ព័ត៌មានក្ដៅ

    ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់)

    ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 12 ខែ 04 ឆ្នាំ 2016 វេលាម៉ោង 12:26 នាទី ចំនួនអានៈ 11552

    នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បាន​សរសេរបកស្រាយពីបទពិសោធន៍ការងារកន្លងទៅ និង​លិខិតបញ្ជាក់ សញ្ញាប័ត្រ ជាច្រើន​ដែល​លោកបាន​ទទួលកន្លងទៅ ពាក់​ព័ន្ធ​និង​ការ​ចោទប្រកាន់​តាម​បណ្តាញសង្គម​ថា លោក​គ្មាន​ចំណេះ​ដឹង​ពិត​ប្រាកដ និង​ជា​ចោរលួច​ឡាន​កាលពី​សម័យ​អ៊ុនតាក់។

    ប្រវត្តិសង្ខេបរបស់ខ្ញុំ ឈាង វុន ហើយប្រវត្តិសង្ខេបនេះក៏ធ្លាប់បានផ្សព្វផ្សាយនៅក្នុងសារពត៌មានបរទេសជាភាសាខ្មែរនិងនៅក្នុងទស្សនាវដ្តីស្តីពីការងារការទូតនៅប្រទេសអូស្រ្តាលីផងដែរ ដោយខ្ញុំត្រូវបានជ្រើសរើសជាអ្នកការទូតសកម្មបំផុតប្រចាំឆ្នាំ១៩៩៥ នៅប្រទេសអូស្រ្តាលី។
    ----------------------------------------------------------------------------------------- 

    ខ្ញុំ ឈាង វុន មិនដែលបានចូលជាសមាជិកគណបក្ស ហ្វុន ស៊ីន ប៉ិច ឡើយ។ សម្តេចក្រុមព្រះ នរោត្តម រណ្ណរិទ្ធ ព្រះប្រធានគណបក្ស ហ្វុន ស៊ីន ប៉ិច នៅពេលនោះ អាចធ្វើជាសាក្សីបាន។ ខ្ញុំទៅធ្វ់ើជាអគ្គរាជទូតនៅប្រទេសអូស្ត្រាលី និងណូអ្វែលស៊ីឡង់ នៅដើមឆ្នាំ ១៩៩៤ គឺជាកូតារបស់គណបក្សប្រជាជនកម្ពុជា ហើយដែលតែងតាំងដោយសម្តេចនាយករដ្ឋមន្រ្តីទី២ សម្តេច ហ៊ុន សែន នៅពេលនោះ។

    នៅពេលនោះដែរ សម្តេច នរោត្តម សេរីវុឌ្ឍ ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស។ នៅក្នុងវ័យកុមារ ខ្ញុំរស់នៅក្នុងគ្រួសារដ៏សែនក្រីក្រមួយ ក្នុងឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោកឪពុករបស់ខ្ញុំ បានទទួលអនិច្ចកម្ម ចោលកូន៦នាក់ ហើយខ្លួនខ្ញុំជាកូនទី៤ ដែលមានអាយុទើបតែបាន៧ឆ្នាំប៉ុណ្ណោះ។ ដើម្បីបានរៀនសូត្រខ្ញុំបាននៅវត្តអារាម លក់នំកងនំក្រូច និងលក់នំប័ុង ព្រមទាំងទៅបង្រៀនគេទៀតផង រហូតបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

    ក្រោយពីផ្ទះខ្មែរ (Pavillon du Cambodge)ផ្ទះសម្រាប់និសិ្សតកម្ពុជាដែលរៀននៅប្រទេសបារាំងស្នាក់នៅ ត្រូវបានបិទទ្វារដោយរដ្ឋាភិបាលបារាំង ព្រោះមានការបាញ់សម្លាប់គ្នារវាងនិសិ្សតសាធារណៈរដ្ឋ និងនិស្សិតរាជានិយមនិងខ្មែរក្រហម និស្សិតជាច្រើនដូចរួបខ្ញុំត្រូវទទួលរងគ្រោះយ៉ាងខ្លាំងបំផុត ព្រោះគ្មានកន្លែងស្នាក់នៅ។

