បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 20 ខែ 02 ឆ្នាំ 2015 វេលាម៉ោង 05:40 នាទី ចំនួនអានៈ 2094

នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ស្រោច​ស្រង់​ប្រ​ទេស​ជាតិ​ មាន​អ្នក​ធ្វើ​នយោបាយ​ដើម្បី​ពន្លិចជាតិ មាន​អ្នក​យក​លុយ​មក​ធ្វើ​នយោបាយ និង​មាន​អ្នក​ខ្លះនាំគ្នា​មកធ្វើ​នយោបាយ​ដើម្បីរក​លុយរក​អំណាច​សំ​រាប់​តែ​បុគ្គល​ខ្លួនឯង​តែប៉ុណ្ណោះ។

បើ​យើង​ក្រឡេល​មើ​លនិង​តាម​ដាន​​អ្នក​ធ្វើ​នយោបាយ​នៅ​ស្រុក​ខ្មែរនោះ​យើងនឹង​ដឹងថា មាន​អ្នក​ខ្លះមាន​លុយ​រួច​ទៅ​ហើយ​មុន​មក​ធ្វើ​ជា​អ្នក​នយោបាយ ដោយ​អ្នក​ខ្លះ​បាន​អះអាងថា ខ្លួន​ចង់​ធ្វើ​នយោ​បាយ​ដើម្បី​ស្រោច​ស្រង​ប្រ​ទេស​ជាតិ ចង់​ជួយ​រាស្រ្ត​របស់​ខ្លួន​អោយ​ប្រ​សើឡើង ចង់​អោយ​ប្រ​ទេស​ជាតិ​អភិវឌ្ឈន៍ ចង់​លុប​បំ​បាត់​អំ​ពើ​ពុក​រលួយ មិន​តែ​ប៉ុណ្ណោះថែម​ទាំង​រិះគន់​ភាគីម្ខាង់​ថា ខ្វះសមត្ថ​ភាព​ក្នុង​ការ​ដឹកនាំ​ប្រទេស ប្រសិន​បើ​ខ្លួន​បាន​ធ្វើ​ជា​អ្នក​ដឹក​នាំ​វិញនិង​ធ្វើ​អោយ​ប្រ​សើ​ជាង​នេះរាប់​សិប​ដងឯណោះ។ តែ​បើ​ទោះបី​​ជា​អ្នក​នយោបាយ​ប្រ​ភេទ​នេះ​មិន​ល្អ​គ្រប់​១០​ក៏ដោយ​ក៏គេ​អោយ​តំ​លៃ​ខ្លះៗដែរ ព្រោះ​គេ​មាន​លុយ​មក​ធ្វើ​នយោបាយ​ គេ​មិន​បាន​កេង​ប្រ​វ័ញ្ញញើស​ឈាម​អ្នក​ដ៏ទៃ​យក​មក​ធ្វើ​នយោបាយ​នោះទេ គឺ​ចាត់​ទុក​ថា ជា​មនុស្ស​មាន​ទឹក​ចិត្ត​ស្នេ​ហា​ជាតិគ្រាន់​បើដែរ បាន​ជា​ហ៊ាន​យក​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​មក​ធ្វើ​នយោបាយ​ ដោយ​មិន​ទាន់​ដឹង​ថា ខ្លួន​អាច​ទទួល​ជោគជ័យ​លើ​គូប្រ​កួតឬក៏អត់​ក៏ដោយ។

ចំ​ណែក​អ្នក​មក​ធ្វើ​នយោបាយ​ដើម្បី​លុយវិញ ខ្លួន​មិន​មាន​លុយ​គ្រប់​គ្រាន់​ក្នុង​ការបើក​បក្ស​​ធ្វើ​នយោបាយ​ទេ តែ​ចេះ​តែ​ខំ​ត្រ​ដរខ្យល់​និងគេ​ដែរ ដោយ​អះអាងថា ទោះជា​ខ្លួន​ក្រ​ក៏មានចិត្ត​ស្នេហាជាតិដែរ ចេះ​ស្រលាញ់​ជាតិ​ដែរ ចេះ​ប្រលាញ់​មាតុភូមិរបស់​ខ្លួន​ដែរ នេះ​ជាភាសាដែល​និយាយចេញពី​មាត់​តែប៉ុណ្ណោះ គេ​មិន​បាន​ដឹងថា ក្នុង​ចិត្ត​របស់​អ្នក​នយោបាយ​ប្រ​ភេទនេះ​គិត​អ្វី​នោះទេ។

