ច្រកដាក់ដាំ ល្បីឈ្មោះប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធទំនិញឆ្លងដែនខុសច្បាប់ ពីខ្មែរទៅយួន និងពីយួនមកខ្មែរ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹងថា​ច្រក​ ដាក់​ដាំ គឺជា​ច្រក​ដែល​ពោរពេញ ទៅដោយ​បទល្មើស ដឹកជញ្ជូន​ឈើ​ប្រណិត ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​គគ្រឹកគគ្រេង ព្រោះតែ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ បាន​ឃុបឃិត​ជាមួយ​ម...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      2442នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    13679នាក់
ខែនេះ    120757នាក់
ឆ្នាំនេះ   2578660នាក់
សរុប   51938586នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 14:17