    ដើម្បីអាចបន្តការសិក្សា នៅរាល់ថ្ងៃ សៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកបុណ្យផ្សេងៗ និងថ្ងៃបវេសនកាលចំនួនជាង២ខែក្នុងឆ្នាំនីមួយៗ ខ្ញុំតែងតែលត់ដំខំប្រឹងប្រែងធ្វើការងារសន្សំប្រាក់ ដើម្បីបានបន្តការរៀនសូត្ររហូតចប់ចុងចប់ដើម។ ការងារដែលខ្ញុំធ្លាប់បានធ្វើនៅពេលសិក្សាមានជាអាទ៍៖ លក់បន្លែផ្លែឈើតាមផ្សារណាត់ លក់គ្រឿងអលង្ការកាឡៃតាមផ្លូវសាធារណៈ ចែកProspectus តាមផ្ទះនិងលីសែងសាច់ក្លាសសេក្នុងមណ្ឌលស្តុកសាច់ដើម្បីចែកចាយនៅក្នុង ទីក្រុងប៉ារីសជាដើម។ ខ្ញុំក៏ធ្លាប់ទៅស្ពាយក្លឹបកូនគោលអោយអ្នកមានដែលគេទៅវាយកូន គោលរហូតដល់តារាំងវាយកូនគោលទៀតផង។ ប្រាក់រកបានក្នុង១ថ្ងៃស្មើនឹងទីក្កេបាយ១អាទិត្យ ហើយក៏ជាមធ្យោបាយសម្រាប់ត្រៀមចំពោះថ្ងៃដែលគ្មានការងារធ្វើ។ នៅចន្លោះឆ្នាំ១៩៧៣ ទៅឆ្នាំ១៩៧៥ ខែមេសា និស្សិតកម្ពុជាទាំងអស់រស់យ៉ាងលំបាកបំផុតព្រោះបារាំងមិនអនុញ្ញាតអោយយើងធ្វើការទេ ហើយអ្នកដែលធ្វើការសុទ្ធតែធ្វើការដោយលួចលាក់។

    តួនាទីនឹងការទទួលខុសត្រូវរបស់ខ្ញុំជាបន្តបន្ទាប់ដែលខ្ញុំបានធ្វើការជាង៩ឆ្នាំនៅក្នុងក្រុមហ៊ុន PSA-Gefco (ក្រុមហ៊ុនផលិតរថយន្ត PEUGEOT)។ 
    ឯកសារនេះបានបញ្ជាក់ពីការងារដែលខ្ញុំបានបំពេញ ពីតួនាទី ពីប្រាក់បៀរវត្តន៍ និងពីចំនួនមនុស្សដែលខ្ញុំបានគ្រប់គ្រងក្នុង៤ដំណាក់កាល៖
    ១. ពីខែ មេសា ឆ្នាំ១៩៨៣ រហូតដល់ចប់ឆ្នាំ ១៩៨៥ 
    ២. ពីឆ្នាំ ១៩៨៦ រហូតដល់ចប់ឆ្នាំ ១៩៨៨
    ៣. ពីឆ្នាំ ១៩៨៩ រហូតដល់ចប់ឆ្នាំ ១៩៩០
    ៤. ពីឆ្នាំ ១៩៩១ រហូតដល់ ខែមីនា ១៩៩២។
    គួរកត់សំគាល់ថា នៅពេលដែលខ្ញុំឈប់ធ្វើការងារ ក្នុងខែមីនា ឆ្នាំ១៩៩២នោះ ខ្ញុំទទួលខុសត្រូវលើនាយកដ្ឋាន សិក្សា អភិវឌ្ឍន៍ និងសវនកម្មលើប្រពន្ធពត៌មានវិទ្យារបស់ក្រុមហ៊ុន PSA-Gefco ដែលមានប្រាក់បៀរវត្តន៍ក្នុង១ឆ្នាំ ស្មើនឹង 719,840ហ្វ្រង់បារាំង ហើយខ្ញុំគ្រប់គ្រងវិស្វករជាន់ខ្ពស់ប្រព័ន្ធពត៌មានវិទ្យាចំនួន ១៧៦នាក់។
    ឯកសារនេះត្រូវបានចេញដោយក្រុមហ៊ុន ដោយមានការចុះហត្ថលេខាពីប្រធានផ្ទាល់របស់ខ្ញុំ និងពីប្រធានក្រុមហ៊ុនទាំងមូល ផ្តល់ជូនចំពោះបុគ្គលិកដូចរូបខ្ញុំដែលបានចាកចេញពីក្រុមហ៊ុន ហើយគឺជាកាតព្វកិច្ចចាំបាច់របស់ក្រុមហ៊ុន ព្រោះច្បាប់តម្រូវ។(រូប001 និង002)

