បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត

ដោយៈ ផ្លុង-រ៉េត ខេត្តសៀមរាប ថ្ងៃទី 25 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 05:55 នាទី ចំនួនអានៈ 1304

គេសង្កេតឃើញថា គ្លីនីកឯកជនរបស់ជនជាតិ វៀតណាម ចិត្ត ខ្មែរ បាន បើកដំណើរការជាបន្តបន្ទាប់ស្ទើតែរាប់មិនអស់ក្នុងរយះពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តែពុំទាន់មានគ្លីនីកណាមួយដែលល្បីថាពូកែខាងព្យាបាលគួរអោយជឿ ទុកចិត្តបាន ហើយមានតំលៃធូថ្លៃសំរាប់អ្នកក្រីក្រនោះទេ គឺតែងតែលេចលឺពាក្យថា មានតំលៃកប់ពពក ឬព្យាបាលមនុស្សស្លាប់ជាហួរហែតែប៉ុណ្ណោះ។

កាលពី៦-១០ឆ្នាំមុនពេលដែលគ្លីនីកឯកជនទើបតែវាយលុកចូលខេត្ត សៀមរាបដំបូង ធ្វើអោយប្រជាពលរដ្ឋផ្អើលឆោឡោបែកទឹកបាក់ដីសំដៅទៅរកសេវា កម្មឯកជន ព្រោះពួកគេធុញទ្រាន់និងសេវាកម្មរដ្ឋដែលមានភាពយឿតយ៉ាវ នឹងគំរោះគំរើយមិនសូវយកចិត្តទុកដាក់ថែទាំអ្នកជំងឺ ហើយមានការយកលុយក្រោមតុជាថ្នូរនឹងការផ្តល់ថ្នាំល្អៗ ហើយរហ័សពិនិត្យព្យាបាល។

រយះពេល៤-៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋអ្នកធ្លាប់ចូលព្យាបាលក្នុងគ្លីនីកឯកជនបានក្រវី ក្បាលដូចគោស្រាំងទិច ហើយបន្លឺវាចារអស់ជំនឿថា ពួកក្រុមគ្លីនីកឯកជនមួយចំនួនដែលពួកគាត់ធ្លាប់ចូលព្យាបាល គឺកាប់ឆៅ ហើយម្យ៉ាងទៀតគ្មានឃើញមានវេជ្ជបណ្ឌិតណាពិតប្រាកដនោះទេ។ ពលរដ្ឋធ្លាប់ប្រាប់ទៀតថា បើមានអ្នកណាឈឺធ្ងន់បន្តិចគឺក្រុមគ្រូពេទ្យទាំងនោះហាក់ភ័យស្លន់ ស្លោ រាងតែមិនស្រួលបញ្ជួនអោយទៅព្យាបាលនៅមន្ទីពេទ្យខេត្តដដែល។

បើតាមការបង្ហើបអោយដឹងពីបុគ្គលិកក្នុងមន្ទីពេទ្យឯកជនមួយចំនួន បានអោយដឹងថា គ្លីនីកភាគច្រើនទាំងនោះគឺគ្មានវេជ្ជបណ្ឌិតដែលមានជំនាញពិតប្រាគដ សំរាប់ប្រចាំការព្យាបាលអ្នកជំងឺទេ គឺក្រុមថៅកែដែលមានលុយបើកគ្លីនីកអស់នោះ បានជួលអោយវេជ្ជបណ្ឌិតខ្មែរដែលមានសញ្ញាប័ត្រត្រឹមត្រូវអោយឈរ ឈ្មោះជំនួស ដើម្បីធ្វើច្បាប់ពីក្រសួងសុខាភិបាល ហើយយកមកដាក់តាំងបង្អូតអ្នកជំងឺ។

ការលាក់លៀមព័ត៌មានអាស្រូវពីមន្ទីពេទ្យឯកជននៅតែមានរហូតមក ដល់ពេលបច្ចុប្បនេះ មិនតែប៉ុណ្ណោះ ភាពអសកម្មរបស់មន្ទីសុខាភិបាល និងក្រសួងសុខាភិបាលនៅតែបន្ត ដោយមិនរឹតបន្តឹងទៅលើគ្លីនីកទាំងនោះ ដែលជាហេតុធ្វើអោយគ្លីនីកដែលមិនស្របច្បាប់ត្រឹមត្រូវ មិនគោរពក្រមសីលធម៌ យកតំលៃដូចចាប់ជំរិត គ្មានសមត្ថភាពពិតប្រាកដក្នុងការព្យាបាលអ្នកជំងឺ ដែលបណ្តាលអោយមានមនុស្សស្លាប់ដោយខុសបច្ចេកទេស នៅតែបន្តបើកទ្ធារព្យាបាលជញ្ជគ់ឈាមរាស្រ្តខ្មែរយកលុយត្រឡប់ទៅ ស្រុកគេវិញដដែល។

