ព័ត៌មានក្ដៅ

    បុរសអាយុ៦៩ឆ្នាំម្នាក់ត្រូវអធិការនគរបាលស្រុកអន្លង់វែងចាប់ខ្លួនដោយមិនដឹងមូលហេតុ

    ដោយៈ ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 28 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 11:01 នាទី ចំនួនអានៈ 588

    តាម​សេច​ក្តី​រាយ​ការណ៍​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​បាន​អោយ​ដឹង​ថា អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​ បាន​ចាប់​ខ្លួន​បុរស​វ័យ​៦៩​ឆ្នាំ​ម្នាក់ នៅ​វេលា​ម៉ោង​ប្រ​ហែល​១២ ​ថ្ងៃ​ត្រង់​ ដោយ​មិន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដនៅ​ឡើយ​ទេ រហូត​មក​ដល់​​លា្ងចថ្ងៃដដែល​នេះ។

    ប្រ​ភព​បាន​អោយ​ដឹង​ថា បុរស់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នោះ មាន​ឈ្មោះ មុត-អឹមឬ(មុត-អៀម)​ អាយុ​៦៩​ឆ្នាំ​ បច្ចុប្ប​ន្នរស់​នៅ​ ភូមិ​អូរ​អំ​បិល ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​រមាន​ជ័យ​។ ប្រ​ភព​បន្ត​ថា នៅ​ព្រឹក​កើត​ហេតុ​នេះ គេ​សង្កេត​ឃើញ​មាន​រថ​យន្ត​ប៉ូលីស​បើក​តាម​ដង់​ផ្លូវ​ ភូមិ​អូរ​អំបិលហើយ​បាន​ឈប់​នៅ​មុខ​ផ្ទះ​របស់​លោក​ មុត​អឹម​ ហើយ​គេ​ឃើញ​លោក​អឹម​ចេញ​មក​ជួប​ប៉ូលីស​ក៏ត្រូវ​បាន​ប៉ូលីស​ចាប់​ដាក់​រថ​យន្ត​ដោយ​មិន​បាន​​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​យ៉ាង​ណា​នោះ​ទេ។

    នៅ​ម៉ោង​៥និង​១២​នាទី​ល្ងាច​ដដែល​នេះ អ្នក​យក​ព័ត៌​មាន​យើង​បាន​ទទួល​ទូរ​ស័ព្ទ​ពី​ភរិយា​របស់​លោក​ មុត​-អឹម ដោយ​លោក​ស្រី​បាន​រៀប​រាប់ទាំង​សម្លេង​យំ​​ក្តុក​ក្តួល​អួល​ដើម​ករ​ថា កាល​ពី​ព្រឹក​មិញ​ប្តី​របស់​លោក​ស្រី​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​ដែលជា​អ្នក​នៅ​រាជ​ធានី​ភ្នំ​ពេញ​ អោយ​ប្តី​លោក​ស្រី​ដើរ​ថត​រូប​ប្រ​ជា​ពល​រដ្ឋ​ដើម្បី​យក​ទៅ​ធ្វើ​កាត​សមា​ជិក​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ស្រាប់​តែ​ប៉ូលីស​មក​ចាប់​ប្តី​លោក​ស្រី​ ដោយចោទ​ថា ប្តី​លោក​ស្រី​ដើរ​ថត​រូច​ប្រ​ជា​ពល​រដ្ឋ​មិន​មាន​ការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ដែន​ដី​។

    លោក​ស្រី​បន្ត​ថា ប្តី​របស់​គាត់​មិន​មាន​ទួនាទី​អ្វី​ក្នុង​ជួរ​រដ្ឋា​ភិបាល​នោះ​ទេ តែ​ដោយ​មាន​អ្នក​ធំ​នៅ​ភ្នំ​ពេញ​គេ​ដឹង​ថា ប្រ​ជា​ពល​រដ្ឋ​នៅ​ភូមិ​អូរ​អំ​បិល​នេះ គាំ​ទ្រ​គណបក្ស​ប្រជា​ជន​ទើប​មាន​គេ​ប្រើ​គាត់​អោយ​ជួយ​ថត​រូប​ពល​រដ្ឋ​ជាង​៣រយ​គ្រួសារ​ខាង​លើ​បើម្បី​ធ្វើ​កាត​ចូល​ជា​សមាជិក​បក្ស។

    លោក​ស្រី​ សាមុតរ៉ា បាន​បង្ហើប​បន្ថែមថា កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ពួក​គាត់​បាន​លើក​ស្លាក​គណ​បក្ស​ប្រ​ជាជន​កម្ពុជា​នៅ​ភូមិ​អូរ​អំ​បិល តែ​ត្រូវ​បាន​បុរស់​ម្នាក់​ឈ្មោះ រត​នា​វង្ស​ នាំគ្នា​មក​វាយ​ទំ​លាក់​ចោល​ ហើយ​ថែម​ទាំ​ង​គំ​រាម​កំ​ហែង​ដល់​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​នោះ​មិន​អោយ​លើក​ស្លាក​គណបក្ស​ប្រ​ជា​ជន​ទៀត​ទេ។ លោក​ស្រី​បន្ថែម​ថា ប្តី​របស់​គាត់​ត្រូវ​យក​​ឈ្មោះ​និង​រូប​ថត​ប្រ​ជា​ពល​រដ្ឋ​ទៅ​រាជ​ធានី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី​២៩​ស្អែក​នេះ​ តែ​មិន​ទាន់​បាន​យក​ទៅ​ផង​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន​បាត់​ទៅ​ហើយ។

