ព័ត៌មានក្ដៅ

    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 10:55 នាទី ចំនួនអានៈ 1747

    លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក មេ​មិនដឹង​កូន កូន​មិនដឹង​មេ ធ្វើការ​ទាំង​កំហឹង សំណុំរឿង​មួយ​រក​អ្នក​កាន់​ច្បាស់លាស់​ពិតប្រាកដ​មិនបាន​ ដែល​នាំអោយ​មាន​ការ​រិះ​គន់​យ៉ាង​ធ្ងន់ថ្ងូរ​ពី​សំ​ណាក់​រពរដ្ឋ​ទូ​ទៅ។

    ​ជាក់ស្តែង​សំណុំរឿង​ព្រហ្ម​ទ​ណ្ទ​លេខ​៣៥ របស់​អ្នកសារព័ត៌មាន​២​រូប ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែគុម្ភៈ​កន្លងមក ត្រូវបាន​គេ​ដឹងថា ការចាប់​ដោយ​គ្មាន​ដីការ គ្មាន​ការសាកសួរ ចាប់​ទាំង​បង្ខំ​យកទៅដាក់​ពន្ធ​នាគារ​ទាំ​ង​យប់ បង្ករ​​ឲ្យ​មានការភ្ញាក់​​ផ្អើល​ពេញ​ក្រុង​ព្រះវិហារ វា​ប្រៀបបាន​ទៅនឹង​បង្ក្រាប​ឧក្រិដ្ឋជន ឬ​ឃាត្ត​ករ​​សម្លាប់​មនុស្ស​អ​ញ្ជឹ​ង ដែល​ទង្វើ​ទាំង​នេះ​ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង​ទៅ​លើ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តព្រះវិហារ ដែល​គាត់​មាន​មាត់​អត់​ក្រ​ឡើ​ត ចេះតែ​និយាយ​ឲ្យ​ផុត​តែ​ពី​មាត់​ថា សំណុំរឿង​របស់​អ្នកសារព័ត៌មាន​ពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​ឲ្យ​លោក​ចៅក្រម​ទៅហើយ តែ​តាមពិត​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ ត្រូវបាន​មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​ចោល មិន​ខ្ចី​ចាត់ការ​បញ្ជូន​តាម​នីតិ​វិធី​នៃ​ច្បាប់​ក្នុង​ប្រព័ន្ធតុលាការ ទោះជា​មានការ​បញ្ជា​ណែនាំ​ពី​លោក​អគ្គព្រះរាជអាជ្ញា​ក៏ដោយ ក៏​លោក ឡុង ស៊ីថា ដែល​ត្រូវបាន​​សង្ស័យ​ថា ជា​ព្រះរាជអាជ្ញា​សម្រាប់​កាង​បទល្មើស និង​រកស៊ី​ឈើ​ទាំង​ពូជ​រូបនេះ មិន​ខ្ចី​បញ្ជូន​សំណុំរឿង​អ្នកកាសែត​២​នាក់ ទៅ​ជម្រះ​នោះឡើយ​។

    ​អ្នកសារព័ត៌មាន មាន​ទូរទស្សន៍ កាសែត វិទ្យុ បានមក​ស៊ើបអង្កេត​លើ​សំណុំរឿង​អ្នកកាសែត​២​រូប​ខាងលើ ដែល​ត្រូវបាន​ចាប់ខ្លួន ទើប​ដឹងថា ការចាប់ខ្លួន​អ្នកកាសែត​២​រូបនេះ គឺ​បណ្តាលមកពី​អ្នកកាសែត​២​រូបនេះ ធ្លាប់​បាន​នាំ​ក្រសួងរដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​ឪពុកក្មេក​របស់លោក ឡុង ស៊ីថា និង​ប៉ះពាល់​សិប្បកម្ម និង​ឈ្មួញ​ឈើ​មួយចំនួន ដែល​លោក ឡុង ស៊ីថា កាង​បទល្មើស​ទាំងនេះ បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស និង​បាត់បង់​ផលប្រយោជន៍​របស់លោក ឡុង ស៊ីថា ទើប​លោក​ព្រះរាជអាជ្ញា​ស្ទាវ​រូបនេះ ចាត់ការ​អ្នកកាសែត​ទាំង​ទទឹង​ទឹស ដោយ​សំអាង​ទៅលើ​ឈ្មួញ​ឆ្លើយ​ដាក់​ក៏​ចាប់​ញាត់​គុក ដោយ​គ្មាន​ដីការ និង​គ្មាន​ស​កម្មភាព​​ជាក់ស្តែង ហើយ​បាន​ឃាត់ឃាំង​សេរីភាព​របស់​អ្នកកាសែត​២​រូបនេះ ដោយ​គ្មាន​ដំណោះស្រាយ ដោយ​សំអាង​ទៅលើ​ខ្លួន​ជា​ព្រះរាជអាជ្ញារង នៃ​ស្ថាប័ន​តុលាការ ចង់​ចាប់​អ្នកណា ចង់​ទម្លាក់កំហុស​ឲ្យ​អ្នកណា ស្រេច​​តែ​អំពើ​ចិត្ត។