ជាក់ស្តែង​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​អ្នក​នយោបាយ​មួយ​ចំ​នួន​ធំ គឺ​លេមលើម មិន​ច្បាស់​ការ ដូច​មាន់​ត្រ​ចៀកស នៅ​ក្រៅ​សៃ​វៀន​រងាវអួតអាង​​អើងកង តែ​ដល់​ចូល​ក្នុង​សៃវៀន​ ជល់​មិន​បាន​មួយ​តឹកផងក៏​រត​បាត់​​ទៅ​ហើយ។ អ្នក​នយោ​បាយ​ប្រ​ភេទនេះត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​នយោបាយ​ដើម្បី​រក​លុយ ​ព្រោះ​ខ្លួន​គ្មាន​លុយ បើក​បក្ស​មួយ​រួច​ដើរ​សុំ​លុយ​ជំនួយ លុយ​ឧបត្ថម ទ្រទ្រង់​បក្ស ជូន​ពេល​ខ្លះអាច​ត្រូវ​បាន​គេ​ទិញ​ទឹក​ចិត្តអោយ​មក​ធ្វើ​ជាអ្នក​នយោបាយ​ក៏មានដែរ។

អ្នក​នយោបាយ​ខ្លះ​អួត​អាង​កប់​ពពកថា ខ្លួន​ជា​អ្នក​ចេះ ខ្លួន​ជាអ្នក​គ្រាន់​បើ​ ខ្លួន​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ តែ​ធាតុ​ពិត​​ចេះ​តែ​ស្រែក​ដូច​សត្វ​សេក​តែប៉ូណ្ណោះ ធាតុពិត​ខ្លួន​ក្រអោយ​រហាម បើក​គណបក្ស​នយោបាយ​មួយ​រួច​ដើរ​រៃ​អង្គាស​លុយ​ពី​សមាជិក​ដើម្បី​ទ្រទ្រង់​បក្ស និង​ដើម្បី​ទិញ​បាយ​កញ្ចប់​ហូប​ប្រ​ចាំ​ថ្ងៃ នេះ​ហើយ​គេ​ហៅ​ថា មក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ បើ​ធ្វើ​ជា​កម្មករ​សំណង់​រាង្គកាយ​វា​មិន​អាច​ទៅ​រួច​ដូច្នេះបើក​បក្ស​នយោបាយ​មួយ​គ្រាន់​បើ​ជាង ព្រោះ​អាច​មាន​បាយ​ហូប​ស្រួល ម្យ៉ាង​ទៀតអាច​ពង្វគ់​មនុស្ស​មួយ​ចំ​នួន​អោយ​ជឿជាក់​ខ្លួន អោយ​យក​បាយ​មក​អោយ​ហូប​ស្រេច​ៗ គ្រាន់​មាន​កម្លាំងជេរគេ​ជេរឯងហូរដូច​ទឹក​បាក់ទំនប់​។

