លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ

ដោយៈ សៀមរាប ថ្ងៃទី 16 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 10:16 នាទី ចំនួនអានៈ 1614

ស​ក​ម្ម​ភា​ព​​ដឹ​ក​ឈើ​​ប្រ​ណី​ត​​គ្រ​ប់​​រូ​ប​ភា​ព​ពិ​សេ​ស​​ឈ្មួ​ញ​​ប្រើ​រ​ថ​យ​ន្ដ​​ស៊េរី​​ទំនើបៗ​​ ដឹក​ឆ្លងកាត់​ស្រុក​ស្វា​យ​លើ​​និ​ង​​ស្រុ​ក​​សូ​ទ្រ​និ​គ​ម​ ខេ​ត្ដ​​សៀ​ម​រា​ប​បា​ន​​កើ​ត​ឡើ​ង​​ពេ​ញ​ប​ន្ទុ​ក​ដោ​យ​​គ្មា​ន​​ស​ម​ត្ថ​កិ​ច្ច​​ណា​​ចុះ​​ធ្វើ​​អ​ន្ដ​រា​គ​ម​ន៍​ ឬ​​ប​ង្ក្រា​ប​​នោះ​ទេ​ខណៈ​នាយ​សង្កាត់​រដ្ឋ បាល​ព្រៃឈើ​សូទ្រនិគម​និង​ស្វាយ​លើ ឆ្លើយ​ដោយ​មិន​ទទួលខុសត្រូវ​ថា​មិន​បានដឹង  និង​មិនដែល​ចាប់អារម្មណ៍ ។

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បានឱ្យដឹងថា មាន​ក្រុម​ឈ្មួញ​ជាច្រើន​កំពុង​ធ្វើ​សកម្មភាព​ដឹក ឈើ​ប្រណីត​ចេញពី​ខេត្ដ​ឧត្ដរមានជ័យ​ឆ្លង ចូល​ខេត្ដ​សៀមរាប​និង​ដឹក​បន្ដទៅ​ខេត្ដ​កំពង់ចាម​យ៉ាង​អនាធិបតេយ្យ ។​

ក្រុម​ឈ្មួញ​ទាំង​នោះបាន​ប្រើប្រាស់​រថយន្ដ​ទំនើបៗ និង​ខ្លះទៀត​ប្រើប្រាស់​រថយន្ដ​ធំៗ​ដឹកជញ្ជូន ឈើ​ទាំងយប់​ទាំង​ថ្ងៃ​ឆ្លងកាត់​ស្រុក​ស្វាយ លើ​និង​ស្រុក​សូទ្រនិគម ប៉ុន្ដែ​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ស្រុក​ទាំង​២​នេះ មិនដែល ចាត់វិធានការ​បង្ក្រាប​នោះទេ ។ ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្រុម ឈ្មួញ​ទាំងនោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា​គ្រី​ម​,​មឿ​ន ម៉េ​ត , កែវ វរៈ ហៅ​ក្អូ​ន  ឈ្មោះ រិ​ទ្ធ ហៅ​សៅ , ចែ​ពៅ​,​ឡៅ ,​ពិន , រី​,​ចែ​ហូ​យ​,​អ៊ុក​,​ព្រឹក​,​ណាក់​,​ឃាន​ហៅ វៀច រួមទាំង​ឈ្មួញ​មួយចំនួនទៀត​ដែល មិន​ស្គាល់ឈ្មោះ ។ នៅក្នុង​ចំណោម​អ្នក រកស៊ី​ខុសច្បាប់​ខាងលើនេះ មាន​៣​នាក់ ត្រូវគេ​ដឹងថា​ជា​ជើង​ខ្លាំង​មួយ​ឈ្មោះ កែវ វរៈ ហៅ​ក្អូ​ន ,​រិ​ទ្ធ ហៅ​សៅ និង​ឈ្មោះ មឿ​ន ម៉េ​ត ដែល​អ្នក​ទាំង​៣​នេះ​តែងតែ​អួត ក្អេងក្អាង​ថា​ខ្លួន​បាន​បង់លុយ​ឱ្យ​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​រួច​អស់ហើយ  ដូច្នេះ​ខ្លួន មិន​ខ្លាច​នរណា​ទាំងអស់ ។ 

