ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​ដោយសារ​បណ្ដោយ​ឲ្យ​អ្នក​ជំងឺ​ស្លាប់

ដោយៈ សួន សុផលមុន្នី បន្ទាយមានជ័យ ថ្ងៃទី 03 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 08:55 នាទី ចំនួនអានៈ 1550

ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ត្រូវ​បាន​ប្រកាស​ដក​ចេញ​ពី​តំណែង ​បន្ទាប់​ពី​គេ​រក​ឃើញ​ថា មាន​កំហុស​ទុក​ឲ្យ​​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ម្នាក់ ដែល​រងគ្រោះ​ដោយសារ​ពស់វែក​ចឹក​ស្លាប់ ​មិន​ព្រម​ផ្ដល់​ថ្នាំ​ជួយ​សង្គ្រោះ។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​ប្រកាស​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក ​ដើម្បី​ជា​ការ​ព្រមាន​ដល់​គ្រូពេទ្យ​ និង​មន្ត្រី​សុខាភិបាល​ជា​ច្រើន​រូប​ទៀត ​ត្រូវ​នាំ​គ្នា​គោរព​ក្រមសីលធម៌​គ្រូពេទ្យ​ និង​​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយ​ពុំ​មាន​ការ​រើសអើង​ចំពោះ​អ្នក​ជំងឺ ​នៅ​ពេល​ពួកគេ​រត់​ទៅ​រក​ សេវា​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​សាធារណៈ។

អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុង អឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ ថា លោក​បាន​ប្រកាស​ដក​ហូត​តំណែង​លោក គឹម សំអុល ​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក ជាមុន​សិន ចាំ​រាយការណ៍​ទៅ​ថ្នាក់​លើ​តាម​ក្រោយ។ អាជ្ញាធរ​ខេត្ត​បាន​ស៊ើប​អង្កេត​លើ​ករណី​ស្លាប់​របស់​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ ដោយសារ​ពស់​វែក​ចឹក​នោះ​ រក​ឃើញ​ថា​ មន្ទីរពេទ្យ​មាន​ថ្នាំ​ព្យាបាល​ពស់​ចឹក ​ប៉ុន្តែ​ពុំ​ផ្ដល់​ព្យាបាល​ជួយ​សង្គ្រោះ​អាយុ​ជីវិត​មនុស្ស​ទេ។

លោក អ៊ុង អឿន៖ «និយាយ​រួម គឺ​ការ​ធ្វេសប្រហែស​របស់​គាត់ ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ក្មេង​ហ្នឹង ដែល​គាត់​សង្គ្រោះ​មិន​ទាន់ អ៊ីចឹង​យើង​ស្រាវជ្រាវ​រក​ហេតុផល​រក​ឃើញ។ នេះ​ជា​ការ​ព្រមាន​របស់​អាជ្ញាធរ ហើយ​ម្យ៉ាង គឺ​ខ្ញុំ​បាន​ឯកភាព​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ ជាមួយ ​អភិបាល​ស្រុក ហើយ​សុំ​ការ​គាំទ្រ​ពី​ឯក​ឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក គឹម សំអុល ដើម្បី​សុំ​សេចក្ដី​បញ្ជាក់​ជុំវិញ​ការ​ប្រកាស​ដក​តួនាទី​ លោក​ចេញ​ពី​ប្រធាន​មន្ទីរពេទ្យ​ស្រុក​ថ្មពួក​នេះ​បាន​ទេ។

កាល​ល្ងាច​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា ​ក្មេង​ប្រុស​អាយុ ៨​ឆ្នាំ​ រង​របួស​ដោយសារ​ពស់​វែក​ចឹក។ ភ្លាម​នោះ ឪពុក​ម្ដាយ​របស់​ក្មេង​នោះ ​បាន​បញ្ជូន​កូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុក​ថ្មពួក ប៉ុន្តែ​គ្រូពេទ្យ​បដិសេធ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល។ ថ្នាំ​ពស់​ចឹក​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី សឺ ចន្ទី ត្រូវ​ជា​ម្ដាយ​ជន​រងគ្រោះ រស់​នៅ​ភូមិ​ក្បាល​ទន្សោង ​ឃុំ​បន្ទាយឆ្មារ។ ​លោកស្រី​ ថ្លែង​​ថា ​គ្រូពេទ្យ​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ស្រុក​ថ្មពួក រើសអើង​ចំពោះ​អ្នក​ជំងឺ ​ទុក​ឲ្យ​កូន​គាត់​អាយុ ៨​ឆ្នាំ ដែល​រងគ្រោះ​ដោយសារ​ពស់​វែក​ចឹក​នោះ ដាច់​ខ្យល់​ស្លាប់។

