លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត

ដោយៈ រ៉េត ខេត្តបន្ទាយ​មានជ័យ ថ្ងៃទី 10 ខែ 11 ឆ្នាំ 2014 វេលាម៉ោង 03:56 នាទី ចំនួនអានៈ 1811

យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-ចិត្រា នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​ជា​កន្លែង​ខ្លាញ់ ក្នុងការ​ដាក់​កុង​ត្រូវ​ជជុះ​ចាំយក​លុយ​ពីក្រុម​ឈ្មួញរក​ស៊ី​ខុស​ច្បាប់ នាំឥវ៉ាន់​គេច​ពន្ធ​មក​ពី​ប្រ​ទេសថៃ ចូល​កម្ពុជា។​

យោង​តាម​ប្រ​ភព​ព័ត៌មាន​បានលួច​បង្ហើប​​អោយ​ដឹង​ថា លោកឡុងសំអឿន នាយ​ប៉ូលីសសេដ្ឋ​កិច្ច​ក្រ​សួងប្រ​ចាំ​ខេត្ត​សៀម​រាប និង​ខេត្ត​ឧត្តរមានជ័យ​ ដែល​ជា​កូន​ចៅ​ជំ​និត​របស់​លោក​ យិន-ប្រ​សិទ្ធ នាយ​ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួង​ បាន​ដេញ​ថ្លៃ​យក​ខេត្ត​បន្ទាយ​មាន​ជ័យ​ថែមមួយ​ទៀត​អោយ​គ្រប់​បី​ខេត្ត​នៅ​ទិស​ឧត្តរ ដើម្បី​ម្នីម្នា​ខិតខំ​កែ​ខៃ​ច្នៃ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដាក់​ព​ង្រាយ​កង​កម្លាំង​ និង​កុង​ត្រូល​ជជុះ​ដើម្បី​ប្រ​មូល​លុយ​ខ្មៅ​ពី​ក្រុម​ឈ្មួញ​ដែល​រក​ស៊ី​បទ​ល្មើស​ដូច​ជា ដឹក​ឈើ​ខុស​ច្បាប់ ដឹក​ឥវ៉ាន់គេចពន្ធ និង​ម្ហូប​អាហារ​ខូច​គុណភាព ពី​ស្រុក​ថៃ​ចូលស្រុក​ខ្មែរ ​ជាដើម….។ល។

គួរ​រំ​លឹក​ផង​ដែរ​ថា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​សារ​ព័ត៌មាន​មួយចំ​នួន​ ដែល​ចោទ​ថា លោក ហុក-ចិត្រា បាន​ដាក់​កុង​ត្រូល​ជជុះ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាំគាប​យក​លុយពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់កាល​ពី​ពេល​ថ្មីៗនេះ លោក​ហុកចិត្រាត្រួវ​បាន​ថ្នាក់​លើ​​ផ្ទេ​​តំណែង​ពី​គោល​ដៅ​ខាង​លើ អោយ​ទៅ​ឈរ​ជើង​នៅ​ខេត្ត​ជា​យ​ដែន​ខ្មែរ​យួនវិញ​ ចំណែក​ឯ​ខេត្ត​បន្ទាយ​មាន​ជ័យ​ត្រូវ​បាន​គេ​បង្ហើប​ថា លោក​ឡុងសំអឿនបាន​ដេញ​ថ្លៃយក​ ព្រោះ​ចង់​បាន​យូ​ហើយតែ​មិន​ដឹង​ធ្វើ​យ៉ាង​មេចអាច​យក​បាន​ ទើប​តែ​ពេល​នេះ​ជា​ឱកាស​​ល្អ​បាន​មក​ដល់​។