    ស្ថាប័ន​តុលាការ​នៅក្នុង​ខេត្តព្រះវិហារ​ទាំងមូល ចាប់ពី​លោក​ព្រះរាជអាជ្ញា លោក​ចៅក្រម លោក​ក្រឡាបញ្ជី គឺ​សុទ្ធតែ​ធ្វើ​ការរក​អ្នកទទួលខុសត្រូវ កាន់​សំណុំរឿង​ពិតប្រាកដ​របស់​អ្នកកាសែត​២​រូបនេះ មិនបាន​។ អ្នកសារព័ត៌មាន​បាន​តាម​ដាន​យ៉ាង​កកិ​ត​ដើម្បី​សាក​សួររក​ពន្លឺ​នៃ​ដើមហេតុ ដើម្បី​ធ្វើការ​ដោះស្រាយ​សុំ​ឲ្យ​អ្នកកាសែត​២​រូបនេះ បាន​នៅក្រៅ​ឃុំ តែ​សួរ​លោក​ព្រះរាជអាជ្ញា លោក​ឆ្លើយថា សំណុំ​រឿងនេះ​នៅ​លោក​ចៅក្រម​ឈ្មោះ ពន្លក ដល់​សួរ​លោក​ចៅក្រម ពន្លក លោក​ឆ្លើយថា នៅ​លោក ឡុង ស៊ីថា មិនទាន់​បញ្ជូនមក​ទេ សួរ​លោក ឡុង ស៊ីថា លោក​ឡុង ស៊ីថា ថា​បាន​បញ្ជូនមក​ចៅក្រម​ឈ្មោះ ​ពន្ល​ក។ ចំណែក​លោក ពន្លក បាន​សំដែង​ភាព​ស្មោះស្ម័គ្រ​ឲ្យ​ឃើញ​នូវ​ឯកសារ​ផ្សេងៗ​ថា លោក​រង់ចាំ​ជា​យូរ​មកហើយ តែ​លោក ឡុង ស៊ីថា មិន​ព្រម​បញ្ជូន​ឲ្យ​គាត់ តែបើ​គាត់​បញ្ជូនមក​ពេលណា និង​បញ្ជូន​សម្រេច​ពេលនោះ​ភ្លាម​លោក មិន​ទុក​នាំ​ឲ្យ​ឈឺក្បាល​នោះទេ​។

    ​ការស៊ើបអង្កេត​របស់​បណ្តាញ​​អ្នកសារព័ត៌មាន​បាន​ចុះ​ពេញ​ខេត្តព្រះវិហារ ដោយ​បែងចែក​តួនាទី​គ្នា ដើម្បី​ស្រាវជ្រាវ​រក​ភាព​ពិត​ពី​ការ​នៅ​ពី​ក្រោយខ្នង ដែល​បាន​ឈរ​ចង្អុល​ឲ្យ​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញា​ស្ទាវ អនុវត្តន៍​ច្បាប់​មិន​ត្រឹមត្រូវ​តាម​នីតិវិធី ដែលជា​មនុស្ស​ឃ្ជីឃ្ជា​​ក្នុង​ការងារ ងាយស្រួល​ក្នុង​ការ​ព​ង្វ​ក់​ស្មារតី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ទើប​ដឹងថា សំណុំ រឿង​ទាំងនោះ គឺ​នៅក្នុង​ដៃ​លោក ឡុង ស៊ីថា នៅឡើយ​មិនទាន់​បញ្ជូន​ឲ្យទៅ​​ចៅក្រម​នោះទេ​។