ព័ត៌មានចចាមអារាមថា នៅពេលមានគ្លីនីកណាមួយព្យាបាលមនុស្សស្លាប់ដោយខុសបច្ចេកទេស ខាងក្រសួងសុខាភិបាលតែងអោយមន្រ្តីចុះមកត្រួតពិនិត្យ ស្រាវជ្រាវរកមូលហេតុពិត តែមន្រ្តីទាំងនោះមិនទាន់មកដល់ផងត្រូវបាន អស់លោកមន្រ្តីតាមខេត្តរៀបចំកម្មវិធីសប្បាយៗដូចជា ញាំបាយ ចូលខារ៉ាអូខេ អោបស្រីក្មេង ចូលហីបហប់ឡើយពុលអត់មានពេលចុះត្រួតពិនិត្យអីទេ ភ្ញាក់ដឹងខ្លួនឡើងមានស្រោមសំបុត្រសំរាប់ទិញប៊ិចនិងក្រដាស ដើម្បីសរសេររបាបការណ៍ល្អៗជូនថ្នាក់លើតាមសំណើរ។

ធម្មតាពលរដ្ឋភាគច្រើនលោកពុំបានដឹងថា គ្លីនីកណាល្អ គ្លីនីកណាមិនល្អនោះទេ បើគាត់មិនធ្លាប់ចូលព្យាបាលជំងងឺ ម្យ៉ាងវិញទៀតពេលឈឺគឺភ័យណាស់ ទៅដល់ពេទ្យណាគឺចូលពេទ្យហ្នឹងសិន ស្រាប់តែគិតលុយលក់គោ លក់ស្រែ ប្រចាំប្លង់ដី ព្រោះវាថ្លៃខ្វះលុយ ដល់ពេលដឹងហួសពេលអស់ ស្រួលមិនស្រួល ជំងឺត្រូវមើល២ថ្ងៃ ពន្យាឡើងកន្លះខែក៏មាន ដើម្បីបានប្រាក់ច្រើនគ្រាន់ទុកចែកមន្រ្តីជំនាញចាយខ្លះ និងសន្សំមួយចំនួនទុកនៅពេលមានរឿនគ្រាន់ប៉ាវអ្នកចុះស៊ើបអង្កេតផង បើមិនកាប់ឆៅពីអ្នកជំងឺមេចនឹងកើត។

រឿងសំខាន់ដែលមិនអាចស្រោចស្រង់បាននោះគឺ អ្នកកាសែតពិបាកក្នុងការស្នើសុំឯកសារទាក់ទងនឹងមន្ទីពេទ្យទាំង នោះពីមន្ទីសុខាភិបាល ដែលគ្រាន់តែអស់លោកមន្រ្តីជំនាញឆ្លើយថា ជាប់ប្រជុំ ឬជាប់រវល់នោះជាការស្រេច ដែលជាលេសគេចវេសមិនចង់អោយគេដឹងរៀងថា គ្លីនីកណាពិត គ្លីនីកណាក្លែងក្លាយមិនត្រូវតាមបច្ចេកទេស៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់   អាន1584ដង អាដហុកបានរៀបចំ ការប្រជុំសន្ទនា ក្រោមគំរោងសំលេងសំរាប់នៃការផ្សះផ្សា   អាន1589ដង លោក រ័ត្នចាន់ណា មេបញ្ជាការរងប៉េអឹមខេត្តត្បូងឃ្មុំ ជាឈ្មួញជួញដូរឈើប្រណិតយ៉ាងសកម្ម   អាន2320ដង លោក រ៉ុង ឈុន ប្រធានសហភាពត្រៀមខ្លួនចូលបំភ្លឺនៅតុលាការថ្ងៃទី២៧ស្អែក   អាន1583ដង លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្?...    អាន2185ដង ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការពាក់ព័ន្ធគ្រឿងញៀន   អាន1878ដង តើអ្នកធ្លាប់​ចុះទៅកម្សាន្តនៅ​តំបន់អភិរក្ស បឹងពារាំង ដែរឬទេ? ចុចមើលវីដេអូសាកមើល តើទេសភាព...    អាន2276ដង បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ   អាន2091ដង កាណូតអូសលៀសខ្ចៅអូសឡើងកករទឹកពេញ១ចំហៀងទន្លេសាប   អាន1689ដង ពលរដ្ឋ និង​បុគ្គលិកសាលាខេត្ត​សាទរពេល​លឺថា សាលាខេត្តប្តូរមកក្នុងខេត្តវិញ   អាន1510ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
មេព្រៃឃុំស្រែណូយមិនចាត់ការដេប៉ូលក់ឈើឈ្មោះ ស្រែណួយ បើទោះបីជាដឹងថាលោក ឆាយ ថៅកែដេប៉ូទិញឈើខុសច្បាប់ក៏ដោយ ដេប៉ូលក់​ឈើ​មួយកក្លែងឈ្មោះ ស្រែណូយ ស្ថិត​នៅ​ឃុំ​ស្រែ​ណូយ​ ស្រុក​វ៉ារិន ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​គេ​ស្គាល់ថា ម្ចាស់ដេប៉ូខាងលើ​នេះមាន​ឈ្មោះ ឆាយ ភេទ​ប្រុស​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ បាន​ប្រ​មូល​ទិញ​ឈើ​ខុ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5454នាក់
ម្សិលមិញ    4536នាក់
សប្ដាហ៍នេះ    16691នាក់
ខែនេះ    123769នាក់
ឆ្នាំនេះ   2581672នាក់
សរុប   51941598នាក់
ថ្ងៃទី 15 ខែ 05 ឆ្នាំ 2024 ម៉ោង 22:13