ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា

ដោយៈ សហការី ខេត្តកំពង់ធំ ថ្ងៃទី 17 ខែ 12 ឆ្នាំ 2014 វេលាម៉ោង 09:07 នាទី ចំនួនអានៈ 1835

ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់មុនថាគិតតែប្រយោជន៏ផ្ទាល់ខ្លួន និងបក្សពួកមួយចំនួនតូចតែប៉ុណ្ណោះ។

ពហុកីឡាដ្ឋានខេត្តកំពង់ធំដ៏តូចមួយដែលប្រជាលរដ្ឋចាត់ទុកថាជាបេះដូងដ៏សំខាន់១របស់ខេត្ត ដោយសារតែពហុកីឡាដ្ឋាននេះកាលពីដើមមកតែងតែផ្តល់នូវសេចក្តីសប្បាយរីករាយគួរជាទីមនោរម្យ ហើយក៏ផ្តល់មុខមាត់ដល់ខេត្តកំពង់ធំផងដែរ តាមរយៈនៃការប្រកួតកីឡាផ្សេងៗ និងការប្រគុំដន្ត្រី..ល!ក៏ប៉ុន្តែគួរឲ្យអន្និចា ពហុកីឡាដ្ឋានខេត្តកំពង់ធំត្រូវបាន គេឃុបឃិតគ្នាលក់ទៅឲ្យឯកជនឈ្មោះ ឈឿន ចាន់ថន ហៅម៉ៅ កាលពីមិនទាន់ជាប់គុកគឺជាអង្គរក្សរបស់សម្តេចធម្មពោធិសាលជាស៊ីម ហើយក៏ត្រូវឈឿន ចាន់ថន ហៅម៉ៅ លក់បន្តរទៅឲ្យឈ្មោះ ញ៉ែម សារិទ្ធ រស់នៅទីក្រុងភ្នំពេញ ដែលមានជនជាតិកូរ៉េនៅពីក្រោយខ្នងបាត់ទៅហើយ!ដើម្បីប្រមូលលាភសក្ការៈដាក់ចូលហោប៉ាវរៀងៗខ្លួនទៅតាមវប្បធម៌ អ្នកតូចស៊ីតាមតូច អ្នកធំស៊ីតាមធំ ហើយក៏មានអស់លោកអ្នកធំដែលជាអភិបាលខេត្តជំនាន់មុនខ្លះទៀតទទួលបាននូវលាភសក្ការៈផ្ទះល្វែងជាច្រើនល្វែងផងដែរ ពីការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះ!ហើយយកលេះថាពហុកីឡាដ្ឋានខេត្តកំពង់ធំចាស់មានទីធ្លាតូចចអ្អៀត ទើបទៅបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីដែលមានទីតាំងស្ថិតនៅក្នុងភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មានចម្ងាយជិត១០គីឡូម៉ែត្រពីក្រុងស្ទឹងសែន ឆ្ងាយដាច់ស្រយ៉ាលដែលមានផ្ទៃដីទំហំជាង៥ហិតា!។

ប្រជាពលរដ្ឋបន្តរទៀតថា!ចាប់តាំងពីបង្កើតពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះមកអស់រយៈពេលប្រហែល​​ជាង៥ឆ្នាំមកហើយរហូតមកដល់បច្ចុប្បន្ននេះ!មិនដែលមានកម្មវិធីប្រកួតកីឡា ឬក៏ការប្រគុំដន្ត្រីអ្វីទៅធ្វើនៅទីនោះសោះឡើយ ដោយសារតែនៅឆ្ងាយពីទីរួមខេត្ត ឆ្ងាយពីទីប្រជុំជនពេក!ហេតុដូច្នេះហើយពហុកីឡាដ្ឋានត្រូវបានគេទុកចោលធ្វើឲ្យផ្លូវចាក់ប៊ីតុងចូលត្រូវប្រេះបែកជាអន្លើៗ របងព័ទ្ធជុំវិញដុះស្លែរ ក្នុងបរិវេណពហុកីឡាដ្ឋានពោរពេញទៅដោយគុម្ពស្មៅ និងដក់ទឹកនៅពេលមានភ្លៀងធ្លាក់ម្តងៗ។