    ​ចំណែក​លោក ម៉ៅ ដែលជា​ដើមបណ្តឹង ដែល​បានដាក់​ពាក្យ​ប្តឹង​មកលើ​អ្នកសារព័ត៌មាន អាកា​ប៉េ បាន​អះ​អាង​ថា លោក​ពុំបាន​ប្តឹង​លោក ឈឿង ចាន់ ដែលជា​បុគ្គលិក​របស់​ទូរទស្សន៍​អប្សរា​នោះទេ លោក ឈឿង ចាន់ គ្រាន់តែ​គេ​ឆ្លើយ​ដាក់​ដោយ​ពុំមាន​ភស្តុតាង ហេតុអ្វី​បាន​ចាប់​គេ​ដោយ​គ្មាន​ដីការ ហើយដាក់គុគ​ដោយ​គ្មាន​ការ​ស៊ើបសួរ​អ្វី​ទាំងអស់ ហើយ​លោក ម៉ៅ បាន​បញ្ជាក់ថា ក្រោយពី​កំហឹង​លោក​បាន​ធូរស្រាល លោក​បាន​ដក​ពាក្យបណ្តឹង​ហើយ តែ​លោក ឡុង ស៊ីថា នៅតែមាន​ចេតនា​ឃុំឃាំង មិន​ព្រម​ដោះស្រាយ​នោះទេ​។ រហូតមកដល់​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ លោក​អគ្គព្រះរាជអាជ្ញា​បាន​អញ្ជើញ​មក​តុលាការខេត្ត​ព្រះវិហារ ហើយ​ក៏បាន​ណែនាំ​ឲ្យ​លោក ឡុង ស៊ីថា លោក ពន្លក បញ្ជូន​សំណុំរឿង​ទៅ​ជម្រះ តែ​លោក ឡុង ស៊ីថា នៅតែ​ពុំ​ព្រម ដូច្នេះ​ទើព​អ្នកសារព័ត៌មាន​នៅតែ​ក្រាញននៀល​ដេកចាំ​ជាច្រើន​ថ្ងៃ ដោយ​បែង​ចែកគ្នា​ស៊ើបអង្កេត​ជុំវិញ​ករណី​អំពើរ​ពុករលួយ​របស់​លោក ឡុង ស៊ីថា និង​មន្ត្រី​ពាក់ព័ន្ធ និង​សូម​ឲ្យ​អ្នកសារព័ត៌មាន​ជួយ​ជា​កម្លាំង​បន្ថែម​មក​ខេត្តព្រះវិហារ ដើម្បី​ជា​កម្លាំងចិត្ត​តស៊ូ​ដើម្បី​ទាមទារ​រក​ភាព​យុត្ត​ធម៌​ជូន​អ្នកសារព័ត៌មាន​។

    ​ក្នុងនោះ​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា បានរៀបចំ​ពាក្យបណ្តឹង​ប្តឹងទៅ​ឧ​ត្ត​មក្រុម​ប្រឹក្សា និង​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ផ្សេងៗ​ឲ្យ​ជួយ​ចុះមក​ស៊ើបអង្កេត​លើ​អំពើពុករលួយ​របស់លោក ឡុង ស៊ីថា​។

