រថយន្តសាំងយ៉ុងដឹកឈើពីខេត្តក្រចេះទៅស្រុកយួនរាប់រយគ្រឿងក្នុង១ថ្ងៃៗ តែគ្មានអ្នកបង្ក្រាបមានតែអ្នកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន

ដោយៈ រ៉េត ខេត្តក្រចេះ ថ្ងៃទី 27 ខែ 03 ឆ្នាំ 2018 វេលាម៉ោង 04:18 នាទី ចំនួនអានៈ 1368

នៅថ្ងៃទី២៦ ខែមិនា​ ឆ្នាំ ២០១៨ វេលាម៉ោង១០ និង៤៤នាទីយប់ មាន​ក្បួន​ឡាន​សាំង​​យ៉ុងដឹកឈើប្រហែល​ជិត២០​គ្រឿងចេញពី ច្រកក្រុមហ៊ុនដុណៃ ឆ្លងកាត់ភូមិភ្នំខៀវ ឃុំ​អូរ​គ្រៀង​ ស្រុកសំបូរ ខេត្តក្រចេះ ដែលក្រុមឡានទាំងនេះត្រូវ​បាន​គេ​ស្គាល់ថា ជារបស់ មេ​ឈ្មួញ​ដ៏​ល្បី​ឈ្មោះ​បោះសម្លេងម្នាក់ដែល​​​បាន​អួត​អាងថា​ មិន​ខ្លាច​អ្នក​ណា​ទាំង​អស់​សូម្បីតែ​លោកអភិ​​បាលខេត្តក្រចេះក៏ដោយ។

មេឈ្មួញរូបនេះបាន​ស្រែក​ក្តែងៗជាសាធារណថា ” បានជាខ្ញំហ៊ានចរាចរណ៍​រថយន្ត សាំងយ៉ុង​ដឹក​ឈើ​ជាច្រើនគ្រឿង​បែបនេះ ព្រោះ​ខ្ញុំបានបង់លុយទៅឲ្យ សមត្ថកិច្ច និង​ក្រុមស្ថាប័ណជំនាញ ដែលដាក់ទីស្នាក់ការ​តាមដងផ្លូវ ជាតិ លេខ ៧ A រួច អស់ទៅហើយ។ ទី១-ស្នាក់ការប៉េអ៊ិម៧១០ ទី២-ដូចជាមេព្រៃ អូរគ្រៀង ជាដើម។ល។

តាមប្រភព​ពីប្រជាពលរដ្ធ បានខ្សឹបប្រាប់ថា ពេលដែលមេឈ្មួញធ្វើកាដឹកជញ្ជូនឈើ ម្ដងៗ សមត្ថកិច្ចនៅតាមដងផ្លូវ មិនដែលឃើញមានការបង្ក្រាបម្តងណាឡើយ ជាពិសេសនោះគឺសមត្ថកិច្ច កងរាជអាវុធហត្ថតែម្ដង ហើយកន្លងទៅនេះឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា បានដាក់បទបញ្ជារ អោយកម្លាំង របស់លោកចុះមក ទប់ស្កាត់រាល់ បទល្មើសព្រៃឈើក្នុង ខេត្តក្រចេះនេះ ប៉ុន្តែបែរ​ជាអស់​លោកល្មើស​និងបទបញ្ជារបស់ថ្នាក់លើទៅវិញ ដោយ​ហេតុថា​នៅ​ពេលដែលក្រុមរថយន្តសាំងយ៉ុងកំពុងធ្វើចរាចរណ៍ ដឹកឈើ យ៉ាងអធិប្បតេយ្យ ដឹកចេញ យ៉ាងគគ្រឹក​គគ្រេង​បែរជា​មន្ត្រីក្រោមឱវាទរបស់លោកអង្គុយចាំតែរាប់ក្បាលរថយន្តសាំងយ៉ុងយកលុយតែ ទៅ​វិញ។

ប្រភពពីពលរដ្ធបានឲ្យដឹងទៀតថា មិនមែនត្រឹមតែខាង​កងរាជអាវុធហត្ថលើផ្ទីប្រទេស​ប៉ុណ្ណោះទេ ដែលមិន​បង្ក្រាបរថយន្តសាំងយ៉ុងទាំងនេះ សូម្បីតែជំនាញរដ្ធបាលព្រៃឈើដែលមានដូចជាសង្កាត់រដ្ធបាលព្រៃឈើ អូរគ្រៀង ជាពិសេសជាងនេះទៅទៀត​នោះគឺ នាយខណ្ឌ័រដ្ធបាលព្រៃឈើ ក្រុងក្រចេះ តែម្ដង ដែលបណ្ដោយឲ្យកូនចៅរបស់ខ្លួន អង្គុយចាំ យកលុយជាថ្នូរ មិនបង្ក្រាប​បទល្មើស​ព្រៃ​ឈើខុសច្បាប់យ៉ាង​គគ្រឹគគ្រេងនេះ។

សូមឯកឧត្តម សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថានមេត្តាចាត់​វិធានការ​ទៅ​លើ​ក្រុម​រថ​យន្ត​សាំង​យ៉ុង​ដែល​ដឹក​ឈើ​ពី​ខេត្ត​ក្រចេះ​យក​ទៅ​លក់​នៅ​ស្រុក​យួន​ខាង​លើ​នេះផង​ទាន បើ​មិន​ដូច្នេះ​ទេ​ព្រៃ​ឈើ​ច្បាស់​ជារលាយ​ហិន​ហោច​ខ្លោច​ផ្សា​ជាក់​ជាមិន​ខាន៕ដោយ​៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ   អាន2339ដង នគរបាលផឹកស៊ីស្រវឹងដកកាំភ្លើងបាញ់ផ្អើលអ្នកភូមិត្រូវបានរួចខ្លួន   អាន1665ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1378ដង លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថ?...    អាន2097ដង ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់...    អាន1802ដង សេចក្តីជូនដំណឹង   អាន2102ដង សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង   អាន1389ដង ពលរដ្ឋជាង៤០គ្រួសារ ចោទថា អាជ្ញាធរអប្សរា ព័ទរបងយកដីរបស់គាត់   អាន1560ដង បង្ក្រាបទីតាំងបើកលែងល្បែងសីុសងខុសច្បាប់   អាន1497ដង លោកអៀងសារីទទួលមរណភាពនៅព្រឹកមិញ   អាន1480ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ចម្រៀងបទ នាវាខ្មែរ​កម្ពុជាក្រោម Post by សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ | Kampuchea Sovanphum News....Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាង មន្ទិលរបស់មនុស្សប្រុសស្រី ៩យ៉ាងគឺ៖ ១- ក្រេវក្រោធ ២- រមិលគុណ ៣- ឬស្យា ៤- កំណាញ់ ៥-​ មាយា ៦- អួតក្អេងក្អាង ៧- ពោលកុហក ៨- ប្រាថ្នាអាក្រក់ ៩- យល់ឃើញខុស...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      42125នាក់
ម្សិលមិញ    35750នាក់
សប្ដាហ៍នេះ    145296នាក់
ខែនេះ    528576នាក់
ឆ្នាំនេះ   1910808នាក់
សរុប   51270734នាក់
ថ្ងៃទី 28 ខែ 03 ឆ្នាំ 2024 ម៉ោង 23:06