លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម​ យ៉ិន​ទៀងគួរ

ដោយៈ ខេត្តកំពង់ចាម ថ្ងៃទី 21 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:51 នាទី ចំនួនអានៈ 1601

ង្គភាពប្រឆាំង​អំពើពុករលួយ របស់លោក ឱម យ៉ិនទៀង ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ពី​ភាព​អសកម្ម របស់​ជំនាញ​គយ ក្រោម​ការដឹកនាំ របស់លោក ឃុន រ៉ា​ន់ ឲ្យ​បាន​ស៊ីជម្រៅ ពិតជា​អាចរួមចំណែក ធ្វើ​ឲ្យ​មាន​ចំណូល​ថវិកាជាតិ កាន់តែ​កើនឡើង​។ នៅក្នុង​សាខាគយ និង​រដ្ឋាករ ខេត្តកំពង់ចាម ក្រោម​ការ​គ្រប់​គ្រប់ របស់លោក ឃុន រ៉ា​ន់ មាន​អំពើពុករលួយ បក្ខពួកនិយម យ៉ាង​ពេញបន្ទុក​ព្រោះ​លោក ឃុន រ៉ា​ន់ បាន​ប្រើប្រាស់​តែ​លេខា​ជំនិត របស់គាត់​ម្នាក់ ឲ្យ​ប្រមូល​លុយ​ពី​គ្រប់​កន្ល្លែង ។​

​​ប្រ​​ធាន​​សា​ខា​គយ ស​ម្រាប់​​ខេត្ត​​ដ៏​​ធំ​​មួយនេះ នៅ​ជាប់​​ប្រ​ទេស​​វៀត​ណាម ដែល​មាន​​ស​ក្តា​នុ​ពល​​សេ​ដ្ឋ​កិច្ច លោក ឃុន រ៉ា​ន់ អាច​​ប្រ​មូល​លាភ​សក្ការៈ យក​ទៅ​​ច្រក​​ហោ​ប៉ៅ ធ្វើ​​មាន​​ធ្វើ​បាន​​ផ្ទាល់​ខ្លួន យ៉ាង​​ងាយ​ស្រួលព្រោះ ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ មកពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម មកកាន់​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ យ៉ាង​គគ្រឹកគគ្រេង ទាំងយប់​ទាំង​ថ្ងៃ មានការ​បង់​ចូល​ជា​ថវិកាជាតិ តិចតួច​ ​។  បញ្ជាក់ ប្រាក់ចំណូល​ជាច្រើន បាន​ហូរ​ចូល​ហោប៉ៅ ជំនាញ​គយ​ខេត្តកំពង់ចាម ច្រើនជាង​ចូល​ជា​ថវិកាជាតិ បើ​គ្រាន់តែ​ពិនិត្យ លើ​តួលេខ​នៃ​ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​យី​ឌុប​ធំៗ ពី​ចំណុច​ព្រំដែន​ច្រក​ដូនរ័ត្ន ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រក​ដូង ៧​ដើម ដែល​ក្នុង​មួយថ្ងៃៗ មាន​ចំនួន​រាប់រយ​គ្រឿង ប៉ុន្តែ​ការប្រមូល​ពន្ធ​ជាក់ស្តែង បាន​តិចតួច​បំផុត មិនមាន​តុល្យភាព​ទៅនឹង ទំហំ​នៃ​ការហូរចូល​ទំនិញ យ៉ាងច្រើន​តាម​ច្រកព្រំដែន នៃ​ខេត្តកំពង់ចាម​នោះទេ​។ លោក ឃុន រ៉ា​ន់ បាន​ចាត់តាំង​ឲ្យ លេខា​ម្នាក់​កាន់​ការងារ ប្រមូល​លុយ ធ្វើ​ឲ្យ​មន្ត្រី​គយ​មួយចំនួន មិន​សប្បាយចិត្ត​ហើយ​ទម្លាយ រឿងរ៉ាវ​ពុករលួយ និង​បក្ខពួកនិយម របស់លោក ឃុន រ៉ា​ន់ ចេញមក​ខាងក្រៅ​។

ក្នុង​អាណត្តិ​ដែល​លោក ឃុន រ៉ា​ន់ ឡើង​ធ្វើជា​ប្រធាន សាខាគយ​ខេត្តកំពង់ចាម គាត់​បាន​ចាត់តាំង តែ​បក្ខពួក​និង​លេខា​របស់គាត់ ឲ្យ​កាន់​ប្រភព​ចំណូល ពី​ផ្នែក​ចល័ត និង​ការដាក់​ប៉ុស្តិ៍​ជជុះ ដែល​ទីបំផុត ចំណូល​ទាំងអស់ គឺ​មូល​ក្នុង​ដៃ​របស់លោក ឃុន រ៉ា​ន់ ដែលជា​ប្រធាន​សាខាគយ​។ ប្រសិនបើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាច​សហការ​ជាមួយ​ក្រុម​ជញ្ជីង ថ្លឹង​រថយន្ត​នៅ​ចំណុច​ថ្នល់កែង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ស្រង់​តែ​តួលេខ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ធំៗ ដែល​ធ្វើដំណើរ​ពី​ខេត្តកំពង់ចាម ចូលមក​រាជធានី​ភ្នំពេញ ពិតជា​អាច​ដឹង​ពី​ទំហំ​នៃ​ការ នាំចូល​ទំនិញ​តាម​ខេត្តកំពង់ចាម ហើយ​យកទៅ ប្រៀប ធៀប​ជាមួយ ចំណូល​ពន្ធ​ដែល​ប្រមូលបាន ពិតជា​អាច​រកឃើញ​ភស្តុតាង នៃ​អំពើពុករលួយ​របស់លោក ឃុន រ៉ា​ន់ ជាមិនខាន​។

ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុម​ឈ្មួញ មកពី​ស្រុក​យួន​ចូល​តាម​ច្រក​ចំនួន​៣ គឺជា​ប្រភព​ចំណូល មិនធម្មតា​ទេ សម្រាប់​លោក ឃុន រ៉ា​ន់ ដូចដែល​មន្ត្រី​មួយចំនួន បាន​បង្ហើប​ឲ្យ​ដឹងថា រថយន្ត​យី​ឌុប​ដឹកទំនិញ​ធំៗ​តាម​ខេត្តកំពង់ចាម បង់ពន្ធ​ស្ទើរ​ស្មើនឹង ការដឹកជញ្ជូន​ទំនិញ តាម​រថយន្ត​ទួរីស ដែល​ក្នុង​មួយ​រថយន្ត​ប្រមាណ ៣​ទៅ​៤​លាន​រៀល​។ បើ​និយាយ​ពី​ការដឹកជញ្ជូន ឈើ​ប្រណីត​ចេញទៅ​ស្រុក​យួន តាម​ច្រក​ច័ន្ទ​មូល និង​ច្រក​ដូង​៧​ដើម របស់​ឈ្មួញ​ធំៗ​មួយចំនួន បើទោះបីជា​ឈើ​ប្រណីត​ទាំងនោះ​មិន​ស្ថិតក្នុង​បញ្ជី​ទំនិញ​បង់ពន្ធ​ក៏ដោយ ក៏​ជំនាញ​គយ​នៅ​ទីនោះ​បានរៀបចំ​វាយតម្លៃ​ពន្ធ ឲ្យ​ក្រុម​ឈ្មួញ​បង់លុយ​តាមតែ​អំពើ​ចិត្ត​។

​លោក ឃុន រ៉ា​ន់ សប្បាយ​ប្រមូល​លុយ ពី​គ្រប់​ច្រកល្ហក ទាំង​ការ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រកព្រំដែន​នានា ក្នុង​ខេត្តកំពង់ចាម ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ឆ្លងកាត់​ខេត្តកំពង់ចាម ដែល​មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ តាម​ច្រក​ត្រពាំង ស្រែ​-​វ៉ា​លឺ នៃ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​នៅ​ទីនោះ អាច​លួច​ពន្ធ​បាន​ច្រើន គឺ​បង់ពន្ធ​ប្រហែល ១៥ ភាគរយ​ប៉ុណ្ណោះ ហើយ​ពេល​ក្រុម​ឈ្មួញ​ត្រូវ​ដឹកជញ្ជូន ឆ្លងកាត់​ខេត្តកំពង់ចាម ក៏ត្រូវ​បង់លុយ​ជូន​លោក ឃុន រ៉ា​ន់ ដូចគ្នា​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

និស្សិតពេទ្យ អូស្ត្រាលីចុះកម្មសិក្សា ជួយពង្រឹងការថែរទាំសុខភាព ជូនប្រជាពលរដ្ឋ   អាន1377ដង បរិយាយថ្ងៃនេះ៖ ប្រពៃណីជាន់កថែមនៅតែបន្តកើតមានក្នុងខួក្បាលមនុស្សអាត្មានិយម   អាន1508ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន1623ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1439ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន1394ដង ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1427ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន1983ដង តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2222ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2013ដង គ្រាន់តែរឿងកម្មង់ម្ហូបយូរក៏អាចវាយ​គ្នាបែកក្បាលបានដែរ   អាន1472ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
អាចទាញយក Windows 10 Technical Preview បានហើយឥឡូវនេះ Important Remember, trying out an early build like this can be risky. That's why we recommend that you don't install the preview on your primary home or business PC. Unexpected PC crashes c...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន! យោង​តាម​បណ្តាញសង្គម (Face book) បានបង្ហោះតៗគ្នាថា អង្ករដែឡ​បាន​ផលិតចេញពីប្លាស្ទិក (Plastic Rice) ពេលនេះកំពុងតែ​ចរាចរណ៍​នៅ​ទី​ផ្សា​អាស៊ី​យើង​នេះ ដូច​ជា​មាន​នៅ​ក្នុង​ប្រ​ទេស​ ចិន និងកំពុងបោះជំហានចូលមកកា...Read more
តើមានអ្វីដែលថ្មីខ្លះក្នុង Windows 10 build 9879 More detail :http://www.askvg.com/all-about-windows-9-or-windows-threshold/...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1652នាក់
ម្សិលមិញ    25188នាក់
សប្ដាហ៍នេះ    71243នាក់
ខែនេះ    178321នាក់
ឆ្នាំនេះ   2636224នាក់
សរុប   51996150នាក់
ថ្ងៃទី 19 ខែ 05 ឆ្នាំ 2024 ម៉ោង 09:31