    ភរិយា​របស់​លោក​ មុត-អឹម (ឬមុត​-អៀម) និង​ប្រ​ជា​ពលរដ្ឋ​ភូមិ​អូរ​អំ​បិល​ជាង​៣​រយ​គ្រួសារ​សូម​សំនូម​ពរ​ទៅ​សម្តេច​ ហ៊ុន​-សែន​ មេត្តា​ជួយ​ប្តី​គាត់​ផងព្រោះ​ប្តី​គាត់​អត់​មាន​ធ្វើ​អី​ខុស​ទេ​ ជា​ពិសេស​ប្រ​ជាពលរដ្ឋ​ក្រី​ក្រ​ទាំង​ជាង​៣រយ​គ្រួសារ​ ដែល​រស់​ក្រោម​គំ​នាប​អ្នក​មាន​អំណាច​ក្នុង​ស្រុក​អន្លង់​វែង។

    អ្នក​យក​ព័ត៌មាន​យើង​ពុំ​ទាន់ អាច​សុំ​ការ​បំ​ភ្លឺ​ពី​អធិការ​នគរ​បាល​ស្រុក​អន្លង់​វែង​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ដដែល​នេះ៕ដោយ​៖ ផ្លុង-រ៉េត

    ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

    ព័ត៌មានដែលមានទំទាក់ទំទង

    អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅទល់មុខ CTN   អាន701ដង ប្រធានស្តីទីបណ្តាញសហគមន៍សុខដុមរមនារងការចោទថា ដកលុយចាយស្ងាត់ៗ គ្មានការឯកភាព   អាន630ដង លោក ឈួនហៃ មិន​ញញើត​ចំណាត់​ការ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ   អាន466ដង តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិប?...    អាន1215ដង លោក ធៀម ដែន ហៅ តក់ មេប៉ុស្តិ៍បឹងជ្រោង គាបជំរិតប្រជាពលរដ្ឋ និងរកស៊ីឈើគ្រញូងខុស ច្បាប់   អាន434ដង រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ   អាន7269ដង លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា   អាន773ដង គយចល័តខេត្ដមណ្ឌលគិរី គាបសង្កត់ឈ្មួញរកស៊ី តូចតាចបង្ខំឱ្យបង់ប្រាក់   អាន394ដង មន្រ្តីក្រោមឱវាតសម្តេចហ៊ុនសែនផ្គើនបទបញ្ជាមិនបង្រ្កាបបទល្មើសឈើក្រញូង   អាន687ដង ឃុំខ្លួននិសិ្សតពីរនាក់ ដែលវាយនិងផ្ទុះអាវុធ   អាន679ដង
    ព័ត៌មានផ្សេងៗទៀត
    ផ្សាយពាណិជ្ជកម្ម

     លិខិតមិត្តអ្នកអាន
    អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោលភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
    រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េសូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
    លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផងគេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
    គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
    ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែសិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
    បរិយាយថ្ងៃនេះ៖ ពលរដ្ឋនៅខេត្តសៀមរាបចង់អោយរដ្ឋាភិបាលដកប្រាសាទអង្គរវត្តពីក្រុមហ៊ុនឯកជនមកជាសម្បត្តិរដ្ឋវិញនៅ​គ្រប់​ទិសទីក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ភាគ​ច្រើន​មាន​ការ​រអូ​រទាំ​រិះគន់​​ដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា​​ថា មិន​គួរ​យក​ប្រាសាទ​អង្គរ​វត្ត​ដែល​មាន​ចំ​ណូល​ក្រាស​ក...Read more
    លោក យ៉ាន់ស៊ីវ័ត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ កំពុងបើកដៃអោយក្រុមឈ្មួញដឹកឈើតាមរថយន្តសាន់យ៉ុង គោយន្តកន្រ្តៃ និងរទេះគោ ខុសច្បាប់ឆ្លងកាត់យ៉ាងអាណាធិប្បតេយ្យ!ជា​រៀង​រាល់​ថ្ងៃ​គេ​សង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​​ឈើ​ខុស​ច្បាប់​​តាម​រថ​យន្ត​គ្រប់​​ប្រ​ភេទ ​​គោ​យន្ត​កន្រ្តៃ និង​​រទេះគោ បាន​ចរាចរណ៍​យ៉ាង​អាណាធិប្បតេយ្យតាម​ដង​ផ្លូវ​ពី​ចំណុច​ស្រុក​គូ​លែន​ខេត្...Read more
    ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ?មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
    តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន?សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
    លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសាយោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
      ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
    ចំនួនអ្នកទស្សនា
    ថ្ងៃនេះ​      4042នាក់
    ម្សិលមិញ    5661នាក់
    សប្ដាហ៍នេះ    58508នាក់
    ខែនេះ    158694នាក់
    ឆ្នាំនេះ   3757255នាក់
    សរុប   27544889នាក់
    ថ្ងៃទី 22 ខែ 10 ឆ្នាំ 2017 ម៉ោង 18:49