ព័ត៌មានក្ដៅ

    លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 01 ឆ្នាំ 2015 វេលាម៉ោង 01:33 នាទី ចំនួនអានៈ 2859

    ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំង នៅ​តំបន់០​១​ដែល​ជា​ដំ​បន់​ហាម​ឃាត់យោង​តាម​​ប្រកាស​លេខ ​០០១ ​របស់រាជ​​រដ្ឋា​ភិបាល​កម្ពុជា ទុកព្រៃ​លិច​ទឹក​នៅ​​ដំបន់នេះជាដំបន់ត្រីពង​កូន​នៅ​រដូវ​វស្សា។

    ប្រភព​បាន​រាយការណ៍ថា លោក​ ខាំលឿ តែង​តែ​រុករាន​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​ជា​រៀង​រាល​ឆ្នាំបន្តិច​ម្តង​ៗដើម្បី​យក​ដី​ធ្វើ​ស្រែប្រាំង​ ដោយ​គ្មាន​ថ្នាក់​ស្រុក​ថ្នាក់​ខេត្ត​ណា​គេ​ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ ព្រោះ​លោក​ខាំង​លឿមាន​ខ្នង​ក្រាស​មាន​លុយ​ច្រើន​ទុក​គ្រាន់​ចំ​ណាច​ដល់​ថ្នាក់​លើ​នៅ​ពេល​មាន​រឿងអា​ស្រូវ​​ម្តងៗ។

    កាល​ពី​ពីរ​ឆ្នាំមុន​លោក​ ខាំលឿង ធ្លាប់​បាន​អួត​អាង​ប្រាប់​អ្នក​កាសែតថា លោក​បាន​ចំ​ណាយ​លុយ​ផ្ទាល់​ខ្លួន​អស់​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរីកកាំង ​ក្នុងការ​​ឧបត្ថមសាង​សង់​សាលារៀន​ វត្ត​អារាម និង​អាគារដ្ឋ​ផ្សេងៗ ដែល​មិន​មាន​​មេ​ឃុំ​ណា​ធ្លាប់​យក​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​បរិចាកយ៉ាង​ច្រើន​​បែប​នេះ​នោះ​ទេនៅក្នុង​ទឹក​ដី​​ខេត្ត​សៀម​​រាបនេះ ទើប​លោក​អាច​ឈរ​ជើងជា​មេ​ឃុំ​​បានយូ​បែប​នេះ​។

    នៅ​ព្រឹក​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥នេះលោក ខាំលឿ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា គេ​ចោទ​គាត់​ថា លក់​អាង​ទឹក គេ​ចោទគាត់ថា កាប់​ដើមរាំងទឹក​ កាប់​ព្រៃលិចទឹក​យក​ដី​ធ្វើ​ស្រែ តែ​រឿង​ទាំង​អស់​នេះ​វា​មិន​ពិត​ទេ។ លោក​ខាំលឿ​បន្ថែមថា ថ្ងៃច័ន្ទ​ស្អែក​នេះលោក​និង​កោះ​ហៅ​ក្រុម​ប្រឹក្សាឃុំ​ខាង​គណបក្ស​ប្រ​ជា​ជន​ គណបក្ស​ហ្វុន​ស៊ីម​បិច​ គណបក្ស​សង្គ្រោះ​ជាតិ អោយ​នាំគ្នា​ទៅ​មើល​​កន្លែង​ដែល​គេ​ចោទ​លោកថា​ បាន​កាប់​ដើម​រាំង​ព្រៃ​លិច​យក​ដី​ធ្វើ​ស្រែ​ប្រាំង។

    បើ​ទោះ​ជា​លោក​ ខាំលឿ មេឃុំ​កណ្តែក​ខំ​បក​ស្រាយ​យ៉ាង​ណា​ក៏​ដោយ​ក៏​គ្មាន​អ្នក​ណា​គេ​ជឿដែរ ព្រោះ​ដើម​រាំង​ទឹក​ជា​ច្រើន​ដើម​បាន​កាប់​បំ​ផ្លាញ​ដួល​រាយ​ពេញដី​ ហើយ​ត្រូវ​បាន​ពល​រដ្ឋ​នាំ​គ្នា​រាយ​ការណ៍​មក​ មាន​ទាំង​រូប​ភាព​បញ្ជាក់​យ៉ាង​ច្បាស់​ទៀត​ផង។

    ពល​រដ្ឋ​នៅ​ឃុំ​កណ្តែក​ដែល​មិន​មែន​ជា​បក្ស​ពួក​ដៃ​ជើង​របស់​លោក ខាំ​លឿ សូម​អំពាវ​នាវ​ដល់​ស្ថា​ប័ណ​ពាក់​ព័ន្ធ​មេត្តា​ចុះ​ត្រួត​ពិនិត្យ​ព្រៃលិច​ទឹក​ដែល​លោក​ ខាំ​លឿ បាន​កាប់​បំ​ផ្លាញ​នេះផង​ ជា​ពិសេស​លោក ឃឹម ប៊ុន​សុង​ អភិបាល​ខេត្ត​សៀម​រាប បើ​មិន​ដូច្នោះ​ទេ ព្រៃ​លិច​ទឹក​សំ​រាប់​ត្រី​ពង​កូន​និង​រលាយ​អស់​ជា​មិន​ខានឡើយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    សម្តេចសង្ឃរាជ ទេពវង្ស បានចេញលិខិតនិរាករណ៍ការប្រគល់សិទ្ធិអោយលោកគង់មង្គលធ្វើបារាយណ៍ និង?...    អាន3601ដង ផឹកស្រាស្រវឹងភ្នាល់គ្នាហែលទឹកលង់ទឹកស្លាប់ម្នាក់   អាន660ដង លោក សមរង្ស៊ី មកដល់ភ្នំពេញ អាមេរិកស្នើឲ្យចរចា   អាន708ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1147ដង ជនបរទេសយកកាំបិតចាក់ខ្លួនឡើង​សុស   អាន873ដង បែកធ្លាយរឿងអាស្រូវថា គយប៉ោយប៉ែតបើកដៃអោយឈ្មួញនាំទំនិញគេចពន្ធចូលពីថៃ តែគយក្រសួងជាអ្នកចា...    អាន3103ដង សៀមរាប ផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ   អាន724ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន1805ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន299ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
    លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
    លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្មមាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
    មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងមន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
    ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
    មនុស្សមិនត្រូវលក្ខណះ ៣២ចំណុចមនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
    បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
    រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញរថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
    បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1636នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    49934នាក់
    ខែនេះ    111580នាក់
    ឆ្នាំនេះ   3977357នាក់
    សរុប   34643603នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 19:22