    នេះជាឯកសារបញ្ជាក់ពីការងារមួយទៀតដែលធនាគារកសិកម្មនៃប្រទេសបារាំង បានបញ្ជាក់អោយខ្ញុំនៅពេលដែលខ្ញុំចាកចេញពីធនាគារនេះ។(003)

    ឯកសារ (BULLETIN ឫ FICHE DE PAIE) បញ្ជាក់ពីប្រាក់បៀរវត្តន៍ជាមូលដ្ឋាន ប្រាក់បង់ធានារ៉ាប់រងសង្គម ប្រាក់បង់សោធននិវត្តន៍ និងប្រាក់ផ្សេងៗទៀត ដែលត្រូវបានកាត់សម្រាប់ធានាសុវត្ថិភាពរបស់បុគ្គលិកមានជាអាទ៍ ថ្លៃពេទ្យ ថ្លៃថ្នាំពេទ្យ ប្រាក់បុគ្គលិកត្រូវទទួលនៅពេលដែលមិនអាចធ្វើការបាន។ល។ ក្នុងនេះក៏មានផងដែលនូវប្រាក់បុព្វលាភ (PRIME) និងប្រាក់រង្វាន់លើកទឹកចិត្តលើស្នាដៃការងារប្រចាំឆ្នាំមុនដែលត្រូវចែករំលែកជាចំណូលប្រចាំខែសម្រាប់ឆ្នាំបន្ទាប់របស់បុគ្គលិក។ សូមបញ្ជាក់ថាប្រាក់បៀរវត្តន៍មូលដ្ឋានទាបបំផុតនៅពេលនោះគឺស្មើនឹង 1725 ហ្វ្រង់ ក្នុង១ខែៗ។ គេអាចប្រៀបធៀបប្រាក់បៀរវត្តន៍ទាបបំផុតនេះ ជាមួយនឹងប្រាក់បៀរវត្តន៍របស់ខ្ញុំក្នុង FICHE DE PAIE ខាងក្រោមនេះ។(រូប004-006)

    ឯកសារនេះបញ្ជាក់ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលពីបេឡាចំនួនពីរ៖
    - បេឡា Agirc ចំនួន 5810,79 Euros ក្នុង១ឆ្នាំ។
    - បេឡា Arrco ចំនួន 2669,74 Euros ក្នុង១ឆ្នាំ។
    សរុបបេឡាទាំងពីរ 8480,53 Euros ក្នុង១ឆ្នាំ ស្មើនឹង 
    10.176,636 $US។ 
    គួរត្រូវដឹងថា សោធននិវត្តន៍ពេញលេញគឺត្រូវចាំបាច់បម្រើការងារក្នុងរយៈពេល៤១ឆ្នាំកន្លះ។ ដោយខ្ញុំធ្វើការមិនគ្រប់ការកំណត់នៃច្បាប់សោធននិវត្តន៍នោះ ប្រាក់សោធននិវត្តន៍របស់ខ្ញុំត្រូវបានកាត់អស់ច្រើនណាស់(ពិន័យ) ព្រោះខ្ញុំមកធ្វើការនៅកម្ពុជាវិញ ចាប់ពីដើមឆ្នាំ ១៩៩២មក។ ប្រាក់សោធននិវត្តន៍ដែលខ្ញុំទទួលបាននេះ គឺប្រហែល ១/៤ នៃប្រាក់សោធននិវត្តន៍ពេញលេញគិតតាមប្រាក់បៀរវត្តន៍របស់ខ្ញុំ។(រូប007-010)

