ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ដោយៈ មករា ភ្នំពេញ ថ្ងៃទី 15 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 03:01 នាទី ចំនួនអានៈ 2188

ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ចំនួន​យ៉ាងច្រើន និង​វត្ថុតាង​មួយចំនួនទៀត យក​ទៅ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ខាងលើ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៥:៥០​នាទី ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះ​លេខ​៦២AE២ ផ្លូវ​៤៣២ ស្ថិតក្នុង​ក្រុម​ទី​៣១ ភូមិ​៥​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំ​ព​ញ​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទួល​ទំពូង​ទី​១ បាន​ប្រាប់ឲ្យដឹង​ថា កម្លាំង​ជំនាញ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​មូលដ្ឋាន ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហៀ​ង សុភ័​ក្រ បាន​ចុះ​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​សារធាតុ​ញៀន​នៅ​ចំណុច​ផ្ទះ​លេខ​៦២AE២ ផ្លូវ​៤៣២ ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ ដែល​មាន​ម្ចាស់ផ្ទះ​ឈ្មោះ គឹម ហ៊ាន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​នៅផ្ទះ បាន​ជួល​ផ្ទះ​ទៅឲ្យ​ឈ្មោះ ហូ ចិន​ហឿង ភេទ​ស្រី ស្នាក់នៅ​។​

ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ ហូ ចិន​ហឿង អាយុ​៦០​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ ភ្លាមៗ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឆែកឆេរ​រកឃើញ​ម្ស៉ៅ​ក្រាម ពណ៌​ស​ថ្លា ចំនួន​១​កញ្ចប់​ធំ និង​៥​កញ្ចប់​តូច​, ម្ស៉ៅ​ម៉ដ្ឋ​ចំនួន​២​ថង់​តូច និង​១​កូន​ថាស ដែល​សមត្ថកិច្ច​សង្ស័យ​ថា ជា​សារធាតុ​ញៀន និង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​២​ទៀត​។​

បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ហូ ចិន​ហឿង និង​វត្ថុតាង ដែល​សមត្ថកិច្ច​ធ្វើការ​រឹបអូស ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​យក​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង​ចាត់ការ​បញ្ជូនបន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1306ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន3764ដង លោកជំទាវ លី-អ៊ុំអេង បានចោទថា មានពលរដ្ឋមួយក្រុមមានបំណងចង់វាស់យកដីកម្មសិទ្ធស្របច្បាប់របស?...    អាន1867ដង បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ   អាន1579ដង លិខិតឆ្លើយតប: ជូនចំពោះលោក គង់ បឹប ប្រធានក្រុមប្រឹក្សាសង្កាត់ជ្រាវ   អាន1753ដង អង្គរក្សលោក ហ៊ីងប៊ុនហៀង រកស៊ីដឹកឈើគំរាមកំហែងអ្នកកាសែត ត្រូវបានមេព្រៃបង្ក្រាប   អាន1738ដង សូមរាយការណ៍ជូនថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប (វគ្គទី២)   អាន799ដង CCHR បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​អ្នក​សារ​ព័ត៌មាន   អាន1428ដង អ្នកយកព័តមានវិទ្យាសាស្ត្រខ្មែរខកចិត្តចំពោះប្រាក់អត្ថបទ មានតម្លៃថោកមិនរួចថ្លៃសាំងនិងក?...    អាន324ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1586ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម មានសេក្តីរាយ​ករាណ៍មកថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ​ឈ្មោះ រ័ត្ន​ចាន់ណា មិនបាន​​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ តាម​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​នោះទេ​ តែ​ផ្ទុយ​ទៅ​វិញ​លោក រ័ត្នចាន់ណា កំព...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1436នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71027នាក់
ខែនេះ    178105នាក់
ឆ្នាំនេះ   2636008នាក់
សរុប   51995934នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 08:39