អ្នក​នយោ​បាយ​ខ្លះ​ទៀត​ត្រូវ​បាន​គេរិះ​គន់ថា បើ​បក្ស​ដើម្បី​ទុក​លក់​សម្លេង​យក​លុយ​នៅ​ពេល​ជិត​ដល់​ថ្ងៃបោះ​ឆ្នោត ព្រោះ​នៅ​ពេល​ជិះ​ដល់​ថ្ងៃបោះ​ឆ្នោត​ម្តងៗ បក្ស​ធំៗ​នៅ​ស្រុក​ខ្មែរ​ប្រ​ជែង​គ្នា​ចង់​កាន់​អំណាច​ ដូច្នេះ​ដើម្បី​យក​ឈ្នះ​ភាគី​ម្ខាង​អាច​លួច​ខ្សឹប​ខ្សៀវ​បក្ស​តូចៗអោយ​លក់​សម្លេង​អោយ​ខ្លួន​ ឬ​អាច​ផ្តល់​លុយ​អោយ​បើក​បក្ស​ដើម្បី​បំ​បែក​សន្លឹក​ឆ្នោត​ដៃគូម្ខាង​ទៀត ព្រោះ​ដឹង​ថា មនុស្ស​ដែល​មិន​គាំទ្រខ្លួន​អាច​ងាក​ទៅ​គាំទ្រ​បក្ស​ម្ខាង​ទៀត ដូច្នេះ​បើ​មាន​អ្នក​លក់​ថ្នាំ​ស្រែង​ណាពូកែវោហាដូច​ក្រុម​អ្នក​លេង​​ប៉ាហ៊ី ជួល​អោយ​លក់​ថ្នាំស្រែងភា្លម។​ពាក្យចាស់​ពោលថា បាចទឹក​ដាក់គ្នាគង់តែទទឹក យ៉ាង​ណា​អ្នក​ដែល​មិន​ដឹងស្មាន​តែ​គ្រាន់ហើយ​​ក៏លុង​ខ្លួន​ជឿ​អ្នក​លក់​ថ្នាំ​ស្រែង​ទាំង​មិន​បាន​ពិចារណា។ មនុស្ស​ដែលកំពុង​តែ​អត់ ​ឃើញ​លុយ​យក​សិន​ហើយ ដើម្បី​វីឡា ដើម្បី​ឡាន​ទំ​នើប ដើម្បីស្រីកេ្មងៗខ្ចីៗ ដើម្បីគ្រួសារហ៊ឺហាមួយពេល យ្យ៉ាង​ទៀតដឹង​ខ្លួន​ថា មិន​មាន​សមត្ថ​ភាពប្រ​កួត​ប្រ​ជែង​ផង ហើយ​មិន​សូវ​មាន​ឧត្តម​គតិទៀត​ នេះ​គេ​ហៅ​ថា អ្នក​ធ្វើ​នយោបាយ​ដើម្បី​រក​លុយ។

ឥឡូវ​នៅ​កម្ពុជា​វាជា​ទម្លាប់​ ហើយ​រៀន​តៗគ្នា អោយ​តែ​មុន​ដល់​ឆ្នាំ​បោះ​ឆ្នោត​សកល នាំគ្នា​បើ​គណបក្ស​ន​យោ​បាយចាំ​ត្រង ក្រែង​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោតមាន​អ្នក​ទិញ​ទឹក​ចិត្ត​ ឬជួល​អោយ​ដើរ​លក់​ថ្នាំស្រែង។ ធម្ម​តា​ចាស់​ៗនិយាយតៗគ្នា​ថា គិញ​គគ់ដើរ​លក់​ថ្នាំស្រែង តែ​ស្រែង​កើត​ខ្លួន​ឯង​មើល​មិន​ជា កែមិន​ឡើង​។

មនុស្ស​គ្រប់​រូប​មាន​ខួរក្បាល​១គឺឡូកន្លះដូច​ៗគ្នា បើ​ខួរ​ក្បាល​យើង​មិន​ឆ្លាត​ដូច​គេ​ យ៉ាង​ណា​ក៏​បាន​ពាក់​កណ្តាល​គេ ឬ​មួយ​ភាគ​ណា​នៃ​អ្នក​ឆ្លាតដែរ អោយ​តែ​យើង​មាន​ឧត្តម​គតិបើ​ក​បក្ស​ដើម្បី​​​ស្រោច​ស្រង​ជាតិពិត​មែន​គង់​តែរាស្រ្ត​គេ​មើល​ឃើញ​ទេ តែ​បើ​អ្នក​បើក​បក្ស​ដើម្បី​រក​លុយ​ក៏​រាស្រ្ត​គេ​ដឹងដែរ។ ពាក្យ​ចាស់​ពោលថា ចង្កឹស​មួយ​បាច់​កាច់​មិន​បាក់​ សាមគ្គី​គ្នា​ជា​កម្លាំង​ គ្មាន​ខ្លាំង​សត្រូវ​ណា​អាច​យក​ឈ្មះ​យើង​បាន​ទេ តែ​បើ​ម្នាក់ៗ​ចង់​ធ្វើ​តែ​ធំ​រៀង​ៗខ្លួន​ដូច​សព្វ​ថ្ងៃនេះ កម្ពុជា​ច្បាស់​ជា​ធ្លាក់​ក្នុង​ដៃ​ចោរ​ឈ្លាន​ពានក្នុ​ងពេល​ឆាប់ៗ​​ជាក់ជាមិន​ខាន ព្រោះ​អ្នក​ធ្វើ​នយោ​បាយ​ដើម្បី​ជាតិ​វាមានតិច តែ​អ្នក​ធ្វើ​នយោបាយ​ដើម្បី​លុយ​វាមាន​ច្រើន​។