     

    សញ្ញាបត្រជាន់ខ្ពស់ផ្នែកប្រព័ន្ធពត៌មានវិទ្យារបស់ខ្ញុំ ដែលទទួលបានពីសាលាជាន់ខ្ពស់ E.S.I នៃទីក្រុងប៉ារីស ដោយមានការបញ្ជាក់ច្បាស់លាស់ពីស្ថានទូតបារាំងនៅប្រទេសអូស្ត្រាលី។(រូប011)

    ឯកសារបញ្ជាក់ពីUNTAC (មន្រ្តី និងថ្នាក់ដឹកនាំ) និងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាបញ្ជាក់ថា UNTAC បានចូលផ្ទះខ្ញុំដើម្បីស្វែងរកឡាន Land Cruiser ហើយការស្វែងរកនេះគឺអវិជ្ជមាន។ UNTAC បានសុំអភ័យទោសខ្ញុំចំពោះអំពើផ្តេសផ្តាសនេះ។(012)

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

    ព័ត៌មានដែលមានទំទាក់ទំទង

    គណបក្សនយោបានធំៗ២បានបញ្ចប់ការជួបចរចានៅព្រឹកថ្ងៃទី១៨នេះ   អាន556ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹង​ អំពីរបៀបបង្កាទឹកជំនន់ឆ្នាំន...    អាន1233ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន814ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2252ដង ឆែកឆេទីតាំងមួយកន្លែងសង្ស័យថាជាគ្រឿងផ្សំផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន898ដង បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន671ដង លោកអគ្គស្នងការនគបាលជាតិគួរតែតំឡើងឋានៈលោក យិនថាវ ជាស្នងការទើបសមព្រោះគាត់ពូកែរកស៊ីដឹកឈើ...    អាន8748ដង ព្រះសង្ឃ ២៥០០អង្គ នឹងសូត្រធម៌មុខបរមរាជវាំង   អាន728ដង លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោ?...    អាន1493ដង ថៅ​កែ ​សុ​ង ចា​ក់​ដីលុប​ស​មុទ្រ​ដោយ​ខុ​សច្បាប់​ប្រើ​ឈ្មោះ​អ្នក​ធំផុ​តលេ​ខកា​ង   អាន1094ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការយោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
    សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ​ទី១៧ ខែកក្កដា ឆ្នាំ២០១៥។ សូមចុចលើ​រូប​ភាព​ខាង​ក្រោម ដើម្បីអានព័ត៌មាន​លំអិត...Read more
    យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវយុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
    តើ ដួងចិត្តស្រ្តី គឺជាអ្វី?​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
    ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនាពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
    សមត្ថកិច្ចឃាត់រថយន្តមួយគ្រឿង និងមនុស្សម្នាក់ពាក់ព័ន្ធឈើក្រញូងនិងគ្រឿងញៀនលោក​​ ឯម មុន្នី​ នាយរង​​រដ្ឋបាលព្រៃឈើ​ខាងជើងបឹង​ទន្លេសាប ក្រោម​ការ​ដឹក​នាំរបស់​លោក សំ​រិទ្ធ​សុខុន ព្រះ​រាជអាជ្ញា​រង​តំ​ណាង​អយ្យការ​សាលា​ដំ​បូង​ខេត្ត​សៀម​រាប បាន​ចាប់​​រថយន្តឡិចស៊ិសដឹក​ឈើ​ក្រញូង​ ១គ្រឿ...Read more
    គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀងនៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
    ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួនយោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
    បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើបុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
    ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      11322នាក់
    ម្សិលមិញ    7500នាក់
    សប្ដាហ៍នេះ    11322នាក់
    ខែនេះ    54982នាក់
    ឆ្នាំនេះ   2046816នាក់
    សរុប   37202921នាក់
    ថ្ងៃទី 06 ខែ 07 ឆ្នាំ 2020 ម៉ោង 23:17