បើតាមប្រសាសន៏របស់លោកសាស្ត្រាចារ្យរបស់មន្ទីអប់រំខេត្តកំពង់ធំ សូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា!ចំពោះរឿងឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខាងលើនេះលោកមិនដឹងនោះទេ!លោកនិយាយត្រឹមតែថាបន្ទាប់ពីការសាងសង់ពហុកីឡាដ្ឋានថ្មីនេះរួច បំរុងនិងប្រគល់ឲ្យមន្ទីរអប់រំខេត្តកំពង់ធំហើយ!ក៏ប៉ុន្តែ ក្រោយពីធ្វើការត្រួតពិនិត្យទៅឃើញថា ការសាងសង់នេះមិនបានត្រឹមត្រូវទៅតាមបច្ចេកទេសនោះទេ ទើបក្រសួងអប់រំមិនអនុញ្ញាតិឲ្យទទួលយកទៅតាមផ្លូវច្បាប់!ដោយតម្រូវឲ្យធ្វើការកែសម្រួលឡើងវិញ!អញ្ចឹងហើយទើបបានជាបណ្តាលឲ្យពហុកីឡាដ្ឋានខេត្តកំពង់ធំថ្មីនេះ ត្រូវនៅកណ្តោចកន្តែងយ៉ាងដូច្នេះនោះ!

ពាក់ព័ន្ធទៅនិងការឃុបឃិតគ្នាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះដែរ ប្រជាពលរដ្ឋសូមសំនូមពរដល់ អង្គភាពប្រឆាំងអំពើពុករលួយធ្វើការស្រាវជ្រាវរកមុខមេខ្លោងនិងបក្សពួកដែលបាននាំគ្នាចុះហត្ថលេខាលក់ពហុកីឡាដ្ឋានខេត្តកំពង់ធំនេះមកធ្វើការផ្តន្ទាតាមផ្លូវច្បាប់!ជាពិសេសនោះគឺមេខ្លោងធំដែលជាអ្នកទទួលបានលាភសក្ការៈធំជាផ្ទះល្វែងជាច្រើនល្វែងពីការលក់ពហុកីឡាដ្ឋាននេះ៕

                                                                                                

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1397ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1620ដង ទទួលទានផ្លែឈើ៣ប្រភេទ អាចជួយកម្ចាត់ខ្លាញ់ក្បាលពោះរបស់អ្នក   អាន2249ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1553ដង ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំចោទថា មេព្រៃទារប្រាក់៣ម៉ឺនដុល្លារជាថ្នូរក្នុងការដោះលែងរ?...    អាន1511ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1289ដង លោ​កផ្កា​យ២​ វុធ​ផ​ល្លី ​កំ​ពុ​ង​ប្រ​ឆាំ​ងប​ទ​ប​ញ្ជា​លោក​នា​យ​ករ​ដ្ឋម​ន្ត្រី ​ហ៊ុន​ សែ?...    អាន1576ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1332ដង មាន​គេ​​យក​រូប​លោក​ យ៉ង់សុភា ទៅបង្កើតAccount Facebookសរសេររឿងអាក្រក់   អាន1797ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1340ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព ប្លន់សំលាប់កាប់៥ពូថៅ ជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម​ជនល្មើសឆក់យកម៉ូតូ​គេចខ្លួន​ដោយ​សុវត្តិភាព​ សមត្ថកិច្ច ដុតដៃដុតជើង​ស្រាវជ្រាវមុខសញ្ញាចោរប្លន់​ ផ្អើលកក្រើកខេត្តកំពង់ធំ កាលពីព្រឹក​ថ្ងៃទី០២ខែធ្នូឆ្នា...Read more
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      1475នាក់
ម្សិលមិញ    9646នាក់
សប្ដាហ៍នេះ    28097នាក់
ខែនេះ    397506នាក់
ឆ្នាំនេះ   2408045នាក់
សរុប   51767971នាក់
ថ្ងៃទី 26 ខែ 04 ឆ្នាំ 2024 ម៉ោង 05:29