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ក្រុម​ឈ្មួញ​ទាំងអស់​នោះបាន​ប្រមូល​ទិញ​ឈើ​ពី ខេត្ដ​ព្រះវិហារ​,​ឧត្ដរមានជ័យ​ដឹក​ឆ្លងកាត់ ស្រុក​ស្វាយ​លើ និង​ស្រុក​សូទ្រនិគម​ដែល  មាន​ប៉ុស្ដិ៍​របស់​សមត្ថកិច្ច​យាម​ស្អេកស្កះ​តាម​ដងផ្លូវ ប៉ុន្ដែ  មិនដែល​ឃើញ​មន្ដ្រី​មាន​សមត្ថកិច្ច​តាម ប៉ុស្ដិ៍​កុងត្រូលជជុះ​ទាំងនោះ​បង្ក្រាប​ម្តងណា​ឡើយ ហើយ ក្រុម​ឈ្មួញ​អាច​ដឹកឈើ​ឆ្លងកាត់​បាន​យ៉ាង ស្រួល ។ ក្រុម​ឈ្មួញ​បាន​ប្រមូល​ទិញ​ឈើ ពី​តំបន់​អូ​រអា​កុក​ប៉ែក​ខាងលើ​ស្រុក​ស្វាយ លើ​និង​តំបន់​អូរ​ជុ​ញ​នៃ​ខេត្ដ​ព្រះវិហារ​ដោយ ប្រើប្រាស់​រថយន្ដ​នីសា​ន់​,​សាំ​យ៉ុង​,​គោ យន្ដ​កែច្នៃ គោយន្ដ​កន្ដ្រៃ​ចូលមក​តាម ស្រុក​ស្វាយ​លើ​និង​សូទ្រនិគម​យកទៅលក់​នៅ​កំពង់​ឃ្លាំង និង​ទីរួមខេត្ដ​សៀមរាប។

​ប្រភពពី​សមត្ថកិច្ច​នៅ​ស្រុក​សូទ្រនិគម​សុំ​មិន​បញ្ចេញ​ឈ្មោះ​មិនមែន​មាន តែ​ក្រុម​ឈ្មួញ​ដែល​រកស៊ី​ខុសច្បាប់​ប៉ុណ្ណោះ ទេ សព្វថ្ងៃនេះ​ក៏មាន​ក្រុមហ៊ុន​សិលា​ដា មិច​ក៏​កំពុង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ផងដែរ ។ នៅពេល​មាន​ប្រជា ពលរដ្ឋ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រាយការណ៍ ពី​ការដឹកជញ្ជូន​ឈើ​អនាធិបតេយ្យ​ទៅ​លោក រឹម ស៊ុម​អុន ដែលជា​នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​សូត្រ​និគម​គឺ​គាត់​មិនបាន​ចាប់អារម្មណ៍​នោះ​។  បញ្ហា​នេះ ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​ម្នាក់​របស់លោក  រឹម ស៊ុម​អុន បង្ហើប​ឱ្យដឹងថា មូលហេតុ ដែល​មេ​របស់ខ្លួន​មិនបាន​ដឹង​គឺ​រវល់​តែ​រាប់​ក្បាល​ឡាន​យកលុយ​ពី​ក្រុម​ឈ្មួញ​ដែល​កំពុង​ធ្វើ សកម្មភាព​ដឹកឈើ​ទាំងយប់​ទាំង​ថ្ងៃ ។  ចំណែក​លោក យ៉ាន់ ស៊ី​វ៉ា​ត់ នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ក៏​មិន​ចាញ់ នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ​សូទ្រនិគម ប៉ុន្មាន​ដែរ​៕ ប្រភពពី គេហទំព័រ វត្តភ្នំ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន1924ដង ឆ្កែខាំ​ចៅ​ដេញ​បាញ់៤​គ្រាប់​ផ្អើលពេញភូមិ   អាន1564ដង ចំរៀងបទ ជំរុំតាទុំ   អាន1965ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3239ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន1927ដង រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាប?...    អាន1397ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1537ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1429ដង អគ្គរាជទូត​អង់គ្លេស និង​CEOP​ ​ផ្ដល់​ប័ណ្ណ​សរសើរ​ជូន​អគ្គស្នងការ​នគរបាល​ជាតិ   អាន1587ដង គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច   អាន3960ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
បរិយាយថ្ងៃនេះ៖ អជ្ញាធរខេត្ត និងជលផលអសមត្ថភាពក្នុងការលុបបំបាត់ការចិញ្ចឹមត្រីឆ្តោរខុសច្បាប់ អស់​រយៈពេល​ជា​យូរឆ្នាំណាស់​មក​ហើយ​ជំងឺអសកម្ម​ និង​ភាព​កំសោយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​រដ្ឋ​បាល​ជលផល ​ដែល​ជា​មន្រ្តី​ជំ​នាញ នៅ​តែ​កើត​មាន​ឡើង​តាំង​ពី​អាណត្តិ​របស់​លោក ស៊ូ-ភិរិន រហូត​មក​ដល់​លោក​ ឃឹ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចាប់PMជាឈ្មួញឈើក្រញូងម្នាក់តៃកុងម្នាក់ ដកហូតរថយន្តពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿង សៀមរាបៈ(ដោយប៊ុតវិចិត្រ)សមត្ថកិច្ចចម្រុះបានចាប់ មន្ត្រីប៉េអឹមជាឈ្មួញឈើក្រញូងម្នាក់តៃកុង១នាក់នាំយកទៅសាកសួរ ព្រមទាំងដកហូតរថយន្ត ពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ១គ្រឿងដែលមានផ្ទុកឈើគ្រញូង។ ការឈានដល់ចាប់ខ្លួន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31