    ​គួរ​ជម្រាប​បន្ថែមថា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៥​នេះ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌​មាន​​កម្ពុជា បានធ្វើ​សន្និសីទកាសែត​នៅមុខ​សាលាដំបូង​ខេត្តព្រះវិហារ ជុំវិញ​ករណី​លោក ឡុង ស៊ីថា មាន​ចេតនា​ផ្អិ​ប​សំណុំរឿង​របស់​អ្នកកាសែត​ខាងលើ ដោយ​មិន​ព្រម​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ គឺជា​ការ​គំនុំសងសឹក​ចំពោះ​ពួកគេ​ទាំង​២​រូប ដែល​បាន​នាំ​រដ្ឋបាល​ព្រៃឈើ​ទៅ​ចាប់​សិប្បកម្ម​របស់​សាច់ញាតិ​ខ្លួន ទើប​លោក ឡុ ង​ស៊ីថា ខឹង​ច្រឡោ​ច​ចងគំនុំ​ជាមួយ​អ្នកកាសែត​ដោយបាន​រៀបចំ​គម្រោង​ជា​អន្ទាក់​ចោទប្រកាន់​មកលើ​អ្នកកាសែត ដោយ​គ្មាន​ការពិត និង​អយុត្តិធម៌​ជាទីបំផុត។

    នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៥នេះ កម្ពុជាសុវណ្ណភូមិ​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​សាលាដំ​បូង​ខេត្ត​ព្រះវិហារ​បាន​ទេ ព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំនង​​៕​​ ប្រភពពី អង្គរថែមស៍

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    ចិញ្ចើមផ្លូវសាធារណត្រូវគេធ្វើអាជីវកម្មជួលចត រថយន្តយកលុយ១ខែ១០ម៉ឺនរៀល   អាន743ដង លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រ?...    អាន1556ដង រដ្ឋាភិ​បាល​ចេញ​សារាច​រស្តី​ពី​ការ​តាំង​​ព្រះ​ឆាយា​លក្ខ័ណ៍   អាន1216ដង ជនបរទេសជួលម៉ូតូជិះខ្លួនឯងទទួលរងនូវគ្រោះថ្នាក់ចរាចរណ៍ព្រោះបើកលឿនដូចហោះ   អាន1691ដង ក្រុម​សមត្ថ​កិច្ច​បាន​កំណត់​មុខ​សញ្ញា​ក្រុម​ចាប់​ជំ​រិត​កូន​ថៅ​កែ​នុំ​ប័ុង​បាន​ហើយ   អាន557ដង ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ឲ្យ​បក្ស សម រង្ស៊ី ចាញ់​ក្ដី គ.ជ.ប   អាន636ដង អ្នកដឹកភ្ញៀវទេសចរណ៍សុំអោយលោក ឃឹម-ប៊ុនសុង បញ្ឈប់ការយកលុយថ្លែចតឡាន   អាន904ដង គ្រួសារ​ជន​ជាប់​ចោទ​បទ​បង្កើត​តំ​បន់​អបគមន៍​អំ​ពាវ​នាវ​អោយ​ដោះ​លែង​សាច់​ញាតិ    អាន52ដង ការ​ផ្សាយ​ពាណិជ្ជកម្ម​ថ្នាំ​ជក់​ត្រូវបាន​អាជ្ញាធរ​បន្ត​ទប់​ស្កាត់​   អាន763ដង រថយន្តដឹកឈើក្រញូងឡើងកក្រើកផ្លូវលេខ៦៧តែគ្មានអ្នកបង្ក្រាប   អាន899ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
    តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
    សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
    ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
    លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន?ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
    ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើសយោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
    ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
    ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធីសេចក្ដីរាយការណ៏បាន​ឲ្យដឹងថាកាលពីថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានចេញសេចក្ដីប្រកាស​ជា​សាធា​រណៈដល់ម្ចាស់​កាស៊ីណូនានាដែលបានបើកឲ្យពលរដ្ឋខ្មែ​រចូលទៅលេងល្បែងស៊ី​សងនៅក្នុងកាស៊ីណូរប​ស់ខ្លួន ម្ចាស់កាស៊ីណ...Read more
    ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
    លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាបក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      1636នាក់
    ម្សិលមិញ    3298នាក់
    សប្ដាហ៍នេះ    49934នាក់
    ខែនេះ    111580នាក់
    ឆ្នាំនេះ   3977357នាក់
    សរុប   34643603នាក់
    ថ្ងៃទី 17 ខែ 11 ឆ្នាំ 2019 ម៉ោង 19:21