ទាក់ទិន​ការ​ដក​តំណែង​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក​នេះ​ លោកស្រី​យល់​ថា នេះ​គ្រាន់​ជា​ការ​ព្រមាន​មួយ ប៉ុន្តែ​បញ្ហា​សំខាន់​ គឺ​អាយុ​ជីវិត​របស់​មនុស្ស៖ «ថ្ងៃ​ក្រោយ​កុំ​ឲ្យ​មាន​ក្មេង​ស្លាប់​វេទនា​ដូច​កូន​ខ្ញុំ ឲ្យ​ពេទ្យ​ទាំង​អស់​គ្នា​ចាំ​ទុក មើល​គំរូ។ ខ្ញុំ​អង្វរ​គេ គេ​ថា មាន​តែ​ថ្នាំ​និស្សិត ខ្ញុំ​ថា យក​មក​ចាក់​ឲ្យ​កូន​ខ្ញុំ​មក ខ្ញុំ​សុខ​ចិត្ត​អោយ​ប្រាក់ គេ​ថា ចាក់​មិន​បាន​ទេ គេ​ខុស​ច្បាប់​គេ សុខ​ចិត្ត​ឲ្យ​កូន​ខ្ញុំ​ងាប់ គេ​ថា គេ​មិន​ចាក់​ឲ្យ​ទេ គេ​ថា​ខុស​ច្បាប់»

លោក ផុន និមល ត្រូវ​ជា​ឪពុកមា​ក្មេង​រងគ្រោះ​ថ្លែង​ថា ​ក្មួយ​របស់​គាត់​ក្រោយ​ពី​ពស់​ចឹក បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម។ ចម្ងាយ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​មាន​ប្រវែង ១៦​គីឡូម៉ែត្រ ជិត​ជាង​ពី​ផ្ទះ​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-​ជប៉ុន មង្គលបុរី​ ដែល​មាន​ចម្ងាយ​រហូត​ទៅ​ដល់​ជាង ៦០​គីឡូម៉ែត្រ។

លោក​បន្ត​ថា មន្ទីរពេទ្យ​ថ្មពួក បាន​ធ្វើ​ឲ្យ​ក្មួយ​ប្រុស​គាត់​ស្លាប់៖«ប្រជាពលរដ្ឋ​គ្នា​សង្ឃឹម​ថា ទៅ​រក​ពេទ្យ ពេទ្យ​មិន​បាន​ធ្វើការ មិន​បាន​ធ្វើ​តួនាទី​ខ្លួន​ដក​ចេញ។ ឲ្យ​មន្ត្រី​ពេទ្យ​ទាំង​អស់​កែ​ខ្លួន​ផង អ្នក​ដែល​មិន​បាន​ដក​ចេញ​ឃើញ​ប្រជាពលរដ្ឋ​មើល​ឲ្យ​បាន​ដិត​ដល់​ផង គ្នា​មិន​មាន​លុយ​មិន​មាន​កាក់ គោល​បំណង​លើក​ដៃ​សំពះ ហើយ​ក៏​មិន​ជួយ»

លោក អ៊ុង អឿន ជា​អភិបាល​ខេត្ត​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ មាន​រៀបចំ​កិច្ច​ប្រជុំ​គ្រប់​មន្ត្រី​ទាំង​អស់​ទូទាំង​ស្រុក​ ក្រុង ខេត្ត ចូលរួម។ គោល​បំណង​គឺ​ដើម្បី​ពង្រឹង​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ទូទៅ​មិន​គិត​ក្មេង​ចាស់ អ្នក​ណា​ធំ អ្នក​ណា​តូច​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​ក...    អាន2099ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1418ដង ចោរ​គ្មានបេះដូងបាញ់យកប៉ូតូ​ពេល​កំពុង​ឌុបស្រី​ស្នេហ៍​   អាន1493ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1696ដង តើសម្តេច ហ៊ុនសែន ពិតជាមិនដឹងរឿងអយុត្តិធម៌ របស់លោក ចេងដារ៉ាវុធ មែនទេ?   អាន1777ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1502ដង វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី   អាន2131ដង ជនអគតិដាក់គ្រឿងបំផ្ទុះបំផ្លាញស្ពានអូគីតាមបណ្តោយផ្លូវជាតិលេខ៤    អាន1509ដង លិខិតអំពាវនាវ រក​ជន​ឆបោក​ម៉ូតូ   អាន1475ដង ឪពុកម្ដាយក្មេងពស់ចឹកព្រមទទួលប្រាក់ជំងឺចិត្ត ១៧លានរៀលតែគ្រូពេទ្យនៅជាប់បណ្តឹងអាជ្ញា   អាន1483ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គ្រួសារស្មៀនឃុំមានគ្នាបីនាក់ត្រូវគេសម្លាប់ដុតទាំងមនុស្សដុតទាំងផ្ទះដើម្បីបំផ្លាញភស្តុតាង មនុស្ស​មួយគ្រួសារ​មាន​គ្នា​បីនាក់​ ត្រូវ​បាន​ឃាត្តករ​សម្លាប់ចង​ផ្អោប​គ្នា ​និង​ដុតទាំង​​ផ្ទះទាំង​មនុស្ស​​បំផ្លាញ​ភស្តុតាង នៅ​យប់រំ​លង​អា​ធ្រាត្យ ​ថ្ងៃទី២០​ឈានចូល​ទី២១​ ខែវិច្ឆកា​ ឆ្នាំ២០១៤នេះ ដែល​គ្រួ...Read more
ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់ ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជា...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      18552នាក់
ម្សិលមិញ    43302នាក់
សប្ដាហ៍នេះ    165036នាក់
ខែនេះ    548316នាក់
ឆ្នាំនេះ   1930548នាក់
សរុប   51290474នាក់
ថ្ងៃទី 29 ខែ 03 ឆ្នាំ 2024 ម៉ោង 15:11