មជ្ឈដ្ឋាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​សៀម​រាប​ និង​ខេត្ត​ឧត្តរមាន​ជ័យ​បាន​អះអាង​ថា គេពុំដែល​​ឃើញ​លោក ប៉ូលីស​សេដ្ឋ​កិច្ច​ក្រសួងឈ្មោះ​ ឡុង-សំអឿន នេះ​ចេញ​មុខ​បង្ក្រាប​ទបល្មើស​ព្រៃ​ឈើ​ ​ឥវ៉ាន់​ខូច​គុណភាព និង​ឥវ៉ាន់​គេច​ពន្ធម្តង​ណា​នោះទេ តែ​បែ​ជា​ល្បីល្បាញថា ពូកែខាង​ដាក់​បង្រាយ​កូន​ចៅ​ក្រោម​ឱវាត​ចាំ​យក​លុយ​ពី​ក្រុម​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់​ទៅ​វិញ។

ពល​រដ្ឋ​បន្តថា បើ​ទោះ​បី​ជា​លោក​ឡុង​សំអឿន​បាន​បង្ក​ព្យុះ​ភ្លៀង​ ឬ​មេឃ​បាក់​ធ្លាក់លើ​ យ៉ាង​ណា​ក៏ដោយ ក៏​គ្មាន​ថ្នាក់​លើណា​អើពើ​​ឬធ្វើដឹង​លឺ​នោះដែរ ព្រោះ​លោក​ឡុង​សំ​អឿន​ ត្រូវ​បាន​លោក​ យិន​ប្រ​សិទ្ធ ដែល​ជា​ថ្នាក់​លើ​ស្រ​លាញ់​ពេញ​ចិត្ត​ពេញ​ថ្លើម ប្រើ​បាតដៃ​ព្រះ​យូឡាយបាំង​មេឃ​ជំនួស​លោក​ឡុង​សំ​អឿន​ហើយ​ មិន​តែ​ប៉ុណ្ណោះ​គេ​ថែម​ទាំង​ដឹង​ទៀត​ថា លោក​ឡុង​សំ​អឿន ​ជា​ដៃ​ស្តាំ​លោក​យិន​ប្រ​សិទ្ធ​ ដែល​ពូកែ​រក​ចំណូល​ក្រោម​តុជូន​ថ្នាក់​លើ​ផង​ដែរ ទើប​បាន​ជា​ធ្វើ​ការ​មិន​បាន​ប៉ុន្មាន​ឆ្នាំផង​ ក៏ឡើង​បុណ្យ​ឡើង​សក្តិរហូត​អាច​កាន់​ដំ​ណែង​ដល់​ទៅ​ពីរ​បី​ខេត្តតែ​ម្នាក់​ឯងទៀត។​

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ យើង​ពុំ​ទាន់​អាច​សុំ​ការ​បក​ស្រាយ​បំភ្លឺ​ពី​លោក​ ឡុង-សំអឿន​ បាន​ទេ​ព្រោះ​គ្មាន​លេខ​​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕ ដោយ៖ ផ្លុង-រ៉េត​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាង Ling Chi Ling តារាល្បី​បានបឺតមាត់ Huang Bo ផ្អើលពេញលើឆាក   អាន1570ដង និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1377ដង កង​រាជ​អាវុធហត្ថឃាត់ខ្លួនមុខសញ្ញាប្លន់ប្រដាប់អាវុធ២នាក់   អាន1494ដង ក្រសួង​ធនធានទឹក ​អំពាវនាវ​អោយ​ប្រជាជន ​រស់​នៅ​ក្បែរ​ស្ទឹង​ប្រុងប្រយ័ត្ន    អាន1422ដង ត្រួតពិនិត្យរថយន្តលោក ខេមរៈ សិរីមន្ត រកភ្លើងឡាហ្សែរ    អាន1543ដង រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទ?...    អាន1797ដង ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត?...    អាន3284ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន2072ដង រឿងជម្លោះដីធ្លីនៅស្រុកអង្គរជុំ (មានវីដេអូ)   អាន1777ដង ពលរដ្ឋនិងអ្នកតាមដានការបង្ក្រាបឃ្លាំងស្តុកឈើក្រញូងរបស់ជនជាតិវៀតណាមបានដាក់ការសង្ស័យថា ?...    អាន1480ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1062នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70653នាក់
ខែនេះ    177731នាក់
ឆ្នាំនេះ   2635634នាក់
សរុប   51995560នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 06:21