មនុស្ស​យើង​កើត​មក​គង់​តែ​ស្លាប់​ទៅ​វិញ​ ពេល​ស្លាប់​ទៅ​អាច​យក​អ្វី​ទៅ​បាន​ខ្លះ ចាំបាច់​អី​ដែល​ត្រូវ​ខំ​កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​ ដើម្បី​លុយទៅ​វិញ ល្មមៗអាច​បន្ស់​ទុក​អោយ​កូន​ចៅ​ចិញ្ចឹម​ជីវិត​ទៅ​បាន​ហើយ កុំ​ធ្វើ​នយោយ​បាយ​ដើម្បី​លុយ អ្នកគួរ​តែ​ធ្វើ​នយោ​បាយ​ដើម្បី​ប្រ​ទេស​ជាតិ​មាតុ​ភូមិពិត​ប្រាកដ ដើម្បី​កិត្តិយស ដើម្បី​កេរ​ឈ្មោះ​ល្អ​នៅ​ក្នុង​សៀវ​ភៅ​ប្រ​វត្តិសាស្រ្ត យ៉ាង​ណា​ក៏កូន​ចៅ​ជំ​នាន់ក្រោយ​របស់​អ្នក​មាន​មុខ​មាន​មាត់​រស់​នៅ​ក្នុង​សង្គមនិង​គេ​​ដែរ។​

​អ្នក​នយោបាយ​កុំ​ក្បត់ឧត្តម​គតិខ្លួនឯង កុំ​ធ្វើ​នយោ​បាយ​ដើម្បី​ប្តូរបាយក្នុង​ពេល​បច្ចុប្បន្ន កុំ​ធ្វើ​នយោ​បាយ​ដើម្បី​សន្សំលុយទុក​អោយ​ស្រី​ក្មេង កុំ​ធ្វើ​នយោបាយ​អោយ​គេ​សសើរថាខ្លួន​ជា​អ្នក​នយោបាយ​ បើ​មិន​ជុះ​កុំ​ផោម​នាំ អោយ​ឆ្កែអ បើមិន​ភ្លៀង​កុំ​ផ្គរ ខ្លាច​អ្នក​ស្រែ​គ្នា​ចាក់​ទឹក​បំ​ពង់ បើ​មិន​បាន​ជួយ​ជាតិ​មាតុ​ភូមិ​កុំ​នាំ​គ្នា​មក​ជួយ​បំ​ផ្លាញ​ជាតិ ឈប់​ទៅ​កុំ​អោយ​ខ្មាសខ្មោច៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1600ដង កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ   អាន2118ដង រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត   អាន1372ដង ខ្សឹបដាក់ត្រចៀក៖ រថយន្តបិទកញ្ចក់ពណ៍ខ្មៅ ជិះធ្វើចរាចរណ៍ពេញខេត្តប៉ូលីសចរាចរណ៍ធ្វើមិនដឹង...    អាន1741ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1602ដង រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ   អាន2189ដង ស្រុកពួក:ករណីគ្រោះថ្នាក់ចរាចរណ៏ ស្លាប់អ្នកបើកបរ LEXUS RX330   អាន1542ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1442ដង គ.ជ.ប. បើកកញ្ចប់សុវត្ថិភាព “ក” នៅមណ្ឌលសៀមរាប   អាន1383ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1492ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនជាតិវៀតណាម២៣នាក់ ត្រូវបានចាប់បញ្ជូន ទៅស្រុកកំណើតវិញ កម្មករ​ជនជាតិ​វៀតណាម​២៣​នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​បាន​មក​លាក់ខ្លួន និង​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​សំណង់​មួយ​ឈ្មោះ​ថា ហត្ថ​ពលកម្ម ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ត្រូវបាន​ក្រុម​...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សេចក្តីជូនដំណឹងស្តីពី លទ្ធផលនៃកិច្ចប្រជុំគណកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៃថ្ងៃទី០៩ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃព្រហស្បត៍ទី០៩ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពខាងក្រោម ដើម្បីអានបន្ត)...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1328នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    70919នាក់
ខែនេះ    177997នាក់
ឆ្នាំនេះ   2635900នាក់
សរុប